អានាបានស្សតិ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អានាបានសតិ)
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


វិបស្សនាធុរៈ

ឈាន · បញ្ចក្ខន្ធ
បដិច្ចសមុប្បាទ១២
លោកុត្តរបដិច្ចសមុប្បាទ
ពោធិបក្ខិយធម៌ · អាយតនៈ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
សតិបដ្ឋាន · អានាបានសតិ

វិបស្សនាបញ្ហាវគ្គទី១
វិបស្សនាបញ្ហាវគ្គទី២
វិបស្សនាបញ្ហាវគ្គទី៣
វិបស្សនាបញ្ហាវគ្គទី៤
វិបស្សនាបញ្ហាវគ្គទី៥
វិបស្សនាបញ្ហាវគ្គទី៦

វិបស្សនាបញ្ហាវគ្គទី៧
វិបស្សនាបញ្ហាវគ្គទី៨
វិបស្សនាបញ្ហាវគ្គទី៩
វិបស្សនាបញ្ហាវគ្គទី១០
វិបស្សនាបញ្ហាវគ្គទី១១

ពុទ្ធចិង្គ Buddhacinga
ព្រះសង្ឃមកកាន់ប្រទេសចិន
Master Chogyam Trungpa
គ្រូបង្រៀនពុទ្ធសាសនា
ក្នុងប្រទេសទីបេត៍

Pali;Ānāpānasati, Sanskrit: ānāpānasmṛti; Chinese: 安那般那; Pīnyīn: ānnàbānnà

អានាបានសតិ[កែប្រែ]

EN: ភាសាអង់គ្លេស អានាបានសតិ មានន័យថា សតិនៃការដកដង្ហើម (អានាបាន=ដង្ហើមចូលនិងដង្ហើម ចេញ) គឺជាបែបសមាធិមួយ នៃព្រះពុទ្ធសាសនា ដែលមានជាទូទៅក្នុង សាលាព្រះពុទ្ធសាសនាថេរវាទ និងក្នុងកម្មវិធីចម្រើនសតិ នៅបស្ចឹមប្រទេសផងដែរ ។
តាមប្រពៃណី អានាបានសតិ ជាដំបូង បង្រៀនដោយព្រះពុទ្ធ ក្នុងសូត្រជាច្រើន ដូចជាអានាបានសតិសូត្រ ។ អានាបានសតិមានន័យថា ដឹងនូវវេទនារម្មណ៍ក្នុងកាយ តាមសកម្មភាពនៃការដកដង្ហើម តាមការអនុវត្ត នៃវិធីចម្រើនសតិ ។

ប្រភពដើមក្នុងពុទ្ធសាសនា[កែប្រែ]

អានាបានសតិ ជាការចម្រើនសមាធិ ដ៏សំខាន់ក្នុងប្រពៃណី ព្រះពុទ្ធសាសនាថេរវាទ Tiantai និង Chán/Zen ហើយនិងផ្នែកមួយ ក្នុងចំណោមកម្មវិធីសិក្សា របស់ពួកបស្ចឹមប្រទេសសម័យថ្មី ដែលមានការចម្រើនសតិ ជាមូលដ្ឋាន ។ ទាំងក្នុងសម័យចាស់ និងសម័យថ្មី អានាបានសតិ ប្រហែលជាវិធី ដែលពុទ្ធសាសនិក ប្រើច្រើនបំផុត សម្រាប់ការពិនិត្យមើល បាតុភូតកាយ ។ អានាបានសតិសូត្រ ពន្យល់អំពីការដកដង្ហើមចូល និងការដកដង្ហើមចេញ ជាចំណែកមួយនៃ ការផ្ចង់ស្មារតី លើកាយទាំងមូល ក្នុងភាពស្ងប់ស្ងាត់ ហើយទូន្មានថា អានាបានសតិសមាធិ ជាវិធីចម្រើន កត្តានៃការត្រាស់ដឹង (ពោជ្ឈង្គ៧): សតិ ធម្មវិចយៈ វិរិយៈ ដែលនាំទៅដល់បីតិ បន្ទាប់មកបស្សទ្ធិ ដែលនាំបន្តទៅដល់សមាធិ និងឧបេក្ខា ។ នៅទីបញ្ចប់ព្រះពុទ្ធបង្រៀនថា ជាមួយនឹងការចម្រើន ពោជ្ឈង្គ៧ តាមលំដាប់យ៉ាងនេះ ការចម្រើនអានាបានសតិ នឹងដឹកនាំទៅដល់ ការរួចចាកផុត អំពីទុក្ខ (និព្វាន) ។
ជាប្រពៃណី អានាបានសតិ ត្រូវគេយកមកប្រើ ជាមូលដ្ឋានដើម្បី បណ្តុះបណ្តាលសមាធី ដរាបដល់បានសម្រេចឈាន ពេញបរិបូណ៌ ។ នេះគឺកំរិតថ្នាក់ ដែលព្រះពុទ្ធបានដល់ នៅពេលដែលព្រះអង្គ ស្វែងរកការត្រាស់ដឹង ។

