អ៊ីនូកាមី ខូរ៉ូនែ
អ៊ីនូកាមី ខូរ៉ូនែ (ក្នុងអក្សរឡាតាំង Inugami Korone ក្នុងភាសាជប៉ុន 戌神ころね) ជា Virtual Youtuber ទាក់ទងនឹងបច្ចេកវិទ្យាស្កេនចលនានិងការផ្សាយអនឡាញផ្ទាល់ និងជា Idol ជនជាតិជប៉ុនល្បីក្នុងវិស័យឌីជីថលរបស់ប្រទេសជប៉ុនផងដែរស្ថិតនៅភ្ជាប់សម្ព័ន្ធជាសមាជិកទីភ្នាក់ងារ "Vtuber"របស់Hololive ក្រោមការត្រួតត្រាក្រុមហ៊ុន COVER Corp.។ គាត់ត្រូវផ្សាយបង្ហាញលើកដំបូងលើឆានែល Youtube របស់គាត់ក្នុងទម្រង់ជាវីដេអូផ្សាយបន្តផ្ទាល់ (សូមមើល Live Stream) នៅថ្ងៃទី១៩ មេសា ២០១៩ បន្តអាជីពមកទល់សព្វថ្ងៃ។
លក្ខណៈរូបសម្គាល់
[កែប្រែ]ហៅឈ្មោះកាត់ទូទៅគឺខូរ៉ូនែ "Korone"។ គាត់មានលក្ខណៈរូបរាងជាមនុស្សស្រីស្គមល្មមផ្សំលាយនឹងលក្ខណៈរូបរាងសត្វឆ្កែ មានសក់ពណ៌ត្នោតស្រាលវែងមធ្យមចងចុងសក់ជាពីរកន្ទុយ មានត្រចៀករបស់ឆ្កែ មានភ្នែកពណ៌ត្នោត អាវពណ៌លឿង និងខ្សែបូមួយចំនួនចងលើដៃអាវ។
អត្តចរិតនិងការងារ
[កែប្រែ]យោងតាមដំណើរនិទានរឿងរបស់នាង គាត់មកពីកន្លែងលក់នំប័ុងនៅទីក្រុងមួយដែលគាត់ចូលចិត្តិលេងហ្គេមក្នុងពេលទំនេរពេលមិនបម្រើការពារ (Watchdogging) ជាសត្វឆ្កែ។ ហើយតាមការប្រឌិតរឿងតួរបស់គាត់បន្ថែមទៀតនេះដែរ គាត់មានកម្ពស់ ១៥៦ cm មានខួបកំណើតថ្ងៃទី១ តុលា និងមានអាយុ ៩២ ឆ្នាំគិតក្នុង "ឆ្នាំអាយុសត្វឆ្កែ" ។

គាត់ជាសមាជិកនៃក្រុមលេងហ្គេមរបស់ Hololive គឺ Hololive Gamers ដែលគាត់មានអាកប្បកិរិយាយ៉ាងផ្អែមល្ហែមជិតស្និទ្ធខ្លាំងនឹងសមាជិកដទៃនៃ Hololive។ អ្នកចូលចិត្តិមើលខូរ៉ូនែ (Viewers/Fans) ត្រូវដាក់ឈ្មោះសម្គាល់ហៅថា Koronesuki ដែលពាក្យភ្ជាប់ចុងឈ្មោះនោះ "好きឬ Suki" ក្នុងភាសាជប៉ុនមានន័យថាស្រឡាញ់។ ទស្សនិកជនរបស់គាត់ភាគច្រើនជាជនជាតិជប៉ុន ក៏ប៉ុន្តែនៅមានអ្នកខ្លះមើលគាំទ្រក្រៅកោះជប៉ុនមានដូចជាពួកតៃវ៉ាន់ អាមេរិក ជាដើម។ បន្ថែមទៀត Fan របស់គាត់កត់សម្គាល់សំឡេងសំណើចគាត់ប្រៀបដូចសត្វរំពេសមុទ្រយំស្រែកលឺខ្លាំង។ ប្រយោគល្បីគាត់គឺពាក្យថា "Yubi Yubi" ដែល Yubi បកប្រែថាពីភាសាជប៉ុនគឺម្រាមដៃដែលហេតុបានជាកើតមាននេះមកពីដោយសារគាត់ចង់មានពាក្យស្វាគមន៍ពិសេសចម្លែកម្យ៉ាង មកពីនិយាយលេងពីការសុំម្រាមដៃរបស់ពួកអ្នកទស្សនារបស់គាត់ក្នុងការស្វាគមន៍លើកទី១ (Debut Stream)។
គាត់ចូលចិត្តិលេងហ្គេមភ័យរន្ធត់ Horror ទោះជាគាត់ខ្លាចក៏ដោយ និងហ្គេមចម្លែកមិនសូវល្បីដូចជាបែបអាកាសសម័យឆ្នាំកៅសិបទៅពីរពាន់ ជាចំណង់ចំណូលចិត្តម្យ៉ាងរបស់គាត់ ហើយគាត់ក៏មានចំណេះដឹងយ៉ាងទូលំទូលាយអំពីមេឌៀឌីជីថលទាំងទិសបស្ចិមដែរ។ ក្នុងចំណោមសមាជិក Hololive នៅសាខាជប៉ុនទាំងអស់ Korone ទទួលបានអ្នកជាវចំនួន១លាននាក់(Subscribers) មុនគេបង្អស់ បង្ហាញនូវភាពល្បីល្បាញទូលាយរបស់គាត់ជាពិសេសក្នុងសម័យកូវីតឆ្នាំ២០២០។ ដែលបានលើកឡើងជាមុនហើយ គាត់ជាសមាជិកនៃក្រុមលេងហ្គេម Hololive Gamers (ចាប់ផ្តើមនៅឆ្នាំ២០១៨) មានសមាជិកដទៃមាន អូកាមី មីយ៉ូ (Ookami Mio) នែខូម៉ាតា អូខាយូ (Nekomata Okayu) ស៊ីរ៉ាខាមី ហ្វូពូឃី (Shirakami Fubuki)។ Korone មានភក្ដីភាពខ្លាំងប្រដូចនឹងសត្វឆ្កែពិតមែន មានមិត្តភាពស្និទ្ធស្នាលនឹងពួកទាំងអស់ក្នុង Hololive មានដូចជាសាគូរ៉ាមីខូ និងអ៊ូសាដាភែខូរ៉ា។ល។ ជាពិសេសពេលខ្លះគាត់ចូលចិត្តថើបលេង Okayu បង្ហាញគុណសម្បត្តិបញ្ជាក់ពីមុននេះនឹង។ កាលខ្លះគាត់សម្តែងឆាក(Concert) 3D ខ្លះទៀតគឺហៅអញ្ជើញសមាជិកដទៃទៀតមកលេងនៅផ្ទះគាត់(Offlline Collaboration)...។
កាលពីឆ្នាំ២០២០ មានព្រឹត្តការណ៍សំខាន់ៗពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុងដំណើរអាជីពរបស់ Korone មានដូចជា៖
- នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២០ ត្រូវប្រកាសលើគេហទំព័រព័ត៌មានកម្សាន្តរបស់ Dengekionline ថាគាត់នឹងផ្តើមបង្ហាញមានក្នុងហ្គេម Neptunia Virtual Stars។
- ថ្ងៃទី២ខែកក្កដាឆ្នាំ២០២០ Korone បានប្រកាសលើគណនី Twitter របស់នាងថានឹងលេចមានក្នុងការសហការជាមួយហ្គេមអនឡាញរបស់ CyberStep Toreba។
- ថ្ងៃទី១៧កុម្ភៈឆ្នាំ២០២១ លើគណនី Twitter របស់ Rakugaki Kingdom បានប្រកាសថា Korone រួមជាមួយ Fubuki, Shion, Marine និង Okayu នឹងមានតួបង្ហាញក្នុងហ្គេម Mobile game RPG។
- ថ្ងៃទី១៣សីហាឆ្នាំ២០២១ Hololive បានប្រកាសថា សមាជិក១២នាក់ រួមទាំង Korone (តំណាងឱ្យ SoftBank HAWKS) នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមកីឡាបេស្បលជប៉ុនស្ទាត់ចំនួន៦មកពី Pacific League។
- Korone ប្រកាសជាផ្លូវការបានតណែងតាំងជាឯកអគ្គរដ្ឋទូត Sonic the Hedgehog (របស់ក្រុមហ៊ុនវីដេអូហ្គេមជប៉ុនល្បី Sega) នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២។
- ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ Hololive ប្រកាសថា Korone រួមទាំងសមាជិកមួយចំនួនផ្សេងទៀតផ្តើមបង្ហាញសំលៀកបំពាក់ជាទំនិញក្នុងហ្គេមល្បី Among Us។
- ថ្ងៃទី២ខែធ្នូឆ្នាំ២០២២ Hololive បានប្រកាសពីការសហការជាមួយសួនសត្វ Tobu មាន Korone ចូលរួមនិងសមាជិកផ្សេងទៀត មានហ្គេម អាហារ ទំនិញផ្សេងៗ។
- ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៣ លើគណនី Twitter របស់ Hololive ប្រកាសចូលរួមក្នុងការផ្សព្វផ្សាយផ្សេងៗ សពីកម្មវិធីសហការជាមួយក្រុមកីឡាបេស្បលស្ទាត់ជំនាញជប៉ុន "Yomiuri Giants" នៅ Tokyo Dome ចូលរួមក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។
Korone ក៏បានចេញផ្សាយបទចម្រៀង Singles/Key Tracks មួយចំនួនមានដូចជា៖
- SAIKYO TENSAI WANDERFUL WORLD of KORONE (ころねの最凶天災わんだふぉーわーるど) — ២០២១
- Mikkorone×Showtime!! (みっころね×しょうたいむ!!) ជាមួយ Sakura Miko — ២០២២
- Doggy god’s street — ២០២២
- Wonky Monkey — ២០២៣
- Kawaiko Check! (かわいこちぇっく!) ជាមួយ HoneyWorks — ២០២៣
- BITE! KAMU! BITE! ជាមួយ Hakos Baelz — ២០២៣
- TROUBLE “WAN”DER! — ២០២៤
- Mad POPCORN World! — ២០២៤
- Hongami Precious Moment (本噛ぷれしゃすモーメント) ជាមួយ Tomoya Ohtani — ២០២៤
- Mikkorone × Yatteyanyo!! (みっころね×やってやんよ!!) ជាមួយ Sakura Miko — ២០២៤
- MafiosA (マフィオーザ) — ២០២៥។
ចំណុចបន្ថែម
[កែប្រែ]ទាក់ទងនឹងឈ្មោះ
[កែប្រែ]- ក្នុងភាសាជប៉ុន នាមឈ្មោះគាត់ Korone ស្រដៀងពាក្យឈ្មោះ "Corone" (អក្សរជប៉ុន コロネឬコルネ)ជាប្រភេទនំប័ុងផ្អែមមានក្រែមជាស្នូលដូចជាក្រែមសូកូឡា។ Emoji នំគ្រ័រសង់ 🥐 តែងលើកភ្ជាប់ក្រោមហេតុនេះ។
- ពាក្យ Inugami ក្នុងភាសាជប៉ុនជាបង្គុំពាក្យ Inu 犬 គឺមានន័យថាសត្វឆ្កែ និងពាក្យ Gami 戌神 សំដៅលើព្រលឹងព្រះអ្វីមួយដែលហួសពីមនុស្ស ដូច្នេះគោត្តនាមរបស់គាត់មានន័យថាព្រលឹងឆ្កែ។
- ឈ្មោះកាត់ផ្សេងទៀតមាន "Koro-san" "Doggo" "Koronen"...។
ទាក់ទងនឹងការឈប់សម្រាកមួយចំនួនដង
[កែប្រែ]- នៅថ្ងៃទី៩ខែវិច្ឆិកា ២០២១ Korone ប្រកាសថានឹងឈប់សម្រាកមួយរយៈពីការផ្សាយរហូតដល់ខែធ្នូដោយសារកើតមានរោគសញ្ញាទាក់ទងនឹងភាពតានតឹងរួមទាំងមានការគេងមិនលក់ ដៃញ័រ និងបញ្ហាទាក់ទងនឹងសម្តីនិយាយ។ ព័ត៌មានក្លែងក្លាយខ្លះត្រូវបានលេចចេញ មកពីការបកប្រែខ្សោយដែលថា Korone មានជំងឺប្រព័ន្ធប្រសាទស្វយ័ត ឬជំងឺបេះដូង។ តាមពិតទៅ គាត់តានតឹងដោយសារការថ្លឹងតុល្យភាពរវាងការងារគាត់ច្រើនជាមួយនឹងការមើលថែម្តាយរបស់គាត់។
- នៅថ្ងៃទី៦ខែវិច្ឆិកា ២០២៥ អ្នកគ្រប់គ្រង (Manager) របស់ Korone បានប្រកាសថា Korone ត្រូវឈប់សម្រាកមួយរយៈពេលបណ្តោះអាសន្នពីការផ្សាយដើម្បីមើលថែគ្រួសាររបស់នាង។
ឯកសារយោង
[កែប្រែ]!បកប្រែភាគច្រើនពីអង់គ្លេសតែប៉ុណ្ណោះ៖ https://virtualyoutuber.fandom.com/wiki/Inugami_Korone!៕