អ្នកប្រើប្រាស់:កវីក្មេង
ការរចនា
ភាសិតមានន័យថា ជាពាក្យដែលគេបានសរសេរ ឬនិយាយជាឃ្លា ឬជាល្បះខ្លីៗ អំពីចរិយារបស់មនុស្ស សភាវៈរបស់សត្វ និងសភាពពិតរបស់ធម្មជាតិប្រកបដោយវាចារពិរោះជាប់ចិត្ត និងបង្កប់អត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅ ខាងការអប់រំដល់មហាជនឲ្យលោកអនុវត្តតាម ឬជៀសវាងឲ្យឆ្ងាយ ឬក៏បានជាការពិចារណា។ សុភាសិតខ្មែរ ជាឃ្លាខ្លីៗ តែមានអត្ថន័យជ្រៅជ្រះ ជាឱវាទល្អៗដែលមានប្រយោជន៍គួររៀនគួរស្តាប់។
ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។
ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត។
ក្រពើវង្វេងបឹង។
កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
កាប់បំពង់ រង់ចាំទឹកភ្លៀង។
ការប៉ុនភ្នំមិនគិត ទៅគិតឯស្គរបែកមាត់។
ការលំបាកត្រូវគិតឲ្យធូរ ការយូរត្រូវគិតឲ្យឆាប់។