ពត័មានវិទ្យា ប្រាសាទអង្គរវត្ត
អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។
ប្រាសាទអង្គរវត្តស្ថិតនៅត្រង់កន្លែងដែលមានកូអរដោនេ 13°24′45″N, 103°52′0″Eកូអរដោនេ: 13°24′45″N, 103°52′0″E
អំពីឈ្មោះប្រាសាទ
ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា "ប្រាសាទបរមវិស្ណុលោក"។ ការវិវត្តន៍នៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារិកនៅសតវត្សរ៍ទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រត្ថ មានន័យថា "ទីក្រុងរបស់ព្រះឥន្ទ"។ មួយចំណែកទៀតនៅសតវត្យរ៍ទី១៧ត្រូវបានគេហៅថា "ឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក"។
ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅខេត្តសៀមរាបច្រើននិយមហៅឈ្មោះរួមមួយថា អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។
ប្រវត្តិ
|
នៅថ្ងែនេះ...
នៅថែ្ងទី២៥ខែធ្នូខាងមុខនេះនៅសាលាដុនបូស្កូកែបនឹងប្រារពពិធីបុណ្យណូអែលដែលជារៀងរាល់ឆ្នាំសាលាតែងតែធ្វើពិធីនេះឡើងមិនដែលខានឡើយព្រោះថាជាថែ្ងដែលព្រះយេសូប្រសូត្រហើយនៅក្នុងសាលាតែងតែមានកម្មវិធីជាច្រើនដូចជា៖
មានការសម្តែងដោយសិស្សានុស្សិជាច្រើនមាន,អាយធី,អក្គិសនី,សណ្ឋាគារ,លេខាធិការ,សូសល់,សិស្យះ,កសិកម្ម៕នឹងមានកាសម្តែងេដូចជា៖កំប្លែង,រាំឌីស្កូ,របាំជួនពរ,របាំណាំណាវ,។ល៕
ហើយនៅក្នុងកម្មវិធីនោះដែរមានល្បែងកំសាន្តដូចជា៖ល្បែងបោះបាល់,ឆ្នោតដើមឈើ,បោះកង,នឹងល្បែងផ្សេងៗទៀត៕
ហើយនឹងមានលក់ចំនីហូបដូចជា៖មីឆា,បង្អែម,បរបរមាន់,ពងទា,ប្រហិត,នឹងភេសជ្ជះគ្រប់មុខ៕
ហើយនៅពេលដែលសម្តែងចប់នឹងមានកម្មវិធីបាញ់កាំជ្រូចនៅមាត់សមុទ្រទៀតផង៕
ដូចឆេ្នះសូមបងប្អូនកុំភ្លេចមកទស្សនាណាកុំអោយោឱកាសដ៏ល្អនេះកន្លងផុតទៅណាៗៗ៕ |