អឡស្សរាជ

ពីវិគីភីឌា
អឡស្សរាជ រឺ ស្ដេចកំជិលផេះ
ព្រះបាទ
រជ្ជកាលគ.ស ១០៧១-១១១១
រាជ្យមុនព្រះបាទបក្សីចាំក្រុង
រាជ្យបន្តព្រះបាទវុឌ្ឍិយា
ស្វាមី/មហេសីព្រះនាងមៃ, អ្នកម្នាងវិសេសនារី (ពង្សាវតារវត្តទឹកវិល)
បុត្រព្រះវុឌ្ឍិយា, ស្ដេចពាល (ពង្សាវតារវត្តទឹកវិល), សិង្ខកុមារ​
ព្រះនាមពេញ
ព្រះបាទ​សម្ដេច​ ​ព្រះ​អឡស្ស​ ​វរោរង្សី​ ជាតិ​ក្សត្រា​មហា​រាជា​ធិរាជ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទបក្សីចាំក្រុង
មាតាអ្នកម្នាងស្វាយ រឺ ព្រះនាងពៅពិសី
ប្រសូតគ.ស ១០៥៥
មហានគរ
សុគតគ.ស ១១១១
មហានគរ

ព្រះបាទអឡស្សរាជ រឺ ស្ដេចកំជិលផេះ (គ.ស ១០៥៥-១១១១) រជ្ជកាល (គ.ស ១០៧១-១១១១) ពង្សាវតារសម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​ព្រះ​ម្នាង​ស្វាយ​មហេសី​ព្រះមហាក្សត្រ​ ​ក្នុង​ឆ្នាំវក​ ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​អឡស្សរាជ។​ ក្រោយ ​ដែល​ព្រះបាទបក្សីចាំក្រុង ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​ចូល​ទិវង្គត​ ​ព្រះរាជបុត្រ​ព្រះ​អឡស្សរាជ​ ​បាន​ឡើង​សោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​បន្ដ​ពី​ព្រះ​អង្គ។ ទ្រង់ជាក្សត្រខ្មែរទី២០។ ​ព្រះ​អង្គ​ទ្រង់មាន​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​អឡស្ស​ ​វរោរង្សី​ ជាតិ​ក្សត្រា​មហា​រាជា​ធិរាជ

ប្រវត្តិតាមពង្សាវតារ[កែប្រែ]

ព្រះ​ម្នាង​ស្វាយ​មហេសី​ព្រះមហាក្សត្រ​ ​ក្នុង​ឆ្នាំវក​ ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​អឡស្សរាជ។ ក្រោយ ​ដែល​ព្រះបាទ​បក្សីចាំក្រុង​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​ចូល​ទិវង្គត​ ​ព្រះរាជបុត្រ​ព្រះ​អឡស្សរាជ ​បាន​ឡើង​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បន្ដ​ពី​ព្រះ​អង្គ។​ ​ព្រះរាជ​អភិសេក​បាន​រៀបចំ​ឡើង​យ៉ាង​អឹកធឹក​ ​នៅ​មហានគរ​ ​នៅ​ថ្ងៃ​ ​១៣​កើត ខែបុស្ស​ ​ឆ្នាំកុរ​ ​ព.ស​ ១៦១៥ ត្រូវជា​ ​ម.ស​ ៩៩៣ ច.ស ​៤៣៣​ ​និង​ត្រូវជា​ ​គ.ស​ ១០៧១។ កាលនោះ​ព្រះ​អង្គ​ព្រះ​ជន្ម ​១៦​ វស្សា​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ទី​២០។​ ​ព្រះ​អង្គ​ទ្រង់មាន​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​អឡស្ស​ ​វរោរង្សី​ ជាតិ​ក្សត្រា​មហា​រាជា​ធិរាជ។​ ​ស្ដេច​អង្គ​នេះ​ខ្ជិល​ណាស់​ ​ដូច្នេះ​ហើយ​បានជា​ប្រជានុរាស្ដ្រ​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​ស្ដេច​កម្ជិលផេះ។ ក្នុង​ឆ្នាំជូត​ជាមួយនិង​ ព្រះ​នាង​មៃ ​ព្រះ​អង្គ​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាមវុឌ្ឍិយា។​ ​ក្នុង​ឆ្នាំខាល​ ​ព្រះ​នាង​មៃ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ ​ព្រះ​នាមសិង្ខកុមារ​ (ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​អ្នក​ម្នាងវិសេសនារី មហេសី​ព្រះ​អឡស្សរាជ​ ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​នាម​ស្ដេច​ពាល​ ​ដែល​និយម​ចូល​ចិត្ដ​តែ​លេងល្បែង​ពាលា​ ​បរបាញ់​ចាប់​សត្វ​ ​ហើយ​ខ្ជិលច្រអូស​ ​មិន​ព្រម​រៀនសូត្រ​មុខ​វិជ្ជា​អ្វី​ទាំងអស់។​ ​មិនតែប៉ុណ្ណោះ​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​បាន​សរសេរ​ថែម​ទៀត​ថា​ ​គឺ​ក្នុង​រាជ​ស្ដេច​អឡស្សរាជ​ដែល​ស្ដេច​លាវ ​ព្រះ​ធម្មាអនុរថ​ ​បាន​មក​មក​ដល់​មហានគរ​ ​ទាមទារ​យក​ព្រះ​ត្រៃបិដក ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត)។ ចំពោះ ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​បក្សីចាំក្រុង​វិញ​ ​បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​គ្មាន​នរណា​ក្រៅ​អំពី​នារី​ក្រមុំ​ស្រុកស្រែ​សែន​ស្រស់​ល្អ​បវរ​ ​ដែល​ព្រះ​អង្គ​បានឃើញ​ ​និង​ជួប​ជា​គ្រា​ដំបូង​នៅ​ប្រទះ​នាង​ ​ឬ​ប្រទះឡា​ង​នោះ​ឡើយ។​ ​ព្រះ​នាម​ព្រះ​អគ្គមហេសី​នេះ​ ​គេ​មិន​បាន​ស្គាល់​ទេ។​ ​ព្រះ​នាង​បាន​ប្រទាន​ព្រះរាជបុត្រ​បី​ព្រះ​អង្គ​ដល់​ព្រះ​ស្វាមី​គឺ​ ​ព្រះវត្តរាជ​ ​ព្រះ​អឡស្សរាជ ​និង​ព្រះសែណ្ណ័ករាជ។​ ពង្សាវតារ​ខ្មែរ​ផ្សេងៗ​បាន​កត់ត្រា​ខុស​អំពី​គ្នា​ ​ចំនួន​ ​និង​ឈ្មោះ​ព្រះរាជបុត្រ​របស់​ព្រះបាទ​បក្សីចាំក្រុង។​

