អ្នកប្រើប្រាស់:NHIM THIRA SC

ពីវិគីភីឌា

សូមស្វាគមន៍មកកាន់ វិគីភីឌា

ខ្ញុំបាទឈ្មោះ ញឹម​ ធីរ៉ា ជាសិស្សឆ្នាំទី១ ជំនាន់ទី៨ ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាននៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ខ្ញុំមានស្រុកកំណើតនៅភូមិគោកទ្រា​ ឃុំព្រៃផ្ដៅ ស្រុក ព្រៃកប្បាស ខេត្ត តាកែវ។ ថ្ងៃនេះខ្ញុំកំពុងរៀន វិគីមីឌា ជាថ្ងៃដំបូងដូច្នេះប្រសិនបើមានកំហុសសូមជួយកែប្រែផង។ សូមអគុណ!!!


ធីរ៉ា




កសិកម្មនៅកម្ពុជា

  ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ហើយប្រកបរបរកសិកម្ម។ ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ ៩០%ក៏ដោយក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាមតម្រូវការឡើយ។

១.ប្រភេទកសិករ តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារនៅទូទាំងប្រទេស។ គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖ • កសិករផលិតស្រូវ ឬ អ្នកស្រែ ៖ មានចំនួនច្រើនជាងគេក្នុងប្រទេស និងនិយមធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។ កសិករទាំងនោះអាចរកប្រាក់ដើម្បីបង្គ្រប់ចំណូលរបស់ពួកគេដោយការងារផ្សេងៗទៀត (ចិញ្ចឹមសត្វ និង ឡើងត្នោត)ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាមដងទន្លេ មាត់បឹង និងព្រែកនានា។ កសិករទាំងនោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបានដោយស្វែងរកការងារធ្វើតាមរដូវ នៅទីប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។ • កសិករនៅតំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើស្រូវប្រដេញទឹក។ • កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ ៖ ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឺង និងដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។ • កសិករក្នុងបណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និងតំបន់ព្រៃភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត ដំឡូង និងរុក្ខជាតិផ្ដល់មើមជាដើម។ ក្រៅពីនេះពួកគេស្វែងរកអនុផលព្រៃឈើ និងបរបាញ់សត្វ។ ក្នុងវិស័យកសិកម្មកម្ពុជា ស្ត្រីបានដើរតួនាទីសំខាន់ណាស់បន្ថែមលើការងារផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ)។ ស្ត្រី ត្រូវដាំដំណាំ ប្រមូលផល មើលថែទាំសត្វពាហនៈ និងត្រូវទៅលក់ផលិតផលនៅឯទីផ្សារទៀតផង។ ២.ប្រព័ន្ធផលិតកម្ម ២.១.ដំណាំស្រូវ ប្រព័ន្ធផលិតស្រូវអាចមានលក្ខណះខុសប្លែកគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។ ដូចនេះគេអាចចែកប្រព័ន្ធផលិតស្រូវដូចតទៅ ៖ • ស្រូវវស្សា ៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា ដល់ខែតុលា។ ទំហំដីប្រែប្រួលទៅតាមដង់ស៊ីតេប្រជាជនគឺ ១ហិចតានៅខេត្តកំពង់ស្ពឺ និងតិចជាង៥ហិចតានៅខេត្តបាត់ដំបង រីឯទិន្នផលក៏ប្រែប្រួលទៅតាមតំបន់ដែរ។ ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយរៀង។ • ស្រូវប្រាំង ៖ គេធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល នៅរដូវទឹកស្រក។ ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗមាន តាកែវ ព្រៃវែង និង កណ្ដាល។ ស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ជាងស្រូវវស្សា តែទាមទារឲ្យមានការថែទាំជាប្រចាំ។ • ស្រូវឡើងទឹក ៖ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជុំវិញបឹងទន្លេសាប និងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ។ ស្រូវឡើងទឹកអាចធន់នឹងកំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើងទឹកបានផ្ដល់ទិន្នផលខ្ពស់ដូចស្រូវប្រាំងដែរ។ ស្រូវឡើងទឹកជាប្រភពស្រូវធ្ងន់ដែលរយៈពេលដាំដុះពី ៨ ទៅ៩ខែទើបអាចប្រមូលផលបាន។ ប្រសិនបើលោកអ្នកចង់ស្វែងយល់លំអឹតពីពូជស្រូវទាំងនេះសូមអញ្ជើងទស្សនា www.maff.gov.kh ២.២.ដំណាំកៅស៊ូ កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩២០។ គេដាំកៅស៊ូនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាម ក្រចេះ រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការកៅស៊ូកម្ពុជាមាន ៦៧០០០ហិចតា ឲ្យផល ៥២០០០តោនក្នុងមួយឆ្នាំ។ សព្វថ្ងៃគេកាប់ដើមកៅស៊ូចាស់ៗចោល និងដាំថ្មីជំនួសវិញ។ ក្នុងឆ្នាំ ១៩៩៩ ផ្ទៃដីចៀរជ័រកៅស៊ូមាន ៣៩៧១៨ហិចតា និងឲ្យផលជ័រស្ងួតបាន ៤៥២០៣តោន ហើយបញ្ចេញលក់ជ័រស្ងួតបាន ៤៤៣៧៦តោន។ ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីកដំណាំកៅស៊ូ ព្រោះប្រទេសយើងមានដីក្រហមរហូតដល់ទៅ ៧១៦០០០ហិចតា។ ដំណាំកៅស៊ូមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិ ព្រោះដំណាំនេះផ្ដល់នូវរូបធាតុដើមសម្រាប់ឧស្សាហកម្មកៅស៊ូក្នុងស្រុក និងនាំចេញ ហើយផ្តល់ការងារដល់ប្រជាជនយើងបានមួយចំនួនធំ។ ២.៣.ដំណាំផ្សេងៗទៀត ក្នុងឆ្នាំ ១៩៩៩ ក្រៅពីដំណាំស្រូវ និងដំណាំកៅស៊ូ គេឃើញមានដំណាំជាច្រើនទៀតដូចជា ពោត (៥៩៨៣៥ហិចតា) សណ្ដែកសៀង (៣៥០៨៥ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង (១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ (៨៤១៧ហិចតា) ថ្នាំជក់ (៨២៩២ហិចតា) ល្ហុងប្រេង (១៥២១ហិចតា) ក្រចៅ (២៧៣ហិចតា)...និងបន្លែ (៣១៤៥០ហិចតា)។ ២.៤.ការចិញ្ចឹមសត្វ នៅប្រទេសកម្ពូជាយើង ការចិញ្ចឹមសត្វទទួលបានផលទាបនូវឡើយ ហើយមានលក្ខណះតូចតាចនៅក្នុងតែរង្វង់គ្រួសារ និងខ្វះបច្ចេកទេស។ ការចិញ្ចឹមសត្វនេះមិនបម្រើឲ្យឧស្សាហកម្ម ឬជំនួញទេ វាបម្រើឲ្យតែការងារកសិកម្មប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះគោ និង ក្របី ៩០% ត្រូវបានគេប្រើប្រាស់ជាកំលាំងអូសទាញ។ ចំពោះសត្វគោវិញគេប្រើវាសំរាប់ព្ជួរ រាស់ដីនៅរដូវវស្សា។ ការចិញ្ចឹមគោទៅអនាគតអាចបម្រើឲ្យឧស្សាហកម្មបាន ព្រោះសព្វថ្ងៃគេបង្កើតស្ថានីយចិញ្ចឹមគោមួយកន្លែងនៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដែលមានពូជគោល្អៗជាច្រើន។ ការចិញ្ចឹមសត្វបានរួមចំណែកយ៉ាងសកម្មក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយើង។ ២.៥.ការនេសាទ ២.៦.ព្រៃឈើ ៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ ការដាំដុះ ព្រៃឈើ និងនេសាទ ជាភោគទ្រព្យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពូជា ហើយកសិករបានពង្រីកប្រព័ន្ធផលិតកម្មដែលគេបានរ៉ាប់បញ្ចូលធាតុគន្លឹះទាំងបីនេះ។ នៅពេលដែលកសិកររំពឹងលើដីដាំដុះដើម្បីធ្វើផលិតកម្ម (ដំណាំ និង ការចិញ្ចឹមសត្វ)កម្រៃដែលបានមកពីអាជីវកម្មព្រៃឈើ និង នេសាទ ក៏ជាចំណែកមួយសំខាន់នៃប្រព័ន្ធកសិកម្មមួយដែរ។ មុនឆ្នាំ ១៩៧០ សកម្មភាពអភិវឌ្ឍហាក់បីដូចជាមានលំនឹង ក៏ប៉ុន្តែជាមួយនឹងកំណើនប្រជាជន ដែលកើនឡើងឥតឈប់ឈរ និងកំណែប្រែសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារក្រោយឆ្នាំ ១៩៩៣ គេសង្កេតឃើញសញ្ញាណនៃការបំផ្លិចបំផ្លាញបរិស្ថានមានសភាពធ្ងន់ធ្ងរឡើងៗ។ អតិផលនៃប្រព័ន្ធកសិកម្មនាំឲ្យមានកំណើនបម្រើបម្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ប៉ុន្តែថ្នាំសម្លាប់សត្វល្អិត និងជីគីមីទាំងនោះហូរទៅផ្ដុំគ្នានៅទន្លេ និង បឹងដែលបំផ្លាញមច្ឆាជាតិមិនតិចទេ។


អត្ថបទផ្សេងៗ

ទំព័រគំរូ:បញ្ជារាយ​នាមប្រាសាទខ្មែរ

(ត្រូវបានបញ្ជូនបន្តពី បញ្ជីរាយនាមប្រាសាទខ្មែរ) ខាងក្រោមនេះជាបញ្ជីរាយនាមប្រាសាទខ្មែរទាំងអស់ ដែលមាននៅប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ។ សូមជួយបំពេញបន្ថែមផង ប្រាសាទខ្មែរលើទឹកដីកម្ពុជា ខាងក្រោមនេះជាបញ្ជីរាយនាមប្រាសាទខ្មែរលើទឹកដីកម្ពុជា។ ឈ្មោះទាំងអស់ត្រូវបានតំរៀបតាមលំដាប់អក្ខរក្រមខ្មែរ។ ក្នុងវង់ក្រចកជាឈ្មោះខេត្តដែលប្រាសាទតាំងនៅ។ • ប្រាសាទកកោះ (ខេត្តបន្ទាយមានជ័យ)

ប្រាសាទអង្គរវត្ត

• ប្រាសាទកងវ៉ា (ខេត្តបន្ទាយមានជ័យ)

ប្រាសាទព្រះវិហារ

• ប្រាសាទកណ្ដាលដុំខាងជើង (ខេត្តសៀមរាប)

ជញ្ជាំងប្រាសាទ

• ប្រាសាទកន្ទប់ (ខេត្តព្រះវិហារ) • ប្រាសាទកន្សែង (ខេត្តសៀមរាប) • ប្រាសាទកាត់ក្ដី (ខេត្តព្រះវិហារ) • ប្រាសាទកី (ខេត្តសៀមរាប) • ប្រាសាទកោះកេរ (ខេត្តព្រះវិហារ) • ប្រាសាទកុដិគូរ (ខេត្តសៀមរាប) • ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប) • ប្រាសាទកំពង់ក្ដី (ខេត្តសៀមរាប) • ប្រាសាទកំពង់ព្រះ (ខេត្តសៀមរាប) • ប្រាសាទក្ដីតាគម (ខេត្តសៀមរាប) • ប្រាសាទក្ដីតាគមធំ (ខេត្តសៀមរាប) • ប្រាសាទក្ដុល (ខេត្តឧត្ដរមានជ័យ) • ប្រាសាទក្ដឿង (ខេត្តសៀមរាប) • ប្រាសាទក្នាំងខាងកើត (ខេត្តបន្ទាយមានជ័យ) • ប្រាសាទក្នាំងខាងលិច (ខេត្តបន្ទាយមានជ័យ) • ប្រាសាទក្បាលរមាស (ខេត្តសៀមរាប) • ប្រាសាទក្រចាប់ (ខេត្តព្រះវិហារ) • ប្រាសាទក្រពុំឈូក (ខេត្តព្រះវិហារ) • ប្រាសាទក្រវាន់ (ខេត្តសៀមរាប) • ប្រាសាទក្រហម (ខេត្តសៀមរាប) • ប្រាសាទក្រឡាញ់ (ខេត្តសៀមរាប) • ប្រាសាទក្រឡោងសង្កែ (ខេត្តសៀមរាប) • ប្រាសាទក្រោលគោ (ខេត្តសៀមរាប) • ប្រាសាទក្អែកទុំ (ខេត្តសៀមរាប) • ប្រាសាទខ្ចាស់ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទខ្ទុំ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទខ្នារ (ខេត្តព្រះវិហារ) • ប្រាសាទខ្នារ (ខេត្តសៀមរាប) • ប្រាសាទខ្ពប (ខេត្តសៀមរាប) • ប្រាសាទខ្លាគ្រហឹម (ខេត្តសៀមរាប) • ប្រាសាទគងភ្លុក (ខេត្តសៀមរាប) • ប្រាសាទគុក (ខេត្តកំពង់ចាម) • ប្រាសាទគុក (ខេត្តឧត្ដរមានជ័យ) • ប្រាសាទគុកតាព្រហ្ម (ខេត្តកំពង់ចាម) • ប្រាសាទគុកត្បែង (ខេត្តបន្ទាយមានជ័យ) • ប្រាសាទគុកនគរ (ខេត្តកំពង់ធំ) • ប្រាសាទគុកបារែងចាស់ (ខេត្តកំពង់ធំ) • ប្រាសាទគុកព្រីងជ្រុំ (ខេត្តកំពង់ចាម) • ប្រាសាទគុកព្រះធាតុ (ខេត្តកំពង់ចាម) • ប្រាសាទគុកយាយហម (ខេត្តកំពង់ចាម) • ប្រាសាទគុកអំពិលទ្វារ (ខេត្តកំពង់ចាម) • ប្រាសាទគុប (ខេត្តឧត្ដរមានជ័យ) • ប្រាសាទគុហនគរ (ខេត្តកំពង់ធំ) • ប្រាសាទគុកខ្វិត (ខេត្តកំពង់ចាម) • ប្រាសាទគុកត្រពាំងល្ពៅ (ខេត្តសៀមរាប) • ប្រាសាទគោកចក (ខេត្តសៀមរាប) • ប្រាសាទគោកចាន់ (ខេត្តសៀមរាប) • ប្រាសាទគោកបេង (ខេត្តព្រះវិហារ) • ប្រាសាទគោកប្រាសាទ (ខេត្តសៀមរាប) • ប្រាសាទគោកពោធិ៍ (ខេត្តសៀមរាប) • ប្រាសាទគោកព្រៃគូ (ខេត្តសៀមរាប) • ប្រាសាទគោករមៀត (ខេត្តបន្ទាយមានជ័យ) • ប្រាសាទគោកសំរោង (ខេត្តសៀមរាប) • ប្រាសាទគោកសេះ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទគោកស្លាកែត (ខេត្តសៀមរាប) • ប្រាសាទគោកអូរជ្រុង (ខេត្តសៀមរាប) • ប្រាសាទគោកឯត្បូង (ខេត្តសៀមរាប) • ប្រាសាទគោល (ខេត្តព្រះវិហារ) • ប្រាសាទចក (ខេត្តបន្ទាយមានជ័យ) • ប្រាសាទចុងស្រុក (ខេត្តព្រៃវែង) • ប្រាសាទចន្លាស់ដៃ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទចន្លាស់ដៃ (ខេត្តឧត្តរមានជ័យ) • ប្រាសាទចារ (ខេត្តសៀមរាប) • ប្រាសាទចិន (ខេត្តព្រះវិហារ) • ប្រាសាទចិនចូលកាសកូ (ខេត្តព្រះវិហារ) • ប្រាសាទចេតីយ៍ (ខេត្តសៀមរាប) • ប្រាសាទចែងត្បួង (ខេត្តបន្ទាយមានជ័យ) • ប្រាសាទចែងបេង (ខេត្តបន្ទាយមានជ័យ) • ប្រាសាទចៅសាយទេវតា (ខេត្តសៀមរាប) • ប្រាសាទចៅស្រីវិបុល (ខេត្តសៀមរាប) • ប្រាសាទច្រនៀង (ខេត្តបន្ទាយមានជ័យ) • ប្រាសាទជប់ពល (ខេត្តតាកែវ) • ប្រាសាទជាន់ស្រាំ (ខេត្តព្រះវិហារ) • ប្រាសាទជីក្រែងខាងកើត (ខេត្តសៀមរាប) • ប្រាសាទជីក្រែងខាងលិច (ខេត្តសៀមរាប) • ប្រាសាទជើងអង (ខេត្តកំពង់ចាម) • ប្រាសាទជ្រៃ (ខេត្តសៀមរាប) • ប្រាសាទជ្រៃខ្ញៀន (ខេត្តសៀមរាប) • ប្រាសាទឈូក (ខេត្តព្រះវិហារ) • ប្រាសាទដប់ (ខេត្តព្រះវិហារ) • ប្រាសាទដុតស្ដេចគំលង់ (ខេត្តសៀមរាប) • ប្រាសាទដូនចាន់ (ខេត្តសៀមរាប) • ប្រាសាទដូនដៀវ (ខេត្តសៀមរាប) • ប្រាសាទដូនដុំ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទដូនទា (ខេត្តឧត្ដរមានជ័យ) • ប្រាសាទដើមចាន់ (ខេត្តកំពង់ធំ) • ប្រាសាទដំបងដែក (ខេត្តសៀមរាប) • ប្រាសាទដំបូកខ្ពស់ (ខេត្តសៀមរាប) • ប្រាសាទដំរី (ខេត្តព្រះវិហារ) • ប្រាសាទដំរីក្រាប (ខេត្តសៀមរាប) • ប្រាសាទណងឃូ (ខេត្តព្រះវិហារ) • ប្រាសាទតាកៀវ (ខេត្តសៀមរាប) • ប្រាសាទតាកែវ (ខេត្តសៀមរាប) • បា្រសាទតាក្របី (ខេត្តឧត្ដរមានជ័យ) • ប្រាសាទតាជោគ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទតាដោក (ខេត្តបន្ទាយមានជ័យ) • ប្រាសាទតាតូច (ខេត្តបន្ទាយមានជ័យ) • ប្រាសាទតានៃ (ខេត្តសៀមរាប) • ប្រាសាទតាប៉ាង (ខេត្តព្រះវិហារ) • ប្រាសាទតាពោធិ៍ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទតាព្រហ្ម (ខេត្តសៀមរាប) • ប្រាសាទតាព្រហ្ម (ខេត្តតាកែវ) • ប្រាសាទតាព្រួច (ខេត្តសៀមរាប) • ប្រាសាទតាមា (ខេត្តសៀមរាប) • បា្រសាទតាមាន់តូច (ខេត្តឧត្ដរមានជ័យ) • ប្រាសាទតាមាន់ធំ (ខេត្តឧត្ដរមានជ័យ) • ប្រាសាទតាមឿន (ខេត្តសៀមរាប) • ប្រាសាទតាសៀវខាងកើត (ខេត្តបន្ទាយមានជ័យ) • ប្រាសាទតាសៀវខាងលិច (ខេត្តបន្ទាយមានជ័យ) • ប្រាសាទតាសោម (ខេត្តសៀមរាប) • ប្រាសាទតាស្រី (ខេត្តសៀមរាប) • ប្រាសាទតាអាន (ខេត្តសៀមរាប) • ប្រាសាទតាអុង (ខេត្តសៀមរាប) • ប្រាសាទតាឥន្ទ (ខេត្តសៀមរាប) • ប្រាសាទតាឯក (ខេត្តបន្ទាយមានជ័យ) • ប្រាសាទតុប (ខេត្តសៀមរាប) • ប្រាសាទតូច (ខេត្តកំពង់ឆ្នាំង) • ប្រាសាទត្នោតជុំខាងជើង (ខេត្តកំពង់ធំ) • ប្រាសាទត្នោតជុំខាងលិច (ខេត្តកំពង់ធំ) • ប្រាសាទត្រពាំងក្រសាំង (ខេត្តសៀមរាប) • ប្រាសាទត្រពាំងក្រសាំងជ្រំខាងកើត (ខេត្តព្រះវិហារ) • ប្រាសាទត្រពាំងខ្នារសែនកែវ (ខេត្តព្រះវិហារ) • ប្រាសាទត្រពាំងខ្យង (ខេត្តសៀមរាប) • ប្រាសាទត្រពាំងគុក (ខេត្តព្រះវិហារ) • ប្រាសាទត្រពាំងចំបក់ (ខេត្តសៀមរាប) • ប្រាសាទត្រពាំងទទឹងថ្ងៃ (ខេត្តសៀមរាប) • ប្រាសាទត្រពាំងប្រើស (ខេត្តកំពង់ធំ) • ប្រាសាទត្រពាំងពងទឹក (ខេត្តព្រះវិហារ) • ប្រាសាទត្រពាំងផុង (ខេត្តសៀមរាប) • ប្រាសាទត្រពាំងស្វាយ (ខេត្តព្រះវិហារ) • ប្រាសាទត្រមែង (ខេត្តសៀមរាប) • ប្រាសាទត្រាវ (ខេត្តសៀមរាប) • ប្រាសាទត្រាំខ្នារ (ខេត្តសៀមរាប) • ប្រាសាទថ្នល់ដាច់ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទថ្នល់ដាច់ (ខេត្តសៀមរាប) • ប្រាសាទថ្មបាយក្អែក (ខេត្តសៀមរាប) • ប្រាសាទថ្មពួក (ខេត្តបន្ទាយមានជ័យ) • ប្រាសាទទ (ខេត្តសៀមរាប) • ប្រាសាទទន្លេស្ងួត (ខេត្តសៀមរាប) • ប្រាសាទទម្រោប (ខេត្តសៀមរាប) • ប្រាសាទទ័ពជ័យ (ខេត្តសៀមរាប) • ប្រាសាទទឹកជុំ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទទេពប្រណម្យ (ខេត្តសៀមរាប) • ប្រាសាទទ្រាប្រាសាទ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទទ្វារក្ដី (ខេត្តកំពង់ធំ) • ប្រាសាទធំ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទធំ (ខេត្តព្រះវិហារ) • ប្រាសាទធម្មនន្ត (ខេត្តសៀមរាប) • ប្រាសាទធ្នូ (ខេត្តសៀមរាប) • ប្រាសាទនគរបាជ័យ (ខេត្តកំបង់ចាម) • ប្រាសាទនរាយ (ខេត្តព្រះវិហារ) • ប្រាសាទនាគព័ន្ធ (ខេត្តសៀមរាប) • ប្រាសាទនាងខ្មៅ (ខេត្តតាកែវ) • ប្រាសាទនាងខ្មៅ (ខេត្តព្រះវិហារ) • ប្រាសាទបាសែត (ខេត្តបាត់ដំបង) • ប្រាសាទបាណន់ (ខេត្តបាត់ដំបង) • ប្រាសាទបក្សីចាំក្រុង (ខេត្តសៀមរាប) • ប្រាសាទបង្កោង (ខេត្តសៀមរាប) • ប្រាសាទបង្គួយខាងកើត (ខេត្តសៀមរាប) • ប្រាសាទបន្ទាត់បោះ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទបន្ទាយក្តី (ខេត្តសៀមរាប) • ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទបន្ទាយទ័ព (ខេត្តបន្ទាយមានជ័យ) • ប្រាសាទបន្ទាយធំ (ខេត្តសៀមរាប) • ប្រាសាទបន្ទាយពីរជាន់ (ខេត្តព្រះវិហារ) • ប្រាសាទបន្ទាយព្រាវ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទបន្ទាយព្រៃ ឬប្រាសាទបន្ទាយប្រី (ខេត្តសៀមរាប) • ប្រាសាទបន្ទាយយួន (ខេត្តព្រះវិហារ) • ប្រាសាទបន្ទាយសំរែ (ខេត្តសៀមរាប) • ប្រាសាទបន្ទាយស្ទោង (ខេត្តកំពង់ធំ) • ប្រាសាទបន្ទាយស្រី (ខេត្តសៀមរាប) • ប្រាសាទបន្ទាយអំពិល (ខេត្តសៀមរាប) • ប្រាសាទបវេល (ខេត្តបាត់ដំបង) • ប្រាសាទបាក់រួង (ខេត្តសៀមរាប) • ប្រាសាទបាកាន ស្រុកកំពង់ស្វាយ (ខេត្តកំពង់ធំ) (ប្រាសាទនេះ ពួកបស្ចិមប្រទេសហៅដោយច្រឡំថា ព្រះខ័នកំពង់ស្វាយ) • ប្រាសាទបាគង (ក្រុមប្រាសាទរលួស) • ប្រាសាទបាគង់ (ខេត្តសៀមរាប) • ប្រាសាទបាតជុំ (ខេត្តសៀមរាប) • ប្រាសាទបាណន់ (ខេត្តបាត់ដំបង) • ប្រាសាទបាពួន ឬ ប្រាសាទបាភួន(ខេត្តសៀមរាប) • ប្រាសាទបាយក្អែក (ខេត្តសៀមរាប) • ប្រាសាទបាយ័ន (ខេត្តសៀមរាប) • ប្រាសាទបាសែត (ខេត្តបាត់ដំបង) • ប្រាសាទប៉ាទ្រី (ខេត្តសៀមរាប) • ប្រាសាទបី (ខេត្តព្រះវិហារ) • ប្រាសាទបី (ខេត្តសៀមរាប) • ប្រាសាទបឹង (ខេត្តព្រះវិហារ) • ប្រាសាទបឹងប៉ែនជុំ (ខេត្តព្រះវិហារ) • ប្រាសាទបឹងមាលា ឬប្រាសាទបេងមាលា(ខេត្តសៀមរាប) • ប្រាសាទបឹងស្រែលិច (ខេត្តព្រះវិហារ) • ប្រាសាទបេងខាងជើង (ខេត្តសៀមរាប) • ប្រាសាទបេងខាងត្បូង (ខេត្តសៀមរាប) • ប្រាសាទប្រពីស (ខេត្តសៀមរាប) • ប្រាសាទប្រែរូប (ខេត្តសៀមរាប) • ប្រាសាទប្រាំ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទប្រាំ (ខេត្តព្រះវិហារ) • ប្រាសាទប្រាំ (ខេត្តសៀមរាប) • ប្រាសាទផូងផាង (ខេត្តសៀមរាប) • ប្រាសាទផ្លាង (ខេត្តសៀមរាប) • ប្រាសាទពងទឹក (ខេត្តឧត្ដរមានជ័យ) • ប្រាសាទពង្រ (ខេត្តសៀមរាប) • ប្រាសាទព្រៃ (ខេត្តសៀមរាប) • ប្រាសាទព្រៃក្មេង (ខេត្តសៀមរាប) • ប្រាសាទព្រៃគី (ខេត្តកំពង់ចាម) • ប្រាសាទព្រៃប្រាសាទ (ខេត្តសៀមរាប) • ប្រាសាទព្រៃផ្ដៅ (ខេត្តសៀមរាប) • ប្រាសាទព្រៃមន្ទីរ (ខេត្តសៀមរាប) • ប្រាសាទព្រៃស្នួល (ខេត្តបន្ទាយមានជ័យ) • ប្រាសាទព្រះខ័ន (ខេត្តសៀមរាប) • ប្រាសាទព្រះខ័ន (កំពង់ស្វាយ) (ខេត្តព្រះវិហារ) • ប្រាសាទព្រះគោ (ក្រុមប្រាសាទរលួស) • ប្រាសាទព្រះគោ (ខេត្តស្ទឹងត្រែង) • ប្រាសាទព្រះដំរី (ខេត្តព្រះវិហារ) • ប្រាសាទព្រះធាតុ (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុខ្ញុំ (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុខ្នាយវាន (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុខ្វាន់ពីរ (ខេត្តក្រចេះ) • ប្រាសាទព្រះធាតុខ្វាយ (ខេត្តសៀមរាប) • ប្រាសាទព្រះធាតុតូច (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុត្រពាំងជ្រៃ (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុធំ (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុទឹកឆា (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុបារាយណ៍ (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុព្រះស្រី (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុសម្ដី (ខេត្តកំពង់ចាម) • ប្រាសាទព្រះធាតុស្រម (ខេត្តកំពង់ចាម) • ប្រាសាទព្រះប៉ាលីឡៃ ឬប្រាសាទព្រះប៉ាលិល័យ (ខេត្តសៀមរាប) • ប្រាសាទព្រះផ្ទោរ (ខេត្តសៀមរាប) • ប្រាសាទព្រះពល (ខេត្តព្រះវិហារ) • ប្រាសាទព្រះពិធូ (ខេត្តសៀមរាប) • ប្រាសាទព្រះលាន (ខេត្តសៀមរាប) • ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ) • ប្រាសាទព្រះវិហារចន្ទ្រ (ខេត្តព្រៃវែង) • ប្រាសាទព្រះស្ទឹង (ខេត្តព្រះវិហារ) • ប្រាសាទព្រះស្រី (ខេត្តកំពង់ឆ្នាំង) • ប្រាសាទព្រះស្រែ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទព្រះឥន្ទកោសីយ៍ (ខេត្តសៀមរាប) • ប្រាសាទភូមិប្រាសាទ (ខេត្តកំពង់ធំ) • ប្រាសាទភូមិពោធិ៍ (ខេត្តសៀមរាប) • ប្រាសាទភូមិមៀន (ខេត្តកំពង់ចាម) • ប្រាសាទភៀសខាងកើត) (ខេត្តបន្ទាយមានជ័យ) • ប្រាសាទភៀសខាងលិច (ខេត្តបន្ទាយមានជ័យ) • ប្រាសាទភ្នំកំបុត (ខេត្តសៀមរាប) • ប្រាសាទភ្នំក្រវាន់ (ខេត្តសៀមរាប) • ប្រាសាទភ្នំក្រោម (ខេត្តសៀមរាប) • ប្រាសាទភ្នំខ្យង (ខេត្តកំពត) • ប្រាសាទភ្នំជីដុះ (ខេត្តកំពង់ឆ្នាំង) • ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ) • ប្រាសាទភ្នំឈ្ងោក (ខេត្តកំពត) • ប្រាសាទភ្នំត្រប់ (ខេត្តកំពង់ចាម) • ប្រាសាទភ្នំទទឹង (ខេត្តកំពត) • ប្រាសាទភ្នំទីពីរ (ខេត្តកំពង់ឆ្នាំង) • ប្រាសាទភ្នំធំ (ខេត្តកំពង់ចាម) • ប្រាសាទភ្នំបាខែង (ខេត្តសៀមរាប) • ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង) • ប្រាសាទភ្នំបាសិទ្ឋ (ខេត្តសៀមរាប) • ប្រាសាទភ្នំជើងព្រៃ (ខេត្តកំពង់ចាម) • ប្រាសាទភ្នំបូក (ខេត្តសៀមរាប) • ប្រាសាទភ្នំពណ្ណរាយ (ខេត្តកំពង់ឆ្នាំង) • ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ) • ប្រាសាទភ្នំព្រះលាន (ខេត្តព្រះវិហារ) • ប្រាសាទភ្នំម្រេច (ខេត្តព្រះវិហារ) • ប្រាសាទមានជ័យ (ខេត្តសៀមរាប) • ប្រាសាទមេបុណ្យខាងកើត (ខេត្តសៀមរាប) • ប្រាសាទមេបុណ្យខាងលិច (ខេត្តសៀមរាប) • ប្រាសាទយាយព័ន្ធ (ខេត្តកំពង់ធំ) • ប្រាសាទយាសពាន (ទន្លេបាទី) • ប្រាសាទយាយពៅ (ខេត្តតាកែវ) • ប្រាសាទរបងរមាស (ខេត្តកំពង់ធំ) • ប្រាសាទរលួស (ខេត្តបន្ទាយមានជ័យ) • ប្រាសាទរវៀង (ខេត្តឧត្ដរមានជ័យ) • ប្រាសាទរុន (ខេត្តសៀមរាប) • ប្រាសាទរូង (ខេត្តបាត់ដំបង) • ប្រាសាទរើល (ខេត្តព្រះវិហារ) • ប្រាសាទរោងចិន (ខេត្តសៀមរាប) • ប្រាសាទរោងរមុង (ខេត្តសៀមរាប) • ប្រាសាទលលៃ (ក្រុមប្រាសាទរលួស) • ប្រាសាទលាក់នាង (ខេត្តសៀមរាប) • ប្រាសាទលិច (ខេត្តសៀមរាប) • ប្រាសាទលំពូក (ខេត្តឧត្ដរមានជ័យ) • ប្រាសាទល្បើក (ខេត្តសៀមរាប) • ប្រាសាទល្បើក (ខេត្តឧត្ដរមានជ័យ) • ប្រាសាទល្បើកព្រៃ (ខេត្តសៀមរាប) • ប្រាសាទល្បើករុន (ខេត្តសៀមរាប) • ប្រាសាទល្បើកស្រុត (ខេត្តក្រចេះ) • ប្រាសាទល្បើកស្វាយ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទល្បើកអំពិល (ខេត្តបន្ទាយមានជ័យ) • ប្រាសាទវត្តខ្នារ (ខេត្តសៀមរាប) • ប្រាសាទវត្តប្រើសមាស (ខេត្តកំពង់ចាម) • ប្រាសាទវត្តព្រះធាតុថ្មដា (ខេត្តកំពង់ចាម) • ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង) • ប្រាសាទវាលគុកក្លុង (ខេត្តកំពង់ធំ) • ប្រាសាទវិមានអាកាស (ខេត្តសៀមរាប) • ប្រាសាទវៀន (ខេត្តសៀមរាប) • ប្រាសាទសខ្ល (ខេត្តកំពង់ឆ្នាំង) • ប្រាសាទសង្កែ (ខេត្តព្រះវិហារ) • ប្រាសាទសង្កែក្បាលក្របី (ខេត្តសៀមរាប) • ប្រាសាទសង្គាស (ខេត្តបន្ទាយមានជ័យ) • ប្រាសាទសិរីសាច (ខេត្តកំពង់ធំ) • ប្រាសាទសឹង្ហ (ខេត្តឧត្តរមានជ័យ) • ប្រាសាទស្នឹង (ខេត្តបាត់ដំបង) • ប្រាសាទសំបូរព្រៃគុក (ខេត្តកំពង់ធំ) • ប្រាសាទសំពៅ (ខេត្តសៀមរាប) • ប្រាសាទសំរោង (ខេត្តបន្ទាយមានជ័យ) • ប្រាសាទសំរោងព្រះធាតុ (ខេត្តកំពង់ធំ) • ប្រាសាទសំឡាញ (ខេត្តព្រះវិហារ) • ប្រាសាទស្ដុកកក់ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទស្ដៅ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទស្នាយល្អ (ខេត្តសៀមរាប) • ប្រាសាទស្នួល (ខេត្តសៀមរាប) • ប្រាសាទស្នឹងខាងកើត (ខេត្តបាត់ដំបង) • ប្រាសាទស្នឹងខាងលិច (ខេត្តបាត់ដំបង) • ប្រាសាទស្ពានទ្រុង (ខេត្តសៀមរាប) • ប្រាសាទស្មានតេង (ខេត្តសៀមរាប) • ប្រាសាទស្រឡៅ (ខេត្តសៀមរាប) • ប្រាសាទស្រែប្រាសាទ (ខេត្តកំពង់ធំ) • ប្រាសាទស្រែប្រាសាទ (ខេត្តព្រះវិហារ) • ប្រាសាទស្រះត្រប់ (ខេត្តកំពង់ចាម) • ប្រាសាទស្វាយចេក (ខេត្តបន្ទាយមានជ័យ) • ប្រាសាទស្វាយព្រាហ្មណ៍ (ខេត្តសៀមរាប) • ប្រាសាទស្វាយលើ (ខេត្តសៀមរាប) • ប្រាសាទស្រាយអៀ (ខេត្តកំពង់ធំ) • ប្រាសាទហាន់ជ័យ (ខេត្តកំពង់ចាម) • ប្រាសាទអកយំ (ខេត្តសៀមរាប) • ប្រាសាទអង្គរវត្ត (ខេត្តសៀមរាប) • ប្រាសាទអណ្ដែងធំ (ខេត្តបន្ទាយមានជ័យ) • ប្រាសាទអណ្ដែត (ខេត្តកំពង់ធំ) • ប្រាសាទអណ្ដើក (ខេត្តបន្ទាយមានជ័យ) • ប្រាសាទអូរផ្អុង (ខេត្តសៀមរាប) • ប្រាសាទអូរយាង (ខេត្តសៀមរាប) • ប្រាសាទអំពិល (ខេត្តឧត្ដរមានជ័យ) • ប្រាសាទអំពិលកោង (ខេត្តបន្ទាយមានជ័យ) • ប្រាសាទអំពិលរលំ (ខេត្តកំពង់ធំ) • ប្រាសាទអ្នកតា (ខេត្តសៀមរាប) • ប្រាសាទអ្នកតាប៉ាលោប (ខេត្តកំពង់ធំ) • ប្រាសាទឫស្សីរលាក (ខេត្តកំពង់ធំ) ខាងក្រោមនេះជាឈ្មោះទីរមណីយដ្ឋានប្រវត្តិសាស្ត្រដទៃទៀត។ • លានជល់ដំរី (ខេត្តសៀមរាប) • លានស្ដេចគម្លង់ (ខេត្តសៀមរាប) • ស្ពានថ្ម (ខេត្តសៀមរាប) • ស្រះស្រង់ (ខេត្តសៀមរាប) ប្រាសាទខ្មែរលើទឹកដីថៃ • ប្រាសាទពិមាយ (ปราสาทหินพิมาย) (សៀមអានថា ភិម៉ាយ មកពីសំស្ក្រឹត វិមាយ « គ្មានមាយា » ជាព្រះនាមរបស់ព្រះពុទ្ធ ១ ព្រះអង្គ) ខេត្តនគររាជសីមា (គោរាជ) (Prasat Phimai, Khorat Province) • ប្រាសាទភ្នំរុង (ปราสาทหินพนมรุ้ง) (ពាក្យថា រុង ជាពាក្យខ្មែរបុរាណ មានន័យថា « ធំ ») ខេត្តប៊ុរីរ៉ាំ (បុរីរម្យ) (Prasat Phnom Rung, Buriram Province) • ប្រាសាទមឿងតាំ (ปราสาทเมืองต่ำ) (Prasat Muang Tam, Buriram Province) • ប្រាសាទភ្នំវ៉ាន់ (ปราสาทพนมวัน) ខេត្តនគររាជសីមា (គោរាជ) (Prasat Phnom Wan, Khorat Province) • ប្រាសាទស្ដុកកក់ធំ ខេត្តស្រះកែវ (Prasat Sdok Kok Thom, Srahkeo Province) • ប្រាសាទមឿងសិង្ហ ខេត្តកាញ្ចនបុរី (Prasat Muang Sing, Kanchanaburi Province) • ប្រាសាទភូមិសម្បូណ៌ ខេត្តស៊ីសៈកេត (Prasat Ban Sambo, Sisaket Province) • ប្រាសាទនាងរាំ ខេត្តនគររាជសីមា (គោរាជ) (Prasat Hin Nang Ram, Khorat Province) • ប្រាសាទប្រាង្គគូ ខេត្តស៊ីសៈកេត (Prasat Prang Ku, Sisaket Province) • ប្រាសាទស៊ីខរភូមិ ខេត្តសុរិន្ទ (Prasat Si Khoraphum, Surin Province) • ប្រាសាទជាងប៉ី ខេត្តសុរិន្ទ ប្រាសាទខ្មែរលើទឹកដីលាវ • ប្រាសាទវត្តភូ ឬប្រាសាទវត្តភ្នំ ប្រាសាទខ្មែរលើទឹកដីវៀតណាម • ប្រាសាទប្រាំល្វែង ឬប្រាសាទមណ្ឌប ភាសាវៀតណាមហៅតំបន់ដែលជាទីតាំងនៃប្រាសាទនេះថា ថាបមឿយ (Tháp Mười) ។ តំណភ្ជាប់ក្រៅ • រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (តំបន់ទេសចរណ៍) • រមណីយដ្ឋានប្រវត្តិសាស្ត្រនៅកម្ពុជា សូមមើលផងដែរ [លាក់] • ម • ព • ក អំពី កម្ពុជា


ប្រវត្តិសាស្ត្រ កាលប្បវត្តិ • បុរេប្រវត្តិ • សម័យអាណាចក្រភ្នំ • សម័យចេនឡា • ចក្រភពខ្មែរ (ដើមសម័យអង្គរ • សម័យមហានគរ • ចុងសម័យអង្គរ) • យុគអន្ធកាលនៃកម្ពុជា (ចតុមុខ • លង្វែក • ឧដុង្គ) • សម័យអាណានិគម (បារាំង-ជប៉ុន) • សម័យសង្គមរាស្ត្រនិយម • រដ្ឋប្រហារ១៩៧០ • សាធារណរដ្ឋខ្មែរ • សង្គ្រាមក្នុងស្រុក • ការលុកលុយសង្គ្រាមវៀតណាម១៩៧០ • របបខ្មែរក្រហម • សង្គ្រាមកម្ពុជា-វៀតណាម • សាធារណរដ្ឋប្រជាមានិតកម្ពុជា • អ៊ុនតាក់ • កម្ពុជាសម័យទំនើប


ភូមិសាស្ត្រ ខេត្ត-រាជធានី • ទីក្រុង • ភ្នំ • ទន្លេ • ស្ទឹង • បឹង • បឹងទន្លេសាប • ឆ្នេរសមុទ្រ • កោះ • ឧទ្យានជាតិ • តំបន់ការពារទេសភាព • តំបន់ប្រើប្រាស់ច្រើនយ៉ាង • ដែនជំរកសត្វព្រៃ • ដែនជំរកសត្វស្លាបទឹក • ជីវិតសត្វព្រៃ • រុក្ខជាតិ


នយោបាយ និង រដ្ឋាភិបាល រដ្ឋធម្មនុញ្ញ • ព្រះមហាក្សត្រ • នាយករដ្ឋមន្ត្រី • ប្រមុខរដ្ឋ • រដ្ឋសភា • រដ្ឋាភិបាល • តុលាការ • ការបោះឆ្នោត • គណបក្សនយោបាយ (ប្រជាជនកម្ពុជា • ហ៊្វុនស៊ីនប៉ិច • សមរង្ស៊ី) • ទំនាក់ទំនងអន្តរជាតិ • សិទ្ធិមនុស្ស (សិទ្ធិខ្ទើយ)


យោធាកម្ពុជា កងយោធពលខេមរភូមិន្ទ • កងទ័ពអាកាសខេមរភូមិន្ទ • កងទ័ពជើងទឹក • កងកម្លាំងពិសេស៩១១


សេដ្ឋកិច្ច ប្រាក់រៀល • ក្រុមហ៊ុន • ធនាគារ (អេអ៊ែនហ្សឹតរ៉ូយ៉ាល់ • កាណាឌីយ៉ា) • គមនាគមន៍ • កសិកម្ម • ឧស្សាហកម្ម • ទូរគមនាគមន៍


ប្រជាសាស្ត្រ ក្រុមជនជាតិ • ភាសាខ្មែរ • ស្ត្រី


វប្បធម៌ ស្ថាបត្យកម្ម • សិល្បៈទស្សនីយភាព • ប្រាសាទ • តន្ត្រី • ភាពយន្ត • ការស្លៀកពាក់ • ក្បួនធ្វើម្ហូប • របាំ • ក្រុមជនជាតិ • ថ្ងៃឈប់សម្រាក • សាសនា • ល្បែងប្រជាប្រិយ • កីឡា • អក្សរសិល្ប៍ • កំណាព្យ • រឿងព្រេង


និមិត្តសញ្ញា ទង់ជាតិ • វរលញ្ជករ • ចំរៀងជាតិ • ភ្លេងជាតិ • សញ្ញាជាតិ • រុក្ខជាតិជាតិ • សត្វជាតិ •


ប្រធានបទផ្សេង គមនាគមន៍ • ការងារកុមារឈានមុខ • ដំណឹកជញ្ជូន • ការកាប់ព្រៃឈើ