អូម៉ូសាព្យាង

ពីវិគីភីឌា
Jump to navigation Jump to search
Homo sapiens
របាយកាល: Pleistocene - Recent
ស្ថានភាពអភិរក្ស
ចំណាត់ថ្នាក់វិទ្យាសាស្ត្រ e
Unrecognized taxon (fix): Homo
ប្រភេទ: H. sapiens
ឈ្មោះ​ទ្វេនាម
Homo sapiens
Linnaeus, 1758
Subspecies

Homo sapiens idaltu
Homo sapiens sapiens

អូម៉ូសាព្យាង (ភាសាឡាតាំង: Homo sapiens "មនុស្ស​ ឆ្លាត") គឺជា​​ឈ្មោះ​បែប​វិទ្យាសាស្ត្រ សម្រាប់ អំបូរ​មនុស្ស . អូម៉ូ ជាអំបូរ​មនុស្ស​ដែល​រួម​បញ្ចូល​ទាំង​ Neanderthals និងប្រភេទដែលបាន​ផុត​ពូជ​ដទៃ​ទៀ​ត​នៃ​ hominidអូម៉ូសាព្យាង ​ជាអំបូរឬ​ប្រភេទ​Homoដែល​នៅ​សេសសល់​ងតែមួយ​គត់។ មនុស្ស​បច្ចុប្បន្ន​ជា​អនុប្រភេទ​​ អូម៉ូសាព្យាង​ សាព្យាង​ (''Homo sapiens sapiens) អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​នោះ​ត្រូវ​បា​នគេ​ជជែក​តវ៉ា​ថា​មក​ពីបុព្វបុរស​ផ្ទាល់​របស់​គេ​នោះគឺ​អូម៉ូសាព្យាង​ អ៊ីដាល់ទូ( Homo sapiens idaltu)។

អនុប្រភេទ[កែប្រែ]

អនុប្រភេទ​ របស់​​អូម៉ូសាព្យាង​រួមមានអូម៉ូ​សាព្យាង​ អ៊ីដាល់ទូ( Homo sapiens idaltu) និង​អនុប្រភេទ​ដ៏​ចំណាស់​គឺ អូម៉ូសាព្យាង​ សាព្យាង​(Homo sapiens sapiens)។ ប្រភពខ្លះ​បាន​បង្ហាញ​ថា Homo sapiens neanderthalensis ជាអនុប្រភេទ​របស់​ អូម៉ូសាព្យាង។ ស្រដៀង​គ្នា​នោះ​ដែរ​គឺ​ ការ​រក​ឃើញនូវ​ប្រភេទ​ Homo rhodesiensis ត្រូវ​បាន​គេ​ចាត់​ចូល​ជា​អនុ​ប្រភេទ​​​ប៉ុន្តែ​ការ​ចាត់​ចូល​នេះ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់ទូលំទូលាយ​នោះ​ទេ។

ការ​វិវត្តន៍[កែប្រែ]

ការសិក្សា​បែប​វិទ្យាសាស្ត្រ​នៃ​ ការវិរត្តន៍​របស់​មនុស្ស ត្រូវបាន​គេ​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង​ ពិសេស​ គឺ​​ការ​អភិវឌ្ឍន៍​នៃ​អំបូរ​ អូម៉ូ តែ​ជាធម្មតា​តែង​តែ​មាន​សិក្សា​ពាក់ព័ន្ធ​និង​ប្រភេទ hominids និង hominines ផ្សេង​ទៀត​ផង​ដែររូមទាំង​ Australopithecus"មនុស្ស​បច្ចុប្បន្ន" ត្រូវ​បានគេ​ចាត់​ទុក​ថាជាប្រភេទអូម៉ូ​សាព្យាង​,ដែល​ជា​អនុប្រភេទ​ចំណាស់​តែ​មួយគត់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ អូម៉ូសាព្យាង​ សាព្យាង​។.

