អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម

ពីវិគីភីឌា
សិស្សកម្ពុជាចូលគាល់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន កាលពីថ្ងៃទី 28 កញ្ញា 2015

អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម (ភាសាថៃៈ กองทุนสมเด็จพระเทพรัตนราชสุดาฯ สยามบรมราชกุมารี​ มหาวิทยาลัยมหาสารคาม)គឺជា អាហារូបករណ៍របស់សាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ដែលបានបង្កើតឡើង ដើម្បីជួយដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ និងវិស័យសុខាភិបាល តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន ក្នុងនោះមានកម្រិតមធ្យមសិក្សា(ថ្នាក់ទី 10 -12) កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ អាហារូបករណ៍នេះបានចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសនិស្សិត ដើម្បីទទួលយកអាហារូបករណ៍ក្នុងឆ្នាំ 2008 នៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ។

ប្រវត្តិ[កែប្រែ]

ជាក្តីព្រះមហាករុណាទិគុណយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីយ៍សិរិនថន បានមានព្រះរាជករណីយកិច្ចក្នុងការលើកកម្ពស់ និងផ្តល់អាហារូបករណ៍យ៉ាងទូលំទូលាយ។ ទាំងនេះគឺជាព្រះរាជករណីយកិច្ចដែលទ្រង់ទទួលបានការទុកព្រះរាជហឬទ័យ ពីព្រះបាទសម្តេចភូមិផុលអាឌុលយ៉ាដេត ផ្តល់ឱ្យទ្រង់បន្តព្រះរាជករណីកិច្ចតាមព្រះរាជតំរិះ លើវិស័យអប់រំ ដែលបានគ្របដណ្តប់លើការសិក្សាគ្រប់លំដាប់ថ្នាក់ និងទាក់ទងនឹងសកម្មភាពដែលជាគំរូល្អក្នុងការលើកកម្ពស់ការសិក្សា រួមទាំងការកសាងស្ថាប័នអប់រំគម្រោងការការសិក្សាផ្សេងៗ មូលនិធិ បណ្ណាល័យ សារមន្ទីរ សមាគម និងមូលនិធិក្នុងព្រះរាជឧបត្ថមផ្សេងៗ។

ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីយ៍សិរិនថនបានឱ្យសា្ថប័នរដ្ឋ និងឯកជនចូលរួមថ្វាយអាហារូបករណ៍ព្រះរាជឧត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ដែលមានឧត្តមសេនីយ៍ឯក វ៉ាភិរម្យ មនស្សរង្ស៊ី ជាប្រធានគម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដើម្បីជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាទាំងកម្រិតមធ្យមសិក្សា(ថ្នាក់ទី 10 -12) កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

នៅឆ្នាំ 2008 សាស្រ្តាចារ្យបណ្ឌិតសមសក្តិ ចក្រផៃវង្ស (Prof. Dr. Somsak Jakphaiwong )បច្ចុប្បន្នជាប្រធានរាជវិទ្យាល័យទន្តពេទ្យនៃព្រះរាជាណាចក្រថៃក្រោមព្រះរាជឧបត្ថម្ភ ដែលបានទទួលតំណែងជាស្តីទីសាកលវិទ្យាធិការសាកលវិទ្យាល័យមហាសារខាម ចន្លោះពេលនោះលោកបានផ្តួចផ្តើមឱ្យសាកលវិទ្យាល័យមហាសារខាមចូលរួមថ្វាយការងារក្នុងគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន។

បន្ទាប់មក សភាសាកលវិទ្យាល័យមហាសារខាមបានប្រគល់ឱ្យផ្នែករៀបចំគម្រោង និងទំនាក់ទំនងអន្តរជាតិដំណើរការរៀបចំគម្រោងអាហារូបករណ៍របស់សាកលវិទ្យាល័យ ដើម្បីឱ្យមានប្រភពថវិការក្នុងការថ្វាយការងារតាមព្រះរាជតំរិះរបស់ព្រអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន។

នៅថ្ងៃទី 15 កញ្ញា 2009 ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន បានព្រះរាជទានឈ្មោះអាហារូបករណ៍ថា "អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម"។

ចំនួនអាហារូបករណ៍ដែលបានផ្តល់ឱ្យ[កែប្រែ]

អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម បានចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ 2008 រហូតមកដល់បច្ចុប្បន្ន។

ឆ្នាំសិក្សា មធ្យសិក្សា បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត សរុប
2008 - - 6 - - 6
2009 - - 15 - - 15
2010 - - 15 3 2 20
2011 - - 15 2 - 17
2012 - - 9 5 1 15
2013 4 7 15 4 - 30
2014 4 8 16 - - 28
2015 5 - 16 - - 21
2016 6 - 16 1 - 23
សរុប 19 15 123 15 3 174


ឯកសារយោង[កែប្រែ]