Jump to content

អ្នកប្រើប្រាស់:សាន់ ម៉ាឡា

ពីវិគីភីឌា

ព្រៃព្រះរការ Prey Preah Roka

[កែប្រែ]
យុវជន និងសហគមន៍មូលដ្ឋានចូលរួមល្បាតព្រៃឈើរួមគ្នាកាលពីពេលកន្លងមក Photo Credit: N1M Project

ដែនជម្រកសត្វព្រៃព្រះរការមានទំហំ ៩០៣៦១ហិកតា មានព្រំប្រទល់ជាប់ស្រុកចំនួនបីនៃខេត្តព្រះវិហារ ដែលរួមមានស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត។ ដែនជម្រកសត្វព្រៃមួយនេះមានប្រជាពលរដ្ឋជាង២០,000នាក់រស់នៅជុំវិញ និងពឹងផ្អែកលើការប្រមូលផល-អនុផលព្រៃឈើ និងការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។

ព្រៃព្រះរ ការមានប្រជាជនរស់នៅជុំវិញព្រៃចំនួន២៦ ភូមិ ស្មើរនឹងប្រជាពលរដ្ឋចំនួន ១៥ ០៤៦នាក់ (ស្ត្រី៧៨៤៦នាក់) ក្នុងនោះផងដែរប្រជាពលរដ្ឋភាគច្រើនជាអ្នកប្រកបរបរដងជ័រច្បោះ។ ព្រៃព្រះរការត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃព្រះរការនៅថ្ងៃទី ០៩ ឧសភា ២០១៦  យោងតាមអនុក្រិតលេខ៧៥ អនក្រ.បក។]ទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្តី ព្រៃព្រះរការនៅតែរងការទន្ទ្រាននិងកាប់បំផ្លាញ ពីសំណាក់ឈ្មួញទុច្ចរឹត តាមរយៈការជួលប្រជាពលរដ្ឋមូលដ្ឋាន និងជនចំណូលស្រុកមកពីខេត្តកំពត ដែលពួកគាត់អាចទទួលបានចំនូលប្រមាណជា៦០ម៉ឺនសម្រាប់ឈើ១គីប(លក់) និង៦ម៉ឺនរៀលថ្លៃឈ្នួលសម្រាប់ដឹកឈើ១គីប(អ្នកស៊ីឈ្នួលដឹក)។ យោង​តាម​របាយ​ការណ៍​របស់​អង្គការ ពន្លក​ខ្មែរ បាន​ឲ្យ​ដឹង​ថា ព្រៃព្រះរកា គឺជា​ព្រៃ​ធំ​ទីពីរ​បន្ទាប់​ពី ព្រៃឡង់ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ​សត្វ​ព្រៃ​គ្រប់​ប្រភេទ និង​ឈើ​ប្រណីត​ជាពិសេស​ដើម​ឈើ​ទាល ដើម​ជ័រ​ទឹកជាដើម (ទាញពី៖​​​https://www.postkhmer.com/ព័ត៌មានជាតិ/ព្រៃព្រះរកាកំពុងប្រឈមនឹងការបាត ) ។ 

ដោយឡែកនៅចុងឆ្នាំ ២០១៨ រហូតមកដល់ពេលបច្ចុប្បន្នឃើញថា ស្ថានភាពដែនជម្រកសត្វព្រៃព្រះរការមានការកម្រើកឡើងវិញហើយនូវការកាប់បំផ្លាញ ដឹកជញ្ជូនឈើចេញដោយខុសច្បាប់ ដោយពុំមានចំណាត់ការពីស្ថាប័នមួយណាចេញមុខដោះស្រាយទេ។ ព្រៃព្រះរការភាគច្រើននៅសល់តែដើមឈើធំៗ ប្រភេទឈើទាល និងត្រាចដែល​ជា​ឈើ​អាច​ដុត​យក​ជ័រ​ទឹក លក់​នៅ​លើ​ទីផ្សារ ខណៈ​ដែល​ឈើ​ប្រណិត ដូច​ជា​បេង នាង​នួន និង​ធ្នង់​ជា​ដើម ត្រូវ​គេ​កាប់​អស់​ទាំង​ស្រុង​ហើយ។ ចំណែកប្រភេទឈើកកោះ ត្រាច ផ្តៀក និងផ្ចឹកខ្លះត្រូវបានគេអារច្រៀកជាបន្ទះក្តារធ្វើអាជីវកម្មដោយគ្មានការទប់ស្កាត់ឡើយ។

