Jump to content

អ្នកប្រើប្រាស់:សែម សំអាន

ពីវិគីភីឌា

លោក សែម សំអាន បានចូលបម្រើការដំបូងនៅក្នុងមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ជាប្រធានគ្រប់គ្រងគម្រោងមូលនិធិ នៃមូលនិធិ ម៉េងលី ជេ. គួច ។ ក្រោយមកទៀត ក្នុងកំលុងខែធ្នូ ឆ្នាំ២០២០ លោកត្រូវបានផ្លាស់ប្តូរតួនាទីមកជា មន្រ្តីប្រតិបត្តិការជាន់ខ្ពស់ នៅក្នុងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ប៉ុន្តែក្រោយមក នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកត្រូវបានផ្លាស់ប្តូរតួនាទីមកជា ប្រធានគ្រប់គ្រងកម្មវិធី នៃមូលនិធិ ម៉េងលី ជេ. គួច រហូតដល់បច្ចុប្បន្ន។


មុនពេលចូលបម្រើការនៅមូលនិធិ ម៉េងលី ជេ. គួច លោកបានបម្រើការងារក្នុងតួនាទីមួយចំនួនដូចជា គ្រូបង្រៀនភាសាអង់គ្លេស មន្រ្តីរដ្ឋបាល ប្រធានគ្រប់គ្រងគម្រោង ប្រធានគ្រប់គ្រងកម្មវិធីនៅក្នុងអង្គការក្នុងស្រុកមួយចំនួន ហើយចុងក្រោយគឺធ្វើជានាយកប្រតិបត្តិ នៃអង្គការមួយក្នុងខេត្តកំពង់ចាម រយៈពេល៨ឆ្នាំ។


លោក សែម សំអាន បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រង ឯកទេសគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងឆ្នាំ២០១០។ លោកក៏បានទទួលវគ្គបណ្តុះបណ្តាលជាច្រើនផងដែរ ដូចជាភាពជាអ្នកដឹកនាំ ជំនាញសម្របសម្រួល ជំនាញបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការសរសេររបាយការណ៍ជាដើម។


លេខទូរសព្ទ៖ 077 444 242 / 086 444 242