អ្នកនិពន្ធវ័យក្មេង
ការរចនា
| អ្នកនិពន្ធវ័យក្មេង | |
|---|---|
| កម្មវិធីទូរទស្សន៍ | |
| ចេញផ្សាយ | មិថុនា ២០១៦ |
| Genre | ប្រឡងប្រជែងផ្នែកសរសេរ |
| ផលិតកម្ម | ផលិតកម្ម ទីក្រុង ភាពយន្ត (Town Production) |
អ្នកនិពន្ធវ័យក្មេង (អង់គ្លេស៖ Cambodia Super Writer) ជាកម្មវិធីប្រកួតប្រជែងលើកញ្ចក់ទូរទស្សន៍ផ្នែកសរសេរ និងនិពន្ធមុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាំមកជូន និងរក្សាសិទ្ធិផ្ដាច់មុខដោយផលិតកម្ម ទីក្រុង ភាពយន្ត (Town Production)។
កម្មវិធីនេះបង្កើតឡើងដើម្បីលើកទឹកចិត្តដល់យុវវ័យ ដែលស្រឡាញ់វិស័យសិល្បៈ មិនត្រឹមតែជាការសម្ដែង រាំ ច្រៀងប៉ុណ្ណោះទេ។ កម្មវិធីនេះនឹងបង្ហាញស្នាដៃអ្នកនិពន្ធបទភ្លេងថ្មីវ័យក្មេង និងមានទេពកោសល្យថ្មីៗជាច្រើន ដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យសិល្បៈខ្មែរយើង។