ជាការគាត់សម្គាល់ដោយសារព្រៃមួយនេះមានភូមិសាស្ត្រជាប់ភូមិឃុំដែលនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៦៤ ម្លោះហើយមានផ្លូវចូលព្រៃច្រើនសន្ធឹក ដែលច្រកខ្លះជាច្រកចាស់ប្រើប្រាស់សម្រាប់ការដឹកជញ្ជូនអនុផលព្រៃឈើរបស់សហគមន៍មូលដ្ឋាន ដែលជនល្មើសបានប្រើប្រាស់ច្រកទាំងអស់នោះដើម្បីដឹកឈើចេញ ហើយយ៉ាងហោចណាស់មានគោយន្តច្រើនជាង១០គ្រឿងដែលបានចូលទៅកាប់និងដឹកឈើចេញពីតំបន់មួយនេះ។

យោងតាមវិទ្យុអាស៊ីសេរីដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣ មិថុនា ២០១៩ បានអោយដឹងថាកាលពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩ មិថុនា យុវជន​មួយ​ក្រុម មកពី​រាជធានី​ភ្នំពេញ សហគមន៍​មូលដ្ឋាន ២៥​នាក់ មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ និង​មន្ត្រី​យោធា​ពីរ​នាក់ បាន​ចុះ​ល្បាត​ព្រៃព្រះរកា​រួមគ្នា ឋិត​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។ លទ្ធផល​ចុះ​ល្បាត​រយៈពេល ២​ថ្ងៃ មួយ​យប់ ពួកគេ​ចាប់​គោយន្ត​បាន ៧​គ្រឿង ម៉ាស៊ីន​ត្រង់សឺន័រ ៣​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ បញ្ជូន​ទៅ​ទីស្នាក់ការ​បរិស្ថាន​នៅ​ក្បែរ​នោះ​អនុវត្ត​ច្បាប់​។ លើស​ពី​នេះ ពួកគេ​ប្រទះឃើញ ដើមឈើ ២៤​ទីតាំង​ផ្សេងគ្នា ត្រូវ​គេ​កាប់ និង​អារ​ច្រៀក​ឈើ​នៅ​សល់តែ​គល់​។ ក្រុម​អ្នក​ដឹក​ឈើ​ភាគច្រើន ស៊ី​ឈ្នួល​កាប់ និង​ដឹកជញ្ជូន​ឱ្យ​មន្ត្រី​យោធា និង​ឈ្មួញ​ដោយ​ក្នុង​មួយ​គោយន្ត​ចាប់ពី ៧​ម៉ឺន​រៀល ដល់ ១៧​ម៉ឺន​រៀល។

ប្រវត្តិព្រៃព្រះរការ

[កែប្រែ]

នៅក្នុងកំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០២ សហគមន៍នៅជុំវិញព្រៃព្រះរការ  ធ្លាប់បានរងផលប៉ះពាល់ដោយសកម្មភាពធំៗចំនួនពីរ គឺសកម្មភាពអណាធិបតេយ្យព្រៃឈើនិងសកម្មភាពព្រៃសម្បទាន។ ​វាបានធ្វើឲ្យជីវភាពរបស់សហគមន៍ដែលពឹងផ្អែកយ៉ាងជិតស្និទ្ធទៅលើអនុផលព្រៃឈើ និងធនធានធម្មជាតិធ្លាក់ចុះ។​ ចំពោះសកម្មភាពអណាធិបតេយ្យ គឺបានបង្ករការហិនហោចដល់ព្រៃឈើ  រុក្ខជាតិ  ជីវចម្រុះ និងសត្វព្រៃ។ ជារឿយៗកើតមានអំពើហិង្សា​ មកលើសមាជិកសហគមន៍ដែលស្វែងរុករកអនុផលនៅក្នុងព្រៃ និបានបំផ្លាញសេចក្តីសុខនិងភាពចម្រុងចម្រើនរបស់សហគមន៍។ រីឯសកម្មភាពព្រៃសម្បទាននៅក្នុងតំបន់ព្រៃព្រះរការ  គឺបានយារយីដល់សិទ្ធិសិរីភាពសហគមន៍អាស្រ័យអនុផលព្រៃឈើ  និងបង្ករនូវវិនាសកម្មព្រៃឈើក្នុងតំបន់នេះយ៉ាងខ្លាំងក្លា។ ការប្រើប្រាស់អាវុធដោយកងការពារក្រុមហ៊ុនរកស៊ីឈើ  និងការប្រើប្រាស់គ្រឿងច័ក្រដឹកជញ្ជូនធុនធ្ងន់  មានសម្លេងខ្លាំងៗ  ជាការរំខាន​ដល់ជីវិតសត្វ រុក្ខជាតិនិងជីវចម្រុះ។  អំពើហិង្សានិងការគំរាមកំហែងមកលើ សហគមន៍ ជាអ្នកងើបឡើងតវ៉ាទាមទារនូវការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើទាំងតូចទាំងធំជាពិពិសេសដើមច្បោះដែលកំពុងតែហុចផល  ត្រូវបានគេមើលឃើញថាជាក្រុមប្រឆាំងទៅវិញ។

សហគមន៍បានធ្វើការទាមទារដោយអហិង្សាសកម្ម  ឲ្យមានការលប់បំបាត់ជាស្ថាពរនូវសកម្ម​ភាព​ទាំងពីរខាងលើ  ដែលបានពុះកញ្រ្ជោលខ្លាំងក្លាក្នុងកំឡុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២។ អ្នកសកម្មជនព្រៃឈើនៅក្នុងខេត្តព្រះវិហារ បានរួមគ្នាជាមួយនឹងអ្នកសកម្មការពារព្រៃឈើនៃខេត្តដទៃ  ហើយបានក្លាយទៅជាបណ្តាញសហគមន៍ព្រៃឈើមួយនៅក្នុងប្រទេស។ ការទាមទារនេះ  បានផ្លាស់ប្តូរ​ទិសដៅពីការទប់ស្កាត់សកម្មភាពអាណាធិបតេយ្យព្រៃឈើ និងព្រៃសម្បទាននៅតាមមូលដ្ឋាន ឆ្ពោះទៅរកការធ្វើសកម្មភាពអហិង្សាសកម្មនៅថ្នាក់ជាតិ  ជាពិសេសទៅលើរដ្ឋបាលព្រៃឈើ។

ព្រៃព្រះរ ការមានប្រជាជនរស់នៅជុំវិញព្រៃចំនួន២៦ ភូមិ ស្មើរនឹងប្រជាពលរដ្ឋចំនួន ១៥ ០៤៦នាក់ (ស្ត្រី៧៨៤៦នាក់) ក្នុងនោះផងដែរប្រជាពលរដ្ឋភាគច្រើនជាអ្នកប្រកបរបរដងជ័រច្បោះ។ ព្រៃព្រះរការត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃព្រះរការនៅថ្ងៃទី ០៩ ឧសភា ២០១៦  យោងតាមអនុក្រិតលេខ៧៥ អនក្រ.បក។]ទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្តី ព្រៃព្រះរការនៅតែរងការទន្ទ្រាននិងកាប់បំផ្លាញ ពីសំណាក់ឈ្មួញទុច្ចរឹត តាមរយៈការជួលប្រជាពលរដ្ឋមូលដ្ឋាន និងជនចំណូលស្រុកមកពីខេត្តកំពត ដែលពួកគាត់អាចទទួលបានចំនូលប្រមាណជា៦០ម៉ឺនសម្រាប់ឈើ១គីប(លក់) និង៦ម៉ឺនរៀលថ្លៃឈ្នួលសម្រាប់ដឹកឈើ១គីប(អ្នកស៊ីឈ្នួលដឹក)។ យោង​តាម​របាយ​ការណ៍​របស់​អង្គការ ពន្លក​ខ្មែរ បាន​ឲ្យ​ដឹង​ថា ព្រៃព្រះរកា គឺជា​ព្រៃ​ធំ​ទីពីរ​បន្ទាប់​ពី ព្រៃឡង់ ដែល​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ស្រុក​បី​នៃ ខេត្ត​ព្រះវិហារ ដូចជា ស្រុក​ត្បែង​មាន​ជ័យ ស្រុក​ជាំក្សាន្ត និង ស្រុក​ឆែបដែល​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ​សត្វ​ព្រៃ​គ្រប់​ប្រភេទ និង​ឈើ​ប្រណីត​ជាពិសេស​ដើម​ឈើ​ទាល ដើម​ជ័រ​ទឹក ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ចំនួន ១៥ ០៤៦ នាក់ ក្នុង​ភូមិ​ចំនួន២១។ (ទាញពី៖​​​https://www.postkhmer.com/ព័ត៌មានជាតិ/ព្រៃព្រះរកាកំពុងប្រឈមនឹងការបាត ) ។  ដោយឡែកនៅចុងឆ្នាំ ២០១៨ រហូតមកដល់ពេលបច្ចុប្បន្នឃើញថា ស្ថានភាពដែនជម្រកសត្វព្រៃព្រះរការមានការកម្រើកឡើងវិញហើយនូវការកាប់បំផ្លាញ ដឹកជញ្ជូនឈើចេញដោយខុសច្បាប់ ដោយពុំមានចំណាត់ការពីស្ថាប័នមួយណាចេញមុខដោះស្រាយទេ។ ព្រៃព្រះរការភាគច្រើននៅសល់តែដើមឈើធំៗ ប្រភេទឈើទាល និងត្រាចដែល​ជា​ឈើ​អាច​ដុត​យក​ជ័រ​ទឹក លក់​នៅ​លើ​ទីផ្សារ ខណៈ​ដែល​ឈើ​ប្រណិត ដូច​ជា​បេង នាង​នួន និង​ធ្នង់​ជា​ដើម ត្រូវ​គេ​កាប់​អស់​ទាំង​ស្រុង​ហើយ។ ចំណែកប្រភេទឈើកកោះ ត្រាច ផ្តៀក និងផ្ចឹកខ្លះត្រូវបានគេអារច្រៀកជាបន្ទះក្តារធ្វើអាជីវកម្មដោយគ្មានការទប់ស្កាត់ឡើយ។

ជាការគាត់សម្គាល់ដោយសារព្រៃមួយនេះមានភូមិសាស្ត្រជាប់ភូមិឃុំដែលនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៦៤ ម្លោះហើយមានផ្លូវចូលព្រៃច្រើនសន្ធឹក ដែលច្រកខ្លះជាច្រកចាស់ប្រើប្រាស់សម្រាប់ការដឹកជញ្ជូនអនុផលព្រៃឈើរបស់សហគមន៍មូលដ្ឋាន ដែលជនល្មើសបានប្រើប្រាស់ច្រកទាំងអស់នោះដើម្បីដឹកឈើចេញ ហើយយ៉ាងហោចណាស់មានគោយន្តច្រើនជាង១០គ្រឿងដែលបានចូលទៅកាប់និងដឹកឈើចេញពីតំបន់មួយនេះ។

យោងតាមវិទ្យុអាស៊ីសេរីដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣ មិថុនា ២០១៩ បានអោយដឹងថាកាលពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩ មិថុនា យុវជន​មួយ​ក្រុម មកពី​រាជធានី​ភ្នំពេញ សហគមន៍​មូលដ្ឋាន ២៥​នាក់ មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ និង​មន្ត្រី​យោធា​ពីរ​នាក់ បាន​ចុះ​ល្បាត​ព្រៃព្រះរកា​រួមគ្នា ឋិត​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។ លទ្ធផល​ចុះ​ល្បាត​រយៈពេល ២​ថ្ងៃ មួយ​យប់ ពួកគេ​ចាប់​គោយន្ត​បាន ៧​គ្រឿង ម៉ាស៊ីន​ត្រង់សឺន័រ ៣​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ បញ្ជូន​ទៅ​ទីស្នាក់ការ​បរិស្ថាន​នៅ​ក្បែរ​នោះ​អនុវត្ត​ច្បាប់​។ លើស​ពី​នេះ ពួកគេ​ប្រទះឃើញ ដើមឈើ ២៤​ទីតាំង​ផ្សេងគ្នា ត្រូវ​គេ​កាប់ និង​អារ​ច្រៀក​ឈើ​នៅ​សល់តែ​គល់​។ ក្រុម​អ្នក​ដឹក​ឈើ​ភាគច្រើន ស៊ី​ឈ្នួល​កាប់ និង​ដឹកជញ្ជូន​ឱ្យ​មន្ត្រី​យោធា និង​ឈ្មួញ​ដោយ​ក្នុង​មួយ​គោយន្ត​ចាប់ពី ៧​ម៉ឺន​រៀល ដល់ ១៧​ម៉ឺន​រៀល។

នៅក្នុងកំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០២ សហគមន៍នៅជុំវិញព្រៃព្រះរការ  ធ្លាប់បានរងផលប៉ះពាល់ដោយសកម្មភាពធំៗចំនួនពីរ គឺសកម្មភាពអណាធិបតេយ្យព្រៃឈើនិងសកម្មភាពព្រៃសម្បទាន។ ​វាបានធ្វើឲ្យជីវភាពរបស់សហគមន៍ដែលពឹងផ្អែកយ៉ាងជិតស្និទ្ធទៅលើអនុផលព្រៃឈើ និងធនធានធម្មជាតិធ្លាក់ចុះ។​ ចំពោះសកម្មភាពអណាធិបតេយ្យ គឺបានបង្ករការហិនហោចដល់ព្រៃឈើ  រុក្ខជាតិ  ជីវចម្រុះ និងសត្វព្រៃ។ ជារឿយៗកើតមានអំពើហិង្សា​ មកលើសមាជិកសហគមន៍ដែលស្វែងរុករកអនុផលនៅក្នុងព្រៃ និបានបំផ្លាញសេចក្តីសុខនិងភាពចម្រុងចម្រើនរបស់សហគមន៍។ រីឯសកម្មភាពព្រៃសម្បទាននៅក្នុងតំបន់ព្រៃព្រះរការ  គឺបានយារយីដល់សិទ្ធិសិរីភាពសហគមន៍អាស្រ័យអនុផលព្រៃឈើ  និងបង្ករនូវវិនាសកម្មព្រៃឈើក្នុងតំបន់នេះយ៉ាងខ្លាំងក្លា។ ការប្រើប្រាស់អាវុធដោយកងការពារក្រុមហ៊ុនរកស៊ីឈើ  និងការប្រើប្រាស់គ្រឿងច័ក្រដឹកជញ្ជូនធុនធ្ងន់  មានសម្លេងខ្លាំងៗ  ជាការរំខាន​ដល់ជីវិតសត្វ រុក្ខជាតិនិងជីវចម្រុះ។  អំពើហិង្សានិងការគំរាមកំហែងមកលើ សហគមន៍ ជាអ្នកងើបឡើងតវ៉ាទាមទារនូវការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើទាំងតូចទាំងធំជាពិពិសេសដើមច្បោះដែលកំពុងតែហុចផល  ត្រូវបានគេមើលឃើញថាជាក្រុមប្រឆាំងទៅវិញ។

សហគមន៍បានធ្វើការទាមទារដោយអហិង្សាសកម្ម  ឲ្យមានការលប់បំបាត់ជាស្ថាពរនូវសកម្ម​ភាព​ទាំងពីរខាងលើ  ដែលបានពុះកញ្រ្ជោលខ្លាំងក្លាក្នុងកំឡុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២។ អ្នកសកម្មជនព្រៃឈើនៅក្នុងខេត្តព្រះវិហារ បានរួមគ្នាជាមួយនឹងអ្នកសកម្មការពារព្រៃឈើនៃខេត្តដទៃ  ហើយបានក្លាយទៅជាបណ្តាញសហគមន៍ព្រៃឈើមួយនៅក្នុងប្រទេស។ ការទាមទារនេះ  បានផ្លាស់ប្តូរ​ទិសដៅពីការទប់ស្កាត់សកម្មភាពអាណាធិបតេយ្យព្រៃឈើ និងព្រៃសម្បទាននៅតាមមូលដ្ឋាន ឆ្ពោះទៅរកការធ្វើសកម្មភាពអហិង្សាសកម្មនៅថ្នាក់ជាតិ  ជាពិសេសទៅលើរដ្ឋបាលព្រៃឈើ។

នៅឯថ្នាក់អន្តរជាតិ​ក៍បានឆ្លើយតបតាមការទាមទាររបស់សហគមន៍ផងដែរ  ដូចជាមានការ​បញ្ជូនអ្នកជំនាញការលើអធិការកិច្ចព្រៃឈើ  ហើយបានជួយជ្រោមជ្រែងតាមយន្តការអន្តរជាតិ ជួយដាក់សម្ពាបញ្ឈប់សកម្មភាពអណាធិបតេយ្យព្រៃឈើនិងសម្បទានព្រៃឈើ ដោយសន្តិវិធី។

រហូតមកដល់ឆ្នាំ២០០២  ទើបបានប្រមុខរាជរដ្ឋាភិបាល ចេញនូវសេចក្តីប្រកាស់យ៉ាងធ្ងន់​ៗឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លាញព្រៃឈើទាំងពីរខាងលើយ៉ាងដាច់ខាត។ ឥទ្ធិពលនៃសេចក្តីប្រកាសនេះ  គឺបានកើតឡើងស្របពេលជាមួយគ្នាចំនួនបី៖ ការទាមទាររបស់សហគមន៍មានសន្ទុះខ្លាំងក្លាដោយអហិង្សា  ការអន្តរាគមន៍ពីព្រះមហាក្សត្រនិងពីអន្តជាតិ  និងការឆ្លើយតបជាវិធានការដាច់ខាតរបស់ប្រមុខដឹកនាំប្រទេស។ ក្រោមឥទ្ធិពលទាំងបីនេះ  នៅក្នុងប្រទេសកម្ពុជា  បានមានការរីកចម្រើនលើកិច្ចការវិស័យព្រៃឈើតាមរយៈការរៀបចំបង្កើតគោលនយោបាយជាតិ  ច្បាប់ជាតិនានា​ស្តីអំពីកិច្ចការពារបរិស្ថាននិងព្រៃឈើជាតិ មានដូចជាច្បាប់ព្រៃឈើឆ្នាំ២០០២  អនុក្រត្យសហគមន៍ព្រៃឈើ២០០៣  អនុក្រិត្យសហគមន៍តំបន់ការពារ​២០០៧ កម្មវធីព្រៃឈើជាតិ២០១០ និងច្បាប់បរិស្ថាន១៩៩៣។ នៅមុនព្រឹត្តិការណ៍ទាំងនេះ  គឺនៅក្នុងឆ្នាំ១៩៩៣ មានរាជក្រិត្យស្តីពីការបង្កើតឧទ្យានជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅខែមថុនា​២០១៦  រាជរដ្ឋាភិបាលកម្ពុជាបានដាក់តំបន់ចំនួន៥ ជាតំបន់អភិរក្សសត្វព្រៃ  ក្នុងនោះក៍មានព្រៃព្រះរការក្នងខេត្តព្រះវិហារផងដែរ។ អង្គការពន្លកខ្មែរមានការស្វះស្វែងរកគម្រោងគាំទ្រផែ្នកមូលនិធិនិងបច្ចេកទេស  ដើម្បីបានបន្ត និងជួយកសាងតាមគំនិតផ្តួចផ្តើមរបស់សហគមន៍ជាបណ្តាញផ្លូវការ  ដើម្បីចូលរួមធ្វើកិច្ចសហការការពារតាមអនុក្រិត្យ  ធានាដល់គោលបំណងយូរអង្វែង និងប្រកបដោយនិរន្តរភាពក្នុងការថែរក្សាព្រៃឈើឲ្យគង់វង្ស។ នៅក្នុងឆ្នាំ២០១៧នេះ  គំនិតផ្តួចផ្តើមរបស់​សហគមន៍ត្រូវបានគាំទ្រ និងរៀបចំចងក្រងជាបណ្តាញផ្លូវការឡើង។

សកម្មជនព្រៃឈើការពារដែនជម្រកសត្វព្រៃះរការ

[កែប្រែ]

បណ្តាញសហគមន៍ព្រៃព្រះរការ

[កែប្រែ]

ក្រោមការសម្របសម្រួលដោយអង្គការពន្លកខ្មែរ(PKH) បណ្តាញសហគមន៍ព្រៃព្រះរការ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដើម្បីគ្រប់ដណ្តប់លើស្រុកទាំងបីនៃដែលមានព្រំប្រទល់

អង្គការពន្លកខ្មែរ

[កែប្រែ]

គម្រោងNot1More (N1M)

[កែប្រែ]