អ្នកប្រើប្រាស់:NochTourn
ការរចនា
ប្រមូលពុទ្ធភាសិត ពាក្យ “នត្ថិ”
[កែប្រែ]- នត្ថិ សង្គោ វិជានតំ១ មិនជាទីជាប់ជំពាក់នៃជនអ្នកដឹងពិត ។ ១ក្នុងលោកវគ្គ រឿងអភ័យរាជកុមារ
- នត្ថិ បាបំ អការិយំ២ ។ ២ក្នុង រឿងនាងចិញ្ចាមាណវិកា
- នត្ថិ រាគសមោ ឣគ្គិ ភ្លើងស្មើដោយរាគៈមិនមានឡើយ
- នត្ថិ ទោសសមោ កលិ ទោសកំហុសស្មើដោយទោសៈ មិនមានឡើយ
- នត្ថិ ខន្ធសមា ទុក្ខា ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមានឡើយ
- នត្ថិ សន្តិបរំ សុខំ សុខក្រៅឣំពីសេចក្តីស្ងប់ មិនមានឡើយ ។
- នត្ថិ សោកោ កុតោ ភយំ ភ័យនឹងមានមកពីណា
- នត្ថិ លោកេ អនិនិ្ទតោ បុគ្គលដែលមិនត្រូវគេនិន្ទាមិនមានក្នុងលោក (រឿងអតុលឧបាសក)
- នត្ថិ ទោសសមោ គហោ អ្នកចាប់ភ្ជាប់ឱ្យស្មើនឹងទោសៈមិនមានឡើយ។
- នត្ថិ មោហសមំ ជាលំ បណ្តាញស្មើដោយមោហៈមិនមាន។
- នត្ថិ តណ្ហាសមា នទី ស្ទឹងស្មើដោយតណ្ហាមិនមានឡើយ ។
- នត្ថិ ពុទ្ធានមិញ្ជិតំ កិលេសដែលជាគ្រឿងច្របូកច្របល់មិនមានដល់ព្រះពុទ្ធទាំងឡាយឡើយ។
- នត្ថិ ញាតីសុ តាណតា សេចក្តីទីពឹង ក្នុងញាតិទាំងឡាយ ក៏មិនមាន។ (រឿង នាងបដាចារាថេរី)
- នត្ថិ ពាលេ សហាយតា សហាយតាគុណ (ភាពជាសំឡាញ់) រមែងមិនមាន ក្នុងជនពាលឡើយ បុគ្គលនោះ។(រឿង សម្ពហុលភិក្ខុ)
- នត្ថិ ឈានំ ឣបញ្ញស្ស ឈានមិនមានដល់អ្នកដែលមិនមានបញ្ញា។
- នត្ថិ បញ្ញា ឣឈាយិនោ បញ្ញានឹងមិនមានដល់អ្នកដែលមិនមានឈាន។(ទ្រង់ប្រារឰនូវភិក្ខុជាច្រើនរូប)