ព្រះបាទ​អឡស្សរាជសោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​បាន ​៤១​ ឆ្នាំ​ ​ហើយ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំថោះ​ ​ក្នុង​ព្រះ​ជន្ម​ ៥៦ ​វស្សា​ដោយ​មាន​ជំងឺ​យ៉ាង​ទម្ងន់។​ ​ព្រះវុឌ្ឍិយា​ ​បុត្រ​ច្បង​របស់​ព្រះ​អឡស្សរាជ​ ​ត្រូវ​ឡើង​សោយរាជ្យ​បន្ដ​ពី​បិតា។​

កត់សំគាល់[កែប្រែ]

  • ក្នុង​បញ្ហា​កូនចៅ​របស់​ព្រះបាទ​បក្សីចាំក្រុង​ ​គណៈកម្មកា​រៀបចំ​ពង្សាវតារ​ខ្មែរ​ ​ដឹកនាំ​ដោយ​សម្ដេច​សង្ឃនាយក​ទៀង​ ​ដែល​ក្នុង​នោះ​មាន​សម្ដេច​សង្ឃនាយក​ប៉ានដែរ​ ​បាន​តាក់តែង​សរសេរ​ថា​ ​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​បទុមវរវង្ស។​ ​ស្ដេច​អង្គ​នេះ​ដែល​បាន​យាង​ទៅ​កំសាន្ដ​នៅ​ទួល​បាសាន្ត​ ​បាន​ជួប​ស្រឡាញ់​ ​និង​រៀប​ការ​ជាមួយ​នឹង​នាងនាគ។ ​ព្រះ​នាង​ប្រសូត​បាន​ពង​ ​ដែល​ជា​ពញា​រោង ​និង​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ ​ដែល​មាន​ភ្នែក​ទិព្វ​ ​គឺ​ព្រះបាទ​បទុមសុរិយវង្ស។​

ព្រះបាទបទុមសុរិយវង្ស​ ​បាន​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ស្ដេច​កំជិលផេះ។​ ​ស្ដេច​អង្គ​នេះ​សោយរាជ្យ​នគរ​ខ្មែរ​បាន​ ១៩០​​ឆ្នាំ។​

