អាថ៌កំបាំងពាក្យនាគ

ពីវិគីភីឌា

ចុះហេតុអ្វីបានជាម្ចាស់នគរ (ក្មេរ) មានឈ្មោះថា ព្រះនាងនាគ ទៅវិញ ? តើព្រះនាងនាគហេតុអ្វីបានជាបង្កើតកូនមកដល់សព្វថ្ងៃនេះជាមនុស្ស?

ហេតុដូច្នេះ សូមកុលបុត្រកុលធីតាខ្មែរ ប្រុសស្រីទាំងអស់គ្នា តាមដានពិចារណានូវការ បកស្រាយពន្យល់ពីពាក្យថា (នាគ) នេះ ដែលមានពន្យល់នៅក្នុងវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត (ភាគ ១+២)

គ/. ពន្យល់ពីពាក្យ (របស់ពាក្យថានាគ)

១/. នាគ (ន) ប្រសើរចម្បងបរិសុទ្ធ…
២/. នាគ ព្រះសមា្មសម្ពុទ្ធឬព្រះពុទ្ធនាគ(ក៏ហៅថានាគ)
៣/. នាគ ព្រះបច្ចេកពុទ្ធ (ក៏ហៅថានាគ)
៤ /.នាគ ព្រះអរហន្តទាំងអស់ (ក៏ហៅថានាគ)
៥/. នាគ ព្រះអនាគាមិបុគ្គល អរិយថ្នាក់ទីបី (ក៏ហៅថានាគ)
៦/. នាគ ព្រះសោតា ព្រះសកទាគាមី អរិយថា្នក់ទីមួយ ទីពីរ (ក៏ហៅថានាគ)
៧/. នាគ បុគ្គលជាបថុជ្ជនណាមួយដែលមានសេចក្តីអៀនខ្មាស់ ខ្លាចបាបប្រឹងប្រែងរៀកចាកនូវបាបសមាទានសិល ( សិល៥ សិល ៨ សិល ១០…) (ក៏ហៅថានាគ)
៨/. នាគ កុលបុត្រដែលមានការធុញទ្រាន់ក្នុងការគ្រប់គ្រងផ្ទះសម្បែង ហើយមានចិត្តជ្រះថ្លាចូល សាង ផ្នួសបួសជាភិក្ខុសាមណេរក្នុងព្រះពុទ្ធសាសនាប្រព្រឹត្តនូវ
ព្រហ្មចរិយធម៌(ធ្វើកូននាគ) (ក៏ហៅថានាគ)
៩/. នាគ ពស់ដែលមានអនុភាពចម្បង ដែលធំ (ក៏ហៅថានាគ)
១០/. នាគ ដំរីដែលមានរូបរាងសាកសមប្រសើរ (ក៏ហៅថានាគ)
១១/. នាគ ដើមខ្ទីងសំណ (ក៏ហៅថានាគ)

បើតាមការពន្យល់នូវពាក្យខាងលើគឺអត្ថន័យនៃពាក្យ (នាគ) មានរហូតដល់ទៅដប់មួយពាក្យ ដូច្ចេះពាក្យថា (ព្រះនាងនាគ) នៅក្នុងរឿង ឬ ព្រះមាតានាគ តើស្ថិតនៅក្នុងនាគមួយណា? សូមប្រិយមិត្តអ្នកអាន ជាពិសេសគឺ កូនក្មែរប្រុសស្រី ចូរពិចារណាហេតុផលតាមការយល់ឃើញរបស់ខ្លូនចុះ កុំចេះតែជឿទៅលើការបកស្រាយ របស់អ្នកខាងក្រៅ (បរទេស) ក្រៅពីជនជាតិខ្លួន ។

      • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ...[[១]]