អូម៉ូ​សាព្យាង​ អ៊ីដាល់(Homo sapiens idaltu) (បក​ប្រែ​ថា​: "មនុស្ស​មាន​ប្រាជ្ច"ទូ​ដែល​ជាអនុ​ប្រភេទដទៃ​ទៀត​នោះ​បាន​ផុត​ពូជ​ទៅ​ហើយ​។[១] Homo neanderthalensis, ដែល​បាន​ផុត​ពូជ កាល​ពី ៣០០០០ឆ្នាំ​មុន​ត្រូវ​បាន​គេ​ចាត់​ទិក​ថា​ជា​អនុ​ប្រភេទ។ការ​សិក្សា​ពី​សែន​បាន​បង្ហាញ​ថា​មុខងារ​សែន​របស់​មនុស្សបច្ចុប្បន្ននិង​ពពួក​ Neanderthals បានផ្ដាច់​ចេញពី​គ្នា​កាល​ពី​៥០០០០០ឆ្នាំ​មុន។[២]

ស្រដៀង​គ្ន​និង​នេះ​ដែរ​ ការ​រក​ឃើញ​នៃ ប្រភេទ Homo rhodesiensis ត្រូ​វ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ជា​អនុប្រភេទ។

មនុស្ស​បច្ចុប្បន្ន​ លេច​ឡើង​លើក​ដំបូង​ក្នុង​ការ​កត់​ត្រា​ផូស៊ីល​នៅ​ទ្វីប​អាហ្វ្រិច​ កាល​ពី​១៩៥០០០ឆ្នាំ​មុន​។ការ​សិក្សា​ជីវវិទ្យា​ម៉ូលេគុល​ក៏​បាន​ផ្ដល់ភស្តុតាង​ដែរ​ថា​​ពេល​នៃ​ការ​ផ្ដាច់​ចេញ​ពី​គ្នា​ពី​បុព្វ​បុរស​តែ​មួយ​នៃ​មនុស្ស​បច្ចុប្បន្ន​គឺ​ប្រហែល​កាល​ពី​២០០០០០​ឆ្នាំ​មុន[៣][៤][៥][៦][៧] ការ​សិក្សា​នៃ​ភាព​ចម្រុះ​គ្នា​នៃសែន​អាហ្វ្រិចបាន​រក​ឃើញSan peopleទំព័រគំរូ:Which[The San are not a distinct population] ដើម្បី​បង្ហាញ​ពី​ភាព​ចម្រុះ​គ្នា​នៃ​សែន​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​គម្រូ​ខុសគ្នា​១១៣​យ៉ាង​ដែល​ធ្វើ​ឲ្យពួក​គេជា​ម្រង​បុព្វបុរស​១​ក្នុ​ង​ចំណោម​១៤​​ ។ការស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ប្រភព​ដើម​នៃ​ការ​អន្តោប្រវេសន៍​របស់​មនុស្ស្​បច្ចុប្បន្ន​នៅ​​​ ភាគ​ខាង​ត្បូង​ឈាង​ខាង​លិច​នៅ​ទ្វីប​អាហ្វ្រិច​ ជិត​ព្រំ​ប្រទល់ឈូង​សមុទ្រ​រវាង​ Namibiaនិង Angola[៨]

ប្រវត្តិ​នៃ​ការ​វិវត្តន៍​របស់​ស្វាឪ[កែប្រែ]

ប្រវត្តិ​នៃ​ការ​វិវត្តន៍​របស់​ស្វាឪអាច​ឲ្យ​គេ​ដឹងថា​វា​កើត​ឡើង​កាលពី​៦៥​លាន​ឆ្នាំ​មុន​។[៩] សត្វស្វាឪ​ជា​ប្រភេទ​សត្វចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ចំណាស់​មួយដែល​នៅ​រស់​រាន​មាន​ជីវិត។​​ប្រភេទ​សត្វចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដែល​មាន​លក្ខណៈស្រដៀង​គ្នា​និង​ស្វាឪ មក​ពី​អាមេរិក​ខាង​ជើង​តែមក​រស់​នៅ អឺរ៉ាស៊ី​និង​អាហ្វ្រិចអំឡុង​ពេល​លក្ខណៈ​ត្រូពិច​នៃ Paleocene និង Eocene។ភស្តុតាង​ម៉ូលេគុល​សន្និដ្ឋាន​ថា​បុព្វបុរស​ចុងក្រោយ​របស់​រវាង​មនុស្ស​និង​ស្វាឪ​បាន​ផ្ថដាច់​ចេញ​ពី​គ្នា​កាល​ពី​៤-៨​លាន​ឆ្នាំ​មុន។

ស្វា​កូរីឡា​( gorillas )ជា​ក្រុម​ទី​១​ដែល​ចាក​ចេញ​បន្ទាប់​មក​​គឺស្វា​អ៊ូរ៉ង់អ៊ូ​តង់។​DNA របស់​មនុស្ស​គឺ មាន​ភាព​ស្រដៀងគ្នា​ទៅ និង​ស្វា​អ៊ូរ៉ង់អ៊ូ​តង់ប្រហែល​៩៨.៤%។ dដូច្នេះ​ សាច់ញាតិ​ជិត​ស្និទ្ធិ​របស់​មនុស្ស​ជា​ង​គេគឺ ស្វាឪនិង​ស្វា​អ៊ូរ៉ង់អ៊ូ​តង់​ ព្រោះ​ពួកគេ​មាននបុព្វបុរស​ដូចគ្នា។[១០]

មនុស្ស​ប្រហែល​ជា​ពាក់​ព័ន្ធ​ជាមួយ​ស្វា​អ៊ូរ៉ង់អ៊ូ​តង់២​ប្រភេទ​ ស្វា​អ៊ូរ៉ង់អ៊ូ​តង់ធម្មតានិង Bonobo.[១០] ការ​សន្និដ្ឋាន​បច្ចុប្បន្ន​នៃ​ការ​ផ្ដល់​យោបល់នៃ​ភាពស្របគ្នា​រវាង​លំដាប់​មុខងារ​DNAរបស់​មនុស្សនិង​ស្វាអ៊ូរ៉ង់អ៊ូតង់​គឺ​មាន​ពី​៩៥%ទៅ៩៩%។[១១][១២][១៣][១៤]

ការ​ប៉ាន់ស្មាន​ដំបូង​បាន​បង្ហាញ​ថា​ពូជពង្ស​មនុស្ស​ប្រហែល​ត្រូវ​បាន​បែក​ចេញ​ពី​ស្វា​អ៊ូរ៉ង់អ៊ូ​តង់ប្រហែល​កាល​ពី៥លាន​ឆ្នាំ​មុននិង​បែក​ចេញ​ពី​ស្វា​កូរីឡាប្រហែឡ​៨​លាន​ឆ្នាំ​មុន។ទោះ​ជា​យ៉ាង​ណា​លលាដ៏​ក្បាល​ដែល​មា​ន​លក្ខណៈស្រដៀង​និង​លលាដ៏​ក្បាល​មនុស្ស​ត្រូវ​បាន​គេ​រក​ឃើញ​នៅប្រទេស ឆែត ក្នុង​ឆ្នាំ​២០០១ ដែល​ត្រូវ​បាន​ចាត់​ទុក​ជាSahelanthropus tchadensis​​ ដែល​មាន​អាយុ​ប្រហែល​៧​លាន​ឆ្នាំហើយ​ក៏​ប្រហែល​ជា​ភស្តុតាង​នៃ​ការ​បែក​ចេញ​ដំបូង​ដែរ។[១៥]

ការ​វិត្តរបស់​មនុស្ស​ត្រូវបាន​បង្ហាញ​លក្ខណៈដោយ​ការ​ផ្លាស់​ប្ដូរ​សំខាន់ៗ​មួយ​ចំនួន​ដូចដែល​ទាក់​ទង​និង​ការ​អភិវឌ្ឍ​ រូបរាង​ ឥរិយាបថ និង​ទម្រង់ឆ្អឹង​​​ដែល​បាន​កើត​ឡើង​តាំងពី​ការ​បែកចេញ​នៃបុព្វបុរស​ចុងក្រោយ​រួម​គ្នា​របស់​មនុស្ស​និង​ស្វា​អ៊ូរ៉ង់អ៊ូ​តង់។

មនុស្ស​បាន​អភិវឌ្ឍ​ខួរ​ក្បាល​ដែល​មាន​ទំហំ​ធំ​ជាង​សត្វ​ស្វា​ផ្សេងៗ​ពោល​គឺ​មាន​ទំហំ​ធំ​ជា​ង​២​ដង។ គីរូ​ការ​លូតលាស់​របស់​ខួរ​ក្បាលមនុស្ស​គឺ​មាន​ភាព​ខុសពី​ស្វាឪ​ហើយ​អនុញ្ញាតនូ​វ​ការ​សិក្សា​ពី​សង្គម​និង​ភាសា​កាន់​តែ​ច្រើន​។ជាតិពន្ធុវិទូបាន​ជជែក​តវ៉ា​ថា​ភាព​ខុស​គ្ន​រវាង​រចនា​សម្ព័ន្ធ ខួរក្បាល​របស់​មនុស្ស ហើយ​និង​ស្វាឪ​ គឺ​មាន​ភាព​សំខានើ​មិន​មែន​ត្រឹម​តែ​ទំហំ​ខុស​គញនា​ទេ។

ភាព​ខុស​គ្នា​ដ៏​សំខាន់​ផ្សេង​ទៀត​រួម​បញ្ចូល​ទាំង​ការ​វិវត្ត​នៃ​ថាមពល​និង​ភាព​ជាក់​លាក់​​​ ការ​កាត់​បន្ថយ​នៃ​ប្រព័ន្ធនៃ​ការ​ទំពារ​ ការ​ថយ​ចុះ​នៃធ្មេញ​ចង្កូម​​និង​ខ្សែស្រលាយ​នៃ​ឆ្អឹង​ឃោសិត​និង​ឆ្អឹង​កញ្ចឹង​ក​ ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​និយាយ​បាន​។ ការ​ប្រែប្រួល​ខាង​រូបរាង​ដ៏​សំខាន់​មួយទៀត​គី​ការ​វិវត្ត​នៃអូវុល​តាម​ដំណាក់ៗ ដែល​ប្រហែល​ជា​មាន​ភាព​ទាក់​ទង​និង​ការ​វិវត្ត​នៃ​ការ​ផ្លាស់​ប្ដូរឥរិយាបថ​សំខាន់ៗ​ដូច​ជា​ការ​ចាប់​ដៃ​គូជាដើម។ ការ​ផ្លាស់​ម្ដូរ​ឥរិយាបថ​សំខាន់ផ្សេង​ទៀត​គឺ​ការ​អភិវឌ្ឍ​នៃ​វប្បធម៌​សម្ភារៈ ជាមួយ​និង​ឧបករណ៍​ធ្វើ​ដោយ​មនុស្សដែល​កាន់​តែ​មាន​ភាពទូទៅ​និង​សម្បូរ​បែប​។ ទំនាក់​ទំនង​រវាង​ការ​ផ្លាស់ប្ដូរទាំង​នេះ​គឺជា​ប្រធាន​នៃ​ការ​ជជែក​ពិភាក្សា​ជាបន្តបន្ទាប់។[១៦][១៧]

កម្លាំង​នៃ​ការ​ជ្រើស​រើស​ដោយ​ធម្មជាតិ​បាន​បន្ត​ប្រត្តិបត្តិ​លើចំនួន​ប្រជាជន ជាមួយ​នឹ​ង​ភស្តុតាង​ថា​តំបន់​ជាក់លាក់នៃបណ្ដុំ​ពន្ធុ​បាន​បង្ហាញ​ការជ្រើស​រើស​ទិសដៅ កាលពី​១​៥០០០​ឆ្នាំមុន។[១៨]

ឯកសារយោង[កែប្រែ]

