អាគន្តុក

ពីវិគីភីឌា
Jump to navigation Jump to search

អាគន្តុក​ [āgantuka] guest, visitor, new comer, stranger, a newly arrived Bhikkhu.

នាម (អា-គ័ន-តុ-កៈ) (អា-គ័ន-តុក) អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក : មានអាគន្តុកៈមករក (បើស្ត្រីជា អាគន្តុកា) ។

វេវចនៈ អាគន្តុ ។

អាគន្តុកជន : ជនជាអាគន្តុកៈ ។

អាគន្តុកទាន : ទានដែលគេឲ្យដល់អាគន្តុកៈ ។ ទានដែលទាយកប្រគេនដល់បព្វជិតជាអាគន្តុកៈ ។

អាគន្តុកប័ដ : សំពត់ថែមថ្មី គឺសំពត់ដែលគេដាក់ ឬដេរថែមកុំឲ្យខ្វះ មិនពេញខ្នាត : កាលបើភិក្ខុដេរចីវរខ្វះសាច់សំពត់ ត្រូវយកអាគន្តុកប័ដផ្សំ (ពាក្យប្រើក្នុងវិន័យពុទ្ធសាសនា) ។

អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ : ការទទួល រាក់ទាក់ចំពោះអាគន្តុកៈ ។

អាគន្តុកភត្ត : ភត្តដែលទាយកប្រគេនចំពោះបព្វជិតជាអាគន្តុកៈ ។

អាគន្តុកភិក្ខុ : ភិក្ខុជាអាគន្តុកៈ ។

អាគន្តុកវត្ត : វត្តដែលភិក្ខុសាមណេរអ្នកនៅក្នុងអាវាសត្រូវធ្វើចំពោះភិក្ខុសាមណេរជាអាគន្តុកៈ ។ល។

អាចសរសេរជា ​អាគន្តុកៈ ក៏បាន