Jump to content

អ្នកប្រើប្រាស់:199.68.218.148

ពីវិគីភីឌា
  ខ្ញុំបាទ វ៉ា ប៊ុណ្ណនី មានកិត្តិយសនឹងធ្វើការណែនាំមកនូវ «ពាក្យបណ្តៅប្រជាប្រិយទំនើប»ដល់ប្រិយមិត្តទាំងឡាយ  ដែលស្នេហាវិស័យអក្សរសាស្ត្រ។អក្សរសិល្ប៍មួយបែបនេះ  នឹងនាំអ្នកសិក្សា អ្នកចូលចិត្តអាន  និងរកប្រស្នាមាន

រំញោច មានការគិតដើម្បីរកចម្លើយមួយដ៏សមស្របតាមវិទ្យាសាស្ត្រ គ្មានភាពចំអាសចំអូម និងជួយដល់កូនខ្មែរ គ្រប់រូបឱ្យរំលឹកឡើងវិញនូវ ស្រះនិស្ស័យ ស្រះពេញតួ និងព្យញ្ជនៈខ្មែរផងដែរ។លើសពីនេះទៅទៀត ចម្លើយទាំង ឡាយ អាចនឹងរកឃើញតាមរយៈការឆ្លាតវៃ ភាពរហ័សរហួន ហើយក៏រួមផ្សំនឹងចំណេះទូទៅផងដែរ។

ពាក្យបណ្តៅ ១-ពាក្យថាព្រះពុទ្ធព្រះធម៌ព្រះសង្ឃ និយាយឱ្យត្រង់ពាក្យណាទៅមុន បើបកស្រាយឃើញនោះវាជាទុន មិនទុរជនចេះគិតស្វែងយល់។ ២-ដំឡែ តម្លៃ ដំណែ ដំណេក បើចាំដូចសេកមិនសូវប្រយោជន៍ រៀនពាក្យគន្លាស់ពិតមិនអសោច អង្កាច់អង្កើតត្រឡប់បែរក្រោយ។ ៣-សក់កន្រ្ទើងរើងគេហៅថាព្រា យមិនរេរាស្ម័គ្រចូលបម្រើ ន័យដូចព្រះកេសកណ្តាលដំណើរ បួនពីរដងស្នើពាក្យតែបួនម៉ាត់។ ៤-គេថា កាលអើយកាលណោះណា ឯកអង្គយក្សាឃ្លានចំណី រៀបរាប់ហើយពោលលេងសំដី សិល្បៈបុរីនាមអ្វីដែរ។

៥-ម៉ែឱ្យឈ្មោះចំ តាអ្នកបង្ខំ ដ្បិតនៅខ្វះន័យ វគ្គបីចុងក្រោយ ស្រៈពីរប្រពៃ វគ្គបួនមមៃ

					ក្រោយគេចូលមក។

៦-‹ឧ ម› ថាខុស ‹ម›មានកំហុស ឱ្យ ‹ត›ទទួល ផ្ញើជើងខ្លួនឯង មិនពិបាកជួល វគ្គប្រាំជ្រើមជ្រួល ចុងក្រោយថាត្រូវ។ ៧-ប្រហែសប្រហោង ប្រហាតថ្មីថ្មោង ប្រហើរឆ្កាឆ្កាង ជំនាន់អាវខ្មៅ ដំបងត្រដាង ប្រហិតចោរសាង

  					តើប្រ...អ្វីដែរ?។

៨-សម្លប្រហើរ ប្រហុកថើៗ រសមិនឈ្ងុយឆ្ងាញ់ ប្រហែលក្នុងចិត្ត មមែដល់ម្សាញ់ បរិវារខ្នាញ់ ហៅប្រ...អ្វីទៅ?។ ៩-រៀមស្រឡាញ់ស្រី ‹ី›ចិត្តអប្រិយ ចាកចោលបងទៅ បន្សល់ដំបង វាយក្បាលក្រយៅ សេសវគ្គកម្លៅ

					ជាតួទីប្រាំ។

១០-យកគូទពំនាក់ គ្រប់ខែមិនធ្លាក់ មិនទាន់ដល់ថ្ងៃ ផ្ទុយនឹងកន្លះ រកទៅចរណៃ ផ្ទៃមានតម្លៃ ៥ម៉ាត់សាច់ញាតិ។ ១១-ជាពាក្យសម្ចី រាស្រ្តខ្មែរប្រុសស្រី ក៏ចូលចិត្តដែរ អាហារពេលព្រឹក អ្នកក្រុងអ្នកស្រែ បារាំងភ្នែកថ្លែ ឆ្ងល់ខ្មែរចេះឆី។ ១២-នំបុរាណខ្មែរ ទាំងក្រុងភូមិស្រែ ចូលចិត្តអាស្រ័យ ផ្សំថែមសម្ល ការីសម័យ នាំយ៉ាកែច្នៃ

