អាណាចក្រជិន

ដោយវិគីភីឌា
Jump to navigation Jump to search

អាណាចក្រជិន ឬ ជិនកួ (ឆ្នាំគ.ស ១១១៥-១២៣៤)[កែប្រែ]

អាណាចក្រជិនស្ថាបនាដោយជនជាតិនីចឺន (បុព្វបុរសជនជាតិម៉ាន់ជូ) មានវ៉ាន់យៀន អាគូតា ឬឈ្មោះដែលគេស្គាល់ថា “ជិនថៃជូ” ជាបឋមក្សត្រ។ ដំបូងមានរាជធានីនៅហ៊ុយនិង (បច្ចុប្បន្នក្នុងតំបន់ប៉ៃឆឺងភាគខាងត្បូងក្រុងអាឆឺងខេត្ដហឺយចៀន)។ ក្រោយមកប្ដូររាជធានីមកក្រុងយៀនជិង (ឈ្មោះដើមរបស់ប៉េកាំង) និងប្ដូររាជធានីម្ដងទៀតមកយេនជិង (បច្ចុប្បន្នគឺក្រុងខៃហ្វឺងខេត្ដហឺណាន)។

ជាយូរមកហើយបុព្វបុរសរបស់ជនជាតិនីចឺនមកអាស្រ័យនៅបរិវេណជួរភ្នំឆាងប៉ៃសាននិងទំនាបទន្លេហឺយឡុងចៀន។ រឿងរ៉ាវរបស់ជនជាតិនីចឺនមិនឃើញមានកំណត់ត្រាក្នុងប្រវត្ដិសាស្ដ្ររហូតដល់ក្នុងសម័យប្រាំរាជវង្សដែលនិយាយថា ជាជនជាតិដែលនៅក្រោមការគ្រប់គ្រងរបស់ជនជាតិឈីតាន់ នៃអាណាចក្រលៀវ។

ខែកញ្ញាឆ្នាំគ.ស ១១១៤ អាគូតា មេកុលសម្ព័ន្ធជនជាតិនីចឺននាំកងកម្លាំងវាយដណ្ដើមអំណាចពីពួកឈីតាន់ត្រង់បរិវេណមាត់ទន្លេ ជាទីដែលបច្ចុប្បន្នគឺជាទន្លេឡាលិនហឺ តំបន់ជាយដែនខេត្ដហឺយឡុងចៀងជាប់នឹងជីលិន។ ក្រោយជ័យជម្នះលើពួកឈីតាន់អាចរំលំរាជវង្សលៀវបានហើយ អាគូតាក៏រួបរួមជនជាតិនីចឺនដែលបែកគ្នាជាច្រើនក្រុមឲ្យមានឯកភាពនិងស្ថាបនាអាណាចក្រជិន (ប្រែថា មាស) ឡើងមកបានយ៉ាងឆាប់រហ័សក្នុងឆ្នាំបន្ទាប់ ហើយតាំងខ្លួនជាក្សត្រព្រះនាមថា “ថៃជូ”។ ចាប់ពីពេលនោះមក អាណាចក្រជិនរបស់ជនជាតិនីចឺនក៏រីកចម្រើនចូលដល់សម័យនៃភាពជាមហាអំណាច។

អាណាចក្រជីនដ៏រឹងមាំក្រោមការគ្រប់គ្រងរបស់ក្សត្រថៃជូអាគូតាចាប់ផ្ដើមពង្រីកអំណាចនិងឥទ្ធិពលទៅកាន់អាណាចក្រផ្សេងៗ ដោយវាយយកក្រុងសំខាន់ៗ របស់អាណាចក្រលៀវដែលពេលនោះកំពុងតែចុះខ្សោយ ដូចជា ក្រុងតុងជិង (បច្ចុប្បន្នគឺលៀវយ៉ាំងក្នុងខេត្ដលៀវនិង) សាងជិង (នៅម៉ុងកូលខាងក្នុង) ចុងជិង (ក្រុងនៅម៉ុងកូលខាងក្នុង) ស៊ីជិង (តាថុងក្នុងខេត្ដសានស៊ី) ណានជិង (បច្ចុប្បន្នគឺប៉េកាំង)។ ពេលក្រុងទាំង ៥ ត្រូវវាយបែក រាជវង្សលៀវក៏ដល់កាលអវសាន។ ក្រោយពីនោះមកអាណាចក្រជិនដ៏ខ្លាំងក្លាបានវាយយកអាណាចក្រសុងខាងជើងជាសន្សឹមៗ រហូតដល់ទីបំផុតកងទ័ងអាណាចក្រជិនក៏ផ្ដួលរំលំអាណាចក្រសុងបានសម្រេចក្នុងឆ្នាំគ.ស ១១២៧។ ក្រោយមកក៏នៅមានចម្បាំងជាមួយអាណាចក្រសុងខាងត្បូងជាច្រើនលើក តែកម្លាំងនិងអំណាចរបស់កងទ័ពទាំងពីរភាគីក៏ប្រដំប្រសងគ្នា។

