Jump to content

អ្នកប្រើប្រាស់:តេងមុំ

ពីវិគីភីឌា
                               ព្រះរាជាណាចក្រកម្ពុជា
                           ជាតិ  សាសនា ព្រះមហាក្សត្រ
                              ឃុំឬស្សីស្រុកខាងកើត
ឯកសារពត៍មាន

ស្តីពី ស្ថានភាពឃុំ ឆ្នាំ ២០១០ សំរាប់ការគ្រប់គ្រង់និងអភិវឌ្ឍន៏មូលដ្ឌាន ផ្អែកតាមសៀវភៅទិន្នន័យភូមិនិងឃុំ ខែ ធ្នូ ឆ្នាំ ២០០៩ ឃុំ: ឬស្សីស្រុកខាងកើត លេខកូដ:៧០៦១៣ ស្រុក:កំពុង់ត្រាច ខេត្ត កំពត រៀបរៀងដោយមន្ទីផែនការខេត្ត ខែ មិនា ឆ្នាំ ២០១០ គោលដៅអភិវឌ្ឍន៏សហស្សវត្ស៍រកម្ពុជា 1. លុបបំបាត់ភាពក្រីក្រ និង ភាពអត់ឃ្លានធ្ងន់ធ្ងរ 2. សំរេចអោយបានការអប់រំមូលដ្ឋានចំនួន៩ឆ្នាំ 3. លើកកំពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី 4. កាត់បន្ថយមរណភាពកុមារ 5. លើកកំពស់សុខភាពមាតា 6. ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៏ គ្រុនចាញ់ និងជំងឺផ្សេងទៀត 7. ការធានាចីរភាពបរិស្ថាន 8. បង្កើតដៃគូអភិវឌ្ឍន៏ជាសាកល ការដោះមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង ការសង្រ្គោះជនរងគ្រោះ កំណត់សំគាល់ កំរងឯកសារស្ថានភាពឃុំសង្កាត់នេះ ត្រូវបានរៀបរៀងឡើងដោយស្វ័យប្រវត្តិតាមរយះកម្មវិធីកំព្យូទ័រឈ្មោះ៉ទិន្នន័យមូលដ្ឌានឃុំ៉ហៅកាត់សឌីប៊ី (CDB6) សំរាប់ប្រើប្រាស់ក្នុងការកសាងផែនការអភិវឌ្ឍន៏និងកម្មវិធីវិនិយោគរបស់ឃុំសង្កាត់។ទិន្នន័យដើមដែលយកមកបូកសរុបបញ្ចូលក្នុងឯកសារនេះគឺសៀវភៅទិន្នន័យឃុំសង្កាត់ ភូមិ ដែលបានចងក្រងនិងមានរក្សាទុកនៅស្មៀនឃុំសង្កាត់ និងមេភូមិ ឬតំណាងភូមិដែលជាសមាជិក គ.ផ.ថ។សៀវភៅទិន្នន័យឃុសង្កាត់ ភូមិ បានផៀងផ្ទាត់ដោយស្មៀនឃុំសង្កាត់ ជំទប់និងមានការឯកភាពពីមេឃុំ ចៅសង្កាត់ដែលជាការធានាភាពត្រឹមត្រូវនិងជាក់លាក់នៃតួលេខស្ថិតិ។និយមលំអិតនៃស្ថិតិនិមួយៗ មាននៅក្នុងសេចក្តីណែនាំស្តីពីការប្រមូលទិន្នន័យភូមិ សំរាប់ការកសាងផែនការអភិវឌ្ឍន៏ឃុំសង្កាត់ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវរក្សាឯកសារនេះ សំរប់ធ្វើការពិនិត្យតាមដានផៀងផ្ទាត់ឡើងវិញជា រៀងរាល់ឆ្នាំ និងសំរាប់រៀបចំរបាយការណ៏ស្តីពីការវិវត្តន៏រីកចំរើន នៅពេលបញ្ចប់អណត្តិ របស់ក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗ។ម្យ៉ាងទៀត តួលេខស្ថិតិ្តនៅក្នុងឯកសារនេះ នឹងត្រូវយកទៅពិភាក្សាល្អិតល្អន់នៅក្នុងអង្គប្រជុំ គ.ផ.ថ ដើម្បីរៀបចំគំរោងវិនិយោគឃុំ សង្កាត់ ដូចជា កំណត់នូវបញ្ហា មុខសញ្ញាអ្នកទទួលផល ចំនួនអ្នកទទួលផល ប៉ាន់ស្មានទំហំ និងតំលៃជាដើម។ រាល់សំណួរពិក្សាដែលបានដាក់បញ្ចូលក្នុងឯដសារនេះ គ្រាន់តែជាការបំផុសគំនិត អំពី បញ្ហា នានា ដែលបានចោទឡើងនៅក្នុងកិច្ចអភិវឌ្ឍន៏មួលដ្ឌានបច្ចុប្បន្ន ដោយមិនតំរូវឲធ្វើ ការឆ្លើយត្រង់ៗទៅតាមសំណួរពិភាក្សាទាំងស្រុងឡើយ។ដោយសារតែឃុំសង្កាត់នីមួយៗមានស្ថានភាពមិនដូចគ្នាទាំងស្រុង សំណួរមួយចំនួនអាចធ្វើការផ្លាស់ប្តូរឬកែប្រែដោយ គ.ផ.ថ ឬអ្នកសំរបសំរល រីឯផ្នែកណាដែលគ្មាមតួលេខស្ថិតិបង្ហាញតែមានភាពចាំបាច់នោះក៏ត្រូវលើកយកមកពិភាក្សាដែរ។រាល់បញ្ហាដែលបានលើកឡើងក្នុងរបាយការណ៏មេភូមិ ចាំបាច់ត្រូវធ្វើការពិភាក្សានិងឯភាពបន្ថែមពិអ្នកភូមិ ដើម្បីធានាអោយគំរោងឬកម្មវិធីនានា អាចដំណើរការទៅបានរលួន មានការចូលរួមនិងគាំទ្រពីប្រជាជនមូលដ្ឋានពិប្រាកដ។ឃុំសង្កាត់ អាចថតចំលងរូបភាពក្រាភិចនិងតារាងផ្នែកណាមួយនៃឯកសារពត៍មានស្តីពីស្ថានភាពឃុំសង្កាត់នេះ សំរាប់យកទៅបិតក្នុងឯកសារផ្លូវការបស់ខ្លួដូចជាផែនការអភិវឌ្ឍន៏ កម្មវិធីវិនិយោគ និង របាយការណ៏ផ្សេងៗជាដើមសំរាប់ជាពត៏មានបង្កែក ឬឯកសារយោង។ គ្រប់ជំហាននៃដំណើរការកសាងផែនការនិងកម្មវិធីវិនិយោគឃុំសង្កាត់ ត្រូវប្រើប្រាស់តួលេខស្ថិតិដែលមាននៅក្នុងឯកសារពត៍មានស្តីពីស្ថានភាពឃុំសង្កាត់។ដូចនេះមេឃុំ ចៅសង្កាត់ ត្រូវយកឯកសារទៅតាមខ្លួននៅរាល់ពេលប្រជុំ ហើយត្រូវរក្សាទុកឯកសារនេះអោយបានល្អ ប្រសើរ និងងាយស្រួលរកនៅពេលត្រូវការចំាបាច់។