អង្គស្ងួន

ពីវិគីភីឌា
អង្គស្ងួន
Great Joint King of Cambodia
ឧបរាជនៃព្រះរាជាណាចក្រកម្ពុជា
រជ្ជកាល១៨១០–១៨២២
ព្រះមហាក្សត្រព្រះឧទ័យរាជាអង្គចន្ទ
ឧបរាជAng Em
ប្រសូត១៧៩៤
បាងកក, សៀម
សុគត១៨២២
បាងកក, សៀម
បិតាអង្គអេង
មាតាAnak Munang Ut
សាសនាព្រះពុទ្ធសាសានា

អង្គស្ងួន ( ប្រសូត១៧៩៤-១៨២២ )–គឺជាព្រះអង្គម្ចាស់នៃប្រទេសកម្ពុជា ។ ព្រះអង្គជាបុត្រាទី​បី​របស់​ព្រះបាទអង្គ​អេង[ត្រូវការអំណះអំណាង]

ស្តេចសៀមព្រះនាមពុទ្ធយ៉តហ្វាចុឡាលោក សោយទីវង្គតនៅឆ្នាំ១៨០៩។ ព្រះបាទព្រះឧទ័យរាជាអង្គច័ន្ទ បដិសេធមិនទៅចូលរួមព្រះរាជពិធីបូជាព្រះសពរបស់ព្រះអង្គទេ។ តែផ្ទុយ​ទៅ​វិញ អង្គ​ចន្ទ​បាន​បញ្ជូន​ព្រះអង្គម្ចាស់​ខ្មែរ​បី​អង្គរួម​មានអង្គស្ងួន អង្គឯម និង ​អង្គឌួង ឲ្យទៅ​ចូលរួម​បុណ្យសព។ អង្គស្ងួននិងអង្គឯម ត្រូវបានតែងតាំងជាឧបរាជខ្មែរដោយស្តេចពុទ្ធលើសឡានភាល័យ[១][ត្រូវការអំណះអំណាង] មានរដ្ឋមន្ត្រីជាន់ខ្ពស់មួយចំនួនបានគាំទ្រអង្គស្ងួន រួមមាន ព្រះយ៉ាចក្រី (បែន)និងព្រះយ៉ាក្រឡាហោម (មឿង)។ [១]

សកម្មភាពរបស់ស្តេចពុទ្ធលើសឡានភាល័យ ជាក់ស្តែងបានធ្វើឱ្យរាជវាំងកម្ពុជា ទៅជាក្រុមគាំទ្រសៀមនិងបក្សពួកនិយមយួន ។ ក្រោយ​ពីរាជទូតត្រឡប់​មក​កម្ពុជា​វិញ អង្គ​ចន្ទ​ត្រូវព្រះរាជាចក្រីនិងព្រះយ៉ាក្រហោមប្រហារ​ជីវិត។ [១] [២] អង្គស្ងួន អង្គឯម និងអង្គឌួង បានរត់គេចពីឧដុង្គដោយសម្ងាត់ជាមួយបក្ខពួករាប់រយនាក់ ពួកគេបានភៀសខ្លួនទៅ ពោធិសាត់ ហើយស្វែងរកជំនួយពីសៀម។ [១] ជាការឆ្លើយតបកងទ័ពសៀមមួយបានលើកទ័ពមកកម្ពុជា នៅឆ្នាំ១៨១១។ [១] អ្នករត់ចោលស្រុកខ្មែរត្រូវបានដាក់នៅបាត់ដំបង[១] ដោយ​មាន​ជំនួយ​ពី​កងទ័ព​សៀម អង្គស្ងួន​បាន​ទាមទារ​ឱ្យ​ព្រះឧទ័យរាជាអង្គចន្ទ​ប្រគល់​ស្រុក​ចំនួន​បី​ឱ្យ​ទ្រង់ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។ កង​កម្លាំង​របស់អង្គ​ស្ងួន​បាន​ដើរ​ទន្ទ្រាន​យក​ ស្រុកប្រាសាទសម្បូរ ខេត្ត​កំពង់ឆ្នាំង និង ​ឧដុង្គ ។ ពេល​ដំណឹង​មក​ដល់ភ្នំពេញ ព្រះឧទ័យរាជាអង្គ​ចន្ទ​ត្រូវ​យួន​នាំ​ទៅ​ក្រុង ​ព្រៃនរគ[១] អង្គស្ងួនត្រូវបានតែងតាំងជារាជានុសិទ្ធិ។[ត្រូវការអំណះអំណាង]

ពួកយួនបាន​បញ្ជូន​ទ័ព​ធំ​ទៅ​ស្ការព្រះឧទ័យរាជាអង្គចន្ទ។ ពេល​ដំណឹង​នេះ​ទៅ​ដល់​បាងកក ពុទ្ធលើសឡានភាល័យបាន​បញ្ជា​ឲ្យ​អង្គស្ងួន អង្គឯម និង​អង្គឌួង នាំ​អ្ន​កទាំងបីតាម​ទៅ​បាងកក។ [៣]

អង្គស្ងួន​បានោយទិវង្កត់​ដោយ​ជំរោគាព្យាធិងឺ​នៅ​ទីក្រុង​បាងកក​ក្នុង​ឆ្នំ ១៨២២។ 

កំណត់ចំណាំ[កែប្រែ]

  1. ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ Rungswasdisab 1995.
  2. (ជាth) พระราชพงษาวดาร กรุงรัตนโกสินทร รัชกาลที่ ๒. https://vajirayana.org/%E0%B8%9E%E0%B8%A3%E0%B8%B0%E0%B8%A3%E0%B8%B2%E0%B8%8A%E0%B8%9E%E0%B8%87%E0%B8%A9%E0%B8%B2%E0%B8%A7%E0%B8%94%E0%B8%B2%E0%B8%A3-%E0%B8%81%E0%B8%A3%E0%B8%B8%E0%B8%87%E0%B8%A3%E0%B8%B1%E0%B8%95%E0%B8%99%E0%B9%82%E0%B8%81%E0%B8%AA%E0%B8%B4%E0%B8%99%E0%B8%97%E0%B8%A3-%E0%B8%A3%E0%B8%B1%E0%B8%8A%E0%B8%81%E0%B8%B2%E0%B8%A5%E0%B8%97%E0%B8%B5%E0%B9%88-%E0%B9%92/%E0%B9%92%E0%B9%90-%E0%B9%80%E0%B8%81%E0%B8%B4%E0%B8%94%E0%B9%80%E0%B8%AB%E0%B8%95%E0%B8%B8%E0%B9%80%E0%B8%A3%E0%B8%B7%E0%B9%88%E0%B8%AD%E0%B8%87%E0%B9%80%E0%B8%A1%E0%B8%B7%E0%B8%AD%E0%B8%87%E0%B9%80%E0%B8%82%E0%B8%A1%E0%B8%A3%E0%B8%95%E0%B8%AD%E0%B8%99-%E0%B9%91. 
  3. Rungswasdisab 1995, pp. 70.