អ្នកប្រើប្រាស់:គឹមអេងមាស

ពីវិគីភីឌា

ភូមិសាមគ្កី[កែប្រែ]

សកម្មភាពច្រូតកាត់

ភូមិសាគ្គី[កែប្រែ]

គឺជាភូមិមួយនៅក្នុង ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។​ ហើយភូមិនេះមានប្រវែងគីឡូម៉ែតពីលិចទៅកើតនិងពីជើងទៅត្បូង ៣៥០ម៉ែត ។ កាលពីមុនភូមិនេះមានតែមួយទេហើយភូមិសាមគ្គីពីដើមគេហៅថាភូមិក្តីចាស់ ហើយភូមិនេះត្រូវបានបែងចែកជាពីរ គឺត្រឹម ផ្លូវជាតិលេខ31 ខាងលិចគឺ ភូមិសាមគ្គី និងខាងកើតគឺ ភូមិក្រាំស្កូវ ហើយភូមិមានព្រំប្រទល់ជាប់: ...

-ខាងជើងជាប់ភូមិពងទឹក

-ខាងត្បូងជាប់ភូមិត្រពាំងស្រែ

-ខាងកើតជាប់ភូមិអង្គរឈូក

-ខាងលិចគ្មានផ្ទះរបស់ប្រជាជនគឺមានតែស្រែនិងចម្ការដល់ភ្នំ។

ស្រុកអង្គរជ័យ[កែប្រែ]

មានឃុំចំនួន១០គឺ ឃុំអង្គរជ័យ. ឃុំចំប៉ី ឃុំដំបូកខ្ពស់ ឃុំដានគោម. ឃុំដើមដូង. ឃុំម្រោម. ឃុំភ្នំកុង. ឃុំប្រភ្នំ ឃុំសំឡាញ់. ឃុំតានី អង្គរភ្នំតូច ។ ក្នុងនោះក៍មានប្រវត្តិរឿងភ្នំមួយដែរគឺភ្នំសែនហានដែលស្ថិតនៅក្នុងឃុំអង្គរជ័យនៅក្នុងខេត្ដ្ដកំពត នៃព្រះរាជាណាចក្រកម្ពុជា តាំងនៅទិសខាងលិចវត្ដអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ។

សថិតិប្រជាជន[កែប្រែ]

ចំនួនប្រជាជន៨៩៩នាក់ ស្រី៤៥០នាក់​ និងចំនួនគ្រួសារ១៩៩គ្រួសារដោយចាប់គិតពីឆ្នាំ២០១២នេះ ។ហើយមនុស្សដែលមានអាយុ១៨ឆ្នាំឡើងទៅគឺ

មនុស្សស្រី៣៣៧នាក់និងមនុស្សប្រុស២១៧នាក់ ។

ជីវភាពប្រជាជន និងសណ្ថានដី[កែប្រែ]

ប្រជាជននៅក្នុងភូមិនេះប្រកបមុខរបបធ្វើស្រែចម្ការភាគច្រើនដែលធ្វើឲ្យពិបាកធ្វើស្រែ ចម្ការ ហើយមានការខ្វះខាតជាច្រើន ចំពោះហេដ្ធារចនាសម្ពន្ធ័ដូចជា:

-ប្រលាយទឹក

-ផ្លូវក្នុងការធ្វើដំណើរតូចនិងផ្លូវរទះគោ....

-សណ្ថានដីខ្ពងរាប ដែលដែលធ្វើឲ្យពិបាកធ្វើស្រែ ព្រោះគ្មានប្រលាយទឹកសម្រាប់បូមទឹកនៅពេលគ្មានភ្លៀង ដែលជាហេតុនាំឲ្យប្រជាជនខ្លះទៅរកការងារក្រៅស្រុក ។

ទំនាក់ទំនង[កែប្រែ]

សង្គមជាការអភិវឌ្ឍន៏ធនធានមនុស្ស[កែប្រែ]

ការធ្វើទំនាក់ទំនង
1.ការប្រាស្រ័យទាក់ទង គឺជាវិធីដែលមនុស្សផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវគំនិតព័ត៌មានមតិ និង អារម្មណ៏ ។  
2.ការប្រាស្រ័យទាក់ទង គឺជាវិធីដែលមនុស្សធ្វើការផ្លាស់ប្តូរព័ត៌មានគ្នា ឬក៏សម្តែងនូវគំនិតនិង អារម្មណ៏របស់គ្នាទៅវិញទៅមក ។
3.ការប្រាស្រ័យទាក់ទង គឺជាដំណើររបស់មនុស្ស ក្នុងការឆ្លើយតបទៅនឹងអាកប្បកិរិយាជានិមិត្ត សញ្ញារបស់មនុស្សដ៏ទៃ ។
4.ការប្រាស្រ័យទាក់ទង គឺជាដំណើរនៃការបញ្ជូនសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។
5.មនុស្សធ្វើការប្រាស្រ័យទាក់ទងគ្នាភាគច្រើន តាមរយៈការនិយាយនិងការសរសេរ ។ មនុស្សក៏ធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈ កាយវិការទឹកមុខ 
  និងជំហររាងការយរបស់ខ្លូនផងដែរ ។ 

ការទាក់ទង[កែប្រែ]

   ត្រូវបានបែងចែកជាពីរប្រភេទធំៗ គឺការប្រាស្រ័យទាក់ទងតាមរយៈ ការប្រើភាសា និងតាមរយៈការប្រើប្រាស់កាយវិការ ។
   ការប្រាស្រ័យទាក់ទងមានទំរង់ប្រាំយ៉ាងធំៗគឺៈ
1.ការប្រាស្រ័យទាក់ទងនៅក្នុងខ្លួនបុគ្គល គឺជាការប្រាស្រ័យ ទាក់ទងដែលកើតចេញឡើងនៅក្នុងអារម្មណ៏ ឬ គំនិតរបស់បុគ្គលដោយមិនចេញវាចារអ្វី ទាំងអស់។
   ឧ. បុរសម្នាក់កំពុងអង្គុយគិតទៅដល់នារីម្នាក់ដែលអង្គុយ  ទល់មុខគេហើយនារី នោះក៏គិតត្រលប់មកបុរសនោះវិញផងដែរ។
   អ្នកទាំងពីរនេះធ្វើការប្រាស្រ័យទាក់ទងគ្នាតាម រយៈ អារម្មណ៏ដោយមិនមានការនិយាយគ្នា ឬប្រើកាយវិការឡើយ។
2.ការប្រាស្រ័យទាក់ទងរវាងបុគ្គលនិងបុគ្គល គឺជាការប្រាស្រ័យ ទាក់ទងរវាងមនុស្សម្នាក់និងមនុស្សម្នាក់ទៀត។
3.ការប្រាស្រ័យទាក់ទងនៅក្នុងក្រុមតូចៗ  គឺជាការប្រាស្រ័យ ទាក់ទងក្នុងចំណោមមនុស្សមួយក្រុមតូច។
4.ការប្រាស្រ័យទាក់ទងជាសាធារណៈគឺជាការប្រាស្រ័យទាក់ទង ជាមួយសាធារណជនមដូចជាការប្រជុំសិក្ខាសិលា…………។
5.ការប្រាស្រ័យទាក់ទងតាមរយៈបណ្តាញព័ត៌មាន គឺជាការប្រាស្រ័យ  ទាក់ទងគ្នាតាមរយៈ បណ្តាញព័ត៌មាននានាដូចជា កាសែត វិទ្យុ ទូរទស្សន៏ អ៊ីនធឺណែត ជាដើម……។
   វិធីសាស្រ្តនៃការប្រាស្រ័យទាក់ទងគ្នា មានភាពខុសគ្នា ពីវប្បធម៌មួយទៅវប្ប
  ធម៏មួយទៀត ហើយការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នា ត្រូវប្រើវិធីសាស្រ្តផ្សេងៗគ្នាផងដែរ។ 
  ការប្រាស្រ័យទាក់ទងដែលល្អត្រូវចេះបត់បែន ទៅតាមស្ថានភាពនិងកាលៈ
  ទេសៈជាក់ស្តែង។
  នៅពេលដែលការប្រាស្រ័យទាក់ទងបរាជ័យជីវិតរបស់យើងក៏បរាជ័យដែរ ។

ដំណើរវិវត្តន៍របស់មនុស្ស[កែប្រែ]

ផែនដី

ការទំនាក់ទំនងអំពីព័តមានអំពីផែនដី តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តទាំងអស់លើពិភពលោកយើងអោយបានដឹងថា ផែនដីមានអាយុកាល៤.៥៤លានឆ្នាំ។ នៅក្នុងផែនដីគឺគ្មានអ្វីទាំងអស់ គឺមានតែសម្បត្តិធម្មជាតិនិងពពួកសត្វ ។ នៅក្នុងនោះផងដែរមនុស្សយើងក៍ចាប់កើតមាននៅលើភពផែនដី២០០.០០០ឆ្នាំហើយមនុស្សយើងពុំទាន់យល់ដឹងអ្វីទាំងអស់ គឺមានការរស់នៅដូចជាសត្វដែរ។

ភាពជឿនលឿន[កែប្រែ]

រយះពេលយូរៗទៅក្នុង១៥.០០០លានឆ្នាំមនុស្សយើងក៍ចាប់ផ្តើមមានការប្រែប្រួលចេះធ្វើស្រែ និងចេះចាប់ផ្តើមគិតនិងកែច្នៃ ។ ក្នុងនោះប្រទេសដែលចាស់ជាងគេក្នុងផែនដីគឺ ចិន អេស៊ីប ក្រិច រុស្សី ។

ការវិវត្តន៏[កែប្រែ]

ក្នុងយុគសម័យនោះមនុស្សពុំទាន់ចេះនិយាយទេ មានតែកាយវិការនិងប្រើសំលេងអ៊ីអ៊ឹកដូចមនុស្សគ័រ ដោយវិវត្តន៏តាមរយះ ភ្លើងបន្ទាប់មកក៏ចេះតែវិវត្តន៍រហូតដល់ចេះប្រើភាសា សរសេរលើសិលា សំបកដើមឈើ ………………….ហើយប្រទេសដែលចេះបង្កើតប្រដាស់មុនគេបង្អស់លើពិភពលោកគឺប្រទេស ចិន ។ ក្នុងផ្នែកទំនាក់ទំនងសង្គមអាចរកព៏តមានបានដោយសារ ការស្វែងរករបបគំហើញបែបនេះហើយតាមរយះឯសារ ការនាំសារពីមនុស្សមកមនុស្ស ពីសត្វមកមនុស្សនិងចុងក្រោយមនុស្សចាប់ផ្តើមយក សាសនាមកអប់រំផ្លូវចិត្តកុំអោយមានការច្បាំងគ្នានិងមានការចង់សម្ព័ន្ធភាពគ្នាពីពេលនោះមកដល់បច្ចុប្បន្ន ។

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប[កែប្រែ]

ភាពការងារ ក្នុងការអប់រំ[កែប្រែ]

សាលាបច្ចេកទសដុនបូស្កូខេត្តកែប

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺជាសាលាអង្គការមួយដែលជាមូលនិធិ ដុនបូស្កូ ដែលជួយយុវជនក្រីក្រក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកស្ទួយប្រទេសអោយមានការងារសម្រាប់យុវជន។ សាលាបានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ដែលដំបូងមាននៅទីក្រុងភ្នំពេញ ។ បន្ទាប់មកក៏មានការបែកសាលាជាច្រើនក្នុងប្រទេស រហូតដល់មកបើកសាខាថ្មីនៅខេត្តកែប ព្រោះថាជាតម្រូវការរបស់យុវជនច្រើន និងភាពជំនាញគុណភាពរបស់សាលា ។

ការអប់រំ[កែប្រែ]

សាលាបានសង្កត់ធ្ងន់ទៅលើការអនុវត្ត ក្រមសីលធម៌ ជំនាញ និងការវឹកហាត់របស់សិស្សនិសិត្ស ។ វិនយ័​ ជាកត្តាដែលជំរុញអោយសាលារបស់ដុនបូស្កូ មានកិត្តិយស ក្នុងការអប់រំ និងទទួលស្គាល់ដោយក្រសូង អប់រំ ។ អនាមយ័ គិតពីគុណសម្បត្តិនៃបរិស្ថាននៅក្នុងបរិវានសាលា និងធម្មជាតិស្រស់បំព្រង ។

សាខាសាលាដុនបូស្កូនៅកែប[កែប្រែ]

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ បានចាប់ផ្តើមកសាងឡើង នាដើមឆ្នាំ​​២០០៥ មកម្ល៉េះ។ រហូតមកដល់ ដើមឆ្នាំ២០១១នេះ ទើបបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ។ ដែលសាលានេះបានបែកសាខាពីសាលាដុនបូស្កូ ខេត្តព្រះសីហនុ ដោយមានចំនួនសិស្សចេះតែកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ ។ កាលពីដំបូងសាលាមានតែបើកផ្នែក ទំនាក់ទំនងសង្គម ឆ្នាំទី១មានសិស្សចំនួន២០នាក់ ស្រី៦នាក់ និងឆ្នាំទី២មានសិស្ស ១៩នាក់ ស្រី៤​នាក់ ដែលមានសរុបទាំងអស់ចំនួន ៣៩នាក់។ បច្ចុប្បន្នសាលាមានអគារាច្រើនខ្នងដូចជា ផ្ទះលោកឪពុករ៉ួ ផ្ទះសាឡេស៊ាន្ត អគាហាត្រាន អគាសម្រាប់សិស្សអគ្គីសនី និង អគាអង្គបុរី។ សព្វថ្ងៃនេះសាលាមានបើកនូវកន្លែង បោកគក់សំលៀក បំពាក់ ថតរូប ហាងកាហ្វេអ៊ីនធើណេតភូមិថ្មី កន្លែងលក់នំនិងភេសជ្ជៈព្រៃធំ មានបង្រៀនកុំព្យូទ័រនិង ភាសាអង្គគ្លេស នៅក្នុងសាលាផ្ទាល់។

វីរះលំដាប់[កែប្រែ]

តួរនាទី និង ការងា[កែប្រែ]

លោកពុក: លី សំណាង គឺជាអធិការសាលា
លោកគ្រូ: ហេង ឡាយ ជានាយកសាលា
លោកគ្រូ: ពៅ តុលា ជាប្រធានផ្នែក ទំ់នាក់ទំនងសង្គមនិង សារពត័មាន 
អ្នកគ្រូ​​​  : ម៉ិច ភីនីន ជាលេខាធិការរបស់អធិការសាលា
លោកគ្រូ: ប៊ុន ពន្លក ប្រធានកិច្ចការទូទៅសាលា
អ្នកគ្រូ​  : ស្រ៊ី ចន្នី ប្រធានរោងពុម្ភ និង ប្រធានមូលនិធិកុមារ
អ្នកគ្រូ  : វ៉ាន់នី ប្រធានផ្នែកកាត់ដេរ
អ្នកគ្រូ  : ស៊ីណាត អនុប្រធានផ្នែកកាត់ដេរ
លោកគ្រូ: ប្រាក់ សាខន ជាអនុប្រធានផ្នែក ទំ់នាក់ទំនងសង្គមនិង សារពត័មាន
លោកគ្រូ: ទ្រី សីហា ជាប្រធានផ្នែក អគ្គីសនី និងជាគ្រូមើលសិស្សស្នាក់ក្នុងកូនប្រុស
លោកគ្រូ: យិន រតនា ជាគ្រូផ្នែកសណ្ឋាគារ ជំនាញ បំរើសេវាកម្ម
លោកគ្រូ: សួន ជាគ្រូសណ្ឋាគារ ជំនាញ អ្នកទទួលភ្មៀវនិងផ្តល់សេវាកម្ម
លោកគ្រូ: ឃឹម កញ្ញា ប្រធានផ្នែកព៌តមានវិទ្យា (កុំព្យូទ័រ និង អង់គ្លេស)
អ្នកគ្រូ  : ហែម រស្មី អនុប្រធានផ្នែកសីល្បះ

បណ្តុះបណ្តាលមុខជំនាញ[កែប្រែ]

មានផ្នែកដូចជា[កែប្រែ]

  • ផ្នែកទំនាក់ទំនងសង្គម និងសារព៌តមាន
  • ផ្នែកសណ្ធាគារ
  • ផ្នែកអគ្គិសនី
  • ផ្នែកព៌តមានវិទ្យា
  • ផ្នែកសីល្បះ
  • ផ្នែកចុងភៅ
  • ផ្នែកកសិកម្ម

ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ទល់មុននឹងសាលាមន្ទីអប់រំយុវជនកីឡារខេត្តកែប ។

ពេលវេលា[កែប្រែ]

គោលដៅនៃការងារ[កែប្រែ]

នាទ្បិការ

ការប្រើប្រាស់ពេលវេលាឲ្យសមស្របទៅតាមការចាំបាច់ និង កាល:ទេស: គឺជារឿងចាំបាច់។ ក្នុងការសន្ទនា ត្រូវគិតដល់ ពេលវេលាថាតើពេលណា ត្រូវប្រើពេល វេលាប៉ុន្មាន។ រឿងណាមិនសំខាន់មិនត្រូវប្រើពេលវេលាច្រើន រីឯរឿងណាដែល សំខាន់អាចប្រើពេល វេលា ច្រើនតាមការចាំបាច់។ ពេលខ្លះ បើយើងនិយាយច្រើនពេក យូរពេក ការសន្ទនានោះប្រែទៅ ជាអស់សារ:សំខាន់ និង ធ្វើ ឲ្យអ្នកនិយាយទៅជាអស់តំលៃផងដែរ។ ហើយពេលខ្លះ បើយើងនិយាយតិចពេក ឬខ្លីពេកយើង អាចនិយាយមិនអស់សេចក្តី ធ្វើឲ្យគេមិនយល់ ឬជាការមិនឲ្យតំលៃដល់គូរសន្ទនា។ ការនិយាយយូរ ពេក ឬខ្លីពេកសុទ្ឋតែ មិនជួយឲ្យការប្រាស្រ័យទាក់ទងទទួលបានលទ្ឋផលល្អទេ។ យើងត្រូវដឹងផកអាក្រក់នៃការនិយាយយូរពេកគឺធ្វើឲ្យគូរសន្ទនា មានការធុញទ្រាន់ ដែលគេមិន អាចទៅធ្វើអ្វីទៀតបាន។ ការនេះធ្វើឲ្យគេលែងចង់ជួបប្រាស្រ័យទាក់ទង ជាមួយយើងលើ កក្រោយ ទៀត។ អ្នកខ្លះ បាននិយាយ និយាយតែម្នាក់ឯង ហើយពេលខ្លះរកតែគូរសន្ទនា ជំរាបលាក៏មិនបាន។ ដូចនេះ ពេល និយាយស្តីត្រូវចេះមើលពេលវេលា និងលៃលកពេលវេលាឲ្យបានសមស្រប ទៅនឹង កិច្ចការ និងកាល:ទេស:។ ការដែលយើង និយាយតិចពេក ឬខ្លីពេកក៏មិនជាការល្អដែរ ព្រោះនាំឲ្យគូរសន្ទនាយល់ថាយើង វាយឬក ឬយល់ថាគេមិនដល់ខ្លួនដែលធ្វើឲ្យគេ មិនចូលចិត្តយើង ហើយទីបំផុត យើងក្លាយជាជនឯកោ គ្មានអ្នកណារាប់រក។ ការនិយាយត្រូវចេះប្រើពេលវេលាឲ្យសមស្រប ទៅនឹងប្រធានបទនៃការសន្ទនា។ បើនិយាយចប់កិច្ចការហើយ ហើយយើងមានកិច្ចការរវល់រៀងៗខ្លួន គួរតែបញ្ចប់ការសន្ទនាភ្លាម មិនគួរ បង្អូសការសន្ទនាទៀតទេ។ បើឃើញថាគូរសន្ទនាកំពុងជាប់រវល់ បើយើងចាំបាច់ត្រូវនិយាយការជាបន្ទាន់ គួរនិយាយតែ កិច្ចការសំខាន់ៗ ហើយគួរបញ្ចប់ភ្លាម។ បើឃើញគេរវល់ហើយយើងនិយាយកិច្ចការវែងអន្លាយធ្វើឲ្យ គេធុញ ទ្រាន់នាំឲ្យយើងក្លាយ ជាមនុស្សអស់តំលៃចំពោះគេ។ ការចេះប្រើប្រាស់ពេលវេលាឲ្យត្រឹមត្រូវក្នុងការប្រាស្រ័យទាក់ទង គឺជារឿងសំខាន់ណាស់ដែល អាចធ្វើឲ្យអ្នកដទៃ ចេះតែចង់សន្ទនាជាមួយយើងម្តងហើយម្តងទៀត ទោះបីជាគេបានសន្ទនាជាមួយ យើងច្រើនដងមកហើយ គេនៅតែមានអារម្មណ៍ចង់សន្ទនាជាមួយយើងទៀត។ នេះគឺជាគន្លឹះធានានូវ ជោគជ័យក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ។ ការមិនចេះលៃលកពេលវេលាសមស្របសំរាប់ការសន្ទនា ធ្វើឲ្យការប្រាស្រ័យទាក់ទង របស់ យើងតែងតែបរាជ័យ។ យើងត្រូវតែធ្វើឲ្យ ខ្លួនយើងក្លាយជាគោលដៅដែលគេតែង តែចង់ប្រាស្រ័យ ទាក់ទងជាមួយ ដោយចៀសវាងកុំធ្វើឲ្យគូរសន្ទនាមានការធុញទ្រាន់នឹងយើង ដោយសារយើងមិនចេះ ប្រើប្រាស់ពេលវេលា។ ជាមួយគ្នានេះដែរ ការគោរពពេលវេលាក៏ធ្វើឲ្យការប្រាស្រ័យទាក់ទង របស់យើងទទួលបាន ជោគជ័យផងដែរ។ កាលដែលយើងមិនចេះគោរពពេលវេលា ធ្វើឲ្យមនុស្សម្នាផងទាំងពួងមិនចូលចិត្ត អស់ជំនឿទុកចិត្ត ដែលធ្វើឲ្យយើង ក្លាយជាមនុស្សគ្មានអ្នកណាចង់រាប់រកឡើយ។ ការមិនគោរពពេល វេលាក្នុងការសិក្សា នៅក្នុងជំនួញ ឬនៅក្នុងកិច្ចការងារផ្សេងៗទៀត សុទ្ឋតែធ្វើការងារត្រូវបរាជ័យ ឬខាតបង់។ ការចេះប្រើប្រាស់ពេលវេលា និងចេះគោរពពេលវេលា ធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើង ទទួលបានជោគជ័យ និងមានជីវិតរុងរឿង។ បើចេះប្រើពេលវេលាបានត្រឹមត្រូវ ធ្វើឲ្យជីវិតរបស់យើង រស់នៅយ៉ាងសុខសាន្ត តែបើប្រើពេល វេលាមិនបានត្រឹមត្រូវគឺមានន័យថាយើងរស់នៅលើលោក នេះ ដោយឥតប្រយោជន៍។

ខ្លែង[កែប្រែ]

អត្ថន័យ[កែប្រែ]

ខ្លែង

ខ្លែងជាសីល្បះនៃការបង្ហោះក្នុងការសប្បាយចិត្ត ដើម្បីរំសាយនៅកង្វល់ម៉ងសៅនៅក្នុងចិត្ត និងជាការលំហែរចិត្តផងដែរ ។ ព្រោះថាយើងបង្ហោះវានៅទីណាមានខ្យល់ បរិសុទ្ធ ហើយក្នុងមួយឆ្នាំមានតែម្តង និងការរត់លេងនៅក្រោមព្រះអាទិត្យ នៅរដូវ រងារ ជាភាពកក់ក្តៅម្យ៉ាងដែរ ។ វាក៏ជាទំនៀបទំលាប់មួយរបស់ដូនតារបស់ខ្មែរផងដែរ ដែលមានប្រវត្តិតាំងពីយូរលង់មកហើយ ដែលមានដំណែលថា អ្នក ប្រាជ្ងធន័ជ័យបានឈ្នះ ជាមួយស្តេចចិត្ត ធ្វើអោយស្តេចចិត្តភ័យ ។ និងដើម្បី លើកស្ទួយនូវវប្បធ៌ម អរិយធ៌ម របស់ខ្មែរ និងបំផុសនៅ ស្មារតីរបស់យុវជន អោយស្វែងយល់ដឹងពីរទំនៀមទំលាប់របស់ដូនតាជំនាន់ដើម ។

វប្បធ៌មប្រទេស[កែប្រែ]

ប្រទេសខ្ញុំ[កែប្រែ]

កម្ពុជាជាប្រទេសមួយដែលមាននៅក្នុងប្រវត្តិសាស្ត្ររុងរឿងក្នុងសម័យព្រះបាទជ័យវរ្ម័នទី០៧ ។ ព្រះអង្គគឺជាក្សត្រមួយអង្គដែលមាន ភាពរុងរឿងក្នុងការដឹកនាំ ព្រោះថាព្រះអង្គមាន គំនិតមួយថាក្នុងយុទ្ធសាស្រ្ត គឺ

  1. ទឹកអំរែក
  2. ស្នែងឫស្សី
  3. សំដីឥសូរ
  4. ស្នូរព្រះឥន្ន
  5. សុបិន្តស៌ួរ
  6. ខួរទន្សាយ

ទាំងនេះជាការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី០៧ ក្នុងការដឹកនាំប្រទេសកម្ពុជា ។

ប្រពៃណី[កែប្រែ]

ទំនៀបទំលាប់ជាការបញ្ជាក់ពីស្ថានភាពសុខសាន្ត រុងរឿង នឹងទំលាប់ដ៏ល្អក្នុងក្រមសីលធ៌ម របស់ប្រទេសនីមួយៗ បញ្ជាក់ពីអត្តសញ្ជាតិ្តរបស់សាសន៏ ក្នុងប្រទេស ។ ក្នុងរាជកាលនោះ ប្រទេសខ្មែរជាប្រទេសដែលធំ មានអំណាច និងខ្ពង់ខ្ពស់ជាអាណាចក្រមានប្រពៃណីរុងរឿង ។

លំដាប់នៅតាមក្រុង និងជនបទ[កែប្រែ]

សម័យជឿនលឿន ក្នុងការអប់រំពុំសូវមានការតឹងរឹង ទំនៀមទំលាប់ ការយល់ឃើញ និងលំហូរចូលពីខាងក្រៅ ធ្វើឪ្យប្រទេសបាត់នៅ អរិយធ៌មមួយចំនូន កូនក្រុង កូនស្រែ គ្មានគិតពីតំលៃខ្មែរ គឺយកតែពីគេ ចាស់ទុំ ហាស្តី ប្រុសស្រីមិនសូវជឿទេ គឺមានជំនឿតែឡួយ ភ្លាចខ្លួន ។ សេចក្តីនេះចង់បញ្ជាក់នៅការខ្វះខាត ចន្លោះអ្នកក្រុង ស៊ីបាយអ្នកស្រែ កូនខ្មែរធ្វើស្រែ ចាំតែភ្លៀង ។ ហេតុអ្វីបានជា ឆាប់ភ្លេចម្លិះ ?