អ្នកប្រើប្រាស់:ទុយ រៀម

ពីវិគីភីឌា
ឯកសារ:Ki
ប្រវត្តរូប

សូមស្វាគមន៍មកកាន់​​​​​ ការផ្សព្វផ្សាយInformation ខេត្តកំពត

ប្រវត្តរូបផ្ទាល់ខ្ខួន[កែប្រែ]

នាងខ្ញុំឈ្មោះ​ទុយ រៀម​​ រស់នៅភូមិអង្គរជ័យទី១​ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត​​​។សព្វថ្ងៃជាសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុកំពុងសិក្សាផ្នែកទំនាក់ទំនងសង្គម និង​​ សារព័ត៌មាន ជំនាន់ទី៨ ឆ្នាំ១។នេះគឺជាលើកដំបូងដែលនាងខ្ញុំបានសរសេរវិគីភីឌាបើនាងខ្ញុំធ្វើមានកំហុសឆ្គងយ៉ាងណានោះសូមមេត្តាជួយអភ័យទោសអោយនាងខ្ញុំផង។

Tuy Riem

ពិធីបុណ្យចូលឆ្នាំខ្មែរ[កែប្រែ]

ពិធីបុណ្យចូលឆ្នាំខ្មែរ ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ១៤និង ១៥ ខែមេសាប្រជាជនខ្មែរទាំងអស់តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។ប្រជាជនគ្រប់ៗគ្នាបានរៀបចំផ្ទះសម្បែងដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីផ្តាច់ឆ្នាំចាស់ទទួលយកអ្វីៗដែលថ្មីៗ។នៅពេលយប់ប្រជាជនមិនថាប្រុសមិនថាស្រីទេគឺនាំគ្នាទៅវត្តដើម្បីជួបជុំគ្នាលែងល្បែងប្រជាប្រិយដែលមានដូចជា លាក់កន្សែង ចោលឈូង ទាញព្រត់ បោះអង្គុយ ឆក់កូនខ្លែង និងមានល្បែងជាច្រើនមុខទៀត។នៅចុងបញ្ចប់នៃថ្ងៃបុណ្យចូលឆ្នាំ គេបានយកចង្ហាន់ទៅវត្ត ស្តាប់លោកទេសនាហើយនាំគ្នាស្រង់ព្រះជាកិច្ចបញ្ចប់។បានជាប្រជាជនប្រារព្ធពិធីបុណ្យនេះនៅចន្លោះ ខែមេសាពីព្រោះថានៅខែនេះប្រជាជនទើបតែប្រមូលផលស្រូវហើយ ដែលជាពេលវេលាទំនេរដែលអាចអោយប្រជាជនមានពេលសប្បាយរីករាយបាន។ ពិធីបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ ដូច្នេះប្រជាជនទាំងអស់គឺនាំគ្នាថែរក្សាប្រពៃណីនេះអោយវាបានគង់វង្សជារៀងរហូត ដើម្បីទុកអោយក្មេងជំនាន់ក្រោយបានដឹងក៏ដូចជាបានលេងល្បែងប្រជាប្រិយដ៏ល្អផូរផង់នេះ។

រមណីយដ្ឋានទឹកឈូ[កែប្រែ]

កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។

រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង 

ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​៕ Kampot teuk chhou

ប្រវត្តិរូបប្រាសាទព្រះវិហារ[កែប្រែ]

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ(ឯកសារបារាំង)រឺ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។ ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។

ប្រវត្តសង្ខេបរឿងទំទាវ[កែប្រែ]

