អាថ៌កំបាំងប្រសាទបន្ទាយសំរែ និង រឿង បក្សីចាំ ក្រុង……

ពីវិគីភីឌា

ឃ/. ១/. តែគួរអោយអាណិតណាស់ នៅពេលចុងក្រោយរូបគាត់លែងក្រោកឈរដើរ ឬ អង្គុយបានហើយគឺត្រូវដេកនូវមួយកន្លែង ហើយវាលូនដឹកមាតាចេញពីគុក ពាក្យថា​ដេកគឺនៅក្នុ​ងផ្ទះ ​រួចនៅ​ក្នុងបន្ទប់លើគ្រែទៅទៀត ។ តើងាយអ្វី និង អាចឲ្យកូនក្មែរទាំងឡាយដឹងរឿងពិតពីក្នុងសមុទ្រទឹកដោះបាន នៅតាមប្រាសាទនានា ឬ នៅក្នុងទឹកនៅក្បាលស្ពាន និងនៅក្នុងទឹក ភ្នំកូ លែន (លាន​ព្រះគំលង់) ហេតុអ្វីបានជាគេចេះតែឆ្លាក់រូបព្រះវិស្ណុដដែលៗ លើប្រាសាទផងនៅក្នុងទឹកផងដូច្នេះ ? ព្រោះបុព្វជនក្មែរខ្លាចក្រែងកូនក្មែរសម័យក្រោយៗ ដែលពុំដឹងរឿងពិត ហើយ​ស្រ​លាញ់នូវមាសប្រាក់ ត្រូវពូកបរទេសជួលអោយដាប់គាស់បំផ្លាញនោះ បើបំផ្លាញនៅលើប្រាសាទអស់ច្បាស់ជានៅសល់នៅស្នាដៃគាត់ក្នុងទឹក គ្រាន់ទុកឲ្យកូនរបស់គាត់ (គឺព្រះវិស្ណុ) អាច​មើល ហើយ យល់នូវរឿងរ៉ាវរបស់ខ្លួន ហើយនឹងព្យាយាមជួយគាត់ ។ ហើយចុងក្រោយគាត់ឆ្លាក់ព្រះវិស្ណុដេកលើនាគ ហើយនៅលើសត្វគុជសីទៀត (នៅប្រាសាទបន្ទាយសំរ៉ែ) នៅកណ្តា​លផ្ចិត​ព្រះវិស្ណុ មានទងផ្កាឈូកមួយដើមដុះ រួចផ្កាឈូកនោះ ក៏បំបែកជាខ្នែងបី ម្ខាងឪពុក ម្ខាងម្តាយ កណ្តាលព្រះព្រហ្ម ជាអ្នកទប់ទងផ្កា ហើយសាច់រឿងនេះក្រៅពីព្រះវិស្ណុ តើ​មានអ្នកណាអាច មើល​យល់​ជា​រ​បៀបក្មែរនោះ ?

ហើយរូបនេះបុព្វជនក្មែរគាត់ឆ្លាក់នៅប្រាសាទបន្ទាយសំរ៉ែនិងទីដទៃទៀតក៏ប៉ុន្តែមិត្តអ្នកអានមានឆ្ងល់ដែរឬទេ?

ពន្យល់អធិប្បាយ

ប្រាសាទបន្ទាយសំរ៉ែ (បន្ទាយអ្នកស្រែ) គួរតែបុព្វជនក្មែរចារិករឿងរ៉ាវអ្នកស្រែធ្វើស្រូវឬចំការដំណាំ តើហេតុអ្វីបានជាគាត់ឆ្លាក់រឿងរ៉ាវព្រះវិស្ណុដឹកមាតាចេញពីទីឃុំឃាំងទៅវិញ ? ព្រោះគាត់ដឹង​ថានៅពេលអនាគតនឹងមានអ្នកដែលអាចជួយម៉ែបាន តែអ្នកនោះជាកូនអ្នកស្រែ ហើយកូនអ្នកស្រែរស់នៅជ្រៅជាងអ្នកស្រែធម្មតា គឺ អាសំរ៉ែ អាសំរ៉ែនេះហើយដែលគេតាមចាប់ តាមសំ​លាប់​ បំផុតពូ​ជ ព្រោះមានតែ អាសំរ៉ែម្នាក់នេះទេដែលអាចជួយស្រោចស្រង់ម៉ែពីសមុទ្រទឹកដោះបាន ។

២/. ក្នុងរឿង បក្សីចាំក្រុង

បក្សី = សត្វគ្រុឌ និម្មិតសញ្ញាប្រទេសសៀម
ក្រុង = នាគ (ម៉ែ+កូនដែលព្យាយាមជួយម៉ែ)

ដូចនេះបក្សីចាំក្រុងមានន័យថាគ្រុឌចាំក្រុងនាគមិនអោយនាគរួច (ឆ្មាំចាំគុក) តែក្រោយមកមានកូនក្មែរម្នាក់មកជួយនាគឲ្យរួចផុតពីអំណាចបក្សី (សត្វគ្រុឌ) ហេតុនេះហើយ​ទើបគាត់​ឲ្យ​យើងជាកូនក្មែរយករឿងព្រេងទៅផ្គុំទៅនឹងរូបចម្លាក់លើថ្មរួចបំបែកប្រស្នាទៅនឹងដឹងការពិតហើយ។

ដូច្នេះរឿងរ៉ាវដែលបុព្វជនក្មែរបានទុកឲ្យកូនក្មែរស្រាយនូវប្រស្នារបស់គាត់ គឺ មានច្រើនណាស់ទោះបីជាបរទេសខំជូលក្មែរឲ្យដាប់បំផ្លាញឯកសាររបស់យើងក៏ដាច់ពុំអស់ដែរ ព្រោះ​ឯកសារ​គាត់ទុកនៅលើគោកផង ក្នុងទឹកផង រឿងព្រេងផង ឈ្មោះភ្នំ ភូមិ ស្រុក ទំនៀមទំលាប់ប្រពៃណី… ហើយ ជាពិសេសនោះនៅក្នុងល្បែងដែលក្មេងៗ ស្រុកស្រែតែងលេងពីដើម (គឺល្បែងចាក់​ទឹកដូង) ។

មិត្តអ្នកអានបានតាមដានមកទល់នឹងពេលនេះ ទើបដឹងថា ហេតុអ្វីក៏គេដាប់រូបក្នុងប្រាសាទ គេទិញក្បាលរូបបដិមា (អ្នកតា ទេវតា…) ព្រោះគេដឹងថា ឯកសារពិតរបស់ជនជាតិនេះគឺនៅលើថ្ម ។ សព្វថ្ងៃបរទេសរាប់មឺនសែននាក់ នាំគ្នាចំណាយលុយរាប់ពាន់មឺនដុលា្លក្នុងម្នាក់ៗ ដើម្បីមកសិក្សាស្រាវជ្រាវពីចម្លាក់ផ្ទាំងថ្ម ដែលបានលាក់រឿងរ៉ាវ ហើយពួកគេឆ្ងល់ថា បុព្វជនជនជាតិនេះ ជាកំពូលមនុស្ស (ជាមេ) ចុះហេតុអ្វី បានជាជនជាតិនេះសព្វថ្ងៃខុសស្រឡះពីបុព្វជនខ្លួនយ៉ាងឆ្ងាយបែបនេះ ? ហេតុនេះបាននាំអោយក្រុមអ្នកស្រាវជ្រាវអាថ៌កំបាំងប្រវត្តិសាស្ត្រគេនាំគ្នា លាត់ជើងខោ ម៉ូដៃអាវចុះរាវរកយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរកការពិតពីអតីតកាលរបស់បុព្វជននេះ។


      • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ...[[១]]

សូមជួយកែពាក្យ​ ប្រសាទ​ ទៅពាក្យត្រឹមត្រូវ​ ប្រាសាទ​ ។