អាស៊ីប៉ាស៊ីហ្វិក

អាស៊ីប៉ាស៊ីហ្វិក (ភាសាអង់គ្លេស៖ Asia-Pacific, និងភាសាបារាំង៖ Asie-Pacifique) ឬអាចហៅបានថា ឥណ្ឌូប៉ាស៊ីហ្វិក គឺជាតំបន់ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយដែលជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនៃពិភពលោកយើង។ មហាតំបន់នេះរាប់បញ្ចូលស្ទើរតែគ្រប់ទិសតំបន់នៃពិភពចាស់ ដោយដកចេញតែទ្វីបអឺរ៉ុប និងអាហ្វ្រិកប៉ុណ្ណោះ។ ព្រំប្រទល់កំណត់ពិតប្រាកដនៃមហាតំបន់មួយនេះគឺអាស្រ័យខ្លាំងទៅលើបរិបទផ្សេងៗ ប៉ុន្តែជាទូទៅ អាស៊ីប៉ាស៊ីហ្វិកច្រើនរាប់បញ្ចូលបណ្ដាប្រទេសនិងទឹកដីនានានៅចុងបូព៌ា (អាស៊ីបូព៌ា អាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍) និងព្រមទាំងអូសេអានី ហើយជួនកាលក៏គេរាប់បញ្ចូលប្រទេសក្នុងតំបន់អាស៊ីខាងត្បូងចូលផងដែរ។ នៅក្នុងបរិបទនិងន័យទូលាយជាងនេះទៅទៀតនោះ បណ្ដាប្រទេសនិងទឹកដីនៅក្នុងតំបន់អាស៊ីកណ្ដាល អាស៊ីខាងលិច និងក្រុមប្រទេសជាប់អូសេអានីក្នុងទ្វីបអាមេរិកក៏អាចត្រូវបានគេរាប់ចូលថែមផងដែរ។ ឧទាហរណ៍៖ កិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ឬជាឡាតាំង APEC នោះ រួមមានប្រទេសសេដ្ឋកិច្ចចំនួនប្រាំប្រទេស (កាណាដា ឈីលី ប៉េរូ ម៉ិកស៊ិក និងសហរដ្ឋអាមេរិក) ដែលស្ថិតនៅក្នុងពិភពថ្មី (ឬគេនិយមសម្ដៅថា អឌ្ឍគោលខាងលិច)។ ពាក្យ អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់ពេញនិយមចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ នៅក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងនយោបាយ។ ក្រៅពីសេដ្ឋកិច្ចចម្រុះច្រើនបែបក្នុងចំណោមប្រទេសនៃមហាតំបន់នេះ ប្រទេសនីមួយៗគឺសុទ្ធតែជាទីផ្សារដែលកំពុងមានការរីកចម្រើនកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះ នៅពេលខ្លះ គេក៏អាចប្រើពាក្យថា "អាស៊ីប៉ាស៊ីហ្វិកមិនរាប់បញ្ចូលប្រទេសជប៉ុន" (APEJ) បានផងដែរ (ដោយជប៉ុនជាប្រទេសអភិវឌ្ឍន៍ស្រេច)។[១][២]
តំបន់ពាក់ព័ន្ធ
[កែប្រែ]- អាស៊ីកណ្ដាល និងកើត (អ.ក.ក. ឬ CEA)
- អាស៊ីខាងកើត – ក្រុមហ៊ុនមួយចំនួនចូលចិត្តបំបែកអាជីវកម្មនៅក្នុងអាស៊ីខាងកើតរបស់ពួកគេចេញពីទ្វីបអាស៊ីទាំងមូល ហើយសម្ដៅហៅសាខារបស់ខ្លួនថា តំបន់បូព៌ា។
- អាស៊ីខាងជើង
- អូសេអានី
- ប៉ាស៊ីហ្វិកអាស៊ី – ច្រើនផ្ដោតលើតំបន់នៃទ្វីបអាស៊ីដែលជាប់នឹងប៉ាស៊ីហ្វិក
- អាស៊ីអាគ្នេយ៍
- អាស៊ីខាងត្បូង
- អាស៊ីខាងលិច
ប្រទេស និងទឹកដីតាមអនុតំបន់នីមួយៗ
[កែប្រែ]ដោយអនុលោមតាមគណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) តំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រទេសសរុបចំនួន ៥១ និងទឹកដីចំនួនប្រាំពីរដែលត្រូវបានដាក់ដោយក្រុមជាអនុតំបន់ចំនួនប្រាំ និងរាប់បញ្ចូលទាំងប្រទេសអន្តរតំបន់ចំនួនប្រាំទៀត ហើយក៏អាចចាត់ទុកជាផ្នែកមួយនៃតំបន់ EMEA ផងដែរ។[៣]
និយមន័យទំនៀម
[កែប្រែ]- អាស៊ីខាងកើត និងឦសាន (ENEA)
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)
សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)
ចិន (ដីគោក)
ជប៉ុន
ម៉ាកាវ, ចិន
ម៉ុងហ្គោលី
ហុងកុង, ចិន
- អាស៊ីខាងជើង និងកណ្ដាល (NCA)
- អាស៊ីខាងត្បូង និងនិរតី (SSWA)
- អាស៊ីអាគ្នេយ៍ (SEA)
- ប៉ាស៊ីហ្វិក (PACIFIC)
ប្រទេស និងទឹកដីបន្ទាប់បន្សំតាមទ្វីប
[កែប្រែ]នៅក្នុងបរិបទនិងន័យទូលាយជាងបញ្ជីប្រទេសខាងលើ តំបន់អាស៊ីប៉ាស៊ីហ្វិកក៏រាប់បញ្ចូលបណ្ដាប្រទេសទាំង ៣១ ខាងក្រោម ក៏ដូចជាទឹកដីចំនួន ១២ ផងដែរ និងរាប់បញ្ចូលប្រទេសអន្តរតំបន់ចំនួនពីរបន្ថែមទៀត ដែលអាចចាត់ទុកជាផ្នែកមួយនៃតំបន់ EMEA ផងដែរ។
- អូសេអានី
ទិដ្ឋភាពសេដ្ឋកិច្ចទូទៅ
[កែប្រែ]ការធ្វើបច្ចុប្បន្នភាពដោយធនាគារពិភពលោកលើអត្រាកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (ដោយមិនរាប់បញ្ចូលប្រទេសចិន) នៅខែមេសា ឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញពីការរំពឹងទុកនូវកំណើនកើនឡើងបន្តិចបន្តួចដល់ ៤.៦% នៅក្នុងឆ្នាំ២០២៤ ពោលកើនឡើងពី ៤.៤% នៅក្នុងឆ្នាំ២០២៣។ ទាំងនេះជាភស្តុតាងបង្ហាញពីភាពធន់ផ្នែកសេដ្ឋកិច្ចចម្រុះនៃអាស៊ីប៉ាស៊ីហ្វិកទល់នឹងសម្ពាធសេដ្ឋកិច្ចសកល។ ទន្ទឹមនឹងនេះ កំណើនពាណិជ្ជកម្មសកល ដែលមានកម្រិតតិចតួចបំផុតត្រឹម ០.២% នៅក្នុងឆ្នាំ២០២៣ ត្រូវបានគេព្យាករថានឹងកើនប្រសើរដល់ ២.៣% ក្នុងឆ្នាំ២០២៤ ដោយនឹងផ្ដល់ជាគុណសម្បត្តិសេដ្ឋកិច្ចដ៏ល្អបំផុតសម្រាប់បណ្ដាប្រទេសដែលផ្តោតលើការនាំចេញក្នុងតំបន់។ តែយ៉ាងណា ទុនវិនិយោគឯកជននៅតែមានកម្រិតទាបជាងកាលនៅសម័យមុនជំងឺកូវីដ ដែលបង្កឡើងដោយកម្រិតបំណុលខ្ពស់ និងកំណើនអត្រាការប្រាក់ ដោយវានេះជាសញ្ញាបង្ហាញការប្រុងប្រយ័ត្នខ្ពស់ពីអ្នកវិនិយោគបរទេស។ ក្រៅពីនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកក៏ប្រឈមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀតបង្កឡើងដោយទាំងកត្តាខាងក្រៅដូច អតិផរណាស្នូលឡើងខ្ពស់ និងការងើបឡើងវិញនៃពាណិជ្ជកម្មពិភពលោកក្នុងកម្រិតមធ្យម និងទាំងបញ្ហាក្នុងស្រុកខ្លះទៀតដូចជា កំណើនបំណុល និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ ដែលសុទ្ធតែអាចរារាំងដល់កំណើនសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ រាល់ការធ្លាក់ចុះដោយសម្មតិកម្ម ១% នៃកំណើនផលិតផលក្នុងស្រុកសរុប (ផសស) នៅសហរដ្ឋអាមេរិក ឬចិន អាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុប (ផសស) នៅក្នុងបណ្ដាប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ផ្សេងទៀតបាននៅអាស៊ីប៉ាស៊ីហ្វិកប្រហែល ០.៥% និង ០.៣%។ ម្យ៉ាងទៀត ការកើនឡើងនៃវិធានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ដែលបានកើនឡើងលើសបីដងចាប់តាំងពីឆ្នាំ២០១៩ មកក្នុងចំណោមប្រទេសជី ២០ បានឆ្លុះបញ្ចាំងពីនិន្នាការឆ្ពោះទៅរកគោលនយោបាយឧស្សាហកម្មគាំពារ ថ្វីបើប្រទេសអាស៊ីបូព៌ាផ្សេងៗនៅអាស៊ីប៉ាស៊ីហ្វិក (លើកលែងតែចិន និងឥណ្ឌូណេស៊ី) មិនសូវចូលរួមអនុវត្តវិធានការបែបនោះក៏ដោយ។[៤][៥]
មើលផងដែរ
[កែប្រែ]- ទ្វីបអាមេរិក
- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក
- វេទិកាអាស៊ីប៉ាស៊ីហ្វិក
- សតវត្សរ៍អាស៊ី
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា
- ទ្វេសមាសភាពកើតលិច
- អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក (EMEA)
- ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ
- ឥណ្ឌូប៉ាស៊ីហ្វិក
- បញ្ជីរាយក្រុមប្រទេស
- អូសេអានី
- សតវត្សរ៍ប៉ាស៊ីហ្វិក
- សមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការតំបន់
កំណត់សម្គាល់
[កែប្រែ]- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ ជាប្រទេសអន្តរតំបន់ ក៏អាចមានប្រទេសមកពីតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ។
ឯកសារយោង
[កែប្រែ]- ↑ "Digital creativity and innovation lacking in kids in APAC: report". May 10, 2019. Archived from the original on May 4, 2021. Retrieved 3 March 2026.
- ↑ (October 2004)"Vonage and Cisco to sell phone equipment". VoIP Monthly Newsletter 2 (10): 3.
- ↑ "List of countries in the Asia-Pacific region and subregions". www.unescap.org. Archived from the original on 2023-04-02. Retrieved 2026-03-03.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Firm Foundations of Growth: East Asia and Pacific Economic Update, April 2024". World Bank. Retrieved 2026-03-05.
- ↑ World Bank. (2024). Firm Foundations of Growth: East Asia and the Pacific Economic Update April 2024. Retrieved March 5, 2026, from https://doi.org/10.1596/978-1-4648-2102-8