អ្នកប្រើប្រាស់:សឹត ណារិទ្ធ
ព័ត៌មានសាលារៀន
ទស្សនកិច្ចសិក្សាស្ដីពីសហគមន៍ចូលរួមអភិវឌ្ឍន៍សាលារៀន
| ឈ្មោះសាលាៈ សាលាបឋមសិក្សាអង្គភ្នំតូច លេខកូដៈ ០៧០១០១០១០០១
ទីតាំងសាលាៈ ភូមិ ត្រពាំងកំភ្លាញ ឃុំ អង្គភ្នំតូច ស្រុកៈ អង្គរជ័យ ខេត្តកំពត ចម្ងាយពីទីរួមខេត្តទៅសាលារៀនៈ ៧៦ គ.ម រយៈពេលធ្វើដំណើរដោយរថយន្ដៈ ២ម៉ ១៥នាទី ថ្ងៃខែឆ្នាំបង្កើតៈ 1979 ទំហំដីៈ ១៧៦០៤ម២ ឈ្មោះនាយកសាលាៈ ឌុក ស៊ីដេត ភេទៈ ប្រុស លេខទូរស័ព្ទៈ ០១២ ៤២ ២៥ ២៦ |
១-ស្ថិតិ
-ចំនួនអគារ ០៣ខ្នង ក្នុងនោះធ្វើពីថ្ម ០៣ខ្នង និងធ្វើពីឈើចំនួន ០០ខ្នង ។ ចំនួន បន្ទប់រៀន ១៦បន្ទប់ ក្នុងកំពុងប្រើប្រាស់ ១៥បន្ទប់ មានបន្ទប់ទីចាត់ការ និងបណ្ណាល័យដាច់ដោយឡែក ។
-ចំនួនបុគ្គលិក ១៩ នាក់ ក្នុងនោះបុគ្គលិកបង្រៀនចំនួន ១៦នាក់ បុគ្គលិកមិនបង្រៀន ០៣នាក់
-ចំនួនសិស្សៈ
| ថ្នាក់ទី | សរុប | ស្រី | ក្រីក្រ | ពិការ | កំព្រា | អំពើហឹង្សា | ផ្សេងៗ |
| ម.ទាប | 23 | 14 | 04 | 0 | 0 | 0 | |
| ម.មធ្យម | 23 | 8 | 05 | 0 | 0 | 0 | |
| ម.ខ្ពស់ | 30 | 12 | 02 | 0 | 0 | 0 | |
| ១ | 80 | 45 | 06 | 0 | 0 | 0 | |
| ២ | 87 | 47 | 07 | 0 | 3 | 0 | |
| ៣ | 82 | 53 | 06 | 0 | 0 | 0 | |
| ៤ | 72 | 29 | 13 | 1 | 3 | 0 | |
| ៥ | 64 | 33 | 10 | 0 | 0 | 0 | |
| ៦ | 78 | 40 | 10 | 0 | 3 | 0 | |
| សរុប | 539 | 281 | 64 | 1 | 9 | 0 |
២-លទ្ធផលសិក្សាៈ
-ឆ្នាំសិក្សា ២០១៦-២០១៧ អាត្រាបោះបង់ ០០% អត្រាឡើងថ្នាក់ ៩៥% (ឆ្នាំសិក្សា ២០១៥-២០១៦ អត្រាបោះបង់ ០០ % និង អត្រាឡើងថ្នាក់ ៩៦% )
៣-សមិទ្ធផលពីការចូលរួមរបស់សហគមន៍
-បង់ថ្ម ចំនួន ១០ ជំនួយសហគមន៍ អស់ទឹកប្រាក់ចំនួន ៥០០,០០០៛ ឆ្នាំ ១៩៩៩
-ការសាងសង់អគារសិក្សា ០១ខ្នង ស្មើនិង ០៥បន្ទប់ ក្នុងឆ្នាំ ២០០១ សប្បុរសជន +សហគមន៍ អស់ថវិកាចំនួន ៦៨,៦៦៤,០០០៛
-អគារសិក្សា ០១ខ្នង មាន ០៣បន្ទប់ ២០០២ សប្បុរសជន អាមេរិក ៣,០០០ដុល្លារអាមេរិក និងលោក រស់ សាធ ចំនួន ១៥,០០០ដុល្លារអាមេរិក ។
-ដងទង់ជាតិ ជំនួយសហគមន៍ ចំនួន ១,៤៦៣,៥០០៛ ឆ្នាំ ២០០៣
-ទូរបណ្ណាល័យ ចំនួន ០១ ជំនួយលោកតាព្រះចៅអធិការ ៧០០,០០០៛ ឆ្នាំ ២០០៣
-ទូរបណ្ណាល័យ ចំនួន ០១ ជំនួយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ៧០០,០០០៛ ឆ្នាំ ២០០៣
-សាឡុងផ្ដៅ ចំនួន ១០០ដុល្លារអាមេរិក សហគមន៍ ឆ្នាំ ២០០៣
-បង់ថ្ម ២ឈុត អស់ថវិកា ២០០ដុល្លារ ជំនួយរបស់លោក សេង ថុង ឆ្នាំ ២០០៩
-បង្គន់អនាម័យ ០៣បន្ទប់ ឆ្នាំ ២០០៩ ជំនួយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ចំនួន ១៥០០ដុល្លារអាមេរិក
-ស្ដូបតម្កល់ព្រះពុទ្ធរូប ២០១២ លោក រស់ សាធ ចំនួន ៦,៥០០ ដុល្លារអាមេរិក ។
-បង្គន់អនាម័យ ០២បន្ទប់ ឆ្នាំ ២០១៣ សហគមន៍ចូលរួម ជាមួយ ២០០ដុល្លារអាមេរិក ជាមួយពុទ្ធិកបណ្ណាល័យ ។
-កុំព្យូទ័រ និងព្រីនទ័រ ឆ្នាំ ២០១៣ ឧបត្ថម្ភដោយប្រធានមណ្ឌលកុមារកំព្រារ ភូមិត្រពាំងខ្យង ៤១៥ដុល្លារអាមេរិក
-កញ្ចុះធ្វើពីឈើប្រក់ស្បូវ ឆ្នាំ ២០១៤ ថវិកា អេសអាយជី ចំនួន ១០០ដុលា្លរ និងសហគមន៍១,១០០,០០០៛
-កន្លែងលាងសម្អាតដៃ ឆ្នាំ ២០១៥ ជំនួយសហគមន៍ ៩,១១៥,០០០៛
-កន្លែងទឹកស្អាត ឆ្នាំ ២០១៧ ជំនួយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ចំនួន ៤,៣០០,០០០៛
-កញ្ចុះធ្វើពីដែកប្រក់សង្គ័សីក្រុមហ៊ុន សហគមន៍ ចំនួន ៦២៥ដុល្លារអាមេរិក ឆ្នាំ ២០១៧ ។