ក្នុងខណៈដែលអាណាចក្រជិននិងសុងខាងត្បូងមានឥទ្ធិពលប្រដំប្រសងគ្នាសន្ធិសញ្ញាសន្ដិភាពក៏កើតមានឡើង។ មួយផ្នែកអាណាចក្រជិនក៏វាយយកស៊ីសៀជានគរសំខាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណាក៏ដោយ ការចាប់កំណើតឡើងនៃកងទ័ពម៉ុងកូលអតីតសត្រូវចាស់ក៏ចាប់ផ្ដើមក្លាយជាគ្រោះកាចគម្រាមអាណាចក្រជិននាពេលក្រោមកទៀត។

មានអ្នកវិភាគយល់ឃើញថា អាណាចក្រជិនដែលឡោមព័ទ្ធទៅដោយអាណាចក្រធំៗ ដូចជាអាណាចក្រម៉ុងកូលខាងជើង ស៊ីសៀខាងលិច និងសុងខាងត្បូង វិធីដែលសមស្របបំផុតគឺ អាណាចក្រជិនចាំបាច់ត្រូវដំណើរយុទ្ធសាស្រ្ដចងសម្ព័ន្ធជាមួយស៊ីសៀនិងសុងខាងត្បូងដើម្បីទប់ទល់នឹងម៉ុងកូល។

ពោលគឺ ការមានសម្ព័ន្ធមិត្ដដ៏រឹងមាំដូចជាសុងខាងត្បូងធ្វើឲ្យក្លាយជាគោលការពារសុវត្ថិភាពពីដែនដីភាគខាងត្បូង និងការជាសម្ព័ន្ធមិត្ដជាមួយស៊ីសៀគឺស្មើនឹងជួយរារាំងការធ្វើដំណើរចុះមកភាគខាងត្បូងនៃពួកម៉ុងកូល។ ដូច្នេះអាណាចក្រជិនក៏មិនសូវជាបារម្ភរឿងការប្រឈមនឹងសង្គ្រាមពេកទេ អាចងាកមកចាប់អារម្មណ៍លើការប្រឈមតែជាមួយពួកម៉ុងកូលតែមួយមុខ។

តែ អាណាចក្រជិនដ៏ស្ដុកស្ដម្ភនិងរឹងរូសត្រឡប់ជានៅឯកា បោះបង់ចោលស៊ីសៀ និងមកធ្វើសង្គ្រាមជាមួយអាណាចក្រសុងខាងត្បូងតំណាលគ្នាជាមួយការមិនចុះសម្រុងជាមួយពួកម៉ុងកូល ដែលស្មើនឹងការបង្កើតសត្រូវ ៣ ទិសយ៉ាងធ្ងន់ធ្ងរ។ ក្រោយមកពេលម៉ុងកូលវាយអាណាចក្រស៊ីសៀ ស៊ីសៀបានសុំជំនួយពីអាណាចក្រជិនតែបែរជាត្រូវបដិសេធ ទើបស៊ីសៀចាំបាច់ត្រូវព្រមចុះចាញ់ពួកម៉ុងកូល ពេលអាណាចក្រទាំងពីររួមកម្លាំងគ្នាមកវាយអាណាចក្រជិន ធ្វើឲ្យអាណាចក្រជិនរកផ្លូវរត់លែងឃើញ។

