Jump to content

អ្នកប្រើប្រាស់:Phourithuch

ពីវិគីភីឌា
[កែប្រែ]
សមស្របចំពោះម៉ូដែល 300Mbps Wireless N Routers, 150Mbps Wireless N Routers, 54Mbps Wireless G Routers

តើមានហេតុផលអ្វី ដែលយើងត្រូវតម្លើង ដាក់កំរិតល្បឿន IP QoS (Bandwidth Control)?

នៅក្នុងបរិវេណនៃបណ្តាញចែកចាយនៅតាមផ្ទះល្បឿនអ៊ិនធើណិតត្រូវបានចែករំលែកទៅឲ្យកំព្យូទ័រមាននៅក្នុងផ្ទះទាំងអស់។ មានន័យថា ប្រសិនបើកំព្យូទ័រណា​មួយកំពុងប្រើប្រាស់​កម្មវិធីទាញ​យកល្បឿនអ៊ិនធើណិត​ខ្ពស់ ដូចជា torrent ឬ P2P នឹងជះឥទ្ធិពលប៉ះពាល់ដល់កំព្យូទ័រដ៏ទៃទៀត។ លើសពីនោះទៅទៀត វាក៏ចូលរួមចំណែកធ្វើ​ឲ្យដំណើការបណ្តាញ​ទាំងមូលប៉ះ​ពាល់​ជាអវិជ្ជមាន​ផងដែរ។ ​ដូច្នេះតើគេត្រូវដោះស្រាវដូចម្តេច?

ចំលើយដែលយើងត្រូវធ្វើនោះគឺ IP QoS ដែលត្រូវបានរៀបជាស្រេចដើម្បីកាត់បន្ថយនូវការប៉ះពាល់ជាអតិបរិមានៅពេលបណ្តាញកំពុងទ្រទ្រង់ចរាចរធ្ងន់ធ្ងរ។ ដោយដាក់ឲ្យប្រើ IP QoS យើងអាចដាក់កំរិតនូវល្បឿនកំណត់ជាអប្បបរិមា ឬអតិបរិមាចំពោះកំព្យូទ័រណាមួយ ដែលធ្វើឲ្យវាជះឥទ្ធិពលតិចតួចបំផុតទៅវិញទៅមក។ សូមធ្វើតាមជំហានណែនាំក្នុងការរៀបចំ IP QoS ដូចខាងក្រោម៖

វិធីតម្លើង IP QoS?

[កែប្រែ]
  • ចំណាំ៖

អ្នកគួរតែប្រើប្រាស់ ជា ស្តាទិក IP នៅតាមកំព្យូទ័រដែលអ្នកប្រើប្រាស់តាមផ្ទះដើម្បីមានលទ្ធភាពងាយស្រួលក្នុងការគ្រប់គ្រង។ បើចង់ដឹងអំពីការតម្លើង TCP/IP នៅក្នុងកំព្យូទ័ររបស់អ្នក ...។

ជំហានទី១

[កែប្រែ]

ចូលក្នុង web browser ហើយវាយអាស័យដ្ឋាន ដែល router ស្ថិតនៅ បន្ទាប់មកចុច Enter ។ អាស័យដ្ឋាន IP ដើមរបស់ TP-LINK router គឺ 192.168.1.1។