អ្នកប្រើប្រាស់:ទេវី

ពីវិគីភីឌា
ថៃ្ងនេះ ថ្ងៃអង្គារ,​ទី​២៣​ខែមេសា ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង១៦:៣៥ វីគីភីឌាជាភាសាខ្មែរ មាន ១០៤៤៩អត្ថបទ។

​​ ក្រុងកំពត ខេត្តកំពត

ទង់ជាតិកម្ពុជា
រង្វង់មូលធូរេននៅក្រុងកំពត អ្នកប្រើប្រាស់រស់នៅខេត្តកំពត

សូមស្វាគមន៌កាន់ទំព័រដើមរបស់នាងខ្ញុំ

នាងខ្ញុំឈ្មោះ​ សុខ​ វ៉ាន់ទេវី​ កើតនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៨ សព្វថ្ងៃនាងខ្ញុំរស់នៅភូមិ ទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត​ ។​ នាងខ្ញុំជាសិស្សផ្នែកទំនាក់ទំនងសង្គមនិង សារព័ត៌មាន ជំនាន់ទី០៥ ក្នុងឆ្នាំ២០១៥ ២០១៧ ។នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវីដេអូដ៏ពូកែម្នាក់ ពេលដែលនោះខ្ញុំនិងជួយគ្រួសាររបស់ខ្ញុំឲ្យប្អូនប្រុសខ្ញុំរៀនចប់ ប្រសិនជាអាចខ្ញុំនិងជួយក្មេងកំព្រាឲ្យបានរៀនសូត្រដូចគេដូចឯង។

ខេត្តកំពត

​​ក្រុងកំពត

​​រង្វង់មូលធូរេន

រង្វង់មូលធូរេនគឺជានិមិត្តរូបមួយតំណាងឲ្យខេត្តកំពត​ ដែលមានដំណាំហូបផ្លែជាច្រើនដូចជា មៀន​ សាវម៉ៅ​ ដូង​ និងផ្លែធូរេនជាដើមហើយនិងទិន្នផលកសិកម្មជាច្រើនទៀត។ ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ក្រុងកំពត។ ដី​រាប់រយហិនតាត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ច្រើន​តោន​ក្នុង​មួយ​ហិចតា​នៅ​រដូវ​វស្សា​ ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងក្រុងកំពតផងដែរ ។ជាពិសេសធូរេន ដំណាំម្រេច ស្វាយ ដូង​ ហើយនឹងដំណាំហូបផ្លែជាច្រើនទៀតផងដែល។ ម្រេចក្រុងកំពត ទទួលបានការគាំទ្រជាច្រើនពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោក។ បច្ចុប្បន្ននេះ ម្រេចខ្មៅ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចំការម្រេចនៅក្រុងកំពត ផ្តល់ទិន្នផលបានច្រើនរហូតដល់ រាប់តោនក្នុងមួយហិតា។ ហើយបន្លែត្រូវបានដាំនៅលើផ្ទៃដី ច្រើនហិចតាផងដែល បានផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចក្រុងផងដែរ។ ក្រុងកំពតនាពេលបច្ចុប្បន្ននេះក៍មានការចិញឹមសត្វបក្សាបក្សីនឹងពាហណៈ ហើយនឹងត្រីផងដែល ដូចជាៈ មាន់ ទា គោ ក្របី សេះ ហើយនិងការចិញឹមត្រីជាលក្ខណៈគ្រួសារទៀតផង ។​ ធុរេនក្រុងកំពតត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ឃើញថាប្រជាជនយើងនៅខេត្តកំពតភាគច្រើននិយមដាំធូរេន ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនក្រុងកំពត ក៏ប្រសព្វណាស់ដែរក្នុងការចិញ្ចឹមសត្វសំរាប់បម្រើវិស័យកសិកម្ម និងសំរាប់លក់ផលិតផលនៅលើទីផ្សារផងដែរ។ ធូរេនគឺជាផ្លែឈើហូបផ្លែដែលមានរស់ជាតិឆ្ងាញ់ពិសា ហើយតំលៃថ្លៃជាងផ្លែផ្សេងៗទៀតនៅក្នុងក្រុងកំពត​របស់យើង ហើយវាមានច្រើនជាងគេគឺនៅតំបន់ទឹកឈូរ។ នៅទីនោះប្រជាជានមានការងារធ្វើច្រើន ដែរធ្វើអោយជីវៈភាពសមរម្យជាងតំបន់ខ្លះៗក្នុងក្រុងកំពត។

ស្រុកទឹកឈូ

 ស្រុកទឹកឈូជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត  បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើន​ដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។
រមណីយដ្ឋានទឹកឈូ

វិស័យទេសចរណ៏

កំពតគឺជាខេត្តមួយក្នុងចំនោមខេត្ត-ក្រុងទាំង៤នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិននៅ​តំបន់​​ឆ្នេរហើយត្រូវបានរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្តារកសាង​​ហេដ្ឋារចនាសម្ព័នតំបន់ឆ្នេរ និងជំរុញកិច្ចសហប្រតិបត្តិច្រករបៀងសេដ្ឋកិច្ចខាងត្បូង​ឈៀង​ខាង​លិច ។ ខេត្តកំពតសំបូរធនធានធម្មជាតិដ៏មានតំលៃសំរាប់បំរើអោយវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ក្រៅពីស្រូវមានធនធានសំខាន់ៗដូចជាៈ ស៊ីម៉ង់ត៍​ ថ្មកំបោរ ជីហ្វូស្វាត អំបិល ផលសមុទ្រ អនុផលព្រៃឈើ ផ្លែឈើ រមណីយដ្ឋានទេសចរណ៍....។ល។

វិស័យសេដ្ឋកិច្ច

 ខេត្តកំពតគឺជាខេត្តមួយដែលមានការអភិវឌ្ឍន៏ខាងផ្នែកវិស័យសេដ្ខកិច្ច ដែលមានការសាងសង់និងលូតលាស់យ៉ាងឆាប់រហ័សខាងសំណាងសាងសង់នានាដូចជាផ្ទះសំណាក់ជាដើម។

ស្រុកកំពង់ត្រាច

ស្រុកកំពង់ត្រាច គឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិត​នៅក្នុង​ទីរួមខេត្តកំពត ហើយមានឃុំ១៤។
This user is able to contribute with alitle level of English. កញ្ញាទេវីចេះនិយាយភាសាអង់គ្លេសតិចៗ
km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