អ្នកប្រើប្រាស់:ថេប
សូមស្វាគមន៍ដែលបានចូលមកកាន់ទំព័រដើមរបស់ខ្ញុំបាទ!
[កែប្រែ]ម៉ោង | ថ្ងៃច័ន្ទ | ថ្ងៃអង្គារ | ថ្ងៃពុធ | ថ្ងៃព្រហស្ប៍ | ថ្ងៃសុក្រ |
---|---|---|---|---|---|
ពេលព្រឹក | |||||
៧ៈ៣០ ៩ៈ៣០ | Microsoft Excel | Basic Web Design | English Extra | C. Maintenance | Moral & Library |
៩ៈ៣០ ១១ៈ៣០ | Level | Level | Level | English Extra | Basic Web Design |
ពេលល្ងាច | |||||
១២ៈ៣០ ២ៈ៣០ | C++ Program | Adobe Photoshop | Adobe Photoshop | Basic Web Design | I.Q |
២ៈ៣០ ៤ៈ៣០ | C++ Program | C. Maintenance | C++ Program | Microsoft Excel | Work Shop |
ភូមិព្រៃចំបក់
[កែប្រែ]ភូមិព្រៃចំបក់ គឺជាភូមិតូចមួួយដែលមានចំងាយ៤០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ ហើយស្ថិតក្នុង ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ២៥០ គ្រួសារ ហើយមានប្រជាជនសរុបប្រហែល ១២៥០ នាក់ ស្រី ៦៥០ នាក់។ ភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ សាលារៀន និងមណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាពលរដ្ឋ គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែការប្រកបរបរកសិកម្មស្រែចំការ ចិញ្ចឹមសត្វ ការធ្វើតម្បាញ និងការប្រកបរបរផ្សេងៗជាច្រើនទៀត។
សេដ្ឋកិច្ផភូមិព្រៃចំបក់
[កែប្រែ]ក្នុងភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន ៦០%ប្រកបរបរកសិកម្មធ្វើស្រែចំការ ២០%ប្រកបរបរលក់ដូរ ២០%ទៀតទៅធ្វើការរោងចក្រ។ ក្នុងឆ្នាំ២០១៦នេះប្រជាជនបានប្រមូលផលស្រូវកើនឡើងបាន ២០%បើធៀបទៅនិងឆ្នាំកន្លងទៅ។ ហើយក្នុងភូមិនេះក៏កំពុងសាងសង់ផ្លូវកៅស៊ូរមួយខ្សែរដែលមានប្រវែងជាង២គីឡូម៉ែត្រ ដែលធ្វើអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ចំពោះវិស័យលក់ដូរវិញខ្ញុំសង្កេតឃើញគ្រួសារមួយចំនួនមានជីវភាពកាន់តែធូរធារជាងមុនទៀតដោយសារតែពួកគាត់ប្រកបរបរលក់ដូរនេះ។ បើមកនិយាយពីការធ្វើរោងចក្រវិញប្រជាជនមួយចំនួនទៅភាគច្រើនបានធ្វើតែជាកម្មករធម្មតា ប៉ុន្តែនៅចុងឆ្នាំ ២០១៦ នេះពួកគាតភាគច្រើនបានឡើងឋានៈ និងប្រាក់ខែច្រើជាងមុនគួរអោយកត់សំគាល់។
វិស័យអប់រំ
[កែប្រែ]ចំពោះវិស័យអប់រំវិញក្នុងភូមិនេះមានក៏មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនដែលមានចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី ១២។ ហើយដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុអោយបានសិក្សាគ្រប់គ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។
វិស័យសុខាភិបាល
[កែប្រែ]ចំពោះវិស័យសុខាភិបាល ក៏មានការរីកចម្រើនដែរដោយគ្រូពេទ្យសុទ្ធតែបានទទួលការបណ្ដុះបណ្ដាលបានយ៉ាងស្ទាត់ជំនាញ ដូច្នេះធ្វើឧ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺផ្សេងៗដែលកើតមានទៅលើពួកគាត់។ ក្នុងពេលបច្ចុប្បន្ននេះប្រជាជនបានយល់ដឹងកាន់តែច្បាស់លាស់អំពីរបៀបថែទាំសុខភាពពីជំងឺទាំងឡាយ ដោយសារមានការផ្សព្វផ្សាយពីមេភូមិ និងតាមបណ្ដាទូរទស្សន៍ឬ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទោតជាច្រើន។
ការអភិវឌ្ឃន៍
[កែប្រែ]ចំពោះការអភិវឌ្ឍន៍វិញ បើគិតតាំងពីឆ្នាំកន្លងទៅរហូតមកដល់បច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យ ដោយមាន ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងអ្វីផ្សេងទៀតជាច្រើន ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។ ជាពិសេសគឺការប្រកបរបររកស៊ីរបស់ប្រជាជន បានធ្វើឲ្យប្រជាជនក្នុងភូមិមានជីវភាពធូរធារជាលំដាប់ ដូច្នេះប្រជាជនអាចមានពេលវេលាសម្រាប់មើថែទាំកូនចៅបានយ៉ាងល្អប្រសើរ ដែលវាជាកត្តាមួយដែលធ្វើឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនខាងផ្នែកធនធានមនុស្សផងដែរ។
សន្តិសុខ
[កែប្រែ]ត្រឡប់មកនិយាយពី សន្ដិសុខវិញក្នុងភូមិព្រៃចំបក់ មានសន្ដាប់ធ្នាប់ល្អ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះប្រជាជនមានសេចក្ដីសុខ គ្រប់ពេលវេលាដោយមិនភ័យខ្លាចពីបញ្ហាអសន្តិសុខអ្វីឡើយ។ ជាពិសេសរាល់ពេលរដូវបុណ្យទានចូលមកដល់ប្រជាជនទាំងអស់អាច ដើរកំសាន្ដនៅគ្រប់ទីកន្លែងក្នុងភូមិប្រកបដោយភាពរីករាយ ជាពិសេសនៅវត្តអារាម។
ឃុំតាំងយ៉ាប
[កែប្រែ]គឺជាឃុំុមួយដែលមានទីតាំស្ថិតនៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឃុំនេះមានប្រជាជនសរុប ៧១៥៨ នាក់ ស្មើរនិង ១៤១៩ គ្រួសារ ក្នុងនោះមានស្រីចំនួន ៣៨០៦ នាក់ ដោយយោងតាមសៀវភៅ ជំរឿនទូទៅនៃកម្ពុជាឆ្នាំ ១៩៩៨ ទំព័រទី ២៦៨ ស្រុកលេខរៀងទី ០៦ ស្រកព្រៃកប្បាស ឃុំលេខរៀងទី ១៣ ឃុំតាំងយ៉ាប។ [១]
ឯកសារយោង
[កែប្រែ]- ↑ "General Population Census of Cambodia 1998, Final Census Results" (PDF). វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការនៃកម្ពុជា. ខែសីហា ឆ្នាំ២០០២. Retrieved 2017-03-10.
{{cite web}}
: Check date values in:|date=
(help); zero width space character in|publisher=
at position 23 (help) សូមមើលទំព័រ 268.