Jump to content

អ្នកប្រើប្រាស់:Ngorn chanvisal 2

ពីវិគីភីឌា
  1. ជីវប្រវត្តិ ងន ចាន់វិសាល

ងន ចាន់វិសាល រឺ ងនចាំ ( កៅណ្ឌិន្យ ,ព្រះកុសុមេរាជ ព្រះថោង ) ប្រសូត្រ នៅ ម៉ោង៨យប់ ថ្ងៃច័ន្ទ៨រោជខែចេត្រឆ្នាំវក ព.ស ២៥៣២ ត្រូវថ្ងៃ ទី០៦ខែ០៤ឆ្នាំ ១៩៩២ នៅក្នុងភូមិ អង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ប្រទេសកម្ពុជា។ មានបងប្អូនសរុប ៥នាក់ - ងន ខែម ( ស្រី ) ត្រូវជាបង កើតក្នុងឆ្នាំ ១៩៨៤ - ងន ចាន់វិសាល (ប្រុស ) - ងន ប្រុញ ( ប្រុស ) កើតក្នុងឆ្នាំ ១៩៩៤ - ងន សុជាតិ ( ប្រុស ) កើតក្នុងឆ្នាំ ១៩៩៦ - ងន សុខលី ( ស្រី ) កើតក្នុងឆ្នាំ ២០០២។ ឪពុករបស់គេ ឈ្មោះ ង៉ែត ង៉ាន់ មានបងប្អូន ចំនួន០៦ នាក់ឈ្មោះ - ង៉ែត សៅ (ស្រី ) - ង៉ែត ង៉ាន់ (ប្រុស ) - ង៉ែត រី ( ប្រុស ) - ង៉ែត រុន ( ប្រុស ) - ង៉ែត រិន ( ប្រុស ) - ង៉ែត ស្រី (ស្រី ) កើតក្នុងភូមិ សំបួរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។

ម្តាយរបស់គេ ឈ្មោះ សុខឃី មានបងប្អូនចំនួន ០៣ នាក់ - សុខ សេន (ប្រុស ) - សុខ ឃី ( ស្រី ) - សុខ ស្រុី (ស្រី ) កើតក្នុង ភូមិ អង្គរ ឃុំព្រែកផ្ទោល ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។

  1. ជីវប្រវត្តិ

ងនចាន់វិសាល ចូលរៀនក្នុងឆ្នាំ ១៩៩៩ ក្នុងសាលាបឋមសិក្សា ព្រែកផ្ទោល រួច បានផ្លាស់ប្តូរសាលា ក្នុងចន្លោះឆ្នាំ ២០០២ មកសាលាបឋមសិក្សាអង្គរបូរី រួចបានបន្តរមកអនុវិទ្យាល័យ ហ៊ុនសែន អង្គរបូរី ក្នុងឆ្នាំ ២០០៧ រួចបានបន្តរមក វិទ្យាល័យ ហ៊ុនសែនអង្គរបូរី និងបានបញ្ចប់ការសិក្សា នៅឆ្នាំ ២០១៣ ។ ដោយប្រលងបាននិទ្ទេស។ គេជាសិស្សដែលចូលចិត្ត អក្សរសាស្ត្រខ្មែរ ប្រវត្តិសាស្ត្រ សង្គមសាស្ត្រ និង វិទ្យាសាស្ត្រ។ - នៅក្នុងឆ្នាំ២០១៥ គេបានរៀនជំនាញភាសា កូរ៉េ អង់គ្លេស និង កុំព្យូទ័រ រួចបានប្រលង ទៅបរទេស តែមិនបានជោគជ័យនោះទេ។ - ក្នុងចន្លោះ ឆ្នាំ ២០១៦ គេបានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែជំងឺ ពុលកាវគីមី របស់រោងចក្រផលិតស្បែកជើង ពូយៀន នៅក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយសារតែពុលក្លិនកាវ ទើបគេ មកស្រុកហើយ ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់សន្លប់ អស់រយៈពេល៣យប់ ៤ថ្ញៃ ។ ចាប់ពីពេលនោះ គេក៏ប្រែចរិកដូចមនុស្សម្នាក់ទៀត ដែលគេហៅ ខ្លួនថា សុវណ្ណណាវិន ហើយ ចូលចិត្តភាពឯកកោរ និង រស់នៅដោយកណ្តោចកណ្តែង។ ក្រោយមក ក្នុងចន្លោះខែ៧ ឆ្នាំ ២០១៧ គេបានរៀបចំ អសនៈ៧ថ្នាក់ ដើម្បីក្រងវិញាណគេ ហើយក៏ ហៅខ្លួនថា " មនុស្សវិញាណ២ ". គេបានតាំងខ្លួន ជាអទិទេព ហើយ ក្រងចរិក ជាមនុស្ស៣ នាក់ គឺ ព្រះថោង(កៅណ្ឌិន្យ , ជ័យវរ្ម័នទី៧ ( សុធន ) ច័ន្ទរាជា ( ចៅច័ន្ទ ) ដោយនិយាយប្លែកៗ និងចម្លែក ដូចជា មនុស្សជ្រែកភព ។ ងនចាន់វិសាល ជាមនុស្សដែលរស់នៅ និងភាពស្រមើស្រម៉ៃ ហើយ និយាយពីអតីតកាល ប្រៀបបានដូចគេដើរជាន់ដានបុរាណជាតិ ។ ហើយគេជាមនុស្សម្នាក់ដែលបាននិយាយថា គេអាចទាក់ទងវិញ្ញាណបាន និង អាចដឹងរឿងទាំងអស់ក្នុងលោក។ គេជាមនុស្សដែល រក្សាជំហរខ្លួន និង បន្តរក្តីស្រម៉ៃ ហើយ អត្តនោម័តខ្លួនឯង ដោយមិនយកមតិអ្នកណាទាំងអស់ ដោយគេនិយាយថា គេមាន វិញាណជួយជ្រំជ្រែង។ តាមពិតដូចជាកន្លែង នៃរឿងរបស់ ងនចាន់វិសាល តែបើស្តាប់ចប់ ទើបដឹងថា គេពិតជាបានជ្រែកភព មកនៅមែន ដោយគេតែសំលឹងមើលដី ហើយស្រក់ទឹកភ្នែក ដោយនិយាយថា កូនចៅជំនាន់ក្រោយគេ គឺបំផ្លាញសម្មតិផលដែលគេបានសាងរយៈ៣ជាតិនេះ ។ តែគេនៅតែសង្ឃឹមថា គេនិងអាចបង្រួមទឹកដី ម្តងទៀត។