ការអនុវត្ត[កែប្រែ]

ប្រភពប្រពៃណីចាស់[កែប្រែ]

វិធីជាប្រពៃណី ដែលព្រះពុទ្ធបានប្រទានឲ្យ ក្នុងអានាបានសតិសូត្រ គឺចូលទៅក្នុងព្រៃហើយអង្គុយក្រោមម្លប់ឈើ រួចពិនិត្យមើលដង្ហើម ។ បើដង្ហើមវែង ឲ្យដឹងប្រាកដថា ជា ដង្ហើមវែង បើដង្ហើមខ្លី ឲ្យដឹងប្រាកដថា ជាដង្ហើមខ្លី ។
នៅពេលដែលដកដង្ហើមចូល និងដកដង្ហើមចេញ យោគាវចរ(អ្នកធ្វើសមាធិ)ត្រូវៈ

  • បង្ហាត់ចិត្តឲ្យដឹង អារម្មណ៍មួយឬច្រើនៈ កាយទាំងមូល បីតិ សុខៈ ចិត្ត និងដំណើរនៃចិត្ត ។
  • បង្ហាត់ចិត្តឲ្យប្រុងប្រៀបចំពោះ អារម្មណ៍មួយឬច្រើនៈ ការប្រែប្រួល ការមិនជាប់ជំពាក់ ការឈប់ និងការបោះបង់ ។
  • សភាពស្មើ សភាពពេញចិត្ត ឬសភាពរួចរំដោះនៃចិត្ត ។

វិធីក្រៅគម្ពីរបិដក ដែលគេនិយមប្រើសព្វថ្ងៃ មានមូលដ្ឋានក្នុងវិសុទ្ធិមគ្គ មាន៤ដំណាក់ៈ

១- រាប់ដង្ហើមចេញពី១ដល់១០ រួចសារឡើងវិញដដែលៗ
២- រាប់ដង្ហើមចូលពី១ដល់១០ រួចសារឡើងវិញដដែលៗ
៣- ដាក់សតិលើដង្ហើម ដោយមិនរាប់
៤- ដាក់សតិនៅត្រង់រន្ធច្រមុះ លើបបូរមាត់ ដែលដង្ហើមចេញចូល ។

ប្រភពសម័យថ្មី[កែប្រែ]

ដំបូងដើម្បីឲ្យការហាត់បានជោគជ័យ គេត្រូវបូជាកម្លាំងចិត្ត ដើម្បីការហាត់ ហើយដាក់ទិសដៅសម្រាប់ពេលធ្វើសមាធិ ។ គេអាចសម្រេចចិត្តថា ត្រូវធ្វើអានាបានសតិ នៅពេលអង្គុយ ឬដើរ ឬឆ្លាស់ដើរនិងអង្គុយ ជាមួយគ្នា ។ បន្ទាប់មកគេអាចប្រុងស្មារតី លើដង្ហើមតាមច្រមុះ: ការប៉ះក្នុងរន្ធច្រមុះ នៃខ្យល់ចូលម្តងៗ ហើយនិងការដឹង អំពីខ្យល់ចេញម្តងៗនៅលើបបូរមាត់លើ ។ ជួនកាលគេពន្យល់យោគាវចរ ឲ្យដឹងដង្ហើមព្រមគ្នា នៅចំណុចក្រោមផ្ចឹតបន្តិច ហើយនិងក្រោមផ្ទៃនៃកាយ ។ យោគាវចរអាចរាប់ ដង្ហើមចូល១ ២ ៣ រហូតដល់១០ ហើយចាប់ផ្តើមពី១មកវិញ ។ ជួនកាលអ្នកខ្លះរាប់ដង្ហើមចេញ ១ ២ ៣ លើដង្ហើមដែលដកចេញ និងចូលទាំង២ ។ កាលណាគេច្រឡំលេខ គេត្រូវចាប់ផ្តើមពីដំបូងមកវិញ ។
តាមការអនុវត្តិន៍ ទូន្មាននៅក្នុងប្រពៃណីហ្សេន The Three Pillars of Zen គេរាប់ដង្ហើមចូល១ ២ ៣ មួយរយៈ រួចហើយប្តូរទៅរាប់ ដង្ហើមចេញវិញ ។ កាលណាការរាប់របស់គេ លែងមានកំហុស គេត្រូវប្រុងស្មារតីទៅលើតែដង្ហើម ដោយមិនរាប់ទៀតទេ ។ មានយោគាវចរខ្លះ ប្រើតែវិធីរាប់ដង្ហើមនេះ អស់មួយជីវិត ។ ចំពោះសិស្សថ្មី គេទូន្មានឲ្យធ្វើខ្លីៗ ប្រមាណ១០ឬ១៥នាទី ក្នុងមួយថ្ងៃ ។ គ្រូឬអ្នកបង្ហាញផ្លូវណាមួយ ទុកជាអ្នកសំខាន់ ក្នុងការហាត់រៀន របស់ពុទ្ធសាសនិក ដូចគ្នានឹងសង្ឃ ដើម្បីការណែនាំ ។ កាលណាសតិរបស់គេ លោតចេញពីដង្ហើម ដែលអាចកើតឡើង ចំពោះអ្នកហាត់រៀនថ្មី និងចាស់ដូចគ្នា ព្រោះគំនិតរាយមាយ ឬអ្វីមួយមករំខាន ពេលនោះគេគ្រាន់តែ ត្រឡប់ស្មារតីរបស់គេ ទៅលើដង្ហើមវិញ ។ លោកហ្វីល្លីបហ្គោលដិន បាននិយាយថា ការហាត់ រៀនសំខាន់ មាននៅពេលដែលយោគវចរ ដាក់សតិប្រុងប្រយ័ត្ន ត្រឡប់មកលើដង្ហើមវិញ ។