					ឈ្ងុយឆ្ងាញ់ពិសា។

១៣-វគ្គពីរខាងដើម តួ ‹ន ›សម្បើម មិនមែនតួ ‹ទ › បែរជាជើងវិញ ជាអ្នកទល់ទ្រ និស្ស័យជំហរ ទីបួនចូលរួម។ ១៤-វាផ្ទុយនឹងឈឺ បើតាមលេចឮ ខុសពីបុរស នៃដូចខេមរៈ ចម្បងស្ម័គ្រស្មោះ មិនងាយដៃដោះ នាមភរិយា។ ១៥-និមិត្តរូបជាតិ ពណ៌ខ្មៅហួសមាឌ ប្រើការច្រើនមុខ ស្លឹកយកប្រក់ផ្ទះ ដើមជារនុក ផ្ទោងរតទំនុក ផ្លែស្លវេចនំ។ ១៦-ផុតពូជដែនដី អូសទាញសក្ខី ជួយអ្នកស្រុកស្រែ ជាចតុប្បាទ សាច់ក៏ឆ្ងាញ់ដែរ បព៌តមានស្នេហ៍

                                         ពីរម៉ាត់គ្រប់ន័យ។

១៧-អាចបុកឆាបចៀន មិនបាច់របៀន ឬក៏អន្សម ហូបបានតាមចិត្ត មិនបាច់តំណម វគ្គពីរដើមចម សូមជួយបង្រ្គប់។ ១៨-ចា ចូង ជង ជុំ ចូលមកជំនុំ ប្រើពាក្យគន្លាស់ ប្រើការអាស្រ័យ មិនដែលមានទាស់ មិនកមរមាស់ ជំនួយក្រពះ។ ១៩-ពាក្យទ្រាំងគល់ រ៉ី ជាតិខ្មែរសក្ខី និមិត្តរូបជាតិ ងាយដូចបកចេក សន្តានផងញាតិ កុំរំលងឃ្លាត ព្យាយាមរកទៅ។ ២០-ផ្កាប ផ្កាស ផ្កួល ផ្គៃ មេត្តាលកលៃ លេងពាក្យបណ្តៅ ចូលចិត្តគន្លាស់ នោះឃើញសខ្មៅ ត្មាតឱ្យសំណៅ នាមជាបុប្ផា។ ២១-ខ្លួនខ្ញុំសំប៉ែត ធំច្បាស់ក្រឡែត ប្រសិនគេសប់ ទុកតាំងពិធី ជួនកាលគេស្អប់ ផូងផាំងមិនស្ងប់

					ច្រើនពណ៌ចម្រុះ។

២២-ស្រីអើយស្រីខ្មៅ ប្រើជាសំណៅ ផងមនុស្សប្រុសស្រី ជាមួយហត្ថា បណ្តាលបណ្តុះ កោសលប់ត្រូវខុស

					តាមតម្រូវការ។	

២៣-បើស្រឡាញ់ស្រី ឱ!ប្រុសពិសី មិនមែនជាកង តុបតែងនៅសក់ កុំឱ្យមានហ្មង ជើង‹រ›ផ្តោះផ្តង

					ឱ្យបងពេញចិត្ត។

២៤-មានសត្វពពីរ លើធរណី ដោយមានទម្ងន់ ក្នុងគ្រានេះម្តង លើសលប់ពេកពន់ ពិបាកបន្ទន់ ដ្បិតតេឧទរ។ ២៥-លើកកូនដាក់ភ្លៅ ស្រទន់និត្យនៅ ពីរោះរណ្តំ បងសូមបីបម នួននាងសម្ងំ សូរ្យសៀងស្រណម

					រៀមរ៉ាកៀកកើយ។

២៦-ពៅអើយស្រីពៅ ដាក់អូនលើភ្លៅ ត្រកងបំពេរ អង្អែលអូនច្រៀង លន្លោចម៉្លេះទេ សំនៀងមាសមេ ឱ្យលង់អារម្មណ៍។ ២៧-សាច់ជ្រូក១ខាំ ហូបបាន២ឆ្នាំ ណាចៅសំណប់ ប្រសិនបើចៅ ពិតជាមិនស្អប់ ឱ្យឆ្លាតប្រសប់ គ្រប់តាមផែនការ។ ២៨-ជីដូននិងយាយ លោកាទំនាយ ឱ្យយាយស្លាប់មុន ចៅស្រីកោរសក់ កម្មកាចទារុណ អំណោយជាទុន

