អ្នកប្រើប្រាស់:អ៊ូ មុំ
អ៊ូ មុំ (Ou Mom) មានស្រុកកំណើតនៅខេត្តព្រះសីហនុ ប៉ុន្តែគាត់បានចាកចេញពីស្រុកកំណើតជាមួយឪពុកម្តាយ តាំងពីដើមឆ្នាំ ១៩៨៨ នៅពេលគាត់មានអាយុ៣ខែមកម៉្លេះ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យបាក់ទូក គាត់ក៏បានទទួលអាហារូបករណ៌រៀនថ្នាក់បរិញ្ញាប័ត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩។
គាត់បានចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មានដំបូង បន្ទាប់ពីគាត់មើលឃើញស្ថានភាពខ្វះខាតធនធានអ្នកសារព័ត៌មានស្ត្រី នាឆ្នាំ២០០៩។ មុនពេលក្លាយជាអ្នកសារព័ត៌មានពេញសិទ្ធិ នៅកាសែតភ្នំពេញប៉ុស្តិ៍ គាត់ក៏ធ្លាប់បានហាត់ការ ផ្នែកការងារផ្សេងៗ ដូចជា ផ្នែកវិទ្យុ ទូរទស្សន៍ និងការងារ សរសេរ និងបកប្រែព័ត៌មាននៅតាមស្ថាប័នព័ត៌មានមួយចំនួន ដូចជា ទស្សនាវដ្តីប្រជាប្រិយ មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អង្គការប៊ីប៊ីស៊ី វើលសើវ៉ីស ត្រាស់ ជាដើម។
បច្ចុប្បន្ន គាត់គឺជាមន្ត្រីទំនាក់ទំនង នៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដែលមានតួនាទីជាអ្នកផ្សព្វផ្សាយ និងចែករំលែកព័ត៌មានរបស់អង្គការដែលធ្វើការពាក់ព័ន្ធនឹងការជួយស្ត្រីកម្ពុជា ដែលរងគ្រោះ ដោយអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ថវៈ និង សិស្ស និស្សិត ក្រីក្រ ដែលកំពុងប្រឈមនឹងវិបត្តិ។
ក្តីសុបិន្តរបស់គាត់ ទៅថ្ងៃអនាគត គាត់ចង់បើកភ្នាក់ងារផ្សព្វផ្សាយម៉ាក (Brand Building agency)ដ៏មានគុណភាព ប្រកបដោយវិជ្ជាជីវៈ លំដាប់អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា៕