អ្នកប្រើប្រាស់:រ៉ស់ម៉ះ
ការរចនា
សួស្ដីបងប្អូនដែលកំពុងតាមដានទស្សនា និងកំពុងប្រើប្រាស់បណ្ដាញវិគីភីឌាទាំងអស់គ្នា! នាងខ្ញុំឈ្មោះ សាំ រ៉ស់ម៉ះជាសិស្សនៃសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប។ ថ្ងៃនេះដែរ នាងខ្ញុំមានប្រធានបទមួយដែលនិយាយអំពី «ការបួសរបស់សាសនាអីុស្លាម» នៅបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក តែងតែមានការគោរពសាសនារបស់ខ្លួនគ្រប់ៗគ្នា។ដោយឡែកនៅប្រទេសកម្ពុជាក៏មានប្រជាជនដែលគោរពសាសនាអីុស្លាម និងគោរពប្រណិបត្រដែលច្បាប់បានកំណត់មក។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៦នេះ បងប្អូនសាសនិកអិីស្លាមបានកំណត់យកការបួសក្នុងខែរ៉ាម៉ាឌន(RAMADAN) នៅថ្ងៃទី០១ ខែរ៉ាម៉ាឌន មហាំម៉ាត់ហិជរ៉ោះ ១៤៣៧ ដែលត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។ ហើយការបួសនេះដែរគឺក្នុងគោលបំណងដើម្បីរួចផុតនូវអំពើបាបនាថ្ងៃបរលោកដែលជារណាំងសម្រាប់ការពារភ្លើងនរក និងដើម្បីអោយបានដឹងពីជីវិតនៃការរស់នៅរបស់ជនដែលគ្មានអាហារសម្រាប់បរិភោគ។ គួរបញ្ជាក់ផងដែរថា ការបួសនេះគឺតមអាហារចាប់ពីម៉ោង៤ៈ៣០នាទីទាបភ្លឺ រហូតដល់ម៉ោង៦ៈ០០នាទី រហូតដល់ម៉ោង៦ៈ៣០នាទីល្ងាច ហើយមានរយៈពេល១ខែ៕
