អ្នកប្រើប្រាស់:ទិត ច័ន្ទឌី
វប្បធ៌ម និង អរិយធ៌ម គឺជាទំនៀមទំលាប់ ប្រពៃណីមួយដ៍សំខាន់សំ រាប់ឆ្លុះបញ្ចាំងពីសម័យកាលរបស់ប្រទេសនីមួយៗ។ មិនតែប៉ុណ្ណោះវាបាន បងា្ហញឲ្យឃើញ រិទ្ធិបារមីវត្ថុប្រើប្រាស់ និងអាវុធរបស់អាទិទេពទាំងអស់។ ម្យ៉ាងទៀត បន្ទាប់ពីបានសិក្សានូវមុខវិជ្ជានេះចប់ធ្វើឲ្យក្រុមនិស្សិត យើងខ្ញុំ បានស្គាល់យ៉ាងច្បាស់អំពី កំណើតនៃគ្រឿងអលង្ការ និង គ្រឿងអាវុធ របស់អាទិទេពមួយអង្គ ដែលមានរិទ្ធិអំណាចខ្លាំងពូកែ គឺ ព្រះសិវៈ។ ក្រុមនិស្សិតយើងខ្ញុំបានខិតខំ រៀបរៀងបង្កើតជាសៀវភៅនេះឡើង ដែលបានទទួលចំនេះដឹងពីមេរៀន ម្យ៉ាងវិញទៀត សៀវភៅនេះផ្សាភ្ជាប់ ទៅនឹង ទ្រឹស្ដីមេរៀនវប្បធ៌ម និង អរិយធ៌មដែលយើងបានសិក្សា និងមាន ការអនុវត្តន៍ផ្ទាល់ក្នុងការស្រាវជ្រាវនិងមានគោលបំណងចែករំលែកចំណេះ ដឹង ដល់និស្សិតជំនាន់ក្រោយ ។ សៀវភៅនេះផ្ទាល់ក៍ជាគន្លឹះមួយ ដែលផ្ដល់ភាពងាយស្រួលមួយផ្នែក ក្នុងការសិក្សាស្រាវជា្រវរបស់និសិ្សតជំនាន់ក្រោយ ។ ព្រោះថា នៅពេល អានសៀវភៅនេះចប់ហើយនោះ យើងទាំងអស់គ្នា នឹងបានដឹងច្បាស់ពីកំ ណើតអលង្ការ និងអាវុធរបស់ព្រះសិវៈ ។ យើងខ្ញុំសូមអភ័យទោសទុកជាមុន រាល់សំដីដោយអចេតនា និងរីក រាយនូវការរិះគន់ពីមិត្តអ្នកអានទាំងអស់ ។ សេចក្តីថ្លែងអំណរគុណ ជាដំបូងពួកខ្ញុំសូមអរគុណដល់អ្នកមានគុណរបស់ពួកខ្ញុំទាំងអស់គ្នាដែលលោកបានបង្កើតពួកខ្ញុំ ហើយ ថែមទាំងបានឲ្យពួកខ្ញុំបន្តការសិក្សា មកដល់កំរិតឧត្តមសិក្សា។ គុណនេះពុំអាចកាត់ថ្លៃបានឡើយ លោកទាំង ពីរបានចិញ្ចឹមបីបាច់ថែរក្សាដោយសេចក្តីស្រលាញ់ទឹកចិត្តស្រស់ថ្លាគឺព្រហ្ម វិហារធម៌ មួយដ៍ ប្រពៃចំពោះកូន ។ ជាពិសេសយើងខ្ញុំនិងខិតខំរៀនសូត្រ គ្រប់ៗគ្នា ដើម្បីក្រេបយកចំណេះដឹងទៅថ្ងៃអនាគត ។ មិនតែប៉ុណ្ណោះទេក្រុមខ្ញុំ សូមថ្លែងអំណរគុណដល់ ឯកឧត្តម ស ខេង ដែលបានផ្ដួចផ្ដើមបង្កើត សាកលវិទ្យាល័យបាត់ដំបងនេះ និងសូមថ្លែងអំ ណរគុណដល់សាកលវិទ្យាការ ដែលបានបង្កើតសាកលវិទ្យាល័យបាត់ដំ បងឡើង ដើម្បីឲ្យកូនខ្មែរគ្រប់រូបបានទទួលយកចំណេះដឹងល្អៗជាពិសេស បានផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតជាច្រើនសំរាប់ថ្នាក់ឧត្តមសិក្សា ឆ្នាំ ទី១ ។ និងសូមអរគុណដល់ លោកគ្រូ ទិត ច័ន្ទឌី ដែលលោកបាន បង្រៀននូវមុខវិជ្ជា អរិយធម៌ និង វប្បធម៌ខ្មែរ លោកបានដាក់កិច្ចការឲ្យពួក ខ្ញុំធ្វើ ។ បើពុំតែលោកដាក់កិច្ចការឲ្យពួកខ្ញុំពុំនោះទេ ពួកខ្ញុំទាំងអស់គ្នាក៍មិន បានសរសេរជាសៀវភៅនេះដែរ ទាក់ទងនិងដើមកំណើតគ្រឿងអលង្ការ និង គ្រឿងអាវុធរបស់ព្រះសិវៈនេះដែរ ។
ជាចុងបញ្ចប់ ខ្ញុំសូមអរគុណ លោកគ្រូ ទិត ច័ន្ទឌី ដែលជាគ្រូបង្រៀន ដែលពួកយើងខ្ញុំ គិតថាលោកគ្រូជាគ្រូម្នាក់ដ៍ល្អ ។ ហើយគាក់បានឲ្យពួកខ្ញុំ ស្វែងយល់អំពីអ្វីដែលថ្មី និងមិនបានរៀនពីមុនមក ។
សេចក្ដីផ្ដើម
នៅក្នុងសាសនាព្រាហ្មណ៍ ឬ ព្រហ្មញ្ញសាសនាមាន ទេវៈបី អង្គដែលគេគោរពជាងគេ ។
ទេវៈ : អង្គទី១ ឈ្មោះ ហៅថា ព្រះព្រហ្ម
ទេវៈ : អង្គទី២ ឈ្មោះ ហៅថា ព្រះវិស្ណុ ដែលមាននាទី ជួយសង្រោះពិភពលោក ។ ទេវៈ : អង្គទី៣ ឈ្មោះ ហៅថា ព្រះសិវៈ ដែលមាននាទីបង្កើត លោក ហើយក៍ជាអ្នកបំផ្លាញលោកដែរ ។
ព្រះវិស្ណុ មានឈ្មោះហៅជាច្រើន ក៍ប៉ុន្តែឈ្មោះដែលប្រទេស យើងនិយមប្រើ គឺ ព្រះ នារាយណ៍ ។ ចំណែកព្រះសិវៈ ក៍ដូច្នេះដែរ ឈ្មោះដែលប្រទេសយើងនិយម ហៅថា ព្រះ ឥសូរ ។
ទេវៈ ទី៣ អង្គនេះមានលក្ខណៈ ភិនភាគ និង កេតនភ័ណ្ឌ សម្គាល់ផ្សេងៗគ្នា ដែលមានរឿងនិទានខុសៗគ្នា គួរឲ្យចាប់អារម្ម ណ៍ ទាក់ទងទៅនឹង ភិនភាគ គ្រឿងអលង្ការ កេតនភ័ណ្ឌដែលមាន ជាប់ ខ្លួននៃទេវៈគ្រប់អង្គទាំងនោះក្នុងសៀវភៅនេះ យើងសូមលើក យករឿងនិទាននៅក្នុងទេវៈកថា នៃសាសនាព្រាហ្មណ៍មួយមក តំណាលប្រាប់សិស្សនិស្សិត ដើម្បី ឲ្យបានស្វែងយល់អំពីកំណើត គ្រឿងអលង្ការ និង គ្រឿងអាវុធរបស់ព្រះសិវៈ ឬ ព្រះឥសូរ ។
ដើមកំណើតនៃគ្រឿងអលង្ការ
នឹង
គ្រឿងអាវុធរបស់ព្រះសិវៈ
