អ្នកប្រើប្រាស់:សេកលឿង
អំពីពិធីក្រុងពាលី
[កែប្រែ]ចំណុចនេះមានចម្ងល់យ៉ាងច្រើនពីមជ្ឈដ្ឋាននានា ខ្ញុំសូមបង្ហាញពីចំណុចខ្លះត្រូវ ចាប់អារម្មណ៍ គឺវចនានុក្រមសម្ដេច ជួន ណាត ទំព័រ ៧៣៩, ពលី ប្រែថា : ការបូជា សួយ អាករ ពន្ធដារ តង្វាយ សំណែន ការសង្គ្រោះ ចំណែកបុណ្យ ។ ដូច្នេះការ ធ្វើក្រុងពលី គឺការចែកចំណែកបុណ្យ ឬការសង្គ្រោះដល់ស្ដេចក្រុងពលឹ ដែលមាន កំណើតជាមនុស្សពាក់កណ្តាល សត្វពាក់កណ្តាល ។ ស្ដេចនេះមានកូនស្រី១ ប្រុស៦ ។ ស្រី១នេះបានជាភរិយា ជម្ពូបាបកាស ជាកូនស្ដេចនាគ ហើយត្រូវបានត្រួតត្រានគរ ១៦ ក្នុងជម្ពូទ្វីប ។ ។ ពេលព្រះពុទ្ធត្រាស់ដឹង អប់រំមនុស្សជាច្រើន ហើយដើរតាមព្រះអង្គ ។ ជម្ពូបាប កាសខឹង ទៅប្តឹងបិតាក្មេក គឺស្តេចក្រុងពលី ពលីខឹងមកជួបព្រះពុទ្ធ ។ ព្រះពុទ្ធនឹងស្តេច ក្រុងពាលី ធ្លាប់មាននិស្ស័យជាមួយគ្នា តាំងពីកំណើតជាស្វាខ្មៅ (ព្រះពុទ្ធ), ស្វា.ស (ក្រុង ពលី) យកគ្នាជាសម្លាញ់ ស្វាខ្មៅអប់រំ រួចស្វា.សប្ដេជាសុំថា គ្រប់ពេលណាៗទាំងអស់ កុំ ឲ្យខ្ញុំរំលងពីចក្ខុអ្នកឡើយ ។ ពេលនេះស្វាខ្មៅមកជាព្រះពុទ្ធ ស្វា.សជាក្រុងពលី, ពលឹ សុំបួស ព្រះពុទ្ធមិនអនុញ្ញាត ព្រោះព្រះពុទ្ធទាំងឡាយមិនបំបួសមនុស្សមានលក្ខណៈមិន គ្រប់ដូច្នេះទេ គឺបានត្រឹមឲ្យសីល ៥ ។ ស្ដេចក្រុងពលឹសំណូមពរថា : បើដូចច្នេះសំណូម ពរតទៅ បើពុទ្ធបរិស័ទធ្វើកិច្ចអ្វីៗ សូមមេត្តាចែកផលបុណ្យឲ្យទូលព្រះបង្គំផងដើម្បីឆាប់ រួចពីអកុសលកម្មដែលមានរូបរាងជាមនុស្សពាក់កណ្តាល ស្វាពាក់កណ្តាលយ៉ាងនេះ ។ យ៉ាងនេះឯងហើយ បានជាតៗមកពេលធ្វើពិធីផ្សេងៗ គេប្រកាសក្រុងពលីទាំង៥ មាន + បុព្វបេតពលី ជូនដល់អ្នកស្លាប់ ។ អតិថិពលី ជូនដល់គ្រប់ជនទូទៅ ។ ញាតិពលី ជូនដល់ញាតិ ...... រាជពលី ជូនដល់រដ្ឋអំណាច មានសុំច្បាប់ អនុញ្ញាតបង់ពន្ធជូនរដ្ឋ ។ល។) ទេវតាពលី ជូនដល់ពពួកទេវតា ពិសេសក្នុងនោះជូនដល់ស្តេចក្រុងពលីនោះឯង ។ ឯការច្រឡំកន្លងមក ព្រោះយល់មិនច្បាស់ថា : សែន ស្ដេចក្រុងពលី, ខ្លះកាន់សីល ៥-៨-១០ មិនហ៊ានធ្វើ ខ្លាចដាច់ត្រៃសរណគមន៍ ។ តាមពិត គឺជារឿងចែក ចំណែកបុណ្យពិសេសមួយ ក្នុងពិធីបុណ្យទាំងឡាយ ។
(រឿងនិទាន សៀវភៅប្រពៃណីខ្មែរ របស់ពុទ្ធសាសនបណ្ឌិតបោះពុម្ព ព.ស ២៥០៨) ម្យ៉ាងទៀត បើពិនិត្យព្រះត្រ័យបិដកភាគ ៤៤ ទំព័រ ៨៩ ព្រះពុទ្ធបានសំដងជាមួយ អនាថបិណ្ឌិកសេដ្ឋី អំពីភោគៈ ៥, ភោគៈទី៤ ត្រូវធ្វើពលី ៥ យ៉ាងមាន
១- បុព្វបេតពលី
២- អតិថិពលី
៣- ញាតិពលី
៤- រាជពលី
៥- ទេវតាពលី
របៀបប្រកាសក្រុងពលីតាមបែបខ្មែរបុរាណ
[កែប្រែ]ពិធីនេះឃើញភាគច្រើនក្នុងពិធីមង្គលការនិងបុណ្យផ្សេងៗ
ឧកាស ខ្ញុំព្រះករុណា សូមគោរពអារាធនា ត្រៃត្រឹង្ស នរិន្ទទេវាទេវតា ទាំង ឆកាមា ទាំងអ្នកតាចាស់ស្រុក ទាំងម្រេញគង្វាល នាងហ៊ីង ព្រះធរណី ទាំងទេព្ដា ទេពធីតា ក្នុងភូមិភពនភាល័យព្រះនេត្រវេទមកុដិ បរិសុទ្ធ អង្គអសុរិន្ទឥន្ទកោសីយ៍ ទើបយាងសម្តេចព្រះស្រី ទិញព្រហ្មលោកា មហាសុរំង ឥសីសុទ្ធព្រះចិន្តាថ្លា ព្រះចន្ទ កុមារ ព្រះយក្សកុមារ ព្រះវិរុឡ្ហកៈ សេនាព្រះរាម ទើបព្រះអង្គបញ្ជាព្រះបារមីសូរ ព្រះ ចតុលោកបាលព្រះបាទស្ដេចភុជង្គនាគ ព្រះពិស្ណុ ព្រះបាទ ក្រុព ព្រះវេស្សវណ្ណ ព្រះបាទឆ័ត្រពាន់ ព្រះបាទកងជុំ ព្រះព្រហ្មមុខបួន ព្រះរាម មុខដប់ មូលមកសព្វគ្រប់ទាំង ព្រះធម៌ ៨៤០០០ ព្រះធម្មក្ខន្ធ ទើបលោកហោះឈានចាកឋាន វិមានមកគង់ក្នុងទីនោះ ព្រោះយើងខ្ញុំជាអ្នកដើមការទាំងបួន សាមីខ្លួនទាំងពីរមាននាម(បើក្នុងពិធីមង្គលការ.....បានរៀបចំប្រដាប់ប្រដា សំពត់ផ្នត់ ប្រេងម្សៅ ក្រាស់ កញ្ចក់ ពោត សណ្ដែក ល្ង ព្រម ទាំងភស្តុភាបណ្ណាការក្រយាបូជាសូមអញ្ជើញស្តេចក្រុងពលី យាងមកទទួលយកនូវ ក្រយាបូជានេះហោង ។ តមកអាចារ្យសូត្របាលីជូនពែ ៖ អមនុស្សោ វា អមនុ- ស្សី វា ភូតោ វា ភូតី វា បិសាចោ វា បិសាចី វា អសុរោ វា អសុរី វា ភុញ្ញ ស្វាហាយៈ ។ រួចចង្អុលទិសនាំតែចេញគឺតាមដង្ហើមថ្ងៃ អាទិត្យ ទិស ឧត្តរ, ច័ន្ទ ទិសនិរតី, អង្គារ និង ពុធ ទិសឦសាន, ព្រហស្បតិ៍ ទិសបូព៌, សុក្រ ទិស អគ្នេយ៍, សៅរ៍ ទិសទក្សិណ ។ តែមុននឹងនាំតែចេញ អាចារ្យធ្វើសញ្ញា បើខ្នើត លើក ដឡើង អ្នកភ្លេងដឹងថា ផ្ងារពែ ។ បើរនោច លើកដៃឡើងដែរតែខ្វែងដៃ អ្នកភ្លេងដឹង ថា ផ្កាប់ពែ ។ អ្នកភ្លេងលេងបទសែងពែ ដោយមានអ្នករបាំពីរនាក់ រាំចាប់ពែសែង ចេញតាមទិសដែលអាចារ្យចង្អុល ។ ចំពោះពិធីក្រុងពលីតាមបែបព្រះពុទ្ធសាសនា យើងឃើញមានភាគចើនក្នុងពិធី បុណ្យបញ្ចុះសីមា លើកផ្ទះ ឡើងផ្ទះ ឆ្លងរោងរាន ឆ្លងថ្នល់ ឆ្លងស្ពាន ឆ្លងសាលាឆទាន ឆ្លងស្រះ ឆ្លងដើមពោធិ៍ ឆ្លងព្រះត្រៃបិដក និងសមិទ្ធិផ្សេងៗទៀត ឬពិធីបញ្ចុះបឋម សិលាជាដើម ។ល។
ក្នុងពិធីនេះរបៀបប្រកាសទេ ដូចក្នុងពិធីក្រុងពលីបញ្ចុះសីមា គ្រាន់តែខុសគ្ន អំពីឈ្មោះនៃពិធីប៉ុណ្ណោះ (សូមពិនិត្យមើលក្នុងពិធីបញ្ចុះសីមា) ឯវត្ថុដែលគេរៀបក្នុង ពិធីក្រុងពលី គេច្រើនជូនទៅអាចារ្យ ឬចែកជាទាន ។
បញ្ជាក់ : ពិធីក្រុងពលីមានច្រើនបែប នៃពិធីកម្ម ដែលជាទម្លាប់ យើងខ្ញុំបានលើក ឡើងដូចជា ក្នុងពិធីបូជាសព (មើលអំពីវិធីរៀបចំសព) និងពិធីលើកផ្ទះ (សូមមើល ត្រង់កន្លែងពិធីលើកផ្ទះ) ។
ឯវិធីដែលអាចារ្យត្រូវធ្វើគឺ ក្រោយពីរៀបចំស្រេចបាច់ហើយ អាចារ្យចាប់ធ្វើ ពិធីបួងសួងប្រកាសទេវតា តាមខ្លឹមសារដែលបានជំរាបជូនខាងលើស្រាប់ បន្ទាប់មកអាចារ្យចាប់ផ្ដើមនមស្សការជាមួយពុទ្ធបរិស័ទ ។ ខាងចុងសូត្រ យោកប្បកោដី បន្ទាប់មកអាចារ្យប្រកាសបន្តទៀតថា ៖ រួច បពិត្រទេវតា គ្រប់ទាំងគន្ធព្វគ្រុឌនាគា ព្រះឥន្ទព្រះព្រហ្ម ព្រះចតុលោកបាលន ទោះទាំងទេពធរណ៏ ទាំងគិរីទីព្រឹក្សព្រៃទ្វីបកោះ ជ្រោះជលស័យសមុទនស្ទឹងនទី ទេព្ដាស្ថិតសព្វស្ថាន សួគ៌ភិមានអាកាសថ្មី មែនពិតមានឫទ្ធីបុណ្យបារមីពីបុព្វពិតព្យាបាល រក្សា គេជិះយើងទំរឭកនឹកគិតប្រកាសថា សូមជួយជោគជ័យ បំបាត់នាក្ដីអន្តរាយ យើងខ្ញុំសូម សុខសេរីជ័យវុឌ្ឍទីសប្បាយ ក្នុងអង្គវង់រូបកាយ ចំរើនយូរអាយុផង ដោយ គុណបុណ្យតេជះ យើងប្រកាសនេះឯងហោង(គជះសីលទានផងចំរើនរុងវង់កូសល ត្បិតយើងខ្ញុំ មានមន្ទឺ ចិត្តបេតីប្រតិពល ឃើញអានិសង្សផល បរិយត្តិធម៌នបុណ្យ ទាន សូមជួយឲ្យបានសុខស្លស្តីជ័យក្សេមក្សាន្ត សូមលោកអ្នកម្ចាស់.............. បុញ្ញសម្បទា មានសម្បត្តិជាបុណ្យ សូមស្តេចចតុលោកកបាលមានព្រះបាទ ធតរដ្ឋ កាន់ទិសបូព៌, ព្រះបាទ វិរូបក្ខៈ កាន់ទិសបស្ចឹម, ព្រះបាទវិរុឡ្ហកៈ កាន់ទិសទក្សិណ, ព្រះបាទ កុវេះ កាន់ទិស ឧត្តរ, មហារាជទាំងបួនស្ថិតក្រោមអំណាចព្រះឥន្ទ សូមមេត្តា អញ្ជើញមកជាអធិបតីនយើង និងសូមជូនពរជ័យសិរីមហាប្រសើរ ចូលមករក្សាធម្ម ការពួកយើងថ្កើងសាធុការទៅហោង។ បន្ទាប់មកទៀតក៏ផ្តើមកម្មវិធីតាមសំណូមពរ ម្ចាស់ទានប្រធានដើមបុណ្យ ឬតាមកម្មវិធីដែលមានគ្រោងទុក ។