  • ចំណែក​ឯ​ពង្សាវតារ​វត្ដ​ទឹកវិល​វិញ​ ​ក៏​បាន​កត់សំគាល់​ដែរ​ថា​ ​ស្ដេច​កំជិលផេះ​ជា​កូន​របស់​ព្រះបាទ​បទុមសុរិយវង្ស។ ​តែ​ព្រះ​បទុមសុរិយវង្ស​ជា​កូន​របស់​ព្រះបាទ​អាទិត្តវង្ស។ ព្រះ​បទុមសុរិយវង្ស​ជាមួយ​ស្នំ​ឯក​អ្នក​ព្រះ​ម៉ែនាងបទុមកេសរ​ ​បាន​ព្រះរាជបុត្រ​ស្ដេច​កំជិល​ក្នុង​ឆ្នាំវក។​ ​ហើយ​ក្នុង​ឆ្នាំច​ ​ព្រះ​នាង​ប្រសូត​បាន​ព្រះរាជបុត្រ​មួយទៀត​ ​ព្រះ​នាម​ពញារាជ

ពង្សាវតារវត្ដ​ទឹកវិលបាន​សរសេរ​ថា​ ​ស្ដេច​កំជិលផេះ​នេះ​ខ្ជិល​ណាស់​ ​គឺ​ខ្ជិល​តាំង​តែ​ពី​ដើរ​ ​ពី​ដេក​ ​ពី​រៀនសូត្រ៘​ ​និង៘​ ​ធំ​ឡើង​កាលណា​ ​ថ្ងៃមួយ​ ​ពួក​​មីនុំមីនាង​បរិវារ​បាន​នាំ​ទៅ​លេង​ក្រសាល​ក្នុង​ព្រៃ។​ ​អស់កំលាំង​ ​ព្រះ​អង្គ​បាន​ឈប់​សំរាកផ្ទំ​លង់លក់​ក្រោម​ដើម​ជ្រៃ​មួយ​ក្បែរ​មាត់​ ស្ទឹង។​ ​ហេតុតែ​ព្រះ​អង្គ​មានបុណ្យ​ ​ត្រូវ​ឡើង​គ្រងរាជប្រទេស​កម្ពុជា​ ទេពតា​ក៏​ជប់​ដំណែង​ឲ្យ​ចេញ​ជា​សត្វ​មួយ​ ​ហោះ​ទៅ​យំ​ដាក់​ត្រចៀក​ស្ដេច​កំជិលផេះ។​ ​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ ​ចាប់​សត្វ​នោះ​ជាប់​ ​ហើយ​ហុច​ឲ្យ​ក្រុម​ស្រី​បរិវារ​ ​យក​ទៅ​អាំង​ចំអិន​ទុក​ថ្វាយ​ព្រះ​អង្គ​សោយ។​ ​សោយ​រួច​កាលណា​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​ទេវតា​ធ្វើ​ឲ្យ​ស្រក់​ទឹក​អម្រឹត​មកលើ​ព្រះ​អង្គ។​ ​ភ្លាម​មួយ​រំពេច​នោះ​ដែរ​ ​ពញា​កំជិលផេះ​ក៏​ចេះ​ចាំ​ស្ទាត់​ ​គ្មាន​ភ្លេច​ភ្លាត់​អ្វី​ទាំងអស់​ ​នូវ​គ្រប់​ចំណេះវិជ្ជា​ ​ដោយ​មិនបាច់​ខំប្រឹង​ប្រែង​រៀនសូត្រ។​

រីឯ​ ពញារាជ ​ថ្ងៃ​ក្រោយមក​ ​ត្រូវ​ស្ដេច​កំជិលផេះ​ជា​បង​ ​តែងតាំង​ឲ្យទៅ​គ្រប់គ្រង​ទឹកដី​នៅ​កោះ​ឫស្សីកែវ។​ ​ព្រះ​អង្គ​មាន​ព្រះ​គោរម​នាម​ ​ចៅពញារាជមេត្រី​ ដោយ​ទទួល​ភារកិច្ច​បន្ថែម​ពី​ព្រះមហាក្សត្រ​ ​ស្ដេច​កំជិលផេះ​ ត្រូវ​ថែរក្សា​ទំនុកបំរុង​ផ្គត់ផ្គង់​វត្ដ​អារាម​ទាំង​ប្រាំ​ ​និង​ព្រះ​ចេតិយ​ដែល​តំកល់​ទុក​ព្រះ​ឧណ្ណាលោម។​

ដោយសារ ​ព្រះ​អង្គ​បាន​ទទួល​ទឹក​អម្រឹត​ប្រក់ព្រំ​ពី​ទេវតា​ ​ស្ដេច​កំជិលផេះ​មាន​អាយុ​វែង​យឺនយូរ​ណាស់។​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​ ១៩០​ ​ឆ្នាំ​ ​ហើយ​សុគត​ក្នុង​ព្រះ​ជន្ម​ ២០៥ ​វស្សា។​

ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទបក្សីចាំក្រុង រឺ ព្រះបាទបទុមសូរ្យវង្ស (ពង្សាវតារខ្មែរ និង ពង្សាវតារវត្តទឹកវិល)
មហានគរ តដោយ
ព្រះបាទវុឌ្ឍិយា