Jump to content

អ្នកប្រើប្រាស់:Khmerbiology

ពីវិគីភីឌា

I. សំណួរជ្រើសរើស MCQ (មួយសំណួរបាន១ពិន្ទុ)

ចូរអ្នកជ្រើសរើសយកចម្លើយត្រឹមត្រូវ ដែលមានតែមួយគត់ទៅសរសេរលើសន្លឹកកិច្ចការរបស់អ្នក ៖

១. សរីរាង្គភេទរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ ៖

ក.ផ្លែ              ខ.ផ្កា              គ.មើម            ឃ.ឬស

៣. សរសៃនាំ ដែលដឹកនាំទឹក និងអំបិលខនិជពីឫសទៅដើម និងស្លឹក គឺ ៖

ក. ស៊ីឡែម                ខ. ផ្លូអែម                   គ. កោសិកា     ឃ. ឬស

២. ផ្នែកកំពូលនៃកនាំកេសរញីគឺ ៖

ក. ស្ទិចម៉ាត     ខ. ប្លោកលំអង            គ. អូវែ            ឃ. អូវុល

៤. ឫសរបស់រុក្ខជាតិម៉ូណូកូទីលេដូនជា ៖

ក. ឫសកែវ                ខ. ឫសរយាង             គ. ឫសព្រយោង          ឃ. ឫសស្ញែ

៥. ស្រទាប់កោសិកា ដែលនៅក្រោមស្រទាប់អេពីឌែមលើគឺ ៖

ក. ស្រទាប់ស្តោត        ខ. ស្រទាប់ប៉ាលីសាត   គ. កោសិកាល្បាត       ឃ. សូម៉ាត

៦. បម្រែបម្រួល ឬ សញ្ញានៅក្នុងមជ្ឈដ្ឋានខាងក្រៅ ដែលធ្វើឲ្យសារពាង្គកាយមានតំណបជា ៖

ក.រេផ្លិច          ខ. រំញោច       គ. អាំងភ្លុចប្រសាទ      ឃ. ស៊ីណាប់


៧. ទម្រង់ ដែលដឹកនាំព័ត៌មានចេញពីតួកោសិកាណឺរ៉ូន ជា

ក. អាក់សូន     ខ.ដង់ឌ្រីត       គ.តួកោសិកា    ឃ.សរសៃឈាម          ង. អាំងភ្លុចប្រសាទ

៨. អរម៉ូនអង់ដ្រូសែនសំខាន់ជាងគេ ដែលផលិតដោយពងស្វាសជា ៖

ក. អឺស្រ្តូសែន             ខ. ប្រូសេស្តេរ៉ូន           គ. តេស្តូស្តេរ៉ូ​ន            ឃ. អេពីណេព្រីន

៩. ក្រពេញខួរលើតម្រងនោមបញ្ចេញអរម៉ូន ៖

ក. តេស្តូស្តរ៉ូន             ខ. ទីរ៉ុកស៊ីន               គ. អេពីណេព្រីន និងណូអេពីណេព្រីន

១០. ទម្រង់ ដែលធ្វើឲ្យទំហំរន្ធប្រស្រីប្រែប្រួល ៖

ក. ករនេ         ខ. រេទីន         គ.ប្រស្រីភ្នែក    ឃ.ក្លេរ៉ូទិច

១១. រន្ធប្រស្រីស្ថិតនៅចំកណ្តាលនៃ ៖

ក. កែវភ្នែក      ខ.ករនេ          គ.ប្រស្រីភ្នែក              ឃ.ប្រឡង់ភ្នែក

១២. បណ្តុំ –COOH ជា ៖

ក. កាបុកស៊ីល            ខ.អាមីត         គ.រ៉ាឌីកាល់                ឃ.បណ្តុំអាមីន

១៣. បណ្តុំ -NH2 ជា ៖

ក. កាបុកស៊ីល            ខ.អាមីត         គ.រ៉ាឌីកាល់                ឃ.បណ្តុំអាមីន

១៤. –CH2– SH ជារ៉ាឌីកាល់របស់អាស៊ីតអាមីនេប្រភេទ

ក. វ៉ាលីន         ខ. លីស៊ីន       គ. អាឡានីន    ឃ. ស៊ីស្តេអ៊ីន

១៥. ម៉ូលេគុល ADN ជាប៉ូលីមែន ៖

ក. អាស៊ីតអាមីន          ខ.គ្លីសេរ៉ុល      គ. នុយក្លេអូទីត           ឃ. សែលុយឡូស

១៦. ស្កររបស់ ADN ជាស្ករ៖

ក. គ្លុយកូស     ខ. រីបូស   គ.ស្ករដេអុកស៊ីរីបូស          ឃ.ស្កររីបូស     ង.ស្ករម៉ាលតូស

១៧. ក្នុងច្រវាក់ម្ខាងៗនៃ ADN នុយក្លេអូទីតភ្ជាប់គ្នារវាង ៖

ក. បាស និងបាស       ខ. ស្ករ និងបាស          គ.អាស៊ីត និង ស្ករ

១៨. ត្រីធាតុ ADN មាន 43 = 64

ក. សម្គាល់អាស៊ីតអាមីន ៦៤   ខ. មិនសម្គាល់អាស៊ីតអាមីន     គ. សម្គាល់អាស៊ីតអាមីន ២០

ឃ. មាន ៦១ សម្គាល់អាស៊ីតអាមីនេ ២០

១៩. ចលនការចម្លងព័ត៌មានសេនេទិចក្នុងកោសិកាអឺការីយ៉ូតធ្វើនៅក្នុង ៖

ក. ស៊ីតូប្លាស    ខ. ណ្វៃយ៉ូ        គ. មីតូកុងឌី

២០. ការបង្កាត់ជិតគឺ ៖

ក. ផ្តល់ឯកត្តៈអូម៉ូស៊ីកូត           ខ.ការបង្កាត់ពូជផ្សេងៗ           គ. ផ្តល់លក្ខណៈលុប

២១. ក្រមសេនេទិច ៖

ក. ប្រែប្រួលទៅតាមប្រភេទ      ខ. ធាតុត្រូវគ្នារវាងសែន និងADN         គ. មានលក្ខណៈជាសកល

ឃ. ធាតុត្រូវគ្នារវាងកូដុង-អង់ទីកូដុង

២២. ប្លាស្មីតរបស់បាក់តេរីជា៖

ក. ក្រូម៉ូសូម     ខ. ADN រាងជារង្វង់     គ.ADNរាងជារង្វេល

២៣. ក្លូនជាបណ្ដុំសារពាង្គកាយ

ក. មួយក្រុមដូចៗគ្នា     ខ. មានព័ត៌មានសេនេទិចដូចគ្នា           គ. មួយក្រុមខុសៗគ្នា

ឃ. មិនអាចផ្ទេរទៅឲ្យកោសិកាដទៃ      ង. រូបរាងដូចគ្នា

២៤. លក្ខណៈតំណពូជ ដែលធ្វើឲ្យភាវរៈរស់មួយរស់រានមានជីវិត ហើយបន្តពូជបានក្នុងមជ្ឈដ្ឋាន

មួយជា ៖

ក. ជម្រើសដោយធម្មជាតិ        ខ.បម្រែបម្រួល            គ.បន្សាំ           ឃ. សរីរាង្គអូម៉ូឡូក

២៥. ផូស៊ីលកើតឡើងពីសារពាង្គកាយមួយដែលរលួយបែកធាតុ ហើយទុកចន្លោះទទេនៅក្នុងសិលា

ហៅថា

ក. សំណល់ភាវៈរស់     ខ. ពុម្ពក្នុង       គ.អំប្រ៊ីយ៉ុង      ឃ.ពុម្ពក្រៅ

២៦. ដើម្បីបង្កើតគោ ដែលផ្តល់ទឹកដោះច្រើន គេប្រើវិធី ៖

ក. ផ្សាំ            ខ. ជម្រើសដោយធម្មជាតិ        គ. ជម្រើសដោយមនុស្ស(សិប្បនិម្មិត)

ឃ. ការបង្កើតកូនចៅហួសប្រមាណ


២៧. លក្ខណៈខុសគ្នា ដែលកើតឡើងចំពោះឯកត្តៈក្នុងប្រភេទតែមួយគឺ ៖

ក. ជម្រើសដោយធម្មជាតិ        ខ.បម្រែបម្រួល            គ. ប្រជែងរស់       ឃ.បន្សាំ

២៨. គេអាចគណនាអាយុផូស៊ីលយ៉ាងជាក់លាក់ដោយប្រើ ៖

ក. ជម្រើសដោយធម្មជាតិ        ខ. សារធាតុវិទ្យុសកម្ម     គ. ស្រទាប់សិលា    ឃ. សរីរាង្គអូម៉ូឡូក

២៩. កត្តា ដែលធ្វើឲ្យមានជម្រើសដោយធម្មជាតិ គឺ ៖

ក. វិមាត្រនៃសារពាង្គកាយភាវៈរស់ ខ. ការបញ្ចូនលក្ខណៈទៅសន្ដានក្រោយ គ. ជម្រើសដោយមនុស្ស

ឃ. សារពាង្គកាយបង្កើតសន្តានក្រោយច្រើនលើសលុប

៣០. សរីរាង្គដូចគ្នា ដែលបង្ហាញថាប្រភេទផ្សេងៗមានដើមកំណើតពីបុព្វសត្វរួមតែមួយហៅថា ៖

ក. បន្សំ           ខ. បម្រែបម្រួល           គ. សរីរាង្គអូម៉ូឡូក       ឃ. អំប្រ៊ីយ៉ុង

II. សំណួរសរសេរ QROC

១. តើអ៊ីប៉ូភីសមានប៉ុន្មានផ្នែក ? តើផ្នែកនីមួយៗផលិតអរម៉ូនអ្វីខ្លះ? (៤ពិន្ទុ)

២. តើភស្តុតាងអ្វីខ្លះ ដែលបញ្ជាក់ថាភាវៈរស់វិវត្ត? (៣ពិន្ទុ)

៣. ចូរសរសេររូបមន្តឌីប៉ិបទីត ដែលភ្ជាប់គ្នារវាងអាស៊ីតអាមីនេពីរ ដោយបញ្ជាក់ទីតាំងចំណងប៉ិបទីត ឲ្យបានច្បាស់លាស់ ។ (៣ពិន្ទុ)

៤. តើឡាម៉ាកមានទស្សនៈដូចម្តេច ចំពោះដើមកំណើតនៃជីវិត ? (៣ពិន្ទុ)

៥. តើគេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វីខ្លះ ? (៣ពិន្ទុ)

៦. តើមានទម្រង់អ្វីខ្លះ ដែលទាក់ទងក្នុងលំនាំផ្លិច? (៣ពិន្ទុ)

៧. តើភាវៈរស់អាច់បន្សល់អ្វីខ្លះ ទុកជាផូស៊ីល ? (៣ពិន្ទុ)

៨. តើការបង្កើតកូនចៅហួសប្រមាណមាននាទីដូចម្តេច ក្នុងការវិវត្ត ? (៣ពិន្ទុ)

៩. តើរុក្ខជាតិអង់ស្យូស្ពែមចែកជាប៉ុន្មានក្រុម? អ្វីខ្លះ? (៤ពិន្ទុ)

១០. តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់ ? អ្វីខ្លះ ? (៤ពិន្ទុ)

១១. តើមជ្ឈមណ្ឌលប្រសាទមាននាទីអ្វីខ្លះ ? (៤ពិន្ទុ)

១២. តើម៉ូលេគុលអាស៊ីតអាមីនេនីមួយៗផ្សំឡើងពីអ្វីខ្លះ ? ចូរសរសេររូបមន្តទូទៅរបស់អាស៊ីតអាមីនេ (៤ពិន្ទុ)

១៣. ដូចម្តេចដែលហៅថា អង់ដូស៊ីតូស ? អិចសូស៊ីតូស ? (៤ពិន្ទុ)

១៤. ចូរបកស្រាយពីចលនការស្វ័យតំឡើងទ្វេ ADN ។ (៤ពិន្ទុ)

១៥. ចូរនិយាយពីចលនការចម្លងក្រម ។ (៤ពិន្ទុ)

១៦. ដូចម្តេចដែលហៅថា ការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ?

ចូរប្រៀបធៀបលទ្ធផល ដែលបានមកពីការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ ។ (៤ពិន្ទុ)

១៧. តើគោលការណ៏បំពេញបាសប្រព្រឹត្តទៅនៅពេលណាខ្លះ? ហើយរវាងម៉ូលេគុលណា ? (៤ពិន្ទុ) III. លំហាត់

ម៉ូលេគុល មួយមាន ៣០០០នុយក្លេអូទីត។

១. តើម៉ូលេគុលនេះមានប្រវែងប៉ុន្មានណាណូម៉ែត្រ?

២. បើនុយក្លេអូទីត ប្រភេទអាដេនីនមាន ២០% នៃចំនួននុយក្លេអូទីត តើម៉ូលេគុល ADN នេះ មាន

សម្ព័ន្ធអ៊ីដ្រូសែនប៉ុន្មាន?

៣. បើម៉ូលេគុល ADN ស្វ័យតម្លើងទ្វេបីដង តើវាត្រូវការនុយក្លេអូទីតសេរីប៉ុន្មាន?