Jump to content

អ្នកប្រើប្រាស់:Chea Sothol

ពីវិគីភីឌា
                                                            សំណួរ
( ៥ ពិន្ទុ ) 	 ១. តើមហាសមុទ្រនៅលើពិភពលោកមានប៉ុន្មាន ? មហាសមុទ្រអ្វីខ្លះ ?
( ៥ ពិន្ទុ )	 ២. តើមជ្ឈមណ្ឌលនេសាទធំៗក្នុងពិភពលោកពាក់ព័ន្ធជាមួយនិងកត្តាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
( ១០ ពិន្ទុ ) ៣. តើមូលហេតុអ្វីបានជាធនធានត្រីនៅលើពិភពលោកមាននិន្នាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ?
( ១០ ពិន្ទុ ) ៤. តើបរិយាកាសជាអ្វី ? តើកង្វក់អាកាសធ្វើអោយមានផលប៉ះពាល់អ្វីខ្លះដល់ មនុស្ស សត្វ និងរុក្ខជាតិ ? ចូររៀបរាប់ ។
( ១០ ពិន្ទុ ) ៥. តើប្រភពដែលនាំអោយមានកង្វក់ទឹកមានអ្វីខ្លះ ? ចូររៀបរាប់ ?
(១០ ពិន្ទុ )  ៦. ចូររកមូលហេតុដែលសកម្មភាពនានាធ្វើអោយព្រៃឈើបាត់បង់ ។


                ចម្លើយ

១. មហាសមុទ្រនៅលើពិភពលោកមាន ៤ គឺ ៖

   -  មហាសមុទ្រ ប៉ាស៊ីភិច
   -  មហាសមុទ្រ អាត្លង់ទិច
   -  មហាសមុទ្រ ឥណ្ឌា
   -  មហាសមុទ្រ អាក់ទិច ។

២. មជ្ឈមណ្ឌលនេសាទធំៗក្នុងពិភពលោកពាក់ព័ន្ធជាមួយកត្តា ២ យ៉ាងគឺ ៖

   -	កត្តាធម្មជាតិ
   -	និង កត្តាសេដ្ឋកិច្ច ។

៣. មូលហេតុបានជាធនធានត្រីនៅលើពិភពលោកមាននិន្នាការថយចុះព្រោះ ៖

   -	មានការនេសាទហួសកម្រិត
   -	កំណើនប្រជាជននៅលើពិភពលោក
   -	តម្រូវការផលិតចំណីសត្វ
   -	ការនេសាទដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាទំនើប
   -	បាតុភូតធម្មជាតិ អែលនីញ៉ូ
   -	ត្រីដែលអាចបង្កកំណើតមានតិចតួច
   -	កង្វះប្លង់តុងដែលជាចំណីត្រី

- កង្វះការត្រួតពិនិត្យ និងតាមដានអំពីធនធានត្រីលើពិភពលោក - ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ - កង្វក់ទឹកដែលបណ្តាលអោយត្រីស្លាប់ ។ ៤. បរិយាកាស គឺជាស្រទាប់ឧស្ម័នស្តើងដែលនៅព័ទ្ធជុំវិញផែនដី ។ កង្វក់អាកាសបណ្តាលអោយមានផលប៉ះពាល់ដល់ មនុស្ស សត្វ និងរុក្ខជាតិ ដូចជា៖

   +	ចំពោះមនុស្ស : បណ្តាលអោយកើតមានជម្ងឺមួយចំនួនដូចជា ឈឺក្បាល វិលមុខ ជម្ងឺហឺត ជម្ងឺភ្នែក សួត និងបេះដូង ជាដើម ។
   +	ចំពោះសត្វ : ភ្លៀងអាស៊ីតអាចបណ្តាលអោយជីវិត សត្វនៅលើគោក និងក្នុងទឹកបាត់ បង់បាន និងម្យ៉ាងទៀតធ្វើអោយរុក្ខជាតិដែលជាចំណីសត្វមានការបាត់បង់ ។
   +	ចំពោះរុក្ខជាតិ : ភ្លៀងអាស៊ីតធ្វើអោយរុក្ខជាតិ តូចធំនៅលើផែនដីស្លាប់ និងជាពិសេសធ្វើអោយខូចនូវឋានប្រព័ន្ធព្រៃឈើ ។

៥. ប្រភពដែលនាំអោយមានកង្វក់ទឹកកើតឡើងមានដូចជា៖

   -	ភ្លៀងអាស៊ីត
   -	ការបង្ហូរកាកសំណល់ចេញពីប្រភពនានាចូលទៅក្នុងទឹក
   -	ការប្រើប្រាស់ថ្នាំពុល និងថ្នាំគីមីកសិកម្ម និងបង្ហូរចូលទឹក ឬ ចោលក្នុងទឹក
   -	ការធ្លាយប្រេងចេញពីកន្លែងជីកយកប្រេង
   -	ការលាងធុងប្រេង និងធុងថ្នាំក្នុងទឹក
   -	ទឹកជំនន់នាំយកសំរាម និងកាកសំណល់នានាចូលក្នុងទឹក
   - 	លាងសត្វ និងបោកសម្លៀកបំពាក់ក្នុងប្រភពទឹក
   -	ការស្លាប់ របស់សត្វនិងរុក្ខជាតិនៅក្នុងទឹក ។

៦. មូលហេតុដែលសកម្មភាពនានាធ្វើអោយព្រៃឈើបាត់បង់មានដូចជា ៖

   -	ការកាប់ឈើធ្វើអាជីវកម្ម
   -	ការកាប់ព្រៃឈើដើម្បីធ្វើកសិកម្ម
   -	ការដុតព្រៃដើម្បីរកសត្វ
   -	កំណើនប្រជាជន និងលំនៅឋាន
   -	កំណើននគរូបនីយកម្ម
   -	ការវិនិយោគទុនទៅលើដីព្រៃ
   -	ការកាប់ឈើដើម្បីចូកយករ៉ែ
   -	ការអភិវឌ្ឍនៅតំបន់ព្រៃឈើ
   -	ការបង្កើតទីតាំងឧស្សាហកម្មនៅព្រៃឈើ
   -	ភ្លើងឆេះព្រៃបណ្តាលមកពីកត្តាធម្មជាតិ ( បន្ទុះភ្នំភ្លើង បាតុភូតរន្ទះបាញ់ ..... )