អ្នកប្រើប្រាស់:ហ្សុះ ដុនបូស្កូ

ពីវិគីភីឌា

ខ្ញុំបាទ ឈ្មោះ សាន់​ ហ្សុះ ​ភេទប្រុស​ កើតថ្ងៃទី ០៥​ ខែមិនា ឆ្នាំ​ ១៩៩១​​ ស្ថិតនៅភូមិត្រពាំងរពៅ​ ឃុំព្រែកត្នោត​ ស្រុកកំពត ខែត្តកំពត ជាសិស្សរៀនផ្នែក ​ទំនាក់ទំនងសង្គម ​នៃសាលាបច្ចេកទេស ដុនបូស្កូ​ ខេត្ត កែប។

[[ភូមិត្រពាំងរពៅ]]

គឺជាភូមិមួយដែលខាងទិសលិចស្ថិតនៅជាប់ក្រុងព្រះសីហនុគឺភូមិព្រែកប្រស់​ ហើយ​ទិសខាងកើតជាប់នឹងព្រែកក្រែងខាងត្បូងជាប់នឹងសមុទ្រ ខាងជើងជាប់និងភ្នំបូកគោ ហើយ ភូមិនេះស្ថិត​នៅ​ក្នុង ​ឃុំព្រែកត្នោត។ហើយក្នុងឃុំព្រែកត្នោត មានភូមិទាំងអស់ចំនួន០៥ គឺ:ភូមិត្រពាំងរពៅ ភូមិព្រែកក្រែង ភូមិ​ព្រែកត្នោត​ និង ភូមិចង្ហោន។នៅក្នុងភូមិត្រពាំងរពៅមានប្រជាជនភាគច្រើនជាអ្នកនេសាទ កសិករ អាជីវករ អ្នកទាំងអស់គ្នាខិតខំធ្វើការងារខ្លាំងណាស់។ ក្នុងភូមិនេះមានគ្រួសារ​ប្រហែលជាង៥៦០គ្រួសារដែលបានរស់នៅទីនេះ។ភូមិនេះផងដែរក៏មានទេសភាពដ៏ស្រស់ស្អាតផងដែរដូចជា:មានដើមឈើធំៗមានម្លប់ត្រជាក់គួរឲទាក់ទាញភ្ញៀវទេសចរគ្រប់ៗរូប។មានភ្នំបូកគោ ដ៏គួរឲទាក់ទាញមើលទៅឃើញភ្នំច្បាស់ៗទេសភាពល្អស្រស់ឆើតឆាយខៀវបំប្រងមានកុកហើរទាំងគូរៗមើលទៅគួរឲចាប់ចិត្ដជាពន់ពេក។​ ជាពិសេសភូមិនេះនៅជាប់សមុទ្រ ធ្វើឲកាន់តែងាយស្រួលក្នុងការដើរលេងសមុទ្រ​ និងងាយស្រូលញាំម្ហូបអាហារសមុទ្រមានដូចជា:ក្ដាម ខ្យង​ ងាវ គ្រំ មឹគ .ល.។

[[ចំណាត់ថ្នាក់ក្រុមៈ​ សាលាដុនបូស្កូ]]