Jump to content

អ្នកប្រើប្រាស់:San makara

ពីវិគីភីឌា

ក្រុងកែប

[កែប្រែ]
អ្នកលក់ម្នាក់ រកក្តាមនៅសមុទ្រកែប

ខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជាដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម២ (១៣០ ម៉ាយ ក.) មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។ ត្រូវការអំណះអំណាង ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ហើយជាខេត្តមួយដែលមានព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់ទឹកសមុទ្រ។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។​ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។

ខេត្ត​កែបជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រ​ពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។

ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល​​ ផ្លែ​ឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ​ និង រមណីយដ្ឋាន ជាច្រើន ។

ខេត្តកែបមាន៣សង្កាត់ដូចជា

ភូមិសាស្រ្ត

[កែប្រែ]

ទឹកដីកែបហ៊ុំព័ទ្ធទាំងស្រុងដោយខេត្តកំពត លើកលែងតែឆ្នេរសមុទ្រ ១៦ គ.ម. ចេញ នៅខាងត្បូងជាប់ព្រំប្រទល់ឈូងសមុទ្រថៃ និង កោះភូគុក (កោះត្រល់) នៃវៀតណាម។ ព្រំខេត្តខាងលិចមានចម្ងាយ ២០ គ.ម. ពីក្រុងកំពត។ ព្រំខេត្តខាងកើតមានចម្ងាយប្រហែល ២០ គ.ម. ពីព្រំដែនវៀតណាម។

ឧទ្យានជាតិកែប

[កែប្រែ]

មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ដី​នៃ ខេត្ត​កែប ​ដែល​មាន​ចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រ ពី​ទីក្រុងកំពត ហើយ​មាន​ចម្ងាយ ១៧៣ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ ឧទ្យាន​ជាតិ​នេះ​មាន​ផ្ទៃ​ដី ៥.០០០ ហិកតា មាន​ព្រំប្រទល់​ ខាងជើង​ជាប់​នឹង​ផ្លូវជាតិលេខ ១៦, ខាង​ត្បូង​ជាប់​នឹង​ឆ្នេរ​សមុទ្រ, ខាង​កើត និង ខាង​លិច​ជាប់​នឹង​ផ្លូវជាតិលេខ ១៦២ ។ បុរីកែប​មាន​ព្រំ​ប្រទល់​ប្រមាណ ១៥ គីឡូម៉ែត្រ​ក្រៅ​ពី​ផ្លូវ​គោក​ ផ្លូវសមុទ្រ​ក៏​អាចជា​មធ្យោបាយ​គមនាគមន៍​ដ៏​សំខាន់ សម្រាប់​សហគមន៍​ក្នុង​តំបន់ផងដែរ ។ ច្រើន​ជាង​នេះ​ទៅ​ទៀត​វា​ផ្តល់​នូវ​ធនធាន​សមុទ្រ​ដ៏​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់​ដូច​ជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ... ៘ ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​គឺ​តំបន់​ឧទ្យាន​ជាតិ​កែប គឺ​ជួយ​ទាក់​ទាញ​ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ​ឱ្យ​នៅ​ស្នាក់​កម្សាន្ត​តំបន់​នោះ​ផង​ដែរ ។ ផ្នែក​មួយ​ចំនួន​នៃ​មាត់​សមុទ្រ​នៅ​ភាគ​ខាង​កើត និង ខាង​លិច​នៃ​តំបន់​នេះ ព្រៃ​កោង​កាង​លាត​សន្ធឹង​ពី​តំនាប​ទឹក​ប្រៃ​រហូត​ដល់​មាត់​សមុទ្រ ហើយ​ព្រៃ​កោង​កាង​ខាង​លើ​នេះ​ផ្តល់​ជា​ថ្នាល​បណ្តុះ​ពូជ និង ជា​ទី​សម្បុក​ពង កូន​ដល់​ពពួក​ត្រី ក្តាម ខ្យង ល្មូន និង គ្រប់​សត្វ​សមុទ្រ ។ ក្រៅ​ពី​នោះ​ក៏ជា​តំបន់​តូច​ធំ​ធ្លាប់​មាន​ប្រវត្តិ​ថា ជា​តំបន់​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ ដូច​ជា​ចតុប្បាទ​បក្សា​បក្សី​សម្បូរ​បែប​ប្រកប​ដោយ​ជីវសាស្ត្រ​ចម្រុះ និង សោភណភាព​ទេសភាព​ស្រស់​បំព្រង ។ ដើម្បី​រារាំង​នឹង​ការ​ដែល​ចេះ​តែ​មិន​ឈប់​ឈរ​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​ជម្រក​ធម្មជាតិ និង ជីវ​សាស្ត្រ​ចម្រុះ​នៅ​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣ ត្រូវ​បាន​សម្រេច និង ប្រកាស​ដាក់​ជា​ឧទ្យាន​ជាតិ​ដោយ​ព្រះរាជ​ក្រឹត ដែល​ឡាយ​ព្រះ ហស្ត​ដោយ​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម សីហនុវរ្ម័ន