រឿងទុំទាវដែលជាសាច់រឿងចាប់ផ្តើមឡើងនៅខេត្តបាភ្នំ ដែលមាននេនពីរនាក់ ឈ្មោះ ទុំ និង ពេជ្រ បានលាលោកគ្រូខ្លួន ដើម្បីលក់តោក នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ទៅដល់ទីនោះ ទុំមានសំនៀងពិរោះ ពេជ្រពូកែរផ្លុំខ្លុយ បានទេសនាយ៉ាងពីរោះរណ្ដុំ ដែលធ្វើអោយអ្នកស្រុកត្បូងឃ្មុំ ផ្អើលមើលគ្រប់គ្នា។ និយាយពីគ្រួសារមួយ មានកូនក្រមុំម្នាក់ ដែលមានរូបសម្បត្តិស្រស់សោភា បានធ្វើពិធីចូលម្លប់ ធីតានេះឈ្មោះ ទាវ និង ម្ដាយឈ្មោះ ផាន់។ នាងនោ ដែលជាអ្នកបំរើ បានស្ដាប់បំរៀងរបស់ទុំ ចូលចិត្ត ក៏ប្រាប់ទាវ ដែលធ្វើអោយនាងទ្រាំពុំបាន ក៏សុំម្ដាយនិមន្តលោកមកទេសន៍។ ពេលកំពុងទេសន៍ អ្នកទាំងពីក៏មានចិត្តប្រតិពត្តគ្នា ទាវបានប្រគេន ដន្លាប់ និងផាហុំ ដល់ទុំ។ ពេលត្រលប់មកវត្តវិញ ដោយទ្រាំពុំបាន នេនទុំ ក៏សុំលោកគ្រូសឹក តែលោកពុំអនុញ្ញាតិ តែ ពេជ្រអាចសឹកបាន។ ទើបទុំលួចសឹកដោយចិត្តឯង និងស្កាត់មករកទាវ ជាមួយពេជ្រ នៅត្បូងឃ្មុំ។ ពេលមកដល់ ចំពេលដែលម្ដាយទាវមិននៅ គេក៏បានរួមរស់ជាមួយគ្នារាត្រីនោះ។ ម៉ឺនងួន កូនលោកអរជូន បានស្រលាញ់ទាវ ហើយសុំម្ដាយដណ្ដឹងទាវ ដែលធ្វើអោយយាយផាន់សប្បាយចិត្តយ៉ាងខ្លាំង។ ជាមួយគ្នានោះ ព្រះករុណា បានចេញរាជបញ្ជាស្វែងរកស្នំ ហើយអាមាត្រក៏យកនាងទៅថ្វាយទ្រង់ ដែលធ្វើអោយនាងមិនសប្បាយចិត្តឡើយ។ ទុំដែលត្រូវបានដំណែងជា អ្នកច្រៀងថ្វាយស្ដេច ក្រោយដឹងរឿងនេះ មានការកើតទុក្ខយ៉ាងខ្លាំង ហើយចំពេលដែលស្ដេចត្រាស់បង្គាប់ អោយច្រៀងថ្វាយទ្រង់ព្រោះយល់ថា ទាវនឹកស្រុក ក៏ច្រៀងក្នុងន័យស្ដីអោយទាវដែលល្មោភបុណ្យសក្តិ ចង់ធ្វើស្នំស្ដេច តែនាងទាវប្រកែក ហើយពួកគេត្រូវផ្សំផ្គុំរៀការនឹងគ្នាដោយព្រះមហាក្សត្រ។ ទង្វើនេះ មិនបានធ្វើអោយយាយផាន់សប្បាយចិត្តទេ គាត់ក៏ប្រើល្បិចថ្ញើសារថា គាត់ឈឺ នាងទាវត្រូវទៅមើលជាប្រញាប់ រួចក៏ចាប់បង្ខំអោយរៀបការជាមួយកូនលោកអរជូន។ ក្រោយពីទទួលដំណឹងនេះ ទុំបានថ្វាយដំណឹងដល់ព្រះរាជា ហើយទ្រង់ត្រាស់បង្គាប់អោយនាំរាជសារទៅយកទាវមកវិញ។ ពេលទៅដល់ ចំពេលដែលទាវកំពុងការ ទើបទុំក៏ផឹកស្រា រួចស្កាត់ទៅជួបទាវ។ ក្រោយពេលដឹងរឿងនេះ អរជូនក៏បញ្ជាគេអោយយកទើទៅសំលាប់ដោយពើបានឃើញរាជសារនៅចង្កេះ។ ទាវក៏រត់តាមរួចសំលាប់ខ្លួនតាម។ នោ និង ពេជ្រក៏សំលាប់ខ្លួនតាមគ្នាដែរ ក្រោយពីបញ្ជូនដំណឹងដល់ព្រះមហាក្សត្រ។ ព្រះមហាក្សត្រក៏ចេញបញ្ជា អោយគេដាក់ទោស គ្រួសារអរជូនយ៉ាងធ្ងន់ធ្ងរ ដោយភ្ជួរត្រឹមក និង អ្នកស្រុកត្បូងឃ្មុំដែលពាក់ពាន់ ត្រួវចាត់ចូលជាអ្នកងារ។


រឿង ផ្កាស្រពោន[កែប្រែ]