  1. Human evolution: the fossil evidence in 3D, by Philip L. Walker and Edward H. Hagen, Dept. of Anthropology, University of California, Santa Barbara. Retrieved April 5, 2005.
  2. Green, R. E., Krause, J, Ptak, S. E., Briggs, A. W., Ronan, M. T., Simons, J. F.; et al. (2006). Analysis of one million base pairs of Neanderthal DNA. Nature. pp. 16, 330–336. Explicit use of et al. in: |author= (help)CS1 maint: Multiple names: authors list (link)
  3. nsf.gov - National Science Foundation (NSF) News - New Clues Add 40,000 Years to Age of Human Species - US National Science Foundation (NSF)
  4. "Age of ancient humans reassessed". BBC News. February 16, 2005. Retrieved April 10, 2010.
  5. The Oldest Homo Sapiens: – URL retrieved May 15, 2009
  6. Alemseged, Z., Coppens, Y., Geraads, D. (2002). "Hominid cranium from Homo: Description and taxonomy of Homo-323-1976-896". Am J Phys Anthropol. 117 (2): 103–12. doi:10.1002/ajpa.10032. PMID 11815945.CS1 maint: Multiple names: authors list (link)
  7. Stoneking, Mark; Soodyall, Himla (1996). "Human evolution and the mitochondrial genome". Current Opinion in Genetics & Development. 6 (6): 731–6. doi:10.1016/S0959-437X(96)80028-1.CS1 maint: Multiple names: authors list (link)
  8. Gill, Victoria (May 1, 2009). "Africa's genetic secrets unlocked". BBC News.; the results were published in the online edition of the journal Science.
  9. Williams, B.A.; Kay, R.F.; Kirk, E.C. (2010). "New perspectives on anthropoid origins". Proceedings of the National Academy of Sciences. 107 (11): 4797–4804. Bibcode:2010PNAS..107.4797W. doi:10.1073/pnas.0908320107. PMC 2841917. PMID 20212104.
  10. ១០,០ ១០,១ Wood B, Richmond BG (July 2000). "Human evolution: taxonomy and paleobiology". J. Anat. 197 ( Pt. 1): 19–60. doi:10.1046/j.1469-7580.2000.19710019.x. PMC 1468107. PMID 10999270.
  11. Frans de Waal, Bonobo. Berkeley: University of California Press, 1997. ISBN 0-520-20535-9 [១]
  12. Britten RJ (2002). "Divergence between samples of chimpanzee and human DNA sequences is 5%, counting indels". Proc Natl Acad Sci USA. 99 (21): 13633–5. doi:10.1073/pnas.172510699. PMC 129726. PMID 12368483.
  13. Wildman, D., Uddin, M., Liu, G., Grossman, L., Goodman, M. (2003). "Implications of natural selection in shaping 99.4% nonsynonymous DNA identity between humans and chimpanzees: enlarging genus Homo". Proc Natl Acad Sci USA. 100 (12): 7181–8. doi:10.1073/pnas.1232172100. PMC 165850. PMID 12766228.CS1 maint: Multiple names: authors list (link)
  14. Ruvolo M (1 March 1997). "Molecular phylogeny of the hominoids: inferences from multiple independent DNA sequence data sets". Mol Biol Evol. 14 (3): 248–65. doi:10.1093/oxfordjournals.molbev.a025761. PMID 9066793.
  15. Brunet, M., Guy, F., Pilbeam, D., Mackaye, H., Likius, A., Ahounta, D., Beauvilain, A., Blondel, C., Bocherens, H., Boisserie, J., De Bonis, L., Coppens, Y., Dejax, J., Denys, C., Duringer, P., Eisenmann, V., Fanone, G., Fronty, P., Geraads, D., Lehmann, T., Lihoreau, F., Louchart, A., Mahamat, A., Merceron, G., Mouchelin, G., Otero, O., Pelaez Campomanes, P., Ponce De Leon, M., Rage, J., Sapanet, M., Schuster, M., Sudre, J., Tassy, P., Valentin, X., Vignaud, P., Viriot, L., Zazzo, A., Zollikofer, C. (2002). "A new hominid from the Upper Miocene of Chad, Central Africa". Nature. 418 (6894): 145–51. doi:10.1038/nature00879. PMID 12110880.CS1 maint: Multiple names: authors list (link)
  16. Boyd, Robert & Silk, Joan B. (2003). How Humans Evolved. New York: Norton & Company. ISBN 0-393-97854-0.
  17. Dobzhansky, Theodosius (1963). Anthropology and the natural sciences-The problem of human evolution, Current Anthropology '4 (2): 138–148.
  18. Wade, N (2006-03-07). "Still Evolving, Human Genes Tell New Story". The New York Times. Retrieved 2008-07-10.