អ្នកប្រើប្រាស់:Rorn Social

ពីវិគីភីឌា

អត្ថបទស្វែងយល់

ទង់ជាតិខ្មែរ[កែប្រែ]

ទង់ជាតិខ្មែរ គឺជានិមិត្តរូបនៃព្រលឹង និង ជាដួងវិញ្ញាណក្ខន្ធរបស់ប្រជាជនខ្មែរយើង គ្រប់ៗជំនាន់ ។ ទង់ជាតិ ជាបណ្តុំដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរគ្រប់ៗ ជំនាន់ដែលបានធ្វើ ពលិកម្មគ្រប់ បែបយ៉ាងដើម្បីបំរើបុព្វហេតុប្រទេសជាតិ ។ ទង់ជាតិខ្មែរមានរាងបួនជ្រុងទ្រវែង និង មានបីពណ៌ដែលពណ៌ទាំងនោះបញ្ជាក់ពី និមិត្តរូប ដូចជា ៖

  • ផ្ទៃសងខាងមានពណ៌ខៀវជាំ ជានិមិត្តរូបទឹកដីដ៏ធំទូលាយ និង ភាពសំបូរស្តុកស្តម្ភទៅដោយ សម្បតិ្តធម្មជាតិ និង សម្បតិ្តវប្បធម៌
  • ផ្ទៃកណ្តាលមានពណ៌ក្រហមឈាម ជានិមិត្តរូបនៃសេចក្តីអង់អាចក្លាហានរបស់ជាតិខ្មែរក្នុងកិច្ច ការពារ និង ក៏សាងមាតុភូមិ
  • នៅចំកណ្តាលផ្ទៃពណ៌ក្រហមឈាម មានរូបប្រាសាទកំពូលបីត្រីសូល៍ពណ៌ស ដែលមានក្បូ ក្បាច់រចនាល្អវិចិត្រ ជានិមិត្តរូបនៃសម្បតិ្តវប្បធម៌កេតនភណ្ឌជាតិ និងសេចក្តីរុងរឿងល្បីល្បាញ របស់ជាតិខ្មែរតាំងពីបុរាណកាលមកម៉្លេះ ។

ដូចនេះ យើងម្នាក់ៗជាខេមរបុត្រ មិនត្រូវមើលស្រាលចំពោះព្រលឹងរបស់ជាតិខ្លួនទេ ។ ប្រសិនបើមិន ដូច្នេះទេ នោះវាជាបុព្វហេតុដែលនាំឲ្យបរទេសមើលងាយជាតិខ្មែរ ៕

អត្ថន័យភ្លេងជាតិ[កែប្រែ]

ចំពោះចំរៀងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាមាន បីផ្នែក ដែលជាព្រះរាជនិពន្ធ របស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ។ បទចំរៀងនោះមានខ្លឹមសារដូចតទៅ ៖

  • ផ្នែកទី១ គឺបណ្តុះចិត្តគំនិតរាស្រ្តខ្មែរឲ្យគោរពស្រលាញ់ ដោយស្មោះស្ម័គ្រចំពោះមហាក្សត្រខ្មែរដែលព្រះអង្គតែងតែមានទឹកព្រះទ័យស្រលាញ់ថែរក្សាប្រជារាស្រ្ត ការពារជាតិ និងធ្លាប់បានក៏សាងនូវអរិយធម៌រុងរឿងទុកជាកេរតំណែលសំរាប់ជាតិ ខ្មែរ ពោលគឺកសាងនូវប្រាសាទថ្មដ៏ច្រើនសន្ធឹកសន្ធាប់ល្អទាំងសោភណ្ឌភាព និង បង្ហាញពីវិរភាព ស្មារតីអត់ធ្មត់ ពីសាវតារសង្គមខ្មែរ ពីទស្សនះជំនឿសាសនា ពីប្រវត្តិសាស្រ្តជាតិ ពីទេពកោសល្យគ្មានគូប្រៀប ពីនយោបាយដឹកនាំប្រទេសជាដើម ។
  • ផ្នែកទី ២ គឺបង្ហាញពីប្រទេសខ្មែរសំបូរទៅដោយប្រសាទ ដែលឆ្លុះបញ្ចាំងពីភាពរីកចំរើន រុងរឿងនៃទឹកដីខ្មែរពីបុរាណកាល ដែលកើតពីស្មារតីសាមគ្គីទឹកចិត្តក្លាហាន ស្នេហាជាតិ និង បញ្ញាញ្ញាណដ៏កំពូលនៃជាតិខ្មែរ ។ ម្យ៉ាងទៀតផ្នែកនេះក៏បានបង្ហាញពីស្ថានភាព នៃប្រសាទ ខ្មែរកំពុងតែត្រូវធម្មជាតិរុំស្រោប គឺតំនាងឲ្យគំនិតបំផ្លិចបំផ្លាញសម្បតិ្តបុរាណខ្មែរខ្លួនឯងខ្លះ ពីសំណាក់បរទេសឈ្លានពានខ្លះ ។ ប៉ុន្តែរទោះជាយ៉ាងនេះក្តី ជាតិខ្មែរនៅតែមានជំហរ រឹងបឹងដដែល ទោះបីជាតិឆ្លងកាត់ការបំផ្លិចបំផ្លាញស្រុះចុះខ្លះក្តីតែជាតិខ្មែរមិនសាបសូន្យ ឡើយ ។
  • ផ្នែកទី ៣ គឺបង្ហាញពីទស្សនះជឿជាក់លើព្រះពុទ្ធសាសនានៃជាតិខ្មែរ ។ តាមរយះ នៃការ គោរពដ៏ខ្ជាប់ខ្ជួនតាមគន្លងព្រះពុទ្ធសាសនា នឹងធ្វើអោយជាតិខ្មែរមានចិត្តស្អាតបរិសុទ្ធ ប្រព្រឹតិ្ត តែអំពើល្អ ធ្វើអោយម្នាក់ៗកើតមាននូវគុណធម៌ដ៍ប្រសើរនៅក្នុងខ្លួនដែលជាហេតុនាំនូវ សន្តិភាពជូនជាតិមាតុភូមិខ្លួនតរៀងទៅ ៕