ផ្កាស្រពោន ជារឿង​ស្នេហា​ដ៏គួរ​ខ្លោច​ផ្សារ​មួយ ដែល​ខ្ញុំ​ស្រឡាញ់​គ្នាយ៉ាង​ផ្តាច់​ប្តូរ តែ​ត្រូវ​ព្រាត់គ្នា ដោយ​ការ​ប្រឆាំងពីមេបា។ សេចក្តីស្នេហា មួយគូ​រវាង​ប៊ុនធឿន និង​វិធាវីនេះ មិន​មែន​កើតឡើង​ដោយ​ចៃដន្យ​ឬ​ ដោយ​ចិត្ត​រត់​រកគ្នានោះទេ គឺកើត​ឡើយ​ដោយ​មាតា​បិតា​នៃសាម៉ី​ខ្លួនទាំងពីរ បាន​បណ្តុះ​ស្នេហា​នេះ ឱ្យ​មាន​រូបរាងឡើង តាំងពីកុមារភាពមក​ម្លេះ រហូត​បន្សល់ទុក​នូវ​ស្នាម​ស្នេហ៍​រវាង​អ្នកទាំងពីរ​ ដល់ធំ​ពេញ​វ័យ។

វិធាវី​ ជាកូន​ក្រមុំ​បណ្តូល​ចិត្ត​របស់យាយនួន មានទីលំនៅ នៅ​ភូមិ​វត្តពោធិ​ក្នុង ក្នុង​បាត់ដំបង។ ឪពុក​របស់​នាង​ដែល​ធ្លាប់​តែពេញចិត្តនឹង​លើកនាងឱ្យទៅ​ ប៊ុន ធឿន នោះ​បាន​ទទួល​អនច្ចកម្មទៅហើយ។

សព្វថ្ងៃនេះ ធាវី​រស់នៅ​ជាមួយនឹង មាតា​របស់​នាង ដែល​មាន​វ័យ​ចាស់​បន្តិច​ទៅហើយនោះ និង​មាន​បាវ​បំរើ​ម្នាក់​មាន​អាយុ​ច្រើនជាង​ គាត់ទៅទៀត ឈ្មោះយាយផៃ។ យាយ​ផៃ ស្រលាញ់​ពេញ​ចិត្ត​នឹង​នាង​វិធាវី​ណាស់​ដែរ គាតសប្បាយ​ ឬ​គាត់​ព្រួយ​តាម​ការ​ប្រែប្រួល​នៃទឹក​មុខ​នាង​ វិធាវី ហើយ​តែ​ងចាត់​ទុក​នាង​ដូច​ជា​កូនបង្កើត។

ប៊ុន ធឿន សង្សារ​វិសេស​របស់​នាង​វិធាវី ក៏​មាន​ទីលំនៅ​ក្នុងខេត្ត​បាត់​ដំបង​ដែរ ប៉ុន្តែ​នៅ​ឆ្ងាយអំពីទីក្រុង គឺនៅ​ដល់ទៅភូមិ​ព្រះឯណោះ។ ឪពុក​ម្តាយ​សព្វថ្ងៃ នៅរស់​ទាំងអស់។ ចឹក ប៊ុន ថន​ រកស៊ី​ធ្វើជំនួញ ស្រូវ ចេះតែ​ខាតរៀង​រាល់ឆ្នាំ រហូត​ដល់​ធ្លាក់ខ្លួនក្រ។ ហើយភរិយា​របស់គាត់​ព្រមទាំងនាង សោភ័ណ ជា​បុត្រ​បាន​ខំធ្វើ​ការ​រកស៊ី​សន្សំប្រាក់ ដើម្បីទុក​សងបំណុល។ ក្នុងពេល​វិស្សមកាល ត្រឡប់​ទៅភូមិកំណើត​វិញ ក៏​បាន​និយាយ​អង្វរឪពុកថា ខ្លួន​ឈប់ទៅ​រៀន​ទៀត​ ដើម្បីជួយ​ធ្វើការ​ឪពុកម្តាយវិញ។ ប៊ុនថន ជាឪពុកដ៏​ប្រសើរ មិនព្រម​ឱ្យ​កូន​ឈប់រៀនឡើយ។ គាត់និយាយពន្យល់កូន ពីទឹកចិត្ត​ដែលឪពុក​ខំដើម្បីអោយកូន​រៀន រហូត​ដល់​ប៊ុន ធឿន​សុខចិត្តទៅរៀន​តាម​បង្គាប់​របស់គាត់។

ចាប់តាំងពីបានដំណឹង​ច្បាស់ថា គ្រួសារ​របស់​ចឹក ប៊ុនថន ធ្លាក់ខ្លួន​ក្រ លោកយាយនួន ខំពន្យល់ណែនាំ​នាង​វិធាវី អោយ​បោះ​បង់​សេចក្តី​ស្នេហា​ជាមួយប៊ុន ធឿននោះចោល។ នាង​វិធាវី អន់ចិត្តនឹង​ម្តាយណាស់ តែនាង​មិនហ៊ាន​តពាក្យសំដី ព្រោះ​អាច​នាំ​អោយញាតិ​ផង ថា​នាង​ជាកូនអកតញ្ញូ​ចំពោះ​ម្តាយ។ នាង​ចេះតែនឹកទៅដល់​ប៊ុន ធឿន ទាំងយប់ទាំងថ្ងៃ។ ថ្ងៃមួយ​ប៊ុនធឿន​បានទៅលេងទីក្រុង​បាត់ដំបង បាន​ឆ្លៀត​ឱកាស​ទៅជួប​នាង​វិធាវី​បាន​មួយភ្លែត។នាងធាវីប្រាប់នូវរឿងរ៉ាវសព្វគ្រប់ ហើយផ្តែផ្តាំ ប៊ុន ធឿនអោយខំយកចិត្តទុកដាក់ក្នុងការសិក្សា ថែមទាំងឱ្យរូបថត មួយសន្លឹកមក ប៊ុន ធឿន ដើម្បីទុកជាអនុស្សាវរីយ៍។

ឥឡូវនេះ បវេសនកាលថ្មីបានមកដល់ទៀតហើយ។ ប៊ុន ធឿន ក៏បានចូលទៅក្នុងអនុវទ្យាល័យស៊ីសុវត្ថិទៀត។ ពេលដែលប៊ុន ធឿនខំសិក្សាតាមពាក្យសន្យា។

លោកយាយនួន បានបង្ខំចិត្តវិធាវី ឱ្យរៀបការនឹងអ្នកកម្លោះ ណៃស៊ត ជាកូនប្រុសរបស់លោក ណៃ ស៊ាន ជាអ្នកមានស្តុកស្តម្ភក្នុងខែត្របាត់ដំបង។ វិធាវី ស្អប់ខ្ពើម ណៃស៊ត ជាទីបំផុត ហើយនាងខឹងនឹងម្តាយនាង ក៏មិនតិចដែរ ប៉ុន្តែនាងមិនហ៊ាននឹងរឹងរូសនឹងម្តាយនាងទេ។ នាងសរសេរសំបុត្រប្រាប់រឿងរ៉ាងទាំងនេះ ដល់ប៊ុន ធឿន ព្រមទាំងប្រកាសថា នាងមិនព្រមរៀបការជាមួយនឹងបុរសដទៃក្រៅពី ប៊ុន ធឿនឡើយ។ កំលោះ ប៊ុន ធឿន ផ្ញើរសំបុត្រមកប្រាប់វិធាវីឱ្យសុខចិត្តរៀបការជាមួយកំលោះ ណៃស៊តទៅ ព្រោះគេជាអ្នកមាន គេអាចរកសុភមង្គលមកឱ្យគ្រួសារបានដោយងាយ។

ទោះបីប៊ុនធឿន អង្វរយ៉ាងនេះក៏ដោយ ក៏នាងវិធាវីមិនព្រមតាមបំណងម្តាយនាងទេ ព្រោះនាងស្រឡាញ់ប៊ុន ធឿនខ្លាំងណាស់ ហើយដឹងថាប៊ុន ធឿនក៏ស្រលាញ់នាងណាស់ដែរ។ មួយវិញទៀតនាងដឹងថា អ្នកកំលោះណៃស៊ត ជាព្រាននារី តែរំលោភបំពានលើគេ។ មួយថ្ងៃៗ នាងវិធាវីយំសោក ឥតដែលខាន។ រាងកាយនាងកាន់តែស្គមបន្តិចម្តងៗ។