					តើនោះជាអ្វី?។

២៩.ម៉ែឱ្យមីនលា កូនគួរកាប់ឆ្ការ សង្រួមត្រឹមត្រូវ ពាក្យគន្លាស់ត្រង់ ផូរផង់ឥឡូវ និស្ស័យតម្រូវ ទី៤បង្គ្រប់។ ៣០.ពាក្យបណ្តៅបរិវារសព្ទ ប្រកួតផ្តើមស្រាប់មិនទាន់គ្រាប់ន័យ ពូកែរកឃើញហៅឆ្លាតវាងវៃ ប្រាជ្ញាលកលៃអក្សរសាស្រ្តខ្មែរ។ ៣១.តាឱ្យពាក្យ«យែក » តែយាយវែកញែក មិនទាន់ត្រឹមត្រង់ បរិវារសព្ទ បម្រាប់ប្រមង់ នាំមុខតម្រង់

         					ពីម៉ាតគ្រប់ន័យ។

៣២.វគ្គបួនកណ្តាល ទម្ងន់មិនស្រាល ផ្សំនិស្ស័យប្រាំ វគ្គមួយទីមួយ មិនព្រួយដុតដាំ បើតាមចំណាំ ផ្ទួនពីរលើកទៀត។

ចម្លើយ ១- ព្រះសង្ឃ ព្រះធម៌ និងព្រះពុទ្ធ ២-ដំឡែ អាចគន្លាស់មកជា ដំឡែខ្មូង គឺដំឡូងខ្មែរ តម្លៃ អាចគន្លាស់មកជា តម្លែខ្មៃ គឺតម្លៃខ្មែរ ដំណែ អាចគន្លាស់មកជា ដំណែខ្មាំ គឺដំណាំខ្មែរ ដំណេក អាចគន្លាស់មកជា ដំណេកចាំ គឺដំណាំចេក។ ៣-ព្រាយក្បាលប្រាំបី ៤-យីកេ ៥-ចំណាន ៦-ឧត្តម ៧-ប្រហារ ៨-ប្រហេតប្រហាត ៩-ស្រស់ ១០-ពីងពាងពងពេញពោះ ១១-នំប៉័ង ១២-នំបញ្ចុក។ ១៣-ចន្ទី ១៤-ជាស្រ្តីខ្មែរ ១៥-ដើមត្នោត ១៦-គោព្រៃឬក្របីព្រៃ ១៧-ចេក ១៨-ចា អាចគន្លាស់មកជា ចាណាំវ៉េក គឺចេកណាំវ៉ា ចូង អាចគន្លាស់មកជា ចូងអំបេក គឺចេកអំបូង ជង អាចគន្លាស់មកជា ជងពាន់ម៉េក គឺចេកពងមាន់ ជុំ អាចគន្លាស់មកជា ជុំតេក គឺចេកទុំ។ ១៩-ត្រីគល់រាំង ២០-ផ្កាប អាចគន្លាស់មកជា ផ្កាបកុឡា គឺផ្កាកុឡាប ផ្កាស អាចគន្លាស់មកជា ផ្កាសក្រដា គឺផ្កាក្រដាស ផ្កួល អាចគន្លាស់មកជា ផ្កួលរំដា គឺផ្ការំដួល ផ្គៃ អាចគន្លាស់មកជា ផ្គៃត្របែកប្រា គឺផ្កាត្របែកព្រៃ ឬផ្គៃប្រា គឺផ្កាព្រៃ(ផ្កាលឿងរាជ)។ ២១-ប៉េងប៉ោង ២២-ខ្មៅដៃ ២៣-ក្រង, ក្រងសក់ ២៤-សត្វពីងពាងពងពេញពស់ ២៥-ទ្រ ២៦-ទ្រ ២៧-ហូបចុងឆ្នាំ និងដើមឆ្នាំ ២៨-ឃ្នាបគាបសក់ឬ ដង្កៀបកៀបសក់ ២៩-ម៉ាលីនី ៣០-ប្រកួតប្រជែង ៣១-យំយែក ៣២-ទឹកកក។