ការដកដង្ហើម២យ៉ាង[កែប្រែ]

អានាបានសតិជាបច្ចេកទេស ដែលគេប្រើជាទូទៅ ដោយដាក់សតិ មូលទៅលើដង្ហើម នៅពេលដកដង្ហើមចេញចូល តាមធម្មតារបស់វា ។ លើកលែងតែរបៀប ដែលហៅថាដើមឫស្សី នៅពេលនោះគេដកដង្ហើម ចេញចូល ដាច់ៗ ដូចគេយកដៃច្បូតដើមឫស្សី។ ក្នុងការច្រៀងក្នុងបំពង់ក throat singing ជាទូទៅក្នុងចំណោម ភិក្ខុទិបេនិងមុងហ្គោល ដង្ហើមចេញយឺតហើយវែង ក្នុងពេលសូត្រធម៌ ជាការអនុវត្តន៍ដ៏សំខាន់ ។ សម្លេងនៃការសូត្រធម៌ ក៏ប្រើដើម្បីផ្ចង់ស្មារតី ទៅក្នុងអារម្មណ៍មូលតែមួយ នៃសមាធិដែរ នៅពេលដែលការដឹងខ្លួនរលត់ទៅ ព្រោះវិញ្ញាណបានត្រូវ ស្រូបចូលទៅក្នុងវិស័យ នៃសម្លេងសុទ្ធ ។ ក្នុងការចម្រើនសមាធិរបស់ហ្សេន Zen គំនូសសំខាន់គឺស្ថិតនៅលើ ការរក្សាថាមពលនៅត្រង់ពោះ (dantian or tanden, elixir field) ហើយដង្ហើម ចេញយឺតហើយវែង សម្រាប់ឲ្យបាននូវឯកគ្គតាចិត្ត (អារម្មណ៍មូលតែមួយ) ។

ការបង្ហាញបែបវិទ្យាសាស្រ្ត[កែប្រែ]

ការបង្ហាញតាមបែបវិទ្យាសាស្រ្ត បានឲ្យឃើញថា អានាបានសតិ ជួយពង្រឹងដល់ការផ្ចង់ស្មារតី ដល់ការយល់ដឹង ពន្យាពេលកុំឲ្យខួរក្បាលចាស់ ទ្រុតទ្រោមតាមធម្មជាតិ ហើយបង្កើនគុណភាព នៃរូបធាតុប្រផេះ grey matter របស់ខួរក្បាល ដែលទាក់ទងទៅនឹងមនសិការៈ ។

ថ្នាក់នៃអានាបានសតិ[កែប្រែ]

