អ្នកប្រើប្រាស់:ជឿងពិសិដ្ឋ

ពីវិគីភីឌា

សូមស្វាគមន៍ដែលបានចូលមកកាន់ទំព័រដើមរបស់ខ្ញុំបាទ!
[កែប្រែ]

ខ្ញុំបា​ទឈ្មោះជឿង ពិសិដ្ឋជាសិស្សផ្នែកអាយធី​ជំនាន់ទី៥​ នៃសាលាដុនបូស្កូកែប។ថ្ងៃកំណើត​ ទី៤ ខែសីហា​ ឆ្នាំ១៩៩៩

ភូមិអង្គខ្ជាយ[កែប្រែ]

ជាភូមិមួយស្ថិតក្នុង ឃុំដានគោម ស្រុកអង្គជ័យ ខេត្តកំពត។​ ប្រជាជនក្នុងភូមិនេះភាគច្រើនធ្វើស្រែចំការ​​ និងទំនេរពីធ្វើស្រែចំការ​​អ្នកខ្លះធ្វើការរោងចក្រ​ អ្នកខ្លះទៀតលក់ដូរ និងការងារជាច្រើនផ្សេងទៀត។ ក្នុងភូមិនេះមានសាលារៀនចំនួន២ដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី​១២ ដែលធ្វើឲ្យមានភាពងាយស្រួលដល់សិស្សានុស្សិសក្នុងការសិក្សា​ និងមានវត្ត២ ហើយមានប្រជាជនប្រហែល១០៥០នាក់ ប្រហែលជា២១១គ្រួសារ។ភូមិនេះតូចបន្តិចតែប្រជាជនភាគច្រើនមានជីវភាពធូរធារគួរសម​​ ប៉ុន្តែក៏មានមួយចំនួនមានជីវភាពលំបាកផងដែរ។

សេដ្ឋកិច្ចភូមិអង្គខ្ជាយ[កែប្រែ]

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីប្រហែជា៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួលទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ​ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹកជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារអង្គខ្ជាយ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វិស័យអប់រំ[កែប្រែ]

ចំពោះវិស័យអប់រំក្នុងភូមិអង្គខ្ជាយមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

វិស័យសុខាភិបាល[កែប្រែ]

ចំពោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឺឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ការអភិវឌ្ឃន៍[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិអង្គខ្ជាយវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

សន្តិសុខ[កែប្រែ]

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរគ្រឿងញៀន គ្នានក្មេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។



សាលាដុនបូស្កូខេត្តកែប

លេខ ឈ្មោះសិស្សអាយធី ជាឡាតាំង ភេទ
០១ កែត ឡាយ KET LAY ប្រុស
០២ ចន ដាលីន CHON DALIN ស្រី
០៣ ជីម រតនា CHIM ROTHANA ស្រី
០៤ ជឿង ពិសិដ្ឋ CHEUONG PISETH ប្រុស
​​០៥ ឈឹម​ សុជាតិ CHHEM SOCHEAT ប្រុស
០៦ ញ៉ែម សីហា NHEM SEYHA ប្រុស
០៧ នាក់​ ចិន្ដា NEAK CHENDA ស្រី
០៨ ម៉ា រ៉ាទី MA RATI ប្រុស
​​០៩ មាស សុប៉ិ MEAS SOPEK ប្រុស
​​១០ មាស ឡៃឆេត MEAS LAICCHET ប្រុស
​​១១ ម៉ឺន សិទ្ធិ MEUON SETH ប្រុស
​​១២ មួន ផានិត MUON PHANITH ប្រុស
១៣ វ៉ឹង ស្រីលក្ខ័ VENG SREYLEAK ស្រី
១៤ ស៊ន​ សារឿន SORN SARERN ប្រុស
១៥ ជិន​ ថេប CHIN THEB ប្រុស
១៦ ស៉ិង​ សារិត SING SARITH ប្រុស
១៧ ធៀន​ ហុង THEIN HONG ប្រុស
១៨ ស៊ុន សុវណ្ណាវី SUN SOVANDAVY ស្រី
១៩ សុខ ចាន់វត្តី SOK CHANVATTEY ស្រី
២០ សួន ថាមាន SUON THAMEAN ប្រុស