អ្នកប្រើប្រាស់:Shiha ZEN
អារម្ភកថា ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន និងសំណង់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខបានយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះថាផ្លូវ ថ្នល់ ស្ពាន និងសំណង់ជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាង់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនឆាប់រហ័ស។ចំណែកពួកយើងខ្ញុំជានិស្សិតដែលកំពុងសិក្សាផ្នែកវិស្វករសំណង់ស៊ីវិល ឆ្នាំទី០២ ឆមាសទី០២ នៃសាកលវិទ្យាល័យន័រតុនបានសិក្សា និងយល់ដឹងយ៉ាងច្រើនពី សំណង់ សំភារៈ និងឧបករណ៍ដែលយកមកប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចូលរួមចំណែកកសាងប្រទេសជាតិយើងឲ្យមានការរីកចំរើន ដូចប្រទេសដទៃទៀតលើសាកលលោក។ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១១ លោកសាកលវិទ្យាធិការ នៃសាលកវិទ្យាល័យន័រតុន បានរៀបចំដំណើរទស្សនកិច្ចសិក្សា ដែលទាក់ទងនឹងវិស័យសំណង់ដូចជា ប្រភពខ្សាច់ ប្រភេទថ្ម ទឹក នៅតាមការដ្ឋានមួយចំនួនតាមផ្លូវជាតិលេខ០៤ និងក្រុងព្រះសីហនុ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីការកកើត និងសារប្រយោជន៍របស់វា។ បន្ទាប់ពីបានទស្សនកិច្ចសិក្សារួមមក លោកសាស្រា្តចារ្យ គឹម វណ្ណាដា ដែលបង្រៀនមុខវិជ្ជា ភូគព្ភសាស្រ្ត បានផ្តល់ឱកាសដល់និស្សិតទាំងអស់ ធ្វើការចងក្រងឯកសារ អំពីចំណេះដឹងដែលទទួលបានពីការសិក្សាស្រាវជ្រាវដោយផ្ទាល់នៅតាមការដ្ឋាននានា ដើម្បីទុកជាឯកសារសម្រាប់ខ្លួនឯងផង និងប្អូនៗជំនាន់ក្រោយសិក្សាបន្ត។ ក្រុមយើងខ្ញុំទាំងអស់គ្នាសង្ឃឹមថាឯកសារនេះ អាចចូលរួមចំណែកបង្កើននូវចំណេះដឹងភូគព្ភសាស្រ្ត ឲ្យកាន់តែទូលំទូលាយថែមទៀត ដល់ប្អូនៗនិស្សិតជំនាន់ក្រោយដែលកំពុងសិក្សាលើមុខជំនាញទាក់ទងទៅនឹងមេរៀនភូគព្ភសាស្រ្តនេះ។ ក្រុមយើងខ្ញុំរងចាំទទួលការផ្តល់នូវយោលបល់ ក៏ដូចជាការរិះគន់លើរាល់កំហុសឆ្គងពីសំណាក់មិត្តអ្នកអានទាំងអស់ដោយសោមនស្សរីករាយបំផុត។
សេចក្តីផ្តើម ភូគព្ភសាស្រ្ត ជាវិទ្យាសាស្រ្តមួយដែលគេសិក្សាអំពីថ្ម ដី ស្រទាប់ដីខាងក្រោម និងដីខាងលើ នៃផែនដីដែលកំណត់បានដោយការសិក្សាវិភាគ សង្កេត និងការសន្និដ្ឋាន ដើម្បីបង្ហាញពីធាតុគីមីដែលរួមផ្សំក្នុងដី ឬថ្ម និងដំណើរវិវត្តិន៍ទាំងឡាយរបស់ផែនដី។មុខវិជ្ជានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស្វករសំណង់ស៊ីវិល ដែលផ្តល់ឲ្យវិស្វករអាចយល់ដឹងពីលក្ខណៈភូគព្ភសាស្រ្តទូទៅដូចជា៖ ការកកើត និងការវិវត្តិន៍ នៃផែនដី ស្រទាប់ដី ទ្រង់ទ្រាយសណ្ឋានដី ប្រភេទដី និងថ្ម វារីភូគព្ភសាស្រ្តជាដើម។ សាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សាមួយទៅកាន់ការដ្ឋានវាយថ្ម ខ្សាច់ ខេត្តកំពង់ស្ពឺ និងក្រុងព្រះសីហនុ របស់និស្សិតជំនាន់ទី១០ ឆ្នាំទី០២ ឆមាសទី០២ ផ្នែកវិស្វកម្មសំណង់ស៊ីវិល ដើម្បីជំរុញការយល់ដឹងរបស់និស្សិតទៅលើមុខវិជ្ជាភូគព្ភសាស្រ្តស្តីពី (ថ្ម ដី ខ្សាច់ ទឹក) នៅការដ្ឋានជាក់ស្តែង។ ចំពោះការចុះទស្សនកិច្ចសិក្សានេះមានរយៈពេលