អ្នកប្រើប្រាស់:មាស ស្រីនីន
សំនួរ និង ចំលើយ
ច្បាប់ចរាចរណ៍ផ្លូវគោក (១៥៦សំនួរ)
១. តើអ្នកបើកបរអាចជែងគ្នានៅលើស្ពានបានដែរឬទេ?
ចំ.ហាមជែង។
២. នៅលើផ្លូវដែលមានភក់ ឬទឹកដក់ តើអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នដូចម្តេច បើមានអ្នកថ្មើរជើងនៅជិតនោះ?
ចំ. ត្រូវបន្ថយល្បឿនតិចៗដោយប្រុងប្រយ័ត្នកុំឲ្យខ្ទាតភក់លើអ្នកថ្មើរជើង។
៣. និយមន័យ “ផ្លូវថ្នល់”?
ចំ. តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់។
៤. និយមន័យ “ចិញ្ចើមផ្លូវ”?
ចំ. ផ្នែកសងខាងនៃទ្រូងផ្លូវទុកសម្រាប់ថ្មើរដាំដើមឈើ និងបង្កប់បរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈ។
៥. និយមន័យ “ជាយផ្លូវ”?
ចំ. ផ្នែកសងខាងនៃទ្រូងផ្លូវនៅក្រៅទីប្រជុំជន ដែលយានជំនិះអាចចតនៅទីនោះបានក្នុងករណីចាំបាច់។
៦. និយមន័យ “គន្លងផ្លូវ”?
ចំ. ចំណែកមួយនៃទ្រូងផ្លូវខណ្ឌដោយគំនូស ឬបរិក្ខារបែងចែកផ្លូវតាមបណ្តោយទ្រូងផ្លូវមានទទឹងគ្រប់គ្រាន់អាចយានជំនិះធ្វើចរាចរណ៍បានមួយជួរ។
៧. អ្នកបើកបរជិតដល់ផ្លូវធំរួមតូច ឬចង្អៀត តើអ្នកត្រូវធ្វើដូចម្តេច?
ចំ. ត្រូវបន្ថយល្បឿន ឬឈប់ដើម្បីទុកឲ្យយានជំនិះដែលមានដល់ផ្លូវតូចចង្អៀតទៅមុន។
៨. អ្នកបើកបរលើផ្លូវមានថ្មខ្ទាត តើត្រូវមានការប្រុងប្រយ័ត្នដូចម្តេច?
ចំ. ត្រូវបើកយឺតៗកុំឲ្យថ្មខ្ទាតទៅលើយានជំនិះដទៃ។
៩. តើអ្នកបើកបរ អាចឈប់នៅលើផ្លូវរថភ្លើងបានដែរឬទេ?
ចំ. មិនអាចឈប់បានជាដាច់ខាត
១០. និយមន័យ “អ្នកបើកបរ”?
ចំ. អ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនៅលើផ្លូវ។
១១. និយមន័យ “ឈប់”?
ចំ.ការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលខ្លីដែលមានអ្នកបើកបរ ស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះ។
១២. និយមន័យ “ចត”?
ចំ. ការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន។
១៣. និយមន័យ “រថយន្តគ្រូសារ”?
ចំ. រថយន្តដែលមានផ្ទុកមនុស្សមិនលើសពី ៩នាក់ទាំងអ្នកបើកបរ។
(នៅមានបន្តទៀត)