Jump to content

អ្នកប្រើប្រាស់:កំលោះ បូព៌ា៚

ពីវិគីភីឌា

បងប្អូនមនុស្សជាតិជាទីអាណិតអាសូរដែលកំពុងរងគ្រោះវេទនា នៅទូទាំងសកលលោក 🙏🏾

ខាងក្រោមនេះ​ជា​ គោលការណ៍​ដើម្បីក្លាយខ្លួនជាមេដឹកនាំ ដែលមេដឹកនាំទាំងឡាយមានតួនាទីសង្រ្គោះជនរងគ្រោះនៃវិបត្តិសង្គមលោក🙏🏾

អ្នកទន់ខ្សោយ​ ជាទីពឹងនៃអ្នកខ្លាំងក្លា អ្នកមានអំណាច ។ អ្នកអត់ឃ្លាន​ ជាទីពឹងនៃអ្នកសម្បូរសប្បាយ។ អ្នកមិនចេះអក្សរ​ ជាទីពឹងនៃអ្នកចេះទាំងឡាយ។ អ្នកអវិជ្ជាច្រើន ជាទីអាស្រ័យនៃអ្នកមានវិជ្ជា​ចង្អុលបង្ហាញផ្លូវ ។ 🙏🏾

បងប្អូនគិតមើល បើអ្នកមានមិនខ្វល់ជាមួយអ្នកក្រ? ,​បើអ្នកធំមិនខ្វល់នឹងអ្នកតូចឬបរិវារខ្លួន? ,​បើអ្នកចេះមិនចែករំលែកដាស់តឿនអ្នកមិនចេះ?,​ បើអ្នកមានបានសំបូរទ្រព្យ ព្រងើយកន្តើយនឹងអ្នកខ្សត់លំបាក?​ បើអ្នកចេះ​ ខ្ជិលអាន ខ្ជិលសរសេរ ខ្ជិលគិត ខ្ជិល និយាយ​ខ្ជិលធ្វើ តើឲ្យសង្គមមានការវិវត្តន៍រីកចម្រើនទៅដោយរបៀបណា? បើអ្នកសំបូរទៅដោយសេចក្តីលោភលន់ ចំណង់​ តម្រេក​ តណ្ហា​ មហិច្ចតា​មោហ​: មិនអើពើនឹងការសមាធិ ការរំលត់សេចក្តីក្រោធខឹង ការសណ្តោសតាមមានតាមបាន ការសង្រ្គោះជាទាន តើឲ្យ​អវិជ្ជា​កាត់បន្ថយទៅតាមវិធីណា? តើមនុស្សអាស្រ័យគ្នាបានយ៉ាងដូចម្តេច? តើដូចម្តេចហៅថាសង្គម បើមនុស្សរស់យកប្រាសអាយូសរៀងៗខ្លួនដូច្នេះ? 🙏🏾

បងប្អូន ប្រទេសមួយ​មានពលរដ្ឋក្រីក្រ ខ្វះទ្រព្យធន ខ្វះ​វិជ្ជា​ ខ្វះសីលធម៌ ខ្វះចរិយាសាស្រ្ត ខ្វះ​សុភាវធម៌​ ខ្វះសុជីវធម៌​ ខ្វះការយល់ដឹងនៅក្នុងការគិត​ ការនិយាយស្តី ការប្រព្រឹត្ត​ ការប្រាស្រ័យគ្នា គឺអាចឆ្លុះបញ្ចាំងបានថា មេដឹកនាំក្នុងប្រទេសនោះពោរពេញទៅដោយអវិជ្ជាច្រើន គឺសេចក្តីងងឹតឈឹង​ មិនភ្លឺនៅក្នុងខួរក្បាល​ មិនភ្លឺនៅក្នុងនយោបាយដែលខ្លួនយកមកប្រើនៅក្នុងសង្គមជាតិ។ 🙏🏾​ ដើម្បីឆ្លងផុតពីបញ្ហា វិបត្តិតូចធំក្នុងលោក ចម្បងបំផុតគឺជម្រះចោលភាពខ្មៅកខ្វក់នៅក្នុងចិត្តគំនិតឲ្យបាន​មុននឹងក្លាយខ្លួនជាមេដឹកនាំ ទើបភាពស្វាងក្នុងគំនិតកើតមានចំពោះនគរកាយ នគរជាតិរបស់ខ្លួន ដោយគុណតម្លៃ ៥ យ៉ាងគឺ​: ១. អប់រំចិត្តគំនិត​ខ្លួន​ ឲ្យប្រព្រឹត្តទៅក្នុងក្របខណ្ឌយុត្តិធម៌ ២. ណែនាំពាក្យសម្តីខ្លួន ឲ្យប្រព្រឹត្តទៅក្នុងក្របខណ្ឌឯករាជ្យ ៣. បណ្តុះបណ្តាលការងារមុខរបរ ឲ្យប្រព្រឹត្តទៅក្នុងក្របខណ្ឌសុខសន្តិភាព ​ ៤. ណែនាំជីវិតជនប្រុសស្រីក្នុងសង្គម ឲ្យប្រព្តឹត្តទៅក្នុងក្របខណ្ឌសុវត្ថិភាព និង ៥. បង្ហាត់បង្ហាញរបៀបរស់ជាមនុស្ស​ ឲ្យឯកភាពគ្នា មនោសញ្ចេតនា មនសិការ​ ឧត្តមគតិ​ និងចរិយាថ្លៃថ្នូរជាមនុស្ស ស្មោះស្មើ​នឹងគ្នា​ ។🙏🏾

បងប្អូនបើមេដឹកនាំនៃប្រទេសណាមួយ អាចយកគុណតម្លៃ៥នេះទៅអនុវត្តន៍​នៅក្នុងសង្គមជាតិខ្លួន​ ប្រទេសនោះ​នឹងក្លាយជាប្រទេសអច្ឆរិយៈ ជាប្រទេសមហាអំណាច ជាប្រទេសមហាវិទូ និងជាប្រទេសមហាសុខសាន្តសម្រាប់មនុស្សជាតិជានិរន្តរ៍ ។ 🙏🏾