នៅក្នុងព្រៃមួយឈ្មោះ ទារុកាវ័នមាន
ពួកព្រាហ្មណ៍ និងព្រាហ្មណ៍រាប់រយនាក់ តែងតែនាំគ្នា រៀបចំធ្វើជាពិធីគោរពបូជា ផ្សេងៗដល់អាទិទេពទាំងឡាយតាមជំនឿ របស់ពួកគេ ។ ពួកព្រាហ្មណ៍ទាំង អស់នាំ គ្នាសូត្រធម៌ធ្វើពិធីគោរពបូជា ជារៀងរាល់ថ្ងៃចាប់តាំងពីព្រលឹម ទាលព្រលប់។ ក៏ប៉ុនែ្តនៅពេលដែលគេឈប់ធ្វើពិធីបូជា ពួកព្រាហ្មណ៍ ទាំងអស់នាំគ្នាប្រព្រឹត្តអំពើពុំគប្បីជាច្រើនខុសនឹងសីលធម៏ ជាហេតុធ្វើ់ឲ្យរាងកាយនិងចិត្តរបស់គេប្រឡាក់ប្រឡូសដោយគ្រឿង សៅហ្មង ផ្សេងៗជារៀងរាល់ថ្ងៃ ។ ស្តិតក្នុងភាពបែបនេះ ធ្វើឲ្យអារម្មណ៍ពួកព្រាហ្មណ៍វិលវល់ដែលជាហេតុនាំ ឲ្យពួកគេភ្លេច គិតថាតើគេរៀបចំការគោរពបូជាបែបនេះ ដើប្បីឧទ្ទិសចំពោះអាទិ ទេពមួយណា ។
ក៍ប៉ុន្តែដោយសេចក្តីព្យាយាមធ្វើឲ្យ ពួកព្រាហ្មណ៍សម្រេចនូវសិល្ប៍
មន្តអាគម នឹងប្ញទ្ធិបារមីផ្សេងៗ ។
កាលនោះព្រះសិវៈ និងព្រះវិស្ណុទ្រង់យាងចុះពីភ្នំកៃលាសឆ្ពោះ
ទៅព្រៃទារុកាវ័នជាប្រញាប់ ។ ព្រះសិវៈ បានបញ្ជាព្រះវិស្ណុ ក្លែងខ្លួន ជាស្រី ផ្កាមាសដ៍ស្រស់ស្អាតដូចទេពធីតាមួយអង្គ ។ រីឯព្រះសិវៈក៍ បានក្លែងខ្លួនជាស្មូមកំលោះក្មេងម្នាក់ដែលមានខ្លួនអាក្រាត ហើយកាន់ភាជន៍សម្រាប់សុំទានមួយនៅដៃផង ។
លុះមកដល់ព្រៃទារុកាវ័ន ព្រះវិស្ណុទ្រង់ក៍ប្រែកាឡាជាស្រីផ្កាមា សដែលមានឆោមស្អាតចូលទៅចែចង់ ពួកព្រាហ្មណ៍ទាំងអស់នោះ ជាកិច្ចរំខានកុំឲ្យពួកព្រាហ្មណ៍ធ្វើពិធីបូជាបាន ។ ពេលឃើញស្រីរូប ស្អាត ពួកព្រាហ្មណ៍ក៍នាំគ្នាបញ្ឈប់ពិធីបូជា នឹងការសូត្រធម៌ ហើ យក៍នាំគ្នាឈ្នក់វង្វេងស្រលាញ់ស្រីផ្កាមាសទាំងនោះដោយដើរតាមនាងគ្រប់ទីកន្លែង។ ប៉ុនន្តែពួកគេពុំអាចប៉ះពាល់ខ្លួនស្រ្តីក្លែងក្លាយ នោះបានឡើយ ។
ចំណែកឯព្រះសិវៈ ក្រោយពីក្លែងខ្លួនជាស្មូមកំលោះរួមហើយ ក៍ធ្វើដំណើរមកគេហដ្ឋានរបស់ព្រាហ្មណ៍ ។ នៅពេលដែលឃើញ ស្មូមកំលោះមកដល់ ភរិយារបស់ពួកព្រាហ្មណ៍ទាំងអស់នោះក៍នាំ គ្នាចេញពីផ្ទះ ហើយផ្អើលឈូឆរមកមើលស្មូមកំលោះ ព្រមទាំងនាំ គ្នាដោះកងដៃ កងជើង ខ្សែកនិងសម្លៀកបំពាក់ដាក់ទានឲ្យស្មូមកំ លោះ ហើយក៍ដើរតាមស្មូមនោះរហូត ។
ដោយលង់ក្នុងសេចក្កីស្នេហាធ្វើឲ្យប្រពន្ធទាំងអស់ក្បត់ចិត្តស្វាមីរបស់ខ្លួន ព្រមទាំងទទួលយកស្មូមនោះធ្វើជាស្វាមីគ្រប់ៗគ្នា ។ ក្រោយពីបានរួមរស់ជាមួយស្មូមអស់រយៈពេលមូយថ្ងៃក្រោយមកប្រពន្ធព្រាហ្មណ៍ទាំងអស់ ចាប់ផ្តើមមានផ្ទៃពោះគ្រប់គ្នាៗហើយក៍បាន បង្កើតកូនមកបានសុទ្ធតែកូនប្រុស។កុមារទាំងអស់នោះបាននាំគ្នាធ្វើពិធីគោរពបូជាដល់ព្រះវិស្ណុនិងព្រះសិវៈតាមដំបូន្មានរបស់ស្មូមជា
ឪពុក ។
ថ្ងៃមួយស្រីផ្កាមាស និងស្មូមក្លែងក្លាយបានធ្វើដំណើរមក ជួបគ្នា ។ ពេលនោះពួកព្រាហ្មណ៍បានស្រឡាំងកាំងជាខ្លាំង ពី ព្រោះឃើញប្រពន្ធរបស់ខ្លួនមានរាងកាយអាក្រាត ហើយដើរតាម ស្មូមនោះដោយគ្មានអៀនខ្មាសអ្វីសោះឡើយ ។ ពួកព្រាហ្មណ៍ទាំ ងអស់នោះមានសេចក្តីខឹងសម្បាយ៉ាងខ្លាំង ក៍ស្ទុះទៅវាយប្រពន្ធ ខ្លួនយ៉ាងដំណំ ។ នៅពេលដែលស្ថានភាពវាយតប់គ្នានោះកំពុងតែ ច្របូកច្របល់ ស្រាប់តែស្រីផ្កាមាស និងស្មូមកំលោះរលាយខ្លួន បាត់ពីទីនោះទៅ ។
លុះដឹងថាព្រះសិវៈ និងព្រះវិស្ណុ ជាអ្នកមកបំផ្លាញសេចក្ដី សុខខ្លូន ពូកព្រាហ្មណ៍ក៍នាំគ្នារៀបចំបូជាមួយ ដោយជីករណ្ដៅ យ៉ាងជ្រៅ ព្រមទាំងគរឧស បង្កាត់ភ្លើងឲ្យឆេះយ៉ាងសន្ធោសន្ធៅ ហើយនាំគ្នាអារសាច់សម្រក់ឈាម បូជាដល់ព្រះអគ្គីដើម្បីឲ្យព្រះ អង្គយាងមកប្រទានពរ ជួយកំចាក់ព្រះសិវៈ និងព្រះវិស្ណុ ។
ពេលនោះខ្លាបង្កង់ធំមួយបានផុសចេញពីរណ្ដៅបូជាមកពួកព្រាហ្ម ណ៍ក៍បញ្ជាឲ្យសត្វខ្លានោះស្ទុះទៅខាំសម្លាប់ព្រះសិវៈដែលកំពុងតែអង្គុយពែនភ្នែននៅលើគោនន្ឌិន។ សម្រែកខ្លាគ្រហឹមឮដូចផ្គរបន្ទាប់មកខ្លាបានហក់ទៅសង្រ្គប់ព្រះអាទិទេពត្រីនេត្រតែព្រះអង្គបានចាប់ខ្លានោះដោយព្រះហស្តស្តាំរបស់ព្រះអង្គហើយទ្រង់ក៍យកព្រះហស្តឆ្វេងចាប់កាច់ក្បាលខ្លាបកស្បែកសត្វកំណាចនោះយកមករុំពទ័្ធព្រះកាយរបស់ព្រះអង់ធ្វើជាសម្លៀកបំពាក់ ។ បន្ទាប់ពីនោះមកមានលំពែងត្រីសូល៍មួយបានផុតចេញអំពី រណ្ដៅភ្លើងដែលបូជានោះ។ពួកព្រាហ្មណ៍បានប្រើអាគមបញ្ជាលំពែងត្រីសូល៍នោះឲ្យស្ទុះហោះទៅប្រហារព្រះសិវៈ។ ឃើញដូច្នេះព្រះសិវៈក៍បានឈោងចាប់អាវុធមុខបីនោះយកមកទុកធ្វើ ជា ឈើច្រត់របស់ទ្រង់ ។ នៅពេលនោះសត្វម្រឹកមួយធំប៉ុនភ្នំបានផុសចេញមកទៀត ហើយរត់សំដៅទៅរកគូសត្រូវ ។ ព្រះសិវៈទ្រង់ក៍ចាប់យកសត្វ ម្រឹកនោះទុកក្នុងព្រះហស្តមួយរបស់ព្រះអង្គដើម្បីធ្វើអំណោយដល់ ខ្លាចាស់ទាំងឡាយដែលតាំងសីល ។ បន្ទាប់ពីនោះមកទៀត គេឃើញសត្វពស់អសិរពិសជាច្រើ ន វារចេញមកពីរណ្ដៅភ្លើងមានភ្នែកក្រហមដាល នាំគ្នា្ដព្រួសពិ សបញ្ជូលឲ្យស្ដេចពស់វែកមួយ ហើយស្ដេចពស់វែកនោះ ក៍ស្ទុះ
សំដៅទៅរកព្រះសិវៈក្នុងបំណងប្រាថ្នាព្រួសពិសនឹងចឹកសម្លាប់ទ្រង់ ។ ព្រះសិវៈក៍បានលាព្រះហស្ដមួយរបស់ព្រះអង្គ ចាប់ពស់អសិ រពិសនោះយកមកធ្វើជាខ្សែករបស់ទ្រង់ ។ បន្ទាប់ពីបរាជ័យនោះមក ពួកព្រះហ្មណ៍បានបញ្ជាទ័ពបិសាចដ៍ច្រើនមហិមា ដែលផុសចេញពីភ្នក់ភ្លើងបូជានោះឲ្យស្ទុះទៅវាយប្រហារព្រះសិវៈជាថ្មីម្ដងទៀត ។ កាលនោះព្រះអង្គក៍លើកព្រះហស្ដមួយឡើង ដោយអាកប្បកិរិយាទន់ភ្លន់ប្រទាននូវកាយវិការសន្ដោសប្រណី ធ្វើឲ្យពួកបិសាចរម្ងាប់កំហឹង ។ បន្ទាប់មកទ្រ ង់ក៍បញ្ជាពួកបិសាចទាំងអស់នោះ ឲ្យប្រមូលគ្នាជាកងទ័ពមកត ម្រៀបជាជួរពីរក្រោយទ្រង់ ។ ម្ដងនេះ ព្រះអគ្គី ហាក់ដូចជាចង់សាកល្បងប្រឡងជាមួយ នឹងប្ញទ្ធីបារមីរបស់ព្រះសិវៈផងដែរ ទ្រង់ក៍បញ្ជេញនូវលលាដ៍ក្បាល ខ្មោចមួយយ៉ាងធំហោះចេញពីភ្នក់ភ្នើងសំដៅព្រះអង្គ ។ ព្រះសិវៈ ក៍ចាប់លលាដ៍ក្បាលខ្មោចនោះ ទុកសម្រាប់ធ្វើជាកំសៀវពួចដោយ ព្រះហស្ដមួយផ្សេងទៀត ។ ក្រោយពីបរាជ័យផ្ទួនៗ ពួកព្រាហ្មណ៍នាំគ្នាសូត្រមន្ដអាគម ដើម្បីសម្ដើងប្ញទ្ធីធ្វើជាស្គរពីងពាំងមួយឈ្មោះ តុដិ ក្នុងសេចក្ដី ប្រាថ្នាគ្រវីស្គរពីងពាំងនោះឲ្យឬសូរសម្ដេងខ្ទរខ្ទារដូចជារន្ទះ បំ បែកក្រដាសត្រចៀករបស់ព្រះសិវៈ ។ ព្រះអង្គក៍ចាប់យកស្គរ ពីងពាំងនោះមកព្យួរនៅ ក លំពែងត្រីសូល៍របស់ព្រះអង្គសម្រា ប់ធ្វើជាឧបករណ៍រោទិ៍ដាស់សត្វលោក ទាំងឡាយឲ្យភ្ញាក់ដឹងខ្លួន អំពើបាបកម្មផ្សេងៗ ។ បរាជ័យនាពេលនេះបានបង្ខំចិត្តពួកព្រាហ្មណ៍ឲ្យរៀបចំធ្វើពិធី បូជាមួយទៀត ។ ម្ដងនេះមានអសុរៈដ៍ធំមួយឈ្មោះមុយា លកាន បានផុសចេញពីភ្លើងមក ហើយក៍ស្ទុះទៅប្រហារព្រះ សិវៈ ។ អសុរៈមុយាលកានបានកាន់ដុំភ្លើងមួយដែលកំពុង ឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងដៃជាគ្រឿងអាវុធ ហើយបាន ស្ទុះទៅវាយប្រហារព្រះសិវៈ ។ ព្រះអាទិទេពត្រីនេត្រ ក៍ចាប់ ដុំភ្លើងទុកក្នុងព្រះហស្តម្ខាងរបស់ទ្រង់ រួចហើយក៍ផ្ដួលបិសាចនោះ ទៅលើព្រះធរណី បនា្ទប់មកទ្រង់ក៍យាងឡើងជាន់ទៅលើខ្នងវា ។ ចំណែកឯអសុរៈមុយាលកាន ខិតខំប្រឹងរើបម្រះខ្លួនយ៉ាងខ្លាំងអំពី ទម្ងន់ជើងរបស់ព្រះសិវៈ ក៍ប៉ុន្តែវាពុំអាចរើរួចបានឡើយ ។ ពេល នោះ ព្រះសិវៈក៍ចាប់ផ្តើមរាំរបាំរំលាយ បណ្តាលឲ្យពិភពលោក ទាំងមូលរញ្ជួយញាប់ញ័រយ៉ាងខ្លាំង ។ ព្រះអង្គក៍បានអង្រួនស្គរ ពីងពាំងឲ្យលាន់ឮរញ្ជួយគ្រប់ទិសទី ។ ព្រះឥន្ទ និងព្រះព្រហ្មមាន ការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីក៍ឆាប់ដល់ពេលរំលាយលោកម្ល៉េះ ហើយក៍បាននាំគ្នាមកមើលព្រឹត្តិការណ៍នេះ ។ ពេលដែលព្រះសិវៈឈប់រាំ ពួកព្រាហ្មណ៍ទាំងអស់នោះ បាន នាំគ្នាក្រាបទូលសុំខមាទោស ព្រមទាំងពោលសរសើរចំពោះប្ញទ្ធីបារ មីរបស់ព្រះសិវៈដោយប្រការផ្សេងៗ ។ ចាប់តាំងពីពេលនោះ គេបាននាំគ្នាកសាងរូបព្រះសិវៈរាំជាន់ លើអសុរៈឈ្មោះ មុយាលកាន ព្រមទាំងនៅក្នុងព្រះហស្តរបស់ព្រះ អង្គមានកាន់នូវកេតភណ្ឌទាំងឡាយ ដែលរួមទាំងសម្លៀកបំពាក់ ស្បែកខ្លា ព្រមទាំងអលង្ការជាពស់អាសិរពិស ដោយគោរពទៅតាមលកណ្ខៈនៃសេចក្តីតំណាលក្នុងទេវកថាដូចខាងដើមនេះ ក្នុងទម្រ ង់មួយដ៍ល្អប្រពី ដែលជាទីសក្ការបូជារបស់អ្នកកាន់សាសនាព្រាហ្ម ណ៍ទាំងអស់ ។