ដើម្បីកាត់បន្ថយភាពជ្រួលច្របល់ដោយសារការវាយលុកពីខាងលិចនិងខាងជើង អាណាចក្រជិនបានប្ដូររាជធានីទៅក្រុងយេនជិង និងព្យាយាមវាយយកភាគខាងត្បូងដើម្បីស៊ីសងនឹងដែនដីភាគខាងជើង។ ស្ថានការណ៍នេះធ្វើឲ្យអាណាចក្រជិនបានបើកផ្លូវឲ្យពួកម៉ុងកូលវាយដណ្ដើមយកដែនដីភាគខាងជើងនិងចាប់ផ្ដើមវាយអាណាចក្រសុងខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ផលសម្រេចស្ទើរតែគ្មានបានការអ្វីសោះឡើង ការឡោមព័ទ្ធពីសំណាក់កងទ័ពម៉ុងកូលនិងសុងខាងត្បូងនាពេលក្រោយមកធ្វើឲ្យអាណាចក្រជិនស្រុតចុះអំណាចនិងចាញ់សង្គ្រាមនៅទីបំផុត។

“អាណាចក្រមាស” គ្រប់គ្រងដោយក្សត្រ ៩ ព្រះអង្គ រុងរឿងបាន ១២០ ឆ្នាំក៏ធ្លាក់ចុះអំណាច។ ក្នុងកំឡុងពេលវត្ដមាននៃអាណាចក្រនេះជាទីអាស្រ័យនៃប្រជាជន ៤៤.៧ លាននាក់ មានអាណាខេត្ដធំទូលាយពង្រីកពីជួរភ្នំស៊ិងអាន់ភាគខាងជើងរហូតដល់ទន្លេហួយហឺភាគខាងត្បូង និងស៊ីលើផ្ទៃដីពីមាត់សមុទ្រខាងកើតទៅរហូតដល់សានស៊ីភាគខាងលិច។

និយាពីប្រព័ន្ធនយោបាយ ការគ្រប់គ្រង យោធា និងសេដ្ឋកិច្ចរបស់អាណាចក្រជិនវិញ មានការប្រែប្រួលខុសគ្នាពីកំឡុងពេលដើមសម័យនិងចុងសម័យ។ ក្នុងកំឡុងពេលដែលនៅជាមួយគ្នាជាលក្ខណៈកុលសម្ព័ន្ធ អំណាចគ្រប់គ្រងជាការរួមគ្នាគ្រប់គ្រងដោយមេកុលសម្ព័ន្ធនៃជនជាតិនីមួយៗ ជាមួយមេដឹកនាំកំពូល តែក្រោយពីមានការស្ថាបនាជាអាណាចក្រហើយ មេកុលសម្ព័ន្ធនិងមេដឹកនាំកំពូលត្រូវជំនួសដោយគណៈមេគ្រប់គ្រងកម្រិតខ្ពស់ ៤ នាក់និងក្រោយមកបន្ថែមទៅជា ៥ នាក់ ដោយគ្រប់គ្រងអំណាចនយោបាយក្រោយអំណាចក្សត្រ។

ក្រោយពេលអាណាចក្រជិនយកជ័យជម្នះលើសង្គ្រាមតូចធំក្នុងការវាយរំលំអាណាចក្រលៀវនិងតំបន់ជាដែននៃអាណាចក្រសុងបានសម្រេចហើយ ក្សត្រនៃអាណាចក្រជិនបានចម្លងប្រព័ន្ធការគ្រប់គ្រងយោធាពីអាណាចក្រទាំងនោះរួបរួមយកមកអភិវឌ្ឍន៍ជាប្រព័ន្ធរបស់ខ្លួន។ ចាប់តាំងពីស្ដេចជិនស៊ីចុង និងស្ដេចជិនហៃលិង ដែលចាប់ផ្ដើមស្នើឲ្យមានបដិវត្ដន៍ប្រព័ន្ធគ្រប់គ្រងអាណាចក្រជិន រហូតមកដល់ក្នុងរជ្ជកាលស្ដេចជិនស៊ឺចុង ប្រព័ន្ធគ្រប់គ្រងរបស់អាណាចក្រជិនក៏វិវត្ដន៍ប្រែប្រួលរហូតពេញលេញជាប្រព័ន្ធពិសេសរបស់ខ្លួន មានទាំងមជ្ឈមណ្ឌលគ្រប់គ្រងស្រដៀងរដ្ឋបាលកណ្ដាលដែលគ្រប់គ្រងនយោបាយក្នុងរាជាអាណចក្រ បន្ទាប់មកជាក្រុមការងារផ្នែកផ្សេងៗ ៦ ផ្នែក ដូចជា ផ្នែកប្រវត្ដិសាស្ដ្រ ផ្នែកប្រជាសាស្ដ្រ ផ្នែកពិធីការ ផ្នែកយោធា ផ្នែកតុលាការ ផ្នែកកម្លាំងពលកម្ម ក្រៅពីនេះ ក្រុមការងារគ្រប់គ្រងក្នុងតំបន់នៅមានការបែងចែកលំអិតទៅជា ៤ កម្រិតទៀត។

ផ្នែកប្រព័ន្ធគ្រប់គ្រងយោធាមានមូលដ្ឋានមកពីប្រព័ន្ធគ្រប់គ្រងរបស់ជនជាតិនីចឺន និងមានការគួបផ្សំជាមួយប្រព័ន្ធគ្រប់គ្រងរបស់ជនជាតិឈីតាន់ ប៉ហៃ ជនជាតិស៊ី និងជនជាតិហាន ដែលមានប្រព័ន្ធគ្រប់គ្រងផ្សេងៗ គ្នា នគរជិនផ្ដោតលើកងទ័ពសេះ ក្នុងពេលជាមួយគ្នាដែរក៏មានអភិវឌ្ឍន៍អាវុធយុទ្ធភ័ណ្ឌ។ កងទ័ពនៃអាណាចក្រជិនប្រកបដោយជនជាតិច្រើនជាតិពន្ធុ មានទាំងជាទាហានស៊ីឈ្នួលនិងទាហានកេណ្ឌ ដោយមានអ្នកកាន់ការមួយក្រុមកាន់តំណែងខ្ពស់បំផុត។ ប្រព័ន្ធនេះត្រូវបានទទួលស្គាល់និងយកមកប្រើក្នុងរាជវង្សក្រោយៗ មកទៀត។

ផ្នែកកសិកម្ម ហត្ថកម្មនិងពានិជ្ជកម្មមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងតំបន់នីមួយៗ ផ្ដល់ផ្លែផ្កានិងបានចូលរួមចំណែកឲ្យមានការរីកចម្រើនឈានឡើងរបស់សង្គមនិងសេដ្ឋកិច្ចក្នុងកម្រិតផ្សេងៗ​ គ្នា។

ផ្នែកវប្បធម៌ ថ្វីបើវប្បធម៌ប្រពៃណីខ្លះរបស់ជនជាតិនីចឺនបានទទួលការផ្សព្វផ្សាយបន្ដតំណាលគ្នានឹងភាពរុងរឿងនៃអាណាចក្រជិន តែ ពេលអាណាចក្រហានឡើងមកជំនួស អាណាចក្រជិនត្រូវបញ្ជូលក្រោមការគ្រប់គ្រងរបស់អាណាចក្រហានក្នុងពេលបន្ដមកទៀត វប្បធម៌ផ្សេងៗ ក៏ត្រូវរំលាយបញ្ចូលគ្នាជាមួយវប្បធម៌ជនជាតិហាននៅទីបំផុត។

អាណាចក្រជិនរលំរលាយក្នុងឆ្នាំគ.ស ១២៣៤ ក្នុងឆ្នាំទី ២ នៃរជ្ជកាលស្ដេចធៀនស៊ិង ដោយសារការរុករានរបស់កងទ័ពសម្ព័ន្ធមិត្ដនៃអាណាចក្រម៉ុងកូលនិងសុងខាងត្បូង។ 

ราชวงศ์จิน

1115–1234
Map of China 1142.jpg
พระราชอาณาเขตของราชวงศ์จิน
Status ราชวงศ์
Capital ฮุ่ยหนิง
(1122-1153)
ปักกิ่ง
(1153-1214)
เมืองไคฟง
(1214-1233)
Religion
พระพุทธศาสนา, ลัทธิเต๋า, Confucianism, Chinese folk religion
Government สมบูรณาญาสิทธิรราชย์
จักรพรรดิ  
• 1115-1123
จักรพรรดิจินไท่จู่
• 1234
จักรพรรดิจินโม่ตี้
History  
• สถาปนาราชวงศ์
1115 1115
• พ่ายแพ้ต่อมองโกล
1234
9 มกราคม ค.ศ. 1127
• ความพ่ายแพ้ที่ เมืองรูหนาน
9 กุมภาพันธ์ ค.ศ. 1234 1234
Currency Chinese coin, Chinese cash
Preceded by
Succeeded by
ราชวงศ์เหลียว
ราชวงศ์ซ่ง
จักรวรรดิมองโกล
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន