អ្នកប្រើប្រាស់:ព្រះមហាឧត្តមមុនី

ពីវិគីភីឌា

ព្រះពុទ្ធគុណមាន ៩ យ៉ាងគឺ[កែប្រែ]

តំ ខោ បន ភគវន្តំ ឯវំ កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គតោ ក៏កិត្តិស័ព្ទគឺពាក្យពោលសរសើរព្រះដ៏មានព្រះភាគអង្គនោះ, ពីរោះខ្ទរខ្ទារទៅយ៉ាងនេះ, ឥតិបិ ពិតដូច្នេះថា៖

១) សោ ភគវា ព្រះដ៏មានព្រះភាគអង្គនោះ,

២) អរហំ ព្រះអង្គឆ្ងាយចាកកិលេសហើយ,

៣) សម្មាសម្ពុទ្ធោ ព្រះអង្គត្រាស់ដឹងនូវព្រះធម៌ដ៏ប្រពៃដោយព្រះអង្គឯង,

៤) វិជ្ជាចរណសម្បន្នោ ព្រះអង្គដល់ព្រមដោយវិជ្ជានិងចរណៈហើយ,

៥) សុគតោ ព្រះអង្គយាងទៅប្រពៃហើយ,

៦) លោកវិទូ ព្រះអង្គទ្រង់ជ្រាបច្បាស់នូវវិស័យលោកអស់ហើយ,

៦) អនុត្តរោ បុរិសទម្មសារថិ ព្រះអង្គទ្រង់ទូន្មាននូវបុរសដ៏គួរទូន្មានពុំមានអ្នកណាលើស,

៧) សត្ថា ទេវមនុស្សានំ ព្រះអង្គជាគ្រូនៃទេវតានឹងមនុស្សទាំងឡាយ,

៨) ពុទ្ធោ ព្រះអង្គមានព្រះគុណរីកពេញហើយ,

៩) ភគវា ព្រះអង្គទ្រង់ចែកធម៌ដល់សត្វទាំងឡាយ។