អ្នកប្រើប្រាស់:ព្រះចន្រ្ទ
ការរចនា
អត្ថបទកូនចំណងជើង
[កែប្រែ]'ចន្ទមូលក្រឡង់ ផូរផង់លែងព្រឹមៗ'
ចន្ទមូលក្រឡង់ ផូរផង់លែងព្រឹមៗ បទពាក្យ១០ មេឃស្រកានាគបែងភាគជាដុំពពក
ដំរីសភ្លុកទកប្រមោយរេយោលយោក
មេឃរាំងគ្មានភ្លៀងក្តៅខ្លាំងបែកញើសសើមជោក
ដើរធេងធោងងេកងោក គិតជ្រកក្រោមម្លប់ស្វាយ។
មួយសន្ទុះមកពពករសាត់បាំងបាត់ កំដៅថ្ងៃស្ងៀមស្ងាត់ជំនោរចាប់រសាយ ខ្យល់ធ្លាក់ត្រសៀកពីជើងនាំឱ្យឃ្លានបាយ បក់នាំយកចំហាយទឹកទន្លេទៀតផង ។
ថ្ងៃនេះជាថ្ងៃអាទិត្យប្រិយមិត្តរីករាយ សែនញញឹមពព្រាយមនោរម្យកន្លង
ប៉ះចំថ្ងៃសែនក្បាលទឹកជួបជុំប្អូនបង អុជទៀនធូបសូមផ្សងសុខសេរីសួស្តី ។
វេលាល្អល្អះមេឃស្រឡះព្រះខែអើត ថ្ងៃសីលដប់ប្រាំកើត ខ្នើតពេញបូណ៌មី
ស្រទំស្រទន់ជន់ពន្លឺពេលរាត្រី ស្មោះស្ម័គ្រដោយមេត្រីចន្ទមូលក្រឡង់ ។
យប់កាន់តែជ្រៅជំរៅរស្មីចាំងច្បាស់ ឱភាសចន្ទមិនប៉ះពពកចរតម្រង់ សន្សឹមៗឃ្លាតឆ្ងាយឱ្យផ្កាយចែចង់
អមត្រចះផូរផង់រំលេចចន្ទពេញវង់ ។
ទឹកហូរខ្មួលខ្មាញ់ត្របាញ់មានទាំងរលក បន្ទោភាសចាំងមកសោភ័ណ្ឌលោមលង់ សម្ផស្សចន្ទថ្លាអណ្តែតត្រសែតមានទ្រង់ ពណ្ណរាយរោចន៍រុងធ្លាក់អន្លង់មេត្រី ។
ព្រះចន្រ្ទ ១០ សីហា ២០១៤