អដ្ឋ

ពីវិគីភីឌា

អដ្ឋ

(ប. សំ.) (បា.),(សំ.) (អ័ត-ឋៈ) (អឞ្ត) ប្រាំ​បី (៨) ។ អដ្ឋង្គិក (អ័ត-ឋ័ង-គិ-កៈ; បា. < អដ្ឋ “ប្រាំ​បី” + អង្គិក “ដែល​មាន​អង្គ”) ដែល​មាន​អង្គ ៨, សម្មាមគ្គ (មើល​ក្នុង​ពាក្យ សម្មា) ។ អដ្ឋង្គិក​សីល សីល​មាន​សិក្ខាបទ ៨ (សីល ៨) ។ អដ្ឋង្សៈ (អ័ត-ឋ័ង-សៈ; បា. អដ្ឋំស < អដ្ឋ “ប្រាំ​បី” + អំស “ភាគ; ជ្រុង; ភាគ​នៃ​មុម”) ដែល​មាន​ភាគ​ឬ​ជ្រុង ៨ (ប្រាំ​បី​ភាគ​ឬ​៨​ជ្រុង) ។ អដ្ឋ​ទិស ទិស​ប្រាំ​បី ។ អដ្ឋ​បទ (--បត់) ដែល​មាន​ជើង ៨ (ក្តារ​ចត្រង្គ​ឬ​ក្តារ​បាស្កា; ល្បែង​ចត្រង្គ​ឬ​បាស្កា ជាដើម) ។ អដ្ឋ​រស្ស (--រ៉ស់) ប្រាំ​បី​ជ្រុង : វិហារ​អដ្ឋ​រស្ស ឈ្មោះ​វិហារ​មួយ​ធំ​លើ​ភ្នំ​ព្រះ​រាជ្យ​ទ្រព្យ (ក្រុង​ឧដុង្គ​មាន​ជ័យ; អ្នក​ខ្លះ​ធ្លាប់​សរសេរ​ជា អដ្ឋារស “១៨” ឥត​ពាក្យ​ថា “ជ្រុង”) ។ អដ្ឋ​ស័ក ស័ក​ទី​៨ នៃ​ឆ្នាំ ។ អដ្ឋ​សិក្ខាបទ ឬ--សីល សិក្ខាបទ​ឬ​សីល​៨ (អដ្ឋង្គិក​សីល) ។ល។