Jump to content

អ្នកប្រើប្រាស់:Kheng leng wiki

ពីវិគីភីឌា

លក្ខណៈពិសេសនៃអក្សរសិល្ប៍ឧបទេស

✓អក្សរសិល្ប៍ឧបទេសជាទំរង់អត្ថបទអក្សរសិល្ប៍មួយប្រភេទតាក់តែងឡើងដើម្បីអប់រំទូន្មានជនានុជនទាំងឡាយស្របតាមបែបផែនសីលធម៌ចរិយាធម៌និងស្របតាមសម័យកាលរបស់ខ្លួន។

✓លក្ខណៈពិសេសមួយទៀតរបស់អក្សរសិល្ប៍ឧបទេសគឺការប្រើប្រាស់សីល្ប៍វិធីពិរោះគួរអោយ ចាប់ចិត្តជក់អារម្មណ៍ក្នុងគោលបំណងដើម្បីធ្វើការអប់រំៗ វាមិនមែនជាការអប់រំបែបគ្រោតគ្រាតនោះទេប៉ុន្តែអ្នកនិពន្ធប្រើប្រាស់រូបារម្មណ៍ផ្សេងៗអោយយើងចេះធ្វើការប្រៀបធៀបៗឧ.រឿងព្រេងនិទានឬនៅក្នុងច្បាប់ឧបទេសផ្សេងៗ។

✓ការអប់រំនៅក្នុងអក្សរសិល្ប៍បទសពុំមានការបង្ខិតបង្ខំទេប៉ុន្តែដោយការប្រើប្រាស់វិធីលួងលោមតាមរយៈពាក្យពេចន៍ពិរោះពិសា។

ចំណុចរើសេសដែលយើងគួរយកចិត្តទុកដាក់នៅក្នុងអក្សសិល្ប៍ឧបទេសនោះគឺ

១.បញ្ហាប្រធានរឿង៖គឺទាក់ទងជាពិសេសទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនលើបញ្ហាសីលធម៌ចរិយាធម៌ លើកឡើងពីគុណវិបត្តិរបស់បុគ្គលនៅក្នុងជីវភាពរស់នៅ។ក្នុងករណីខ្លះអាចមានការអប់រំដល់ស្ដេច នាម៉ឺនមន្ត្រីទៀតផង។យើងសង្កេតឃើញស្នាដៃអក្សរសិល្ប៍ខ្មែរមានដូចជាច្បាប់ប្រុស ច្បាប់ស្រីនច្បាប់ក្រម ច្បាប់ព្រះរាជសម្ភារ ដែលបានរៀបរាប់អប់រំទូន្មានក្បួនច្បាប់ទៅដល់ជនប្រុសស្រី។

២.បញ្ហាតួអង្គ តួអង្គក្នុងអក្សរសិល្ប៍ឧបទេសក៏មិនខុសពីតួអង្គក្នុងកំណាព្យវីណាគីតដែរ គឺហាក់ដូចជាពុំឃើញមានតួអង្គឡើយ តែគឺអ្នកនិពន្ធនេះឯងជាតួអង្គឯក ជាឪពុក ជាគ្រូបាធ្យាយ។ ដូច្នេះទំនាស់វិបត្តិគឺជាទំនាស់របស់អ្នកនិពន្ធជាមួយអ្នកដទៃ ជាមួយសង្គម។

៣.បញ្ហានិយាមសិល្បៈ៖គឺជាសំណេរប្រើប្រាស់ពាក្យកាព្យ ឬដំណើររឿងដែលពិរោះរណ្ដំល្មមធ្វើអោយអ្នកអានអ្នកស្តាប់ជក់ចិត្តល្មមកែប្រែឬអនុវត្តតាម ។[]

  1. ធា សុកម៉េង ទ្រឹស្តីអក្សរសិល្ប៍ ២០១៩