អ្នកប្រើប្រាស់:Chan sc 5

ពីវិគីភីឌា
Jump to navigation Jump to search
សូមស្វាគម៏កាមកកាន់វិគីភីឌារបស់ខ្ញុំ

មាតិកា

លិទ្ធិប្រជាធិបតេយ្យ[កែប្រែ]

គោលបំណង[កែប្រែ]

ដើម្បីអោយយុវជនយល់ដឹងអំពីគោលការណ៏នៃលទ្ធិប្រជាធិបតេយ្យ និង ទិដ្ឋភាពសំខាន់ៗនៃរបបប្រជាធិបតេយ្យបែបសភានៅក្នុងព្រះរាជាណាចក្រកម្ពុជា

1.លំនាំដើម[កែប្រែ]

របបប្រជាធិបតេយ្យគឺជាទំរង់នៃរដ្ធាភិបាល ដែលប្រជាពលរដ្ធជាម្ជាស់អំណាច។ ប្រជាពលរដ្ធធ្វើសេចក្តីសំរេចចិត្តសំរាប់ រដ្ធាភិបាលរបស់ពួកគេ។ ប្រជាធិបតេយ្យតំណាង​​​​[១]ត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន។ ក្នុងប្រជាធិបតេយ្យតំណាង ពលរដ្ឋ បោះឆ្នោតជ្រើសរើសតំណាង ដែលតំណាងទាំងនោះជាអ្នកធ្វើសេចក្ដីសំរេចចិត្តប្រកបដោយភាពច្បាស់លាស់ និងចាំបាច់សំរាប់អោយ រដ្ឋាភិបាលមួយធ្វើការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ព្រះរាជាណាចក្រកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យតំណាង ជាឧទាហរណ៏ គឺការបោះឆ្នោត ជ្រើសតាំង សមាជិករដ្ឋសភា ឬ ហៅថាតំណាងរាស្រ្ត។ ប្រជាពលរដ្ធកម្ពុជាជ្រើសតាំងសមាជិកសភា ដើម្បីធ្វើសេចក្ដីសំរេចចិត្ត ជំនួសពួកគាត់។ យើងត្រូវអោយសមាជិកសភាទាំងនោះមានការទទួលខុសត្រូវ ប្រសិនបើយើងយល់ថាពួកគាត់ជាតំណាងរបស់យើងទាំងអស់គ្នា ពីព្រោះយើងជាអ្នក បោះឆ្នោតជ្រើសតាំងគាត់។ នៅក្នុងរបបប្រជាធិមតេយ្យ អ្នកតំណាងត្រូវទទួល ខុសត្រូវចំពោះប្រជាពលរដ្ឋនៅក្នុងមណ្ឌលរបស់ខ្លួន។ ក្នុងអំឡុងពេលបោះឆ្នោតពលរដ្ធ នៅក្នុងមណ្ឌលនីមួយៗអាច សំដែងការគាំងទ្រ ឬ មិនគាំទ្រតំណាងរបស់ខ្លួនតាមរយៈ ការបោះឆ្នោតអោយ ឬ មិនបោះឆ្នោតអោយ។

A woman casts her vote in the second round of the French presidential election of 2007

នៅក្នុងពិភពលោកមានទំរង់ជាច្រើននៃរបបប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកប្រកាន់យករបបប្រជាធិបតេយ្យបែបប្រធានាតិបតីយ[២]

២.របបប្រជាធិបតេយ្យបែបសភានៅព្រះរាជាណាចក្រកម្ពុជា[កែប្រែ]

របបប្រជាធិបតេយ្យបែបសភានៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចក្នុងប្រទេសដទៃទៀតដែរ ប្រជាពលរដ្ធបោះឆ្នោតជ្រើស តាំងតំណាងនៃអង្គការនីតិបញ្ញត្តិ ដែលហៅថារដ្ធសភា។ បន្ទាប់មកសមាជិកសភាជ្រើសរើសមនុស្សម្នាក់ ដើម្បីដឹកនាំអង្គការ នីតិប្រតិបត្តិ។ ប្រព៍ន្ធបែបសភានេះ ត្រូវបានអនុវត្តក្នុងប្រទេសជាច្រើនក្នុងទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្រ្វិក និង ទ្វីបអាស៊ី ដូចជា ឥណ្ឌា ជប៉ុន និង ថៃ ជាដើម។

៣.ភាពខុសគ្នារវាងការគ្រប់គ្រងបែបផ្ដាច់ការ និង ការគ្រប់គ្រងបែបប្រជាធិបតេយ្យ[កែប្រែ]

នៅក្នុងលទ្ធិផ្ដាច់ការ បុគ្គលម្នាក់ ឬ ក្រមមនុស្សមួយក្រុមតូច ជាអ្នកកាន់អំណាច។ សម្ដីរបស់ជនផ្ដាច់ការ គឺជាច្បាប់។ ជនផ្ដាច់ការ ឬ ក្រុមអ្នកដឹកនាំទាំងនោះ មិនដែលទទួលខុសត្រូវ ចំពោះឆន្ទះរបស់ប្រជាពលរដ្ធឡើយ។ របបណាហ្ស៊ីអាល្លឺម៉ង់ ស្ថិតនៅក្រោមជនផ្ដាច់ការ ហ៊ីគ្លែរ ប្រទេដកម្ពុជា ស្ថិតនៅក្រោមជនផ្ដាច់ការ ប៉ុល ពត ប្រទេសភូមា ស្ថិតនៅក្រោមជនផ្ដាច់ការ ថាន់ ស្វេរ ប្រទេសអ៊ូហ្គាន់ដា ស្ថិតនៅក្រោមជនផ្ដាច់ការ អេឌី អាម៉ីន ទាំងអស់នេះគឺសុទ្ធតែ ជាគំរូនៃការគ្រប់គ្រងតាម បែបផ្ដាច់ការ។

រដ្ធាភិបាលអាជ្ញានិយម និងសង្គមនិយម[៣]

SENG CHAN

.

ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,​ទី​១៤​ខែវិច្ឆិកា ឆ្នាំ ២០១៩
ម៉ោងអន្តរជាតិ ម៉ោង១០:០៤ វីគីភីឌាជាភាសាខ្មែរ មាន ៧៨២២អត្ថបទ។
អ្នកប្រើនេះគឺជាអ្នកនៅខេត្តកែប.
សេះស

សូមជំរាបសួរ និងសូមស្វាគមន៏ ការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ។
ខ្ញុំឈ្មោះ សេង​ ច័ន្ទ ភេទ ​ប្រុស ជាសិស្សដែលកំពុងរៀន នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន​ ឆ្នាំទី១​ ជំនាន់ទី៥
ទីកន្លែងកំណើត៖ ភូមិ អូរក្រសា ឃុំ អូរក្រសា ស្រុក ដំណាក់ចង្អើរ ខេត្ត តកែប​​ ការចូលមកកាន់ទំព័ររបស់វីគីភីឌែនេះ ខ្ញុំសង្ឃឹមថាខ្ញុំនឹងជួយចែករំលែកនូវចំណេះដឹងថ្មីៗ ដែលមាននៅក្នុងប្រទេសកម្ពុជានេះ ហើយខ្ញុំនឹងខិតខំស្វែងរក ស្រាវជ្រាវ ព័ត៏មាន ផ្សេងៗ ដើម្បីចែកជូនអ្នកសិក្សា
do

ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។[៤]

កាលបរិច្ឆេទសំខាន់ៗ[កែប្រែ]

  • ថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ : ប្រាសាទ​ព្រះវិហារត្រូវ​បាន​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ទ្បាអេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្ដី​ រវាង​វិវាទ​កម្ពុជា-ថៃ​លើ​ប្រាសាទ​ព្រះវិហារ​។
  • ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨: អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា​។

ប្រវត្តិនៃ​ប្រាសាទ​ព្រះ​វិហារ​[កែប្រែ]

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៦២៥​ម៉ែត្រ(ឯកសារ​បារាំង)​រឺ​៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។

ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។

​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ[កែប្រែ]

អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំង​សីល​នៅ​លិង្គ​បូ ៗ គឺ​ជា​វត្ត​ភូ នៅខាង​ត្បូង​ស្រុក​លាវ សព្វ​ថ្ងៃ​នេះ ។ រួច​ហើយ លោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រីសិខៈ រិ ស្វារៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយ មក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ:: ថ្ម​ហ្នឹង​គឺ​ជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គបូ នោះ នៅ​វត្តភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេល​នោះ អ្នក​ប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទ​ព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែល​ជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វថ្ងៃ​នេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជា​ទីកន្លែង​សម្រាប់​ស្នាក់នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។

ព្រាហ្មណ៍​តៈបៈស្វិន្រ្ទ​បណ្ឌិត[កែប្រែ]

បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។

ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។

សម្បថ​នោះ​មាន​អី​ខ្លះ​ទៅ? គឺ​ថា សម្បថ​នោះ​មាន បើ​អ្នក​ឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដ​ជា​យាម​ប្រាសាទ ។ បើ​អ្នក​ឯង​ថែ​ទាំ​ប្រាសាទ ប្រាកដ​ជា​ថែទាំ​ប្រាសាទ ។ ហើយ​លោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នកថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង សូម្បី​តែ​នៅក្នុង​ប្រាសាទ ក៏​ត្រូវ​ការរពារ អ្នក​អស់​ហ្នឹង សូម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូចជា​ទៅ​ធ្វើ​ស្រែ ឃ្វាល​គោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នកឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើ​បាប​អ្នកស្រុក​អស់​នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួកអ្នក​រាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោង​ទ្វារ​ប្រាសាទ​វិមាន​អាកាស នៅ​អង្គរ​នោះ​មិន​ដូចគ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិខៈ រិស្វារៈ នៅ​នឹង​ភ្នំ​ព្រះវិហារ​នេះ» ។


ស្រីសុកៈរាមា[កែប្រែ]

នៅក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រីសុកៈរាមា ជា​មនុស្ស​សំខាន់ ។ ស្រីសុកៈរាមា​នេះ មាន​ក្រុមគ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុជា រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នាព្រះហស្ត​ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រីប្បវរ័្មន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយវរ័្មន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ នៅ​នឹង​ប្រាសាទ​ខាង​ជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នកគោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោស​សំអាត រៀបចំ​គោរព ស្រី សិខារិស្វារៈ
ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅតែ​គោរព​ព្រះឥសូរ ព្រោះ​នៅក្នុង​សិលាចារឹក​នេះ​ឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះ​អាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារមិស្វារៈ គឺ​ឥសូរ​ដែល​មាន​ឈ្មោះ​ហៅ​ថា សុរិយវរ្ម័ន​នេះ​ឯង ។

  • លិង្គ​មួយ​ត្រូវបាន​យក​ទៅ​ទុក នៅក្នុង​ខេត្ត​បាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។
  • នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះនាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះវិហារ កំណត់​បណ្តោះ​អាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅផ្នែ​ខាង​ជើង ។
  • មាន​មួយ​ទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូរិយាទ្រិ គឺ​ភ្នំ​ព្រះឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្ត​តាកែវ​សព្វថ្ងៃ​នេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាង​ត្បូង ។
  • ហើយ​មាន​មួយ​ទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥសាន តិរថៈ ប្រហែល​ជា​នៅតាម​ដង​ទន្លេ​មេគង្គ ប្រហែល​ជា​នៅ​ខាង​ក្រចេះ​ស្ទឹងត្រែង ។

លិង្គ​ទាំងបួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំងបួន​ហ្នឹង នៅ​នឹង​គ.ស. ១០១៨ ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទ​ភ្នំ​ព្រះវិហារ ។

ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក[កែប្រែ]

សិលាចារឹក​នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅភ្នំ​ព្រះវិហារ​នេះ កា​លេខ ៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍​នេះ បម្រើ​ស្តេច​ខ្មែរ​តាំងតែ​ពី​នៅ​វ័យ​ក្មេង តាំងតែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ ឧទ័យៈទិត្យ​វរ័្មន ទី​២ ដែល​លោក​កសាង​ប្រាសាទ បាពួន ហើយ​រហូតមក​ដល់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ។ លោក​បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ហើយ​ លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើរាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន ។ សេចក្តី​សំខាន់​នៃ​សិលា​ចារឹក​ដែល​ទាក់ទង​នឹង​ព្រះវិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយវរ្ម័ន​ទី​២ មក ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់ នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង គឺ​លោក​ចាត់​ចែង ។ ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​ព្រាហ្មណ៍ទិវាក បាន​ទទួល​ជា​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ រួមមាន​គ្រឿង​អលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះ​ចំពោះ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទ​ព្រះវិហារ។

ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោក​ទៅ​សង់​រូប​អាទិទេព​ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ យក​អង្ករ​ហ្នឹង យក​មក​បូជា​ធ្វើ​ពិធី​ផ្សេង​ៗ នៅក្នុង​ប្រាសាទ​ព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេល​ដែល​ចូលឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺ​លោក​យក​សំរឹទ្ធ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វ​ពាហនៈ មាន​ឲ្យ​ជា​ខ្ញុំ​បម្រើ ។ បន្ទាប់​មក​ទៀត លោក​ធ្វើការ​ជួសជុល​សំណង់​ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យមើល​ប្រាសាទ​នានា ក្នុង​ព្រះរាជាណាចក្រ ។ អ៊ីចឹង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ លោក​ផ្ទុកផ្ដាក់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះ​ឯង។

គោល​បំណង​​នៃ​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​[កែប្រែ]

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។ ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ

  • ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ ។
  • ទី​២ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ ត​ទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅ នៅ​ខ្លោង​ទ្វារ​ទី​៣ ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត ។

ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ។

ដំណាក់​កាល​នៃ​ការ​សាង​សង់[កែប្រែ]

ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ

  • ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ
  • តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។
  • បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

លក្ខណៈ​សំណង់​ប្រាសាទ​ព្រះ​វិហារ​[កែប្រែ]

បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ ៥ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។

ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។

  • សំគាល់​១៖ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។

បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ឡើង​មក​ទៀត ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។

នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ ប្រហែល ៤០​ម៉ែត្រ ។ ផ្លូវ​ដើរ ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។ មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​នៅត្រង់​កន្លែង​ហ្នឹង» ។

ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់» ។


ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារមាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ?[កែប្រែ]

លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។


រូបភាព[កែប្រែ]



បា្រសាទបាភួនមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រលានជល់ដំរី។ ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក


ផ្នែកបន្តបន្ទាប់អំពី
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
បុរេប្រវត្តិកម្ពុជា
ប្រវត្តិសាស្ត្រខ្មែរដំបូង
វ្នំ • កម្វុជ (ទឹក-គោក) • កម្វុជទេឝ (ដើមអង្គរ-មហានគរ-ចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា
ចតុមុខ (កំពង់សៀម-បាសាន្ត-ចតុមុខ) • លង្វែក (មានជ័យ-ស្រឡប់ដូនតី) • ស្រីសន្ធរ • សម័យឧដុង្គ • ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
បារាំងលើកទី១ • ជប៉ុន • បារាំងលើកទី២
សហសម័យ
សង្គមរាស្ត្រនិយម • រដ្ឋប្រហារ១៩៧០ • សាធារណរដ្ឋខ្មែរ • សង្គ្រាមរដ្ឋប្បវេណី • ការលុកលុយស.រ.-វៀតណាម១៩៧០ • របបខ្មែរក្រហម  • ការកាន់កាប់របស់វៀតណាម  • សាធារណរដ្ឋប្រជាមានិតកម្ពុជា • អ៊ុនតាក់១៩៩២–៩៣ • កម្ពុជាសម័យទំនើប
របាកាល
Portal icon តោរណៈកម្ពុជា

ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ យ៉ាងណាមិញគឺជាក្រុមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពី​សហវត្សទី៥ មុនគ.ស.មកម៉្លេះ។ នគរវ្នំបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេ ហើយក្នុងកំឡុងសម័យនោះដែរ វប្បធម៌នគរវ្នំបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ដែលនាំឱ្យមានសកម្មភាពសង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុងឥណ្ឌូមណ្ឌលនៅភាគខាងលិច។ កំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដី នៅត្រង់កម្ពុជាសព្វថ្ងៃនេះ ដំបូងលេចឡើងក្នុងវស្សប្បវត្តិចិនដែលគេដាក់ឈ្មោះថាភ្វូណាន ជានយោបាយង្គមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី១ដល់ទី៦។ ជិតដល់សតវត្សទី៦ អរិយធម៌មួយ ដែលគេបានប្រសិទ្ធិនាមថា ចេនឡា ក្នុងបណ្ដាវស្សប្បវត្តិចិន បានចូលខ្លួនមកជំនួសរដ្ឋភ្វូណានហើយបានចាក់គ្រឹះយ៉ាងរឹងមាំ គ្រានោះដែរ វាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិន ហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយ។ អធិរាជាណាចក្រខ្មែរស្គាល់នូវយុគមាសនៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានគេសាងសង់ឡើង សំណង់ដែលគួរឱ្យកត់សំគាល់បំផុតគឺប្រាសាទអង្គរវត្ត។ អធិរាជាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅកៀកនឹងដើមសតវត្សទី៩។ ខ្លឹមសារយោងយកតាមត្រង់សេចក្ដីនិយាយអំពីពិធីអាទ្យាចរិយកម្ម និង ប្រសិទ្ធីបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះ ព្រះបាទជយវម៌្មទី៣ ដែលធ្វើនៅលើកំពូលភ្នំគូលែន (មហេន្ទ្របវ៌ត) នៅឆ្នាំគ.ស. ៨០២។ ការស្នងរាជ្យរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជ ដោយបានស្នងរាជ្យបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី១១។ សន្តតិវង្សថ្មីមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយ ហើយក៏ជាលទ្ធផលនៃការធ្វើឱ្យបែកបាក់អំណាចកណ្ដាលផងដែរ។ ពង្សាវតារខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី១៤។ មហាសមិទ្ធិកម្មខាងរដ្ឋបាល កសិកម្ម ស្ថាបត្យកម្ម ធារាសាស្ត្រ គមនាគមន៍ ការរៀបគំរោងនគរូបនីយកម្ម និង សិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើង និង មានវឌ្ឍនភាពសឱ្យឃើញ ក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះ ហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍។

សម័យអន្តរកាលប្រហែល ១០០ ឆ្នាំបន្ទាប់ បានផ្ដើមនូវយុគអន្ធកាល រឺ សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងពាក់កណ្ដាលសតវត្សទី១៥។ ទោះបីជាលទ្ធិព្រហ្មញ្ញសាសនាធ្លាប់មានអត្ថិភាព ពាសពេញតែក្រោយមកក៏ត្រូវផ្លាស់ប្ដូរមកវិញ បូជនីយដ្ឋានជាច្រើននៅឯទីក្រុងរាជធានីបុរាណនៅតែបន្សល់ទុកជាមជ្ឈមណ្ឌលដួងព្រលឹងជាតិដ៏សំខាន់។ ស្របគ្នានោះចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៥ ប្រជាជនស្នូលបានបំលាស់ទីជានិច្ចទៅភាគខាងកើត និងដោយឡែកក្នុងរយៈកាលខ្លីចន្លោះៗ ពួកគេបានតាំងនៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និង ទន្លេសាប នៅចតុមុខ លង្វែក និង ឧដុង្គ។ ពាណិជ្ជកម្មសមុទ្រគឺជាមូលដ្ឋានគ្រឹះសំរាប់សតវត្សទី១៦ ដែលជាសម័យកាលពោរពេញដោយភាពរុងរឿង។ ប៉ុន្តែពាណិជ្ជកម្មនេះក៏បានបង្កឱ្យមាន ពួកបរទេស ពួកម៉ាឡេ និងចាមកាន់សាសនាឥស្លាម ពួកផ្សងព្រេង និងអ្នកផ្សាយសាសនាគ្រិស្តជាតិអឺរ៉ុបជាច្រើន បានជ្រៀតជ្រែក និង មានឥទ្ធិពលដល់កិច្ចការរាជការកាន់តែខ្លាំងឡើង។ ស្ថានភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យសេដ្ឋកិច្ចបានរឹងប៉ឹងមួយផ្នែកមែន រីឯវប្បធម៌ជ្រៀតជ្រែក និង រាជវង្សានុវង្សនៅប្រមូលផ្ដុំគ្នាជាចំណុចផ្សេងមួយទៀតបន្តឱ្យមានភាពលេចធ្លោឡើងនៃសម័យលង្វែក។ ជិតដល់សតវត្សទី១៥ ពួកអ្នកជិតខាងខ្មែរកាលពីបុរាណ មននៅភាគខាងលិច និងចាមនៅភាគខាងកើតត្រូវបានគេកៀរឱ្យទៅម្ខាង រឺ ជំនួសបន្តិចៗម្ដងៗដោយពួកសៀម/ថៃ និង អណ្ណាម/យួនដែលបានលូតងើបឡើង។ មហាអំណាចទាំងពីរនេះបានដឹង យល់ និងធ្វើតាមព្រះរាជបញ្ជាយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងអាងទន្លេមេគង្គភាគខាងក្រោមដែលជាចំណុចយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ដោយសារនគរខ្មែរជានគរទន់ខ្សោយក៏រឹងរឹតតែជំរុញចិត្តដល់ពួកអ្នករៀបក្បួនពិជ័យសង្គ្រាមនៅអយុធ្យា (ក្រោយមកនៅបាងកក) និង នៅក្រុងហ្វេឱ្យមានការស្រេកឃ្លានកាន់តែខ្លាំងឡើង។ ការវាយប្រហារ និងការសញ្ជ័យទៅលើព្រះរាជវាំងខ្មែរបានបន្សល់ទុកឱ្យពួកព្រះមហាក្សត្រទាំងប៉ុន្មានក្រោយៗគ្មានមូលដ្ឋានគ្រឹះអំណាចរឹងមាំដើម្បីអភិសេកដោយព្រះអង្គឯង និង រាជសិទ្ធិឡើងសោយរាជ្យស្របច្បាប់បានឡើយ។ អន្តរាគមន៍ក្នុងការឡើងសោយរាជ្យ និង គោលនយោបាយអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានប្រព្រឹត្តិឡើងបង្កឱ្យមានការខូចព្រះកិត្តិនាមដល់រាជវង្ស។ ឧដុង្គត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦០១ ជាព្រះរាជវាំងចុងក្រោយនៃសម័យកណ្ដាល។ ពួកសាសនទូតអេស្ប៉ាញ និង ព័រទុយហ្គាល់បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះចាប់តាំងពីសតវត្សទី១៦មកម៉្លេះ ហើយ កម្ពុជាក៏បានក្លាយជាដែនអាណាព្យាបាលបារាំងនៅសតវត្សទី១៩ នឹងត្រូវបានគ្រប់គ្រងជាប៉ែកនៃទឹកដីសហភាពឥណ្ឌូចិន

ការមកដល់នៃពួកមហាអំណាចអាណានិគមអឺរ៉ុបក្នុងសតវត្សទី១៩ ដែលជាមហាអំណាចប្រកបដោយមហិច្ឆិតា និងមានឧត្តមភាពខាងបច្ចេកវិទ្យា នាពេលក្រោយមក មានគោលនយោបាយពិតចង់គ្រប់គ្រងពិភពលោកដោយបញ្ចប់នូវពួកសក្ដិភូមិក្នុងតំបន់ ហើយខណៈនោះ សៀម/ថៃ ទោះបីយ៉ាងណាក៏បានបន្ទន់ឥរិយាបថ និង ដកថយ ដើម្បីឱ្យរួចផុតពីនយោបាយអាណានិគមកិច្ចហើយក្លាយខ្លួនជារដ្ឋទ្រនាប់ រីឯវៀតណាម/ដាយណាមត្រូវបានក្លាយជាចំណុចប្រសព្វនៃមហិច្ឆតាខាងអាណានិគមនិយមបារាំង។ កម្ពុជា ទោះបីជាយ៉ាងណាមិនត្រូវបានគេយកចិត្តទុកដាក់ច្រើនទេ តែក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនផងដែរ ជាអង្គភាពមួយដែលគេទទួលស្គាល់ និងមានសមត្ថភាពបន្ត និង អះអាងអត្តសញ្ញាណ និង បូរណភាពរបស់ខ្លួនកម្ពុជាក៏បានឈានចូលទៅក្នុងទំនើបភាព។ បន្ទាប់ពីការសុខស្ងប់ក្នុងអាណានិគមរយៈពេល៨០ឆ្នាំមក ឧបការណ៍រយៈពេលខ្លីនៃការកាន់កាប់របស់ជប៉ុនកំឡុងសង្គ្រាមលោកលើកទី២ ដែលបានមកព្រមគ្នាជាមួយការប្រគល់អំណាចទៅព្រះបាទសីហនុគឺជាការបើកឆាកជំនួសឱ្យដំណើរមិនអាចបកក្រោយវិញឈានចូលទៅកាន់សម័យកាលនៃប្រវត្តិសាស្ត្រខ្មែររំដោះខ្លួនពីនឹមអាណានិគម និងឆ្ពោះទៅកាន់សម័យកាលប្រវត្តិសាស្ត្រខ្មែរទំនើប។ ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-៧០) មានឯករាជ្យចាប់ពីឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះសីហនុ បានពុះពាររក្សាខ្លួនឱ្យស្ថិតនៅក្នុងអព្យាក្រឹត្យក្នុងពិភពលោកមួយដែលបានកំណត់ដោយអក្ខោសានកម្មនៃពួកមហាអំណាចនយស្តិ (នុយក្លេអ៊ែរ) ស.រ.អា. និង សហភាពសូវៀត។ ខណៈនោះសង្គ្រាមឥណ្ឌូចិនរឹតតែរីករាលដាលធំឡើងៗ កម្ពុជាបានប្រែឈ្មោះជាសាធារណរដ្ឋខ្មែរដែលជារដ្ឋជាប់ពាក់ព័ន្ធក្នុងសង្គ្រាម កើតចេញមកដោយហេតុមួយក្នុងហេតុផលជាច្រើនដែលកើតឡើងនៅឆ្នាំ១៩៧០ លទ្ធផលផ្សេងមួយទៀតគឺជាសង្គ្រាមរដ្ឋប្បវេណី (សង្គ្រាមគ្នាឯង)។ សង្គ្រាមវៀតណាមបានរីករាលដាលចូលមកកម្ពុជា ហើយបណ្ដាលឱ្យមានការងើបឡើងនៃពួកខ្មែរក្រហម ពួកគេដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅឆ្នាំ ១៩៧៥ និងបានបន្តយុទ្ធនាការកាប់សំលាប់មនុស្សជាច្រើន។ ស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហម កម្ពុជាបានស្ថិតនៅក្នុងដំណាក់កាលដ៏ខ្មៅងងឹតបំផុត កម្ពុជាប្រជាធិបតេយ្យក៏ជា អង្គហេតុបង្កឱ្យមានការកាន់កាប់របស់វៀតណាមយ៉ាងយូរនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងអាជ្ញាធរស.ប. ក៏បានធ្វើដំណើរឆ្ពោះទៅដល់សម័យកាលកម្ពុជាទំនើបចាប់តាំងពីឆ្នាំ១៩៩៣រៀងមក ហើយប្រទេសនេះបានស្គាល់នូវភាពរីកចំរើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក៏ជាពេលដែលកសាងប្រទេសឡើងវិញពីសង្គ្រាមរដ្ឋប្បវេណីជាច្រើនទសវត្សកន្លងមកដែរ។

បុរេប្រវត្តិសាស្ត្រ និង ប្រវត្តិសាស្ត្រដើមដំបូង[កែប្រែ]

ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី ៤២០០ ឆ្នាំ មគ. មកម៉្លេះ (មុនសម័យធម្មតា)។[៥] ភស្តុតាងខាងបុរាណវត្ថុបន្ថែមទៀតបង្ហាញថាប៉ែកផ្សេងៗនៃតំបន់នេះ សព្វថ្ងៃត្រូវបានគេហៅថា កម្ពុជា ដែលមានមនុស្សរស់នៅចាប់តាំងពីប្រហែល ១០០០-២០០០ ឆ្នាំ មគ. ស្ថិតក្នុងវប្បធម៌សម័យថ្មរំលីង។ លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនក្នុងខែត្រកំពង់ឆ្នាំងបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ ១៥០០ មគ.[៥]។ លោកហេង-សុផាឌី (២០០៧) បានទាញនូវការប្រៀបធៀបរវាងស្ថានីយ៍បន្ទាយគូសំរោងសែន និងស្ថានីយ៍បន្ទាយគូនៅភាគខាងកើតកម្ពុជា។ មនុស្សទាំងនេះទំនងជាបានធ្វើទេសន្តរប្រវេសន៍ពីចិនភាគអាគ្នេយ៍មកកាន់ទៀបកោះឥណ្ឌូចិន។ ពួកអ្នកប្រាជ្ញរកឃើញថាការធ្វើស្រូវ និងសំរិទ្ធិដំបូងគេដែលធ្វើនៅតំបន់អាស៊ីអាគ្នេយ៍​ត្រូវធ្វើឡើងដោយពួកមនុស្សអស់ទាំងនេះ។[៥] នៅសតវត្សទី១ នៃគស. ពួកអ្នកស្រុកបានរីកចំរើនប្រកបដោយចេរភាពខាងទំនាក់ទំនង ដោយបានរៀបចំសង្គម និង និយាយភាសាមួយចំនួន ដែលមានទំនាក់ទំនងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះយ៉ាងស្អិតល្មួត។[៥] វប្បធម៌ និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១ នៃគស. បានចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ ដងទន្លេមេគង្គក្រោម ហើយនិងតំបន់ដីសណ្ដដោយពួកគេបានរស់នៅក្នុងផ្ទះ សង់លើសសរខ្ពស់ៗ ជាទីកន្លែងដែលពួកគេដាំស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវរបកគំហើញនៃបន្ទាយគូរាងមូល ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។1 ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោម ពួកអ្នកស្រុកដំបូងបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដំបូងៗនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា និងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងជាបណ្ដារាជាអាណាចក្រមជ្ឈការដែលមានទីតាំងស្ថិតនៅពាសពេញទឹកដីដ៏ធំធេងនៃអាស៊ីអាគ្នេយ៍។

ការពិនិត្យនៃសំណាកគ្រោងឆ្អឹងឆ្នាំ២០១០យកចេញពីផ្នូរនៅភូមិស្នាយក្នុងប្រទេសកម្ពុជាភាគពាយព្យបាននិយាយថាស្លាកស្នាមរបួសជាច្រើនខុសប្លែកពីធម្មតា ជាពិសេសនៅត្រង់ក្បាល ហាក់បីដូចជាត្រូវបានបង្កឡើងដោយអំពើហិង្សាកើតឡើងរវាងមនុស្សនឹងមនុស្ស។ ផ្នូរទាំងនេះក៏មានដាវមួយចំនួន និងសាស្ត្រាវុធវាយប្រហារផ្សេងៗទៀតត្រូវបានគេប្រើក្នុងការប៉ះទង្គិចគ្នានេះដែរ។[៦]

សម័យយុគដែកនៃអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅប្រហែល ម.គ. ៥០០ និង បន្តរហូតដល់ចុងបញ្ចប់នៃសម័យហ៊្វូណាន ប្រហែលគ.ស.៥០០ ខណៈដែលវាផ្ដល់ភស្តុតាងរឹងមាំលើកដំបូងអំពីពាណិជ្ជកម្មសមុទ្រដែលមិនចេះដាច់ និង អន្តរកម្មសង្គមនយោបាយជាមួយឥណ្ឌា និង អាស៊ីខាងត្បូង។ ជិតដល់សតវត្សទី១ ពួកអ្នកស្រុកបានវិវឌ្ឍខ្លួនកាន់តែសាំញ៉ាំ ដោយបានរៀបចំជាសង្គមៗ និង លោកធាតុវិទ្យាបែបសាសនាផ្សេងៗ ដែលតំរូវឱ្យមានភាសានិយាយរីកចំរើនកាន់តែខ្លាំងឡើងពាក់ព័ន្ធគ្នានឹងភាសាដែលគេនិយាយនាពេលបច្ចុប្បន្ននេះ។[៧][៨][៩]

**នគរវ្នំ រឺ ហ៊្វូណាន[កែប្រែ]

ផែនទីវ្នំ នៅប្រហែលសតវត្សទី៣

នគរដែលគេស្គាល់ដំបូងគេបង្អស់ក្នុងតំបន់នេះ គឺនគរវ្នំដែលបានរុងរឿងរីកចម្រើន ប្រហែលចាប់ពីសតវត្សទីមួយរហូតដល់សតវត្សទី៦។ នគរនេះត្រូវបានស្នងបន្តដោយចេនឡាដែលបានគ្រប់គ្រងប៉ែកដ៏ធំនៃ កម្ពុជា វៀតណាម លាវ និង ថៃ សម័យទំនើបនេះ។

អាណាចក្រវ្នំបានចម្រើនកេរ្តិ៍ឈ្មោះល្បី ចេញពីទីក្រុងកំណើតដ៏ស្ដុកស្ដម្ភ និងប្រកបដោយឥទ្ធិពលនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមថាជាខត្តិករៈ មានន័យថាទីក្រុងដ៏ល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញឱ្យឃើញ ជាក់ស្ដែងតាមរយៈ កាក់របស់ចក្រភពរ៉ូមដ៏ច្រើនត្រូវបានគេរកឃើញនៅស្ថានីយ៍បុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២ និង ទី៣។[១០] យ៉ាងណាក៏ដោយការដោះដូរពាណិជ្ជកម្មក្រៅប្រទេសភាគច្រើន របស់អាណាចក្រវ្នំគឺត្រូវបន្តកាន់តែជិតស្និទ រហូតទៅដល់ស្រុកឥណ្ឌា ជាពិសេសតំបន់បេងកាល់ឥណ្ឌា។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមល្អមុនឆ្នាំ ៥០០ មគ. (ពីមុនការប្រើប្រាស់ជាសកលនៃភាសាសំស្ក្រឹតដែលជាភាសាមួយក្នុងប្រទេសឥណ្ឌា)។[១១] រួមជាមួយពាណិជ្ជកម្ម ឥណ្ឌាបាននាំមកនូវឥណ្ឌូបនីយកម្មចូលក្នុងវប្បធម៌នគរវ្នំ និង សាសនាព្រហ្មញ្ញ។ នគរវ្នំ និង សង្គមជាច្រើនបន្តពីនគរវ្នំ បានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍មួយនេះ ហើយបានផ្ទុកផ្ដាក់ព្រហ្មញ្ញសាសនាជាសាសនាធំអស់រយៈពេលប្រហែលជាង ៩០០ ឆ្នាំ។ លក្ខណៈពិសេសខាងវប្បធម៌និងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាបានបន្តគង់វង្សក្នុងសង្គមខ្មែរ​មកទល់ពេល​សព្វថ្ងៃនេះ​នៅឡើយ។

អាណាចក្រនេះបានពង្រីកវិសាលភាពទូលំទូលាយបំផុតក្រោមរជ្ជកាលនៃព្រះបាទស្រីមារ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា។ អ្នកនគរវ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយមដ៏រឹងមាំ និងឯកវិក្កយភាពពាណិជ្ជកម្ម ដែលបានក្លាយជាគំរូសម្រាប់ចក្រភពមួយចំនួនក្នុងតំបន់។ ការនាំចេញនៃអាណាចក្រវ្នំមានរុក្ខផល និងលោហៈធាតុដ៏មានតម្លៃរួមមាន មាស ភ្លុកដំរី កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជា ក្រវាញ ស្បែក ម្រ័ក្សណ៍ខ្មុក និង ឈើក្រអូប។[១០] ព្រះបាទស្រីមារបានបង្កបង្កើនកងទ័ពសំពៅ និងពង្រីកចំនួនការិយាធិបតេយ្យនគរវ្នំ ដោយបង្កើតជាទម្រង់បែបសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណក្នុងតំបន់ឱ្យនៅដដែលច្រើន ជាពិសេសទៅទៀតនោះការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភពនេះ។


ប្រាសាទនេះជាប្រភេទប្រាសាទភ្នំតំណាងអោយភ្នំព្រះសុមេរុ មានកំពែងប្រវែង ៤២៥ X ១២៤ ម៉ែត្រព័ទ្ធជុំវិញ។ លក្ខណៈពិសេសមួយទៀតនៃប្រាសាទនេះ គឺផ្លូវចូលប្រវែង ២០០ម៉ែត្រ នៅទិសខាងកើត មានលក្ខណៈជាស្ពានទ្រដោយសសរមូលបីជួរ។ នៅជាន់ទីមួយ ទីពីរ ទីបី នៃប្រាសាទមានថែវធ្វើពីថ្មភក់

អំពីឈ្មោះប្រាសាទ[កែប្រែ]

ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែភូវន តែប៉ុណ្ណោះ ហោយពាក្យថា ភូវន ក្លាយជាភូនវិញ។ ពាក្យត្រីភូវន មានន័ថាអ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំនែកពាក្យដែលក្លាយទៅជាពួន គឺមានន័យថាលាក់បំបាំងកាយ ដែលប្រាស់ចាក់ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់[១២]

ប្រាសាទ​បាភួន​កំពុងទទួលការជួសជុល

សូមមើលផងដែរ[កែប្រែ]


ខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជា ឮ មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។[ត្រូវការអំណះអំណាង] ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប

ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រ​ពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុ ដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។

រមណីយដ្ធានភ្នំសសៀ[កែប្រែ]

រមណីយដ្ធានភ្នំសសៀគឺជារមណីដ្ធានមួយដែលសម្បូរទៅដោយ ធម្មជាតិនិងទេសភាពយ៉ាងស្រស់ស្អាតដែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិផងដែ។

ទីតាំង[កែប្រែ]

ទីតាំង រម្យណីយដ្ធានភ្នំសសៀ គឺស្ថិតនៅ[ភូមិ ចំបក់ សង្កាត់ អូតក្រសារ ក្រុង កែប ខេត្ត កែប ប៉ែក អាគ្នេយ៍ និង មានចំងាយ ១៤ គ.ម ពីក្រុងកែប]។

ប្រវត្តិឈ្មោះភ្នំសសៀ[កែប្រែ]

បានជាគេហៅភ្នំនេះជាភ្នំសសៀ ព្រោះនៅពេលដែកស្ដេច សាគររាជ បាននាំពលសេនាមកដល់តំបន់សមុទ្រនេះ ព្រះអង្គក៏បានចុះ ពីលើខ្នងសេះហើយនាំពលសេនា ដើរសសៀតាមចន្លោះភ្នំ (ដំបន់នោះជាកោះ)ដើម្បីភៀសខ្លួនទៅមុខទៀតទើបគេហៅភ្នំនេះថា ភ្នំសសៀ រហូតមកដល់សព្វថ្ងៃនេះ។

ស្ថានភាពទូទៅរបស់ភ្នំសសៀ[កែប្រែ]

[ភ្នំសសៀ]គឺជាប្រជុំភ្នំតូចៗចំនួនបី មានផ្ទៃដីទំហំ ប្រមាណ[១.៥ គ.ម ]មាន កំពូល[៤០ ម] និង មានល្អាងរូងភ្នំ ពីធម្មជាតិដូចជា[ រូងភ្នំប្រចៀវ] ជាពិសេសមាន[រូងភ្នំដំរីស ]ដែលមានស្ថាបត្យកម្មដ៍កំពូល គឺ [វាលស្រែ ១០០ ]ដែលស្ថិតនៅក្នុងរូងងងឹត។ នៅទីនោះក៍មានវត្តអារាម មួយដែលមានព្រះវិហាស្ថិតនៅលើភ្នំ និង នៅលើកំពូលភ្នំ មាន ចេតិយ៍មួយ ដែលកសាងក្នុងអំឡុងឆ្នាំ ១៩៦៤ ដោយព្រះអង្គម្ចាស់ក្សត្រីយ រស្មីសោភ័ណ ដែលលំអរដោយ ក្បូរក្បាច់រចនា និងមានពណ៍ស្រស់ប្រណិត គឺជាគោតមមុនីយចេតីយ៍ ដែលជាទីស្ការះបូជា ជំនឿវត្ថុសក្កិសិទ្ធិ ទាំង៣របស់ព្រះពុទ្ធសាសនា ដែលបានយកទៅតំកល់ទុកនៅទីនោះ គឺ [សរីរធាតុរបស់ ព្រះពុទ្ធ]។

ទិដ្ធភាពរម្យណីយដ្ធានភ្នំសសៀ[កែប្រែ]

[ភ្នំសសៀ]ជាភ្នំដ៍តូចមួយ និង មានផ្លូវច្រើនខ្វាត់ខ្វែង និង មានសម្រស់ត្រកាល ដែលគ្របដណ្ដប់ដោយ ស្មៅខៀវខ្ចី និង ព្រៃឈើតូចធំនៅលើភ្នំ ហើយ ក៍អាចមើលយើញនូវទេសភាពវាលស្រែ ភូមិដ្ធានរបស់ប្រជាពលរដ្ធ កោះ លំហរសមុទ្រ ដ៍ធំល្វឹងល្វើយ ដែលបង្កើតបានជាទស្សនីយភាពដ៍ស្រស់អស្ចារ្យ សម្រប់ភ្ញៀវទេសចរណ៍មកទស្សនា ¬ឥតឈប់ឈរ ដើម្បីមកទស្សនា និង បូងសូងសុំសេចក្តីសុខ និង ភាពសារះផ្សេងៗផងដែ

សម័យអាណានិគមបារាំង(ពីឆ្នាំ ១៨៦៣​ ដល់ឆ្នាំ ១៩៥៣នៃគ.ស)[កែប្រែ]

ប្រទេសកម្ពុជា ស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំងនៅឆ្នាំ ១៨៦៣ ហើយទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។ មុននឹមអាណានិគមបារាំងចូលមកដល់ ប្រទេសដែលជាអាណាព្យាបាលខ្មែរគឺសៀមនិងយួន។ ពួកនេះបានឆក់ប្លន់ទ្រព្យសម្បត្តិនិងទឹកដីខ្មែរ។ ព្រះរាជាដែលបានពឹងបារាំងអោយមកធ្វើជាអាណាព្យាបាល លើខ្មែរគឺព្រះអង្គឌួងដើម្បីជួយការពារទឹកដីខ្មែរ។​ព្រះមហាក្សត្រខ្មែរដែលបារាំងបានរៀមអភិសេកអោយមាន៤ព្រះអង្គ គឺ ព្រះបាទនរោត្ដម ព្រះបាទស៊ីសុវត្ថិ ព្រះបាទស៊ីសុវត្តិមុនីវង្ស និង ព្រះបាទនរោត្ដមសីហនុ។ ព្រះបាទអង្គឌួងជាបុត្ររបស់ ព្រះបាទអង្គអេង ព្រះអង្គជាព្រះរាជាដែលមានព្រះទ័យស្នេហាជាតិមោះមុតជ្រះថ្លាក្នុងព្រះពុទ្ឌសាសនា ។ ព្រះអង្គបានឡើងសោយរាជ្យពីឆ្នាំ ១៨៤០ ដល់ ឆ្នាំ ១៨៦០។ ព្រះអង្គមានស្នាព្រះហស្តជាច្រើនដូចជា

  1. ជាអ្នកកវីនិពន្ធផ្នែកអក្សរសាស្រ្តខ្មែរ
  2. ធ្វើកំណែទំរងផ្នែករដ្ធបាល
  3. បង្កើតប្រាក់ថ្មី
  4. កាសាងសង់រចនាសម្ព័ន្ធថ្មីៗដូចជា ផ្លូវឧដុងទៅកំពត់កាត់តាមស្រុកឈូកតភ្ជាប់ទៅដល់កំពង់ផែសមុទ្រថ្មី
  5. កសាងកំពង់ផែថ្មីដើម្បីជំនួសកំបង់ផែចាស់ដែលប្រទេសអណ្ណាមបានយក។

ព្រះអង្គឌួងបានយល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តាគមន៍ពីមហាអំណាចណាមួយពីព្រោះព្រះអង្គបានយល់ឃើញថា ប្រទេសកម្ពុជាបានធ្លាក់ដុនដាបទៅៗ និង ឈានទៅដល់ការបែងចែកទឹកដីប្រទេសជាពីរដោយសៀមនិងយួនដោយយកទន្លេមេគង់ជាព្រំប្រទល់ហើយពេលនោះប្រទេសកម្ពុជានិងបាត់ពីផែនទីពិភពលោក


ផ្នែកបន្តបន្ទាប់អំពី
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
បុរេប្រវត្តិកម្ពុជា
ប្រវត្តិសាស្ត្រខ្មែរដំបូង
វ្នំ • កម្វុជ (ទឹក-គោក) • កម្វុជទេឝ (ដើមអង្គរ-មហានគរ-ចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា
ចតុមុខ (កំពង់សៀម-បាសាន្ត-ចតុមុខ) • លង្វែក (មានជ័យ-ស្រឡប់ដូនតី) • ស្រីសន្ធរ • សម័យឧដុង្គ • ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
បារាំងលើកទី១ • ជប៉ុន • បារាំងលើកទី២
សហសម័យ
សង្គមរាស្ត្រនិយម • រដ្ឋប្រហារ១៩៧០ • សាធារណរដ្ឋខ្មែរ • សង្គ្រាមរដ្ឋប្បវេណី • ការលុកលុយស.រ.-វៀតណាម១៩៧០ • របបខ្មែរក្រហម  • ការកាន់កាប់របស់វៀតណាម  • សាធារណរដ្ឋប្រជាមានិតកម្ពុជា • អ៊ុនតាក់១៩៩២–៩៣ • កម្ពុជាសម័យទំនើប
របាកាល
Portal icon តោរណៈកម្ពុជា

ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ យ៉ាងណាមិញគឺជាក្រុមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពី​សហវត្សទី៥ មុនគ.ស.មកម៉្លេះ។ នគរវ្នំបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេ ហើយក្នុងកំឡុងសម័យនោះដែរ វប្បធម៌នគរវ្នំបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ដែលនាំឱ្យមានសកម្មភាពសង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុងឥណ្ឌូមណ្ឌលនៅភាគខាងលិច។ កំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដី នៅត្រង់កម្ពុជាសព្វថ្ងៃនេះ ដំបូងលេចឡើងក្នុងវស្សប្បវត្តិចិនដែលគេដាក់ឈ្មោះថាភ្វូណាន ជានយោបាយង្គមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី១ដល់ទី៦។ ជិតដល់សតវត្សទី៦ អរិយធម៌មួយ ដែលគេបានប្រសិទ្ធិនាមថា ចេនឡា ក្នុងបណ្ដាវស្សប្បវត្តិចិន បានចូលខ្លួនមកជំនួសរដ្ឋភ្វូណានហើយបានចាក់គ្រឹះយ៉ាងរឹងមាំ គ្រានោះដែរ វាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិន ហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយ។ អធិរាជាណាចក្រខ្មែរស្គាល់នូវយុគមាសនៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានគេសាងសង់ឡើង សំណង់ដែលគួរឱ្យកត់សំគាល់បំផុតគឺប្រាសាទអង្គរវត្ត។ អធិរាជាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅកៀកនឹងដើមសតវត្សទី៩។ ខ្លឹមសារយោងយកតាមត្រង់សេចក្ដីនិយាយអំពីពិធីអាទ្យាចរិយកម្ម និង ប្រសិទ្ធីបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះ ព្រះបាទជយវម៌្មទី៣ ដែលធ្វើនៅលើកំពូលភ្នំគូលែន (មហេន្ទ្របវ៌ត) នៅឆ្នាំគ.ស. ៨០២។ ការស្នងរាជ្យរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជ ដោយបានស្នងរាជ្យបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី១១។ សន្តតិវង្សថ្មីមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយ ហើយក៏ជាលទ្ធផលនៃការធ្វើឱ្យបែកបាក់អំណាចកណ្ដាលផងដែរ។ ពង្សាវតារខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី១៤។ មហាសមិទ្ធិកម្មខាងរដ្ឋបាល កសិកម្ម ស្ថាបត្យកម្ម ធារាសាស្ត្រ គមនាគមន៍ ការរៀបគំរោងនគរូបនីយកម្ម និង សិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើង និង មានវឌ្ឍនភាពសឱ្យឃើញ ក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះ ហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍។

សម័យអន្តរកាលប្រហែល ១០០ ឆ្នាំបន្ទាប់ បានផ្ដើមនូវយុគអន្ធកាល រឺ សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងពាក់កណ្ដាលសតវត្សទី១៥។ ទោះបីជាលទ្ធិព្រហ្មញ្ញសាសនាធ្លាប់មានអត្ថិភាព ពាសពេញតែក្រោយមកក៏ត្រូវផ្លាស់ប្ដូរមកវិញ បូជនីយដ្ឋានជាច្រើននៅឯទីក្រុងរាជធានីបុរាណនៅតែបន្សល់ទុកជាមជ្ឈមណ្ឌលដួងព្រលឹងជាតិដ៏សំខាន់។ ស្របគ្នានោះចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៥ ប្រជាជនស្នូលបានបំលាស់ទីជានិច្ចទៅភាគខាងកើត និងដោយឡែកក្នុងរយៈកាលខ្លីចន្លោះៗ ពួកគេបានតាំងនៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និង ទន្លេសាប នៅចតុមុខ លង្វែក និង ឧដុង្គ។ ពាណិជ្ជកម្មសមុទ្រគឺជាមូលដ្ឋានគ្រឹះសំរាប់សតវត្សទី១៦ ដែលជាសម័យកាលពោរពេញដោយភាពរុងរឿង។ ប៉ុន្តែពាណិជ្ជកម្មនេះក៏បានបង្កឱ្យមាន ពួកបរទេស ពួកម៉ាឡេ និងចាមកាន់សាសនាឥស្លាម ពួកផ្សងព្រេង និងអ្នកផ្សាយសាសនាគ្រិស្តជាតិអឺរ៉ុបជាច្រើន បានជ្រៀតជ្រែក និង មានឥទ្ធិពលដល់កិច្ចការរាជការកាន់តែខ្លាំងឡើង។ ស្ថានភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យសេដ្ឋកិច្ចបានរឹងប៉ឹងមួយផ្នែកមែន រីឯវប្បធម៌ជ្រៀតជ្រែក និង រាជវង្សានុវង្សនៅប្រមូលផ្ដុំគ្នាជាចំណុចផ្សេងមួយទៀតបន្តឱ្យមានភាពលេចធ្លោឡើងនៃសម័យលង្វែក។ ជិតដល់សតវត្សទី១៥ ពួកអ្នកជិតខាងខ្មែរកាលពីបុរាណ មននៅភាគខាងលិច និងចាមនៅភាគខាងកើតត្រូវបានគេកៀរឱ្យទៅម្ខាង រឺ ជំនួសបន្តិចៗម្ដងៗដោយពួកសៀម/ថៃ និង អណ្ណាម/យួនដែលបានលូតងើបឡើង។ មហាអំណាចទាំងពីរនេះបានដឹង យល់ និងធ្វើតាមព្រះរាជបញ្ជាយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងអាងទន្លេមេគង្គភាគខាងក្រោមដែលជាចំណុចយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ដោយសារនគរខ្មែរជានគរទន់ខ្សោយក៏រឹងរឹតតែជំរុញចិត្តដល់ពួកអ្នករៀបក្បួនពិជ័យសង្គ្រាមនៅអយុធ្យា (ក្រោយមកនៅបាងកក) និង នៅក្រុងហ្វេឱ្យមានការស្រេកឃ្លានកាន់តែខ្លាំងឡើង។ ការវាយប្រហារ និងការសញ្ជ័យទៅលើព្រះរាជវាំងខ្មែរបានបន្សល់ទុកឱ្យពួកព្រះមហាក្សត្រទាំងប៉ុន្មានក្រោយៗគ្មានមូលដ្ឋានគ្រឹះអំណាចរឹងមាំដើម្បីអភិសេកដោយព្រះអង្គឯង និង រាជសិទ្ធិឡើងសោយរាជ្យស្របច្បាប់បានឡើយ។ អន្តរាគមន៍ក្នុងការឡើងសោយរាជ្យ និង គោលនយោបាយអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានប្រព្រឹត្តិឡើងបង្កឱ្យមានការខូចព្រះកិត្តិនាមដល់រាជវង្ស។ ឧដុង្គត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦០១ ជាព្រះរាជវាំងចុងក្រោយនៃសម័យកណ្ដាល។ ពួកសាសនទូតអេស្ប៉ាញ និង ព័រទុយហ្គាល់បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះចាប់តាំងពីសតវត្សទី១៦មកម៉្លេះ ហើយ កម្ពុជាក៏បានក្លាយជាដែនអាណាព្យាបាលបារាំងនៅសតវត្សទី១៩ នឹងត្រូវបានគ្រប់គ្រងជាប៉ែកនៃទឹកដីសហភាពឥណ្ឌូចិន

ការមកដល់នៃពួកមហាអំណាចអាណានិគមអឺរ៉ុបក្នុងសតវត្សទី១៩ ដែលជាមហាអំណាចប្រកបដោយមហិច្ឆិតា និងមានឧត្តមភាពខាងបច្ចេកវិទ្យា នាពេលក្រោយមក មានគោលនយោបាយពិតចង់គ្រប់គ្រងពិភពលោកដោយបញ្ចប់នូវពួកសក្ដិភូមិក្នុងតំបន់ ហើយខណៈនោះ សៀម/ថៃ ទោះបីយ៉ាងណាក៏បានបន្ទន់ឥរិយាបថ និង ដកថយ ដើម្បីឱ្យរួចផុតពីនយោបាយអាណានិគមកិច្ចហើយក្លាយខ្លួនជារដ្ឋទ្រនាប់ រីឯវៀតណាម/ដាយណាមត្រូវបានក្លាយជាចំណុចប្រសព្វនៃមហិច្ឆតាខាងអាណានិគមនិយមបារាំង។ កម្ពុជា ទោះបីជាយ៉ាងណាមិនត្រូវបានគេយកចិត្តទុកដាក់ច្រើនទេ តែក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនផងដែរ ជាអង្គភាពមួយដែលគេទទួលស្គាល់ និងមានសមត្ថភាពបន្ត និង អះអាងអត្តសញ្ញាណ និង បូរណភាពរបស់ខ្លួនកម្ពុជាក៏បានឈានចូលទៅក្នុងទំនើបភាព។ បន្ទាប់ពីការសុខស្ងប់ក្នុងអាណានិគមរយៈពេល៨០ឆ្នាំមក ឧបការណ៍រយៈពេលខ្លីនៃការកាន់កាប់របស់ជប៉ុនកំឡុងសង្គ្រាមលោកលើកទី២ ដែលបានមកព្រមគ្នាជាមួយការប្រគល់អំណាចទៅព្រះបាទសីហនុគឺជាការបើកឆាកជំនួសឱ្យដំណើរមិនអាចបកក្រោយវិញឈានចូលទៅកាន់សម័យកាលនៃប្រវត្តិសាស្ត្រខ្មែររំដោះខ្លួនពីនឹមអាណានិគម និងឆ្ពោះទៅកាន់សម័យកាលប្រវត្តិសាស្ត្រខ្មែរទំនើប។ ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-៧០) មានឯករាជ្យចាប់ពីឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះសីហនុ បានពុះពាររក្សាខ្លួនឱ្យស្ថិតនៅក្នុងអព្យាក្រឹត្យក្នុងពិភពលោកមួយដែលបានកំណត់ដោយអក្ខោសានកម្មនៃពួកមហាអំណាចនយស្តិ (នុយក្លេអ៊ែរ) ស.រ.អា. និង សហភាពសូវៀត។ ខណៈនោះសង្គ្រាមឥណ្ឌូចិនរឹតតែរីករាលដាលធំឡើងៗ កម្ពុជាបានប្រែឈ្មោះជាសាធារណរដ្ឋខ្មែរដែលជារដ្ឋជាប់ពាក់ព័ន្ធក្នុងសង្គ្រាម កើតចេញមកដោយហេតុមួយក្នុងហេតុផលជាច្រើនដែលកើតឡើងនៅឆ្នាំ១៩៧០ លទ្ធផលផ្សេងមួយទៀតគឺជាសង្គ្រាមរដ្ឋប្បវេណី (សង្គ្រាមគ្នាឯង)។ សង្គ្រាមវៀតណាមបានរីករាលដាលចូលមកកម្ពុជា ហើយបណ្ដាលឱ្យមានការងើបឡើងនៃពួកខ្មែរក្រហម ពួកគេដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅឆ្នាំ ១៩៧៥ និងបានបន្តយុទ្ធនាការកាប់សំលាប់មនុស្សជាច្រើន។ ស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហម កម្ពុជាបានស្ថិតនៅក្នុងដំណាក់កាលដ៏ខ្មៅងងឹតបំផុត កម្ពុជាប្រជាធិបតេយ្យក៏ជា អង្គហេតុបង្កឱ្យមានការកាន់កាប់របស់វៀតណាមយ៉ាងយូរនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងអាជ្ញាធរស.ប. ក៏បានធ្វើដំណើរឆ្ពោះទៅដល់សម័យកាលកម្ពុជាទំនើបចាប់តាំងពីឆ្នាំ១៩៩៣រៀងមក ហើយប្រទេសនេះបានស្គាល់នូវភាពរីកចំរើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក៏ជាពេលដែលកសាងប្រទេសឡើងវិញពីសង្គ្រាមរដ្ឋប្បវេណីជាច្រើនទសវត្សកន្លងមកដែរ។

បុរេប្រវត្តិសាស្ត្រ និង ប្រវត្តិសាស្ត្រដើមដំបូង[កែប្រែ]

ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី ៤២០០ ឆ្នាំ មគ. មកម៉្លេះ (មុនសម័យធម្មតា)។[៥] ភស្តុតាងខាងបុរាណវត្ថុបន្ថែមទៀតបង្ហាញថាប៉ែកផ្សេងៗនៃតំបន់នេះ សព្វថ្ងៃត្រូវបានគេហៅថា កម្ពុជា ដែលមានមនុស្សរស់នៅចាប់តាំងពីប្រហែល ១០០០-២០០០ ឆ្នាំ មគ. ស្ថិតក្នុងវប្បធម៌សម័យថ្មរំលីង។ លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនក្នុងខែត្រកំពង់ឆ្នាំងបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ ១៥០០ មគ.[៥]។ លោកហេង-សុផាឌី (២០០៧) បានទាញនូវការប្រៀបធៀបរវាងស្ថានីយ៍បន្ទាយគូសំរោងសែន និងស្ថានីយ៍បន្ទាយគូនៅភាគខាងកើតកម្ពុជា។ មនុស្សទាំងនេះទំនងជាបានធ្វើទេសន្តរប្រវេសន៍ពីចិនភាគអាគ្នេយ៍មកកាន់ទៀបកោះឥណ្ឌូចិន។ ពួកអ្នកប្រាជ្ញរកឃើញថាការធ្វើស្រូវ និងសំរិទ្ធិដំបូងគេដែលធ្វើនៅតំបន់អាស៊ីអាគ្នេយ៍​ត្រូវធ្វើឡើងដោយពួកមនុស្សអស់ទាំងនេះ។[៥] នៅសតវត្សទី១ នៃគស. ពួកអ្នកស្រុកបានរីកចំរើនប្រកបដោយចេរភាពខាងទំនាក់ទំនង ដោយបានរៀបចំសង្គម និង និយាយភាសាមួយចំនួន ដែលមានទំនាក់ទំនងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះយ៉ាងស្អិតល្មួត។[៥] វប្បធម៌ និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១ នៃគស. បានចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ ដងទន្លេមេគង្គក្រោម ហើយនិងតំបន់ដីសណ្ដដោយពួកគេបានរស់នៅក្នុងផ្ទះ សង់លើសសរខ្ពស់ៗ ជាទីកន្លែងដែលពួកគេដាំស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវរបកគំហើញនៃបន្ទាយគូរាងមូល ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។1 ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោម ពួកអ្នកស្រុកដំបូងបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដំបូងៗនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា និងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងជាបណ្ដារាជាអាណាចក្រមជ្ឈការដែលមានទីតាំងស្ថិតនៅពាសពេញទឹកដីដ៏ធំធេងនៃអាស៊ីអាគ្នេយ៍។

ការពិនិត្យនៃសំណាកគ្រោងឆ្អឹងឆ្នាំ២០១០យកចេញពីផ្នូរនៅភូមិស្នាយក្នុងប្រទេសកម្ពុជាភាគពាយព្យបាននិយាយថាស្លាកស្នាមរបួសជាច្រើនខុសប្លែកពីធម្មតា ជាពិសេសនៅត្រង់ក្បាល ហាក់បីដូចជាត្រូវបានបង្កឡើងដោយអំពើហិង្សាកើតឡើងរវាងមនុស្សនឹងមនុស្ស។ ផ្នូរទាំងនេះក៏មានដាវមួយចំនួន និងសាស្ត្រាវុធវាយប្រហារផ្សេងៗទៀតត្រូវបានគេប្រើក្នុងការប៉ះទង្គិចគ្នានេះដែរ។[១៣]

សម័យយុគដែកនៃអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅប្រហែល ម.គ. ៥០០ និង បន្តរហូតដល់ចុងបញ្ចប់នៃសម័យហ៊្វូណាន ប្រហែលគ.ស.៥០០ ខណៈដែលវាផ្ដល់ភស្តុតាងរឹងមាំលើកដំបូងអំពីពាណិជ្ជកម្មសមុទ្រដែលមិនចេះដាច់ និង អន្តរកម្មសង្គមនយោបាយជាមួយឥណ្ឌា និង អាស៊ីខាងត្បូង។ ជិតដល់សតវត្សទី១ ពួកអ្នកស្រុកបានវិវឌ្ឍខ្លួនកាន់តែសាំញ៉ាំ ដោយបានរៀបចំជាសង្គមៗ និង លោកធាតុវិទ្យាបែបសាសនាផ្សេងៗ ដែលតំរូវឱ្យមានភាសានិយាយរីកចំរើនកាន់តែខ្លាំងឡើងពាក់ព័ន្ធគ្នានឹងភាសាដែលគេនិយាយនាពេលបច្ចុប្បន្ននេះ។[១៤][១៥][១៦]

**នគរវ្នំ រឺ ហ៊្វូណាន[កែប្រែ]

ផែនទីវ្នំ នៅប្រហែលសតវត្សទី៣

នគរដែលគេស្គាល់ដំបូងគេបង្អស់ក្នុងតំបន់នេះ គឺនគរវ្នំដែលបានរុងរឿងរីកចម្រើន ប្រហែលចាប់ពីសតវត្សទីមួយរហូតដល់សតវត្សទី៦។ នគរនេះត្រូវបានស្នងបន្តដោយចេនឡាដែលបានគ្រប់គ្រងប៉ែកដ៏ធំនៃ កម្ពុជា វៀតណាម លាវ និង ថៃ សម័យទំនើបនេះ។

អាណាចក្រវ្នំបានចម្រើនកេរ្តិ៍ឈ្មោះល្បី ចេញពីទីក្រុងកំណើតដ៏ស្ដុកស្ដម្ភ និងប្រកបដោយឥទ្ធិពលនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមថាជាខត្តិករៈ មានន័យថាទីក្រុងដ៏ល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញឱ្យឃើញ ជាក់ស្ដែងតាមរយៈ កាក់របស់ចក្រភពរ៉ូមដ៏ច្រើនត្រូវបានគេរកឃើញនៅស្ថានីយ៍បុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២ និង ទី៣។[១០] យ៉ាងណាក៏ដោយការដោះដូរពាណិជ្ជកម្មក្រៅប្រទេសភាគច្រើន របស់អាណាចក្រវ្នំគឺត្រូវបន្តកាន់តែជិតស្និទ រហូតទៅដល់ស្រុកឥណ្ឌា ជាពិសេសតំបន់បេងកាល់ឥណ្ឌា។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមល្អមុនឆ្នាំ ៥០០ មគ. (ពីមុនការប្រើប្រាស់ជាសកលនៃភាសាសំស្ក្រឹតដែលជាភាសាមួយក្នុងប្រទេសឥណ្ឌា)។[១៧] រួមជាមួយពាណិជ្ជកម្ម ឥណ្ឌាបាននាំមកនូវឥណ្ឌូបនីយកម្មចូលក្នុងវប្បធម៌នគរវ្នំ និង សាសនាព្រហ្មញ្ញ។ នគរវ្នំ និង សង្គមជាច្រើនបន្តពីនគរវ្នំ បានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍មួយនេះ ហើយបានផ្ទុកផ្ដាក់ព្រហ្មញ្ញសាសនាជាសាសនាធំអស់រយៈពេលប្រហែលជាង ៩០០ ឆ្នាំ។ លក្ខណៈពិសេសខាងវប្បធម៌និងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាបានបន្តគង់វង្សក្នុងសង្គមខ្មែរ​មកទល់ពេល​សព្វថ្ងៃនេះ​នៅឡើយ។

អាណាចក្រនេះបានពង្រីកវិសាលភាពទូលំទូលាយបំផុតក្រោមរជ្ជកាលនៃព្រះបាទស្រីមារ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា។ អ្នកនគរវ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយមដ៏រឹងមាំ និងឯកវិក្កយភាពពាណិជ្ជកម្ម ដែលបានក្លាយជាគំរូសម្រាប់ចក្រភពមួយចំនួនក្នុងតំបន់។ ការនាំចេញនៃអាណាចក្រវ្នំមានរុក្ខផល និងលោហៈធាតុដ៏មានតម្លៃរួមមាន មាស ភ្លុកដំរី កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជា ក្រវាញ ស្បែក ម្រ័ក្សណ៍ខ្មុក និង ឈើក្រអូប។[១០] ព្រះបាទស្រីមារបានបង្កបង្កើនកងទ័ពសំពៅ និងពង្រីកចំនួនការិយាធិបតេយ្យនគរវ្នំ ដោយបង្កើតជាទម្រង់បែបសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណក្នុងតំបន់ឱ្យនៅដដែលច្រើន ជាពិសេសទៅទៀតនោះការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភពនេះ។


ឯកសារយោង[កែប្រែ]

  1. ប្រជាធិបតេយ្យតំណាងៈ ប្រភេទប្រជាធិបតេយ្យ ដែលប្រជាពលរដ្ធជ្រើសតាំងតំណាង ដើម្បីតំណាងពួកគេក្នុងកាគ្រប់គ្រង់ប្រទេសប្រចាំថ្ងៃរួមទាំងការបង្កើតច្បាប់ផងដែរ។
  2. របបប្រជាធិបតេយ្យបែបប្រធានាធិបតីៈ ជាប្រភេទរដ្ឋាភិបាលដែលក្នុងនោះ ពលរដ្ធជ្រើសតាំងតំណាងអង្គការនីតិបញ្ញត្តិ និងប្រធានាធិបតីដោយការបោះឆ្នោតដាច់ដោយឡែកពីគ្នា។ ប្រធានាធិបតី គឺប្រមុខរដ្ធផង និង ជាប្រមុខរដ្ធាភិបាលផង។
  3. អាជ្ញានិយម និងសង្គមនិយមៈ ទម្រង់រដ្ធាភិបាលដែលអ្នកមានអំណាចកាន់អំណាចផ្ដាច់ការ ហើយប្រជាពលរដ្ធមិនអាចទំទាស់បានទាល់តែសោះ។
  4. គេហទំព័ររដ្ឋាភិបាលខ្មែរ
  5. ៥,០ ៥,១ ៥,២ ៥,៣ ៥,៤ ៥,៥ ៥,៦ ៥,៧ ដាវីដ-ឈែនដ្លឺរ, ប្រវត្តិសាស្ត្រកម្ពុជា (គ្រឹះស្ថានបោះពុម្ពវ៉ិស្ថ៍វ៊្យូ: បោលដឺរ ខូឡូរ៉ាដូ, ២០០៨) ទ. ១៣។
  6. "Bioarchaeological evidence for conflict in Iron Age north-west Cambodia - Examination of skeletal material from graves at Phum Snay in north-west Cambodia revealed an exceptionally high number of injuries..." Cambridge University Press. 2 January 2015. Retrieved 8 July 2015.
  7. "Art and Archaeology of Fu-Nan" (PDF). Department of Anthropology College of Social Sciences University of Hawaii. Retrieved 7 July 2015.
  8. "PRE-ANGKORIAN SETTLEMENT TRENDS IN CAMBODIA'S MEKONG DELTA AND THE LOWER MEKONG ARCHAEOLOGICAL PROJECT - The Mekong delta played a central role in the development of Cambodia's earliest complex polities from approximately 500 BC to AD 600..." (PDF). University of Hawai’i-Manoa. Retrieved 7 July 2015.
  9. "Trade and Exchange Networks in Iron Age Cambodia: Preliminary Results from a Compositional Analysis of Glass Beads - Beads made of glass and stone found at Iron Age period sites (500 BC – AD 500) in Southeast Asia are amongst the first signs for sustained trade and sociopolitical contact with South Asia..." Indo-Pacific Prehistory Association. Retrieved 7 July 2015.
  10. ១០,០ ១០,១ ១០,២ ១០,៣ ដាវីដ-ឈែនដ្លឺរ ប្រវត្តិសាស្ត្រកម្ពុជា ទ. ១៩។
  11. Percival Spear, India: A Modern History (University of Michigan Press: Ann Arbor, 1961) p. 14.
  12. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក កែវ ភួង បោះពុម្ពឆ្នាំ២០០៥ ត្រង់ទំព័រ១២៤
  13. "Bioarchaeological evidence for conflict in Iron Age north-west Cambodia - Examination of skeletal material from graves at Phum Snay in north-west Cambodia revealed an exceptionally high number of injuries..." Cambridge University Press. 2 January 2015. Retrieved 8 July 2015.
  14. "Art and Archaeology of Fu-Nan" (PDF). Department of Anthropology College of Social Sciences University of Hawaii. Retrieved 7 July 2015.
  15. "PRE-ANGKORIAN SETTLEMENT TRENDS IN CAMBODIA'S MEKONG DELTA AND THE LOWER MEKONG ARCHAEOLOGICAL PROJECT - The Mekong delta played a central role in the development of Cambodia's earliest complex polities from approximately 500 BC to AD 600..." (PDF). University of Hawai’i-Manoa. Retrieved 7 July 2015.
  16. "Trade and Exchange Networks in Iron Age Cambodia: Preliminary Results from a Compositional Analysis of Glass Beads - Beads made of glass and stone found at Iron Age period sites (500 BC – AD 500) in Southeast Asia are amongst the first signs for sustained trade and sociopolitical contact with South Asia..." Indo-Pacific Prehistory Association. Retrieved 7 July 2015.
  17. Percival Spear, India: A Modern History (University of Michigan Press: Ann Arbor, 1961) p. 14.




welcom


​​ រង្វង់មូល សេះស

km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ



[[ចំណាត់ថ្នាក់ក្រុម:]]