អ្នកប្រើប្រាស់:Khoem Vira

ពីវិគីភីឌា
Jump to navigation Jump to search
សូមស្វាគមន៏

វីគីភីឌា

ទំព័រគំរូ:ទំព័រសំខាន់

ការប្រើប្រាស់បណ្តាញសង្គម
ទំព័រទំនាក់ទំនងសង្គម

កម្ពុជា​ជាប់​លំដាប់​ថ្នាក់​ទី​៩៥​នៃ​​ចំនួន​អ្នក​ប្រើ​ Facebook (Credit: ABC) សំឡេង៖ ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា វិស័យ​អ៊ិនធើរណិត​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចំរើន ជា​ហេតុ​បណ្តាល​ឲ្យ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទូទៅ មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់។ តួ​យ៉ាង​ក្នុង​រយៈ​ពេល​៦​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ចំពោះ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Facebook បាន​កើន​ឡើង​ជាង​១៦៩ ៨៨០​នាក់ នេះ​បើ​តាម​តួលេខ​របស់​វ៉ិបសាយន៍​ socialbakers ដែល​ជា​វ៉ិបសាយន៍​ប្រមូល​ទិន្ន​ន័យ​នៃ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ។ ហើយ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ៩៥​ ក្នុង​ចំណោម​ប្រទេស​ក្នុង​ពិភពលោក។ ចំណែក​ឯ​ក្រុម​អាយុ​ដែល​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​ក្នុង​ Facebook គឺ​ពី​អាយុ ១៨​ ទៅ ២៤​ឆ្នាំ។

ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​អ៊ិនធើរណិត​សម្រាប់​ការ​ទំនាក់​ទំនង​គ្នា​នេះ ក៏​មាន​ក្តី​កង្វល់​មក​ជា​មួយ​ផង​ដែរ ពី​ចំណេះ​ដឹង​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ច្បិច​យក​អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​ទំនាក់​ទំនង​ថ្មី​នេះ ក៏​ដូច​ជា​ជំនាញ​ប្រើ​ប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​។

នាទី​សន្ទនា​មតិ​របស់ Radio Australia នៅ​ថ្ងៃ​នេះ នឹង​លើក​ពី​អត្ថ​ប្រយោជន៍ និង​ពី​ផល​វិបាក​មួយ​ចំនួន​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ពុំ​មាន​ជំនាញ​ប្រើ​ប្រាស់​ដោយ​សុវត្ថិភាព​គ្រប់​គ្រាន់។ លោក ង៉ែត ម៉ូសេ ដែល​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​ទំនាក់​ទំនង​ក្នុង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហ​គមន៍ នឹង​បក​ស្រាយ​ពី​វិធី​សាស្ត្រ​សុវត្ថិភាព​លើ​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​គ្នា​តាម​អ៊ិនធើរណិត​នេះ៕

ក្បាច់មួលដ្ឋាន

ក្បាច់មូលដ្ឋាននៃប្រាសាទអង្គរវត្ត
ក្បាច់ជាមូលដ្ឋានមាន៤គឺ ក្បាច់អង្គរ ក្បាច់ភ្ញីទេស ក្បាច់ភ្ញីភ្លើង និងក្បាច់វល្លី៍។ក្បាច់ ទាំងនេះត្រូវបានគេគូរឬឆ្លាក់ទៅតាមទម្រង់ទ្រង់ទ្រាយផ្សេងៗ(តូច មធ្យម ធំ វែង ខ្លី…) ដូចជា ក្បាច់ដកចន្ទន៍ ក្បាច់ត្របកឈូកពេញ ក្បាច់ត្របកឈូកចំហៀង ក្បាច់គោមក្បាច់ កន្ទុយហង្ស ក្បាច់ជរ ក្បាច់ពងត្រី ជាដើម។ ក្បាច់ត្របកឈូកពេញក្បាច់ជាមូលដ្ឋានមាន៤គឺ ក្បាច់អង្គរ ក្បាច់ភ្ញីទេស ក្បាច់ភ្ញីភ្លើង និងក្បាច់វល្លី៍។ក្បាច់ ទាំងនេះត្រូវបានគេគូរឬឆ្លាក់ទៅតាមទម្រង់ទ្រង់ទ្រាយផ្សេងៗ(តូច មធ្យម ធំ វែង ខ្លី…) ដូចជា ក្បាច់ដកចន្ទន៍ ក្បាច់ត្របកឈូកពេញ ក្បាច់ត្របកឈូកចំហៀង ក្បាច់គោមក្បាច់ កន្ទុយហង្ស ក្បាច់ជរ ក្បាច់ពងត្រី ជាដើម។

ប្រវត្តិរូបសង្ខេប

- -Khmer in Cambodia
នាងខ្ញុំឈ្មោះ ឃឹម វិរ៉ា ភេទ ស្រី ដែលមានមុខរបរជានិស្សិតផ្នែកពត៏មានវិទ្យា ជំនាន់ទីមួយឆ្នាំទីពីរដែលសិក្សានៅសាលាដុនបូស្កូកែប។នាងខ្មុំមានបងប្អូនចំនួន ប្រាំនាក់មានបងប្អូនប្រុសពីរនាន់ និងបងប្អូនស្រីបីនាក់។ ឪពុក ឈ្មោះសោម ចង់ មានមុខរបរជា កសិករ ម្តាយឈ្មោះ យឹម ភាព មានមុខរបរជា កសិករ ។ មានទីរលំនៅបច្ចប្ប្នន្ន នៅភូមិព្រៃក្រាំង ឃុំមានរិទ្ទិ ស្រុកដងទង់ ខែត្រកំពត។

សង្គមធម៏

អាជីរកម្មសង្គមខ្មែរ
តើសង្គមធម៌ជាអ្វី?

គេអាចឲ្យនិយមន័យសង្គមធម៌ប្លែកៗដូចខាងក្រោម៖ សង្គមធម៌ > សង្គម + ធម៌

ពាក្យសង្គម សំដៅយកធម្មជាតិមនុស្សរស់នៅរួមគ្នា មានទីលំនៅ មានមុខរបររកស៊ី មានរបៀប​បែបបទ​រស់នៅ​ទាក់ទង​គ្នា​ក្នុងស្រុក ដែលជារដ្ឋ ។ ឯពាក្យសង្គមធម៌ សំគាល់ធម៌ទាំងឡាយណាដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើន លូតលាស់។ បានន័យថា រៀបវំសង្គម​ឲ្យរស់​នៅបានស្រួលប្រកប​ដោយ​គ្រឿងសម្ភារៈ គ្រប់គ្រាន់ និងមាន​សភាព​ល្អប្រសើរ ។ ម្យ៉ាងទៀត​គេអាចនិយាយបានថា សង្គមធម៌សង្គត់ទៅលើទ្រឹស្តីរបស់សង្គម និងការរៀបចំសង្គមឲ្យមាន​ទំនាក់ទំនង​ទៅវិញ​ទៅមក តាំង​ពី​វិស័យ​សេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជីវភាព​ទូទៅ​និងសន្តិសុខជាដើម ។

រួមសេចក្តីមក អរិយធម៌មាន វប្បធម៌ និង សង្គមធម៌ ជាមធ្យោបាយ វិធីដើម្បីសំរេចបាន​នូវសុខៈក្នុង​ដំណើរទៅកាន់​គោលដៅមួយ (សុខៈ) ។

វប្បធម៏ខ្មែរ

វប្បធម៏ខ្មែរ
តាមន័យស័ព្ទជាតិ

វប្បធម៌ < វប្ប + ធម៌ វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។ ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។


វប្បធម៌មានន័យច្រើនបែបច្រើនយ៉ាងទៅតាមទស្សនៈនិយមផ្សេងៗគ្នាដូចជា៖ - វប្បធម៌ គឺអ្វីៗដែលទាក់ទងនឹងការសិក្សា ការអប់រំ - វប្បធម៌ គឺជាការសិក្សាពង្រីកចំណេះវិជ្ជា - វប្បធម៌ គឺជាការផ្សាំ បណ្ដុះវិជ្ជា និងប្រាជ្ជាស្មារតីឲ្យលូតលាស់ ចម្រុងចម្រើនដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម ។ - វប្បធម៌ គឺជាចំណោះដឹង ជំនឿ ឧបករណ៍ និង របៀបរស់នៅក្នុងទង្វើគ្រប់យ៉ាង ដែលមនុស្សមានចំណែករួមក្នុងឋានៈជា សមាជិករបស់សង្គម និង មានការផ្ទេរបន្តពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀត ។ - វប្បធម៌ មានន័យថា ធម៌ ឬធាតុ វិធី ធម្មភាព ដែលបណ្តុះ សាបព្រោះ ធ្វើឲ្យមានឫសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើន លូតលាស់ដល់មនុស្ស សង្គមមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។ - តាមវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ បណ្តុះចំណេះវិជ្ជា ដោយចំណោះវិទ្យាសាស្រ្ត សិល្បៈជាដើម ។ ឧទាហរណ៍ បសុវប្បកម្ម : ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ , នេសាទវប្បកម្ម : ការបណ្តុះបណ្តាលខាងផ្នែកនេសាទ ។

- ជាតិពន្ធុវិទូ ស្រ្តីជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ម៉ាករែត មីដ បានសរសេរថា វប្បធម៌គឺជាទំនៀមទំលាប់រួម និង ជាទូទៅ របស់សង្គមនិមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលមានជាតំណនិងតំណែលហូរហែរតាមសតវត្ស ។ រី ឯការថែរក្សាទំនៀម ទំលាប់ជាបន្តបន្ទាប់គ្នានេះធ្វើទៅតាមរយៈនៃការអប់រំ ។ ឧទាហរណ៍ របៀបធ្វើម្ហូប របៀបចិញ្ចឹមកូនចៅ របៀបដឹកនាំ គ្រួសារ និង ប្រទេសជាតិជាដើម ។

សុខភាព

សកម្មភាពរបស់ស្រ្តី

​វឺរ​ដេ​ហូ​បាន​និយាយថា យើង​បង្ហាញ​យ៉ាងខ្លាំង​ថា លំ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​យ៉ាងហោច​ណាស់​៣០​នាទី និង​៣​ដង​ក្នុង​មួយ​សប្តាហ៍​នោះ​គឺ​ដើម្បី​ការពារ​ការយល់ដឹង​។ នេះ​គឺជា​រឿង​សំខាន់​ចំពោះ​អ្នក​ដែល​មាន​កត្តា​ហានិភ័យ​នៃ​សរសៃឈាម​ដូចជា ជំងឺលើសឈាម​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​ទឹកនោម​ផ្អែម​។​ ​សមាគមន៍​បេះដូង​អាមេរិក​បាន​បង្ហាញថា បុរស និង​ស្ត្រី​គួរ​តាម​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​អោយបាន​១៥០​នាទី​ជា​រៀង​រាល់​សប្តាហ៍ ឬ​៧៥​នាទី​នៃ​លំ​ហាត់ប្រាណ​កម្រិតធ្ងន់​។​


​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ក្នុងចំណោម​អ្នកចូលរួម​ក្នុង​ការស្រាវជ្រាវ​, ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ​វេជ្ជបណ្ឌិត ដេវីដ ខេ​ត (David Katz) បាន​និយាយថា វា​ត្រូវ​បាន​គេ​ដឹងថា ជំងឺ​អាល់​ហ្សៃ​មឺរ និង​ជំងឺ​វង្វេង​ដោយសារ​បញ្ហា​សរសៃឈាម​ជា​កត្តា​ហានិភ័យ​ជាមួយនឹង​ជំងឺ​រ៉ាំរ៉ៃ​ដទៃ​ទៀត​ដូចជា ជំងឺ​សរសៃឈាម​បេះដូង​កូរ៉ូ​ណែរ​ជាដើម​។​យើង​មាន​ហេតុផល​ជា​ច្រើន​ដើម្បី​ជឿថា ការអនុវត្ត​របៀប​រស់នៅ​ដដែល​ដែល​ប្រឆាំងនឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង អាច​ការពារ​ប្រឆាំងនឹង​ជំងឺ​វង្វេង​ផងដែរ​៕

សម្រស់

ផ្លែឈើ

វី​ធី​ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ការកកើត​ជាតិ​ខ្លាំ​ញ​ច្រើន គឺ​ការធ្វើ​លំ​ហាត់ប្រាណ​នេះឯង។ សូម​ចំណាយពេល​ហាត់ប្រាណ​អោយបាន​យ៉ាងតិច២០នាទី​ក្នុង១ថ្ងៃ ជា​រៀងរាល់ថ្ងៃ ឬ​យ៉ាងតិច៣ថ្ងៃ​ក្នុង១សប្តាហ៍។ -ជំ​រុះ​ចោល​ភាពស្មុគស្មាញៈ សំរាក​លំហែកាយ ជាមួយ​ក្រុមគ្រួសារ និង មិត្ត​ភ័​ក្ត នៅ​ថ្ងៃ​ឈប់សំរាក​ពី​ការងារ នឹងធ្វើ​កិច្ចការ​ដ៏ទៃទៀត ដែល​ក្រៅពី​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​ជម្រុះ​ចោល​នូវ​ភាព​សៅហ្មង​ទាំងឡាយ។ អាកា​រៈ​មួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាព​ភ្លេចភ្លាំង​ច្រើន សំពាធ​ឈាម​ឡើង​ខ្ពស់ និង​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ គឺ​សុទ្ធតែ​អាច​បណ្តាលមកពី​ការ​ទទួលទានដំណេក មិនបាន​គ្រប់គ្រាន់។ សូម​ទទួលទានដំណេក​អោយបាន​យ៉ាងហោចណាស់៨ម៉ោង​ក្នុង​១ថ្ងៃ​ទើប​ជាការ​ល្អ។

ភាសារបស់វីគីភីឌា



ក្រុមគ្រួសារនៃ កីឡាករដុនបូស្កូ​ កែប

នេះគឺជារូបភាពនៃការសហការគ្នាក្នុងការលែងកីឡានៃក្រុមគ្រួសារដុនបូស្កូ​ កែប និងជាមូយសាលាដុនបូស្កូទីក្រុងកំពុងសោម​ ដែលមានភាពស្វិតស្វាញយ៉ាងខ្លាំងរហូតដល់ការប្រកូតត្រូវបានបញ្ចប់។

ទីតាំងនៃក្រុមក្រួសារ ដុនបូស្កូ កែប

សាលាបច្ចេកទេសដុនបូស្កូកែប មានការគ្រប់គ្រងដោយលោកពុក លីសំណាង អស់រយះពេលជាច្រើនឆ្នាំណាស់មកហើយ ការស្ថិតនៅក្រោមការពាររបស់គាត់មានការប្រស័យទាក់ទង​រវាងកូនៗទាំងអស់យ៉ាងល្អប្រសើរបំផុត។