ជាផ្លូវការណ៍ អានាបានសតិមាន១៦ថ្នាក់ ឬការស្មឹងស្មាត១៦បែប ដែលចែកជាក្រុម៤ៗតទៅទៀត ។ ក្រុម៤ទី១ទាក់ទងទៅនឹង ការផ្ចង់ស្មារតីលើដង្ហើម (កាយសង្ខារ) ។ ក្រុម៤ទី២ទាក់ទងនឹង ការផ្ចង់ស្មារតី លើវេទនាទាំងឡាយ (ចិត្តសង្ខារ) ។ ក្រុម៤ទី៣ទាក់ទងនឹង ការផ្ចង់ស្មារតី លើចិត្តទាំងឡាយ ។ ក្រុម៤ទី៤ទាក់ទងនឹង ការផ្ចង់ស្មារតី លើធម៌ទាំងឡាយ (ប្រៀបធៀបសម្មាសតិនិង សតិបដ្ឋាន) ។ អានាបានសតិត្រូវចម្រើន រៀងតាមថ្នាក់ ជាលំដាប់លំដោយ ចាប់ផ្តើមពីទី១ឡើងទៅ ទោះបីជាយោគាវចរ បានហាត់រៀន គ្រប់ទាំង១៦ថ្នាក់ហើយក៏ដោយ ។

សតិបដ្ឋាន អានាបានសតិ ក្រុម៤
1. ពិចារណាអំពីកាយ 1. ដកដង្ហើមវែង ក្រុម៤ទី១
  2. ដកដង្ហើមខ្លី
  3. ពិសោធន៍ក្នុងកាយទាំងមូល
  4. រម្ងាប់កាយសង្ខារ
2. ពិចារណាអំពីវេទនា 5. ពិសោធន៍បីតិ ក្រុម៤ទី២
  6. ពិសោធន៍សុខៈ
  7. ពិសោធន៍ចិត្តសង្ខារ
  8. រម្ងាប់ចិត្តសង្ខារ
3. ពិចារណាអំពីចិត្ត 9. ពិសោធន៍ចិត្ត ក្រុម៤ទី៣
  10. ធ្វើចិត្តឲ្យរីករាយ
  11. ធ្វើចិត្តឲ្យចុះក្នុងសមាធិ
  12. ធ្វើចិត្តឲ្យរួចរំដោះ
4. ពិចារណាអំពីធម៌ 13. ពិចារណាអំពីអនិច្ចំ ក្រុម៤ទី៤
  14. ពិចារណាពីការថយរាគៈ
  15. ពិចារណាអំពីការឈប់
  16. ពិចារណាអំពីការបោះបង់

ក្នុងប្រពៃណីថេរវាទ[កែប្រែ]

តាមគ្រូជាច្រើន ក្នុងព្រះពុទ្ធសាសនាថេរវាទ អានាបានសតិតែឯង ក៏អាចនាំផ្លូវឲ្យទៅដល់ ការកំចាត់បង់ កិលេសទាំងអស់ ហើយដល់ការត្រាស់ដឹង ជាទីបំផុតបាន ។ អានាបានសតិនេះ អាចអនុវត្តន៍ជាមួយនឹង សមាធិនៃប្រពៃណីផ្សេងទៀត ដូចជាសតិបដ្ឋាន និងមេត្តាភាវនាជាដើម ដូចគេបានធ្វើក្នុងទំនៀម ថេរវាទសម័យថ្មី ។

ក្នុងប្រពៃណីចិន[កែប្រែ]

ក្នុងគ្រឹស្តសតវត្ស៍ទី២ ភិក្ខុអានស្ហីគៅ An Shigao មកពីតំបន់ពាយព្យ នៃប្រទេសឥណ្ឌា ចូលទៅក្នុងប្រទេសចិន ហើយបានជាអ្នកបកប្រែទី១ នូវគម្ពីរពុទ្ធសាសនា ជាភាសា ចិន ។ ព្រះអង្គបានបកប្រែកំណែថ្មីមួយ នៃអានាបានសតិសូត្រ ក្នុងចន្លោះគ.ស១៤៨ និងគ.ស១៧០ ។ កំណែថ្មីនេះមានអត្ថបទ វែងច្រើនជាងអ្វី ដែលមានក្នុងឯកោត្តរ អាគម Ekottara Āgama ហើយមានចំណងជើងថា មហាអានាបានសតិសូត្រ (Ch. 大安般守意經) (Taishō Tripiṭaka 602) ។
នៅកាលបរិច្ឆេទក្រោយមកទៀត ភិក្ខុពុទ្ធចិង្គ Buddhacinga ដែលគេច្រើនស្គាល់ថា Fotudeng (佛圖澄) (231-349 CE) មកកាន់ប្រទេសចិន ពីអាស៊ីភាគកណ្តាល ក្នុងគ.ស៣១០ ហើយបានផ្សាយ ព្រះពុទ្ធសាសនា យ៉ាងទូលាយ ។ គេនិយាយថា ព្រះអង្គបានបង្ហាយអំពីឫទ្ធានុភាព របស់ព្រះអង្គជាច្រើន ហើយអាចប្តូរជំនឿ របស់ស្តេចក្រាញ់ ក្នុងតំបន់នៃប្រទេសចិននោះ មកព្រះពុទ្ធសាសនាវិញបាន ។ ព្រះអង្គមានកិត្តិនាមល្បី ព្រោះបានបង្រៀនសមាធិ ជាពិសេសអានាបានសតិ ។ ជាទូទៅព្រះអង្គបង្រៀន អានាបានសតិ តាមវិធីរាប់ដង្ហើម ធ្វើដូច្នេះដើម្បីសម្រួល ដល់ការដកដង្ហើម ហើយក្នុងពេល ជាមួយគ្នា ផ្ចង់ស្មារតីទៅលើ សភាពស្ងប់នៃសមាធិចិត្ត ។ ដោយបង្រៀនទាំង បច្ចេកទេសនៃសមាធិ ព្រមទាំងទ្រឹស្តីធម៌ផង ព្រះអង្គបានធ្វើឲ្យព្រះពុទ្ធសាសនា ល្បីល្បាញយ៉ាងឆាប់រហ័ស ។ តាមព្រះគ្រូណានហូវៃជិន Nan Huaijin ក្រៅអំពីរឿងសន្មត់ ផ្នែក ទ្រឹស្តីនៃភាពសូន្យទទេ និងលោកិយ ព្រះពុទ្ធសាសនាបានផ្តល់ នូវរបៀបផ្សេងៗ ដើម្បីបានសម្រេច អានុភាពនៃជំនឿសាសនា និងការចូលស៊ប់ក្នុងសមាធិ ដែលគេជឿទុកចិត្តបាន ។ នេះជាហេតុផល ដែលឲ្យព្រះពុទ្ធសាសនា ចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងភិក្ខុហ្វូទូដេង Fotudeng ។
ដោយមានភិក្ខុជាច្រើនអង្គទៀត ដូចជា កុមារាជីវៈ ធម្មនន្ទិ គោតមសង្ឃទេវៈ និងពុទ្ធ ភទ្រ មកកាន់តំបន់ខាងកើត ការបកប្រែ អត្ថបទអំពីសមាធិ បានធ្វើដោយល្អ ដែលបង្រៀនអំពី បច្ចេកទេសចម្រើន អានាបានសតិ ផ្សេងៗដែលគេកំពុងប្រើ ក្នុងប្រទេសឥណ្ឌា ។ របស់ទាំងនេះ ក៏បានបញ្ចូលជាចំណែករួម ក្នុងប្រពៃណីព្រះពុទ្ធសាសនាផ្សេងៗ ថែមទាំងអ្វីដែលជាប្រពៃណី ក្រៅព្រះពុទ្ធសាសនា ដូចជាតាវនិយម Taoism ទៀតផង ។
ក្នុងគ្រឹស្តសតវត្ស៍ទី៦ សាលាតៀនតាយ Tiantai បានបង្កើតឡើង បង្រៀនឯកយាន (One Vehicle) ជាយានដើម្បីការសម្រេចពុទ្ធភូមិ (Buddhahood) ជាគោលការណ៍សំខាន់ ហើយមានបែបសមថសមាធិ៣ ដែលទាក់ទងទៅនឹងទស្សនវិស័យ នៃអនត្តាសមាធិ ជីវិតបណ្តោះអាសន្ន (មិនតាំងនៅយូរ) ហើយនិងមធ្យោបាយ នៃវិធីធ្វើឲ្យសម្រេចផល ។ សាលាតៀនតាយ បានដាក់ភាពសំខាន់ទៅលើ អានាបានសតិ ស្របតាមទ្រឹស្តីសមាថៈនិងវិបស្សនា ។ ក្នុងប្រទេសចិន ចំណេះចេះដឹងនៃសមាធិ របស់តៀនតាយ ធ្វើឲ្យមានឈ្មោះល្បីល្បាញ ថាមានរបៀបរៀបរយ និងទេពកោសលល្អ ។ អ្នកបង្កើតក្រុមតៀនតាយ សមណជីយី Zhiyi បានសរសេរអត្ថកថា និងបទនិពន្ធខ្លីៗជាច្រើន អំពីសមាធិ ។ ក្នុងចំណោមអត្ថបទទាំងនោះ មហាសមថ-វិបស្សនារបស់ព្រះអង្គ (Móhē Zhǐguān) និងទ្វារព្រះធម៌ល្អិតល្អន់ (Liù Miào Fǎmén) ៦ទៀត ត្រូវបានគេអានច្រើនជាងគេ ក្នុងប្រទេសចិន ។ សមណជីយីបានចែក ការដកដង្ហើមជា៤យ៉ាងគឺ ដង្ហើមដង្ហក់ (chuǎn) ដង្ហើមយឺត (fēng) ដង្ហើមជ្រៅហើយស្ងាត់ (qì) ដង្ហើមស្ងៀមឬសម្រាក (xi) ។ ព្រះអង្គបញ្ជាក់ថា ដង្ហើម៣ខាងដើមមិនត្រឹមត្រូវទេ ដង្ហើមទី៤ទើបត្រូវ គឺថាដង្ហើមត្រូវ ស្ងៀមឬសម្រាក ។ ព្រះថេរៈ Hsuan Hua ដែលបង្រៀនព្រះពុទ្ធសាសនា Chán/Zen និងព្រះពុទ្ធសាសនា ដែនដីបរិសុទ្ធ ក៏បានបង្រៀនថា ដង្ហើមខាងក្រៅ ត្រូវដល់សភាពស្ងៀម ក្នុងសមាធិដ៏ត្រឹមត្រូវ ។
អ្នកចម្រើនសមាធិ ដែលប៉ិនប្រសប់ មិនដកដង្ហើមចេញចូល ខាងក្រៅទៀតទេ ។ ដង្ហើមខាងក្រៅនោះបានឈប់ ហើយដង្ហើមក្នុង ធ្វើសកម្មភាពរបស់ថា ។ ជាមួយនឹងដង្ហើមក្នុង គ្មានខ្យល់ដង្ហើមចេញក្រៅ រន្ធច្រមុះឬមាត់ទេ ប៉ុន្តែខ្យល់ដង្ហើមចេញចូល តាមរន្ធស្បែកទាំងអស់ ។ បុគ្គលដែលមាន ដង្ហើមក្នុងយ៉ាងនេះ មើលទៅហាក់ដូចជា មនុស្សស្លាប់ ប៉ុន្តែគាត់មិនស្លាប់ទេ ។ គាត់មិនដកដង្ហើមខាងក្រៅមែន តែដង្ហើមខាងក្នុងរបស់គាត់ នៅមានជីវិត ។