យាយនួនឃើញដូច្នេះ ក៏នាំនាងទៅលេងអង្គរ នៅខេត្តសៀមរាប ទៅសំណាក់នៅផ្ទះមិត្តភក្តិជិតស្និទ្ធិនឹងខ្មោចប្តីគាត់ ឈ្មោះលោកបេង ជុន និងនាងស៊ីម៉ារ៉ា។ ទៅឃើញអង្គរបែជាឃើញដូច ឃើញខ្ទមចាស់កម្សត់មួយទៅវិញ។ លុះនាងឃើញ ព្រះពុទ្ធរូបមួយអង្គធំ នាងបួងសួងសុំឱ្យព្រះជួយនាងឱ្យ រួចពីក្រញាំរបស់ ណៃស៊ត។ បន់ព្រះមិនទាន់ផុតពីមាត់ផង ស្រាប់តែណៃស៊ត ដើរទៅឈរក្បែរនាងភ្លាម។ នាងខឹងខ្លាំង ទៅជាឈឺ ដោយស្របពេលនៅខេត្តសៀមរាបតែម្នាក់ឯង គ្មាននរណាម្នាក់យល់ពីដួងចិត្តនាង។ យាយនួន ឃើញកូនឈឺធ្ងន់ក៏នាំនាងវិលត្រឡប់មកស្រុកកំណើតវិញ។ តែទោះបីនៅ ឬចាកចេញ វិធាវីនៅតែមិនរសាយចិត្តសោះ។

ថ្ងៃរៀបការកាន់តែជិតចូលមកដល់ ហើយជំងឺរបស់នាងវិធាវី កាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។ យាយនួន ហើយនឹងនាងថូជាម្តាយរបស់ណៃស៊ត បានទៅអញ្ជើញហោរា អារក្សអ្នកតា និងគ្រូអាចារ្យ មកស្រោចទឹកឥតដែលខាន តែជម្ងឺគ្រុននៅដដែល។

និយាយពី ប៊ុនធឿនវិញ។ អ្នកកម្លោះនេះ នឹកដល់វិធាវីគ្រប់ពេលវេលាដែរ ប៉ុន្តែអ្នកស៊ូឱបសេចក្តីទុក្ខ ដើម្បីឱ្យស្រីបានសុខ និងថ្កុំថ្កើនមុខមាត់។ ក្នុងឱកាសបុណ្យចូលឆ្នាំ អ្នកវិលទៅសម្រាកនៅភូមិកំណើត ទៅលេងព្រៃជាមួយនឹងតាសូ ហើយនឹងអ្នកស្រុក ប្រុសស្រីជាច្រើនទៀត ដើម្បីបំបាត់ទុក្ខ។

អ្នកស្រុកអ្នកភូមិកំពង់ព្រះ ចូលព្រៃរនាម ដើម្បីរកទឹកឃ្មុំ ចំណែកប៊ុនធឿន ចូលព្រៃរនាម ដើម្បីកំចាត់ជម្ងឺ ដែលកើតឡើងពីរឿងជិវិតស្នេហ៍។ ពេលយប់ក្នុងព្រៃស្រាប់ជួបពួកចោរ តែពួកគេបានរួចខ្លួនព្រោះពួកគេដឹងមុន ទើបប្រយុទ្ធជាមួយចោរបានជោគជ័យ។

ក្រោយពេលវិលពីព្រៃរនាមវិញ ប៊ុនធឿន សុំលាឪពុកម្តាយទៅលេងក្រុងបាត់ដំបង ក៏ដើរបង្ហួសទៅដល់វត្តពោធិក្នុង ស្រាប់តែឃើញមនុស្សអ៊ូរអរពាសពេញទាំងក្មេងទាំងចាស់។ ពេលចូលទៅដល់ស្រាប់តែ ឃើញរូបថតនាងវិធាវី ស្របនឹងមានក្តារមឈូស ទើបដឹងថាវិធាវីបាត់ងជីវិតបាត់ទៅហើយ ព្រោះវិបត្តិស្នេហ៍។ មុននឹងនាងស្លាប់ នាងបានបន្សល់ទុកនូវចិញ្ចៀនមួយវង់ និងសំបុត្រមួយឱ្យប៊ុនធឿន ជាគូម្ចាស់បណ្តូលចិត្ត៕

ដើមកំណើតរឿងមាលាដួងចិត្ត[កែប្រែ]

រឿង មាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៣៩ ហើយសរសេរចប់បរិបូរណ៍ ក្នុងឆ្នាំ១៩៤១។ បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។ រឿងនេះនិពន្ធដោយ លោក នូ ហាច មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។ នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទិឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦ (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និង នយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី ពោលគឺ គំនិតជាតិនិយម ស្នេហាមាតុភូមិដ៏ថ្លៃថ្នូរ។


សង្ខេបអំពីទីរួមខេត្តកំពត[កែប្រែ]

កំពត ជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំ ឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញរោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។ប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹង