Jump to content

អ្នកប្រើប្រាស់:MengNara

ពីវិគីភីឌា

Meng Nara (ឈ្មោះកំណើត ៖ ម៉េង ណរ៉ា) កើតនៅក្នុងឆ្នាំ ១៩៩៦ មានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកនិពន្ធសៀវភៅប្រលោមលោក។ ប្រជាជនខ្មែរទូទៅស្គាល់និងទម្លាប់ហៅលោកថា «ណារ៉ា» នៅលើវិថីសិល្បៈ។ ណារ៉ាបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យា-ល័យសន្ធរម៉ុក ហើយបច្ចុប្បន្ន លោកកំពុងបន្តសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។ កាលពីកុមារភាព លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្តែងកុមារ នៅក្នុងផលិតក្នុងស្រុកមួយចំនួន និងពានិជ្ជកម្មផ្សេងៗ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់ថាជាតារាសម្តែងកុមារ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំមនោសញ្ចេតនាបែបកំប្លែងរឿង «ប្តីល្អ» កាលពីឆ្នាំ២០០៣។ បន្ទាប់មក លោកក៏បានបន្តចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង «ទឹកកចិត្តម្តាយ» (២០០៣) និង«មមាចប្រលែងភ្លើង» (២០០៥)។ លោកក៏បានចូលរួមសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា «ស្នាមស្នេហ៍សមុទ្ររាម» (២០០៦) «បេះដូងអ្នកប្រដាល់» (២០០៧) និង «ឧត្តមភរិយា» (២០០៩)។ កាលណោះ លោកក៏ធ្លាប់បានសម្តែងល្ខោននិយាយ ដែលចាក់ផ្សាយតាមវិទ្យុផងដែរ។ នៅក្នុងឆ្នាំ ២០១០ លោកបានបញ្ចប់អាជីពជាតារាសម្តែង ហើយបានផ្តោតអារម្មណ៍ទៅលើការសិក្សាវិញ។ ទន្ទឹមនឹងនោះដែរ លោកក៏បានចាប់ផ្តើមសិក្សាតូរ្យតន្ត្រីដោយខ្លួនឯង និងតាមមិត្តភក្តិ។ ដោយមានទេពកោសល្យពីកំណើត លោកបានតែងនិពន្ធចម្រៀងជាច្រើនបទ ហើយបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ដូចជា Youtube និង Facebook.