ប្រពៃណីឥណ្ឌូ-ទិបេតាន[កែប្រែ]

ក្នុងពូជពង្សអ្នកកាន់ព្រះពុទ្ធសាសនាទីបេ អានាបានសតិប្រើសម្រាប់ ធ្វើចិត្តឲ្យស្ងប់ ដើម្បីរៀបចំខ្លួនឲ្យល្អ ដើម្បីប្រតិបត្តិអ្វីផ្សេងៗទៀត ។ អ្នកទស្សនវិទូមហាយាន ២រូបដ៏ល្បីគឺ អសង្គនិងវសុពន្ធុ ក្នុងសាវកភូមិ វគ្គក្នុងយោគាចារភូមិ-សាស្រ្ត Yogācārabhūmi-śāstra និងអភិធម្មកោស Abhidharma-kośa បានបញ្ជាក់ យ៉ាងច្បាស់ថា គាត់សំគាល់ថា អានាបានសតិ ជាការបដិបត្តិដ៏ជ្រៅ ដែលនាំទៅដល់ វិបស្សនា (ក្នុងភាពស្របគ្នា ជាមួយការបង្រៀន របស់ព្រះពុទ្ធ ក្នុងសូត្របិដក) ។ ដូច្នេះក៏ដោយ តាមអ្នកប្រាជ្ញ Leah Zahler បានបញ្ជាក់ ការអនុវត្តន៍ដែលទាក់ទង នឹងសមាធិ ដង្ហើមរបស់វសុពន្ធុឬអសង្គ ហាក់ដូចជាពុំបានឆ្លងទៅ ប្រទេសទីបេទេ ។ អសង្គភ្ជាប់ អានាបានសតិ១៦ថ្នាក់ ទៅនឹងសតិបដ្ឋាន៤ តាមរបៀបដូចគ្នានឹង អានាបានសតិសូត្រដែរ ប៉ុន្តែដោយគាត់ពុំបាន បញ្ជាក់ឲ្យច្បាស់លាស់ ចំណុចត្រង់នេះក៏ បាត់បង់ពីអត្ថាធិបាយ លើកក្រោយ របស់ជនជាតិទិបេតានទៅ ។
ជាលទ្ធផល ពូជពង្សទិបេតានធំបង្អស់ គឺគេលុក Geluk ឃើញអានាបានសតិ គ្រាន់តែជាការបដិបត្តិមួយ មានប្រយោជន៍សម្រាប់ ការរៀបចំចិត្ត គ្មានអ្វីទៀតទេ ។ ហ្សាល័រ Zahler សរសេរថាៈ
ប្រពៃណីនៃការបដិបត្តិ ជាប្រភេទមួយ ក្នុងនេះ សតិនៃការដកដង្ហើម បានក្លាយជាមូលដ្ឋាន សម្រាប់ការវិនិច្ឆ័យ ដែលសំអាងលើការពិត ចំពោះប្រធាន ដូចជាបញ្ចក្ខន្ធ ។ ដោយសារការវិនិច្ឆ័យ ដែលសំអាងលើការពិត យោគាវចរអាចធ្វើឲ្យចម្រើន តាមផ្លូវរបស់អ្នកស្តាប់ តាមការឃើញនិងសមាធិ ។ ទាំងនេះហាក់ដូចជា យ៉ាងហោចណាស់ក៏ អាចនិយាយថា កំណែរបស់វសុពន្ធុនិងអសង្គ ទាំងពីរនៃវិធីនេះ ស្រដៀងគ្នា តែផ្សេងគ្នាពី បញ្ញាសមាធិជំនាន់ថ្មី របស់ថេរវាទ, ហើយថាអ្នកចេះដឹងគេលុក មិនអាចរៀបចំ ឡើងវិញ នូវសតិនៃការដកដង្ហើម ដោយគ្មានប្រពៃណី នៃការបដិបត្តិ ព្រោះមានការខុសគ្នាខ្លាំង រវាងការវិនិច្ឆ័យ ដែលសំអាងការពិត ដោយការពិនិត្យឃើញ ហើយនិងការវិនិច្ឆ័យតាមផលវិបាក (thal 'gyur, prasaanga) ឬតក្កសាស្ត្រ syllogisms ដែលពួកគេលុក ធ្លាប់ស្គាល់ ។ ដូច្នេះពិតមែនតែ អ្នកចេះដឹងគេលុក បានពន្យល់វែងឆ្ងាយ អំពីប្រព័ន្ធស មាធិនៃការដកដង្ហើម ក្នុងអត្ថបទរបស់វសុពន្ធុនិងអសង្គ សេចក្តីពន្យល់ទាំងនោះ មិន ពេញជាសមាធិនៃដង្ហើម ថ្នាក់ខ្ពស់ក្នុងអត្ថបទទាំងនោះទេ ។ ហាក់ដូចជា អ្នកសរសេរគម្ពីរគេលុក ឬអ្នកប្រាជ្ញសម័យថ្មី Lati Rinpoche និង Gendun Lodro មិនមានជំហ៊រនឹងសម្រេចថា នៅដំណាក់ការទី១ នៃដង្ហើមសមាធិ របស់ប្រព័ន្ធវសុពន្ធុ ថ្នាក់ទី៥ ស្របគ្នានឹងការសម្រេចបញ្ញាពិសេស ហើយថា៤ថ្នាក់ដំបូង ត្រូវតែជាវិធីចម្រើន បញ្ញាពិសេសនោះទេ ។ ហ្សាល័រ Zahler បន្តទៀតថា ហាក់ដូចជា...ប្រពៃណីសមាធិមាន ការធ្វើវិភាគទៅលើការសង្កេត ការវិនិច្ឆ័យដែលសំអាងការពិត ក្នុងផ្ទៃនៃសមាធិ មិនបានឆ្លងកាត់ទៅក្នុង ប្រទេសទីបេត៍ទេ អ្វីដែលអ្នកនិពន្ធគេលុក ហៅថាវិភាគសមាធិនោះ គឺការវិនិច្ឆ័យតាម បែបតក្កសាស្ត្រ ក្នុងផ្ទៃសមាធិ ។ ដូច្នេះជមយាងសយ្បា Jamyang Shaypa មិនបានសំ គាល់ឃើញថា អាចមានវិភាគសមាធិមួយ ដែលមានមូលដ្ឋានលើការសង្កេត សូម្បីតែ នៅពេលដែលគាត់សូត្រវគ្គនៃ ដង្ហើមសមាធិ ក្នុង Treasury of Manifest Knowledge របស់វសុពន្ធុ ហើយជាពិសេស Grounds of Hearers របស់អសង្គ ដែលមានការអធិប្បាយ អំពីវិភាគសមាធិនេះ ។
ស្ទីហ្វិនបាតសឺល័រ Stephen Batchelor ដែលជាភិក្ខុច្រើនវស្សា ក្នុងពូជពង្សគេលុក បានពិសោធន៍ជាដំបូងដៃ ។ ព្រះអង្គសរសេរថា ប្រព័ន្ធនៃការចម្រើនសតិនេះ មិនបានរក្សាទុក នៅក្នុងប្រពៃណីទីបេត៍ទេ ។ គេលុកឡាម៉ាបានជ្រាប អំពីវិធីនេះ ហើយអាចចង្អុលបង្ហាញ ការរៀបរាប់យ៉ាងវែង នូវការចម្រើនសតិ ក្នុងកិច្ចការណ៍នៃអភិធម្ម របស់គេ ។ ប៉ុន្តែជីវិតនៃការអនុវត្តន៍ ត្រូវបាត់បង់មួយផ្នែកធំ (មានតែក្នុង dzog-chen ទើបយើងឃើញអ្វីមួយប្រហែលគ្នានេះ) ។ ចំពោះជនជាតិទិបេតានជាច្រើន ពាក្យថាសតិ ឬ dran pa ត្រូវគេយល់ស្ទើរទាំងអស់ ថាជាការចងចាំ ឬការរឭក ។ យ៉ាងណាក៏ដោយ តាមការកត់ត្រា របស់ភិក្ខុបាតសឺល័រ ក្នុងប្រពៃណីផ្សេងៗទៀត ជាពិសេសដូចជាកគ្យុ Kagyu និងន្យិង្គមា Nyingma សតិដែលមានមូលដ្ឋាន លើការបដិបត្តិអានាបានសតិ ត្រូវគេចាត់ទុកថា ជាមធ្យោបាយដ៏ឧត្តម សម្រាប់ការធ្វើឲ្យចិត្តស្ងប់ ដើម្បីប្រុងប្រៀបខ្លួន នឹងហាត់ Dzogchen និង Mahamudra ខ្ពស់ទៀត ។ ចំពោះ Kagyupa ក្នុងបទនៃ Mahamudra គេគិតថាជាផ្លូវដ៏ឧត្តម សម្រាប់យោគាវចរ ដើម្បីប្តូរទៅក្នុងការ យកចិត្តមកជាអារម្មណ៍ របស់សមាធិ ហើយនិងធ្វើវិបស្សនា ឲ្យកើតឡើង ដោយមានសមាធិនេះជាគ្រឹះ ។ ព្រះគ្រូ ចោគ្យមត្រុង្គប Chogyam Trungpa ដ៏ល្បី ក្នុងសហសម័យ ជាមួយកគ្យុ Kagyu និងន្យិង្គមា Nyingma ជាការរំឭកអំពីទស្សនៈកគ្យុមហាមុទ្រា Kagyu Mahāmudrā បានសរសេរថា ដង្ហើមរបស់អ្នក ជារបស់ប្រដូច ជិតជាងគេបង្អស់ ទៅនឹងរូបភាពនៃចិត្តរបស់អ្នក គឺជារូបភាពនៃចិត្តរបស់អ្នក ក្នុងន័យណាមួយ ។ បណ្តាំជាប្រពៃណី ក្នុងវង្សនៃអ្នកធ្វើសមាធិ ដែលបានចម្រើនក្នុង ទំនៀមនៃកគ្យុ-ន្យិង្គមា មានមូលដ្ឋានលើគំនិតបញ្ចូល ចិត្តនិងដង្ហើមជាមួយគ្នា ។ ប៉ុន្តែពួកគេលុកអនុញ្ញាតថា គេអាច យកចិត្តតែម្យ៉ាង មកជាអារម្មណ៍របស់សមាធិ តាមកំណត់ហេតុរបស់ហ្សាល៍រ គេលុកមិនគាំទ្រគំនិតនេះ ជាមួយក្រុមសាសនាតូចៗ ដែលចូលចិត្តតែជម្លោះ ប្រឆាំងនឹងសមាធិរបស់ Dzogchen និង mahāmudrā ។
ក្នុងប្រពៃណីបញ្ចក្រាម Pañcakrama ដែលសំអាងលើនគជ៌ុន Nagarjuna គេនិយាយថា ការរាប់ដង្ហើមក្នុងអានាបានសតិ ជាការគ្រប់គ្រាន់ សម្រាប់បង្កើតការពិសោធន៍ នៃវិបស្សនា (ពិតមែនតែវាកើតឡើង នៅក្នុងរបៀបអនុវត្តន៍ ថ្នាក់ទីបញ្ចប់ ក្នុងយោគតន្ត្រ yogatantra ខ្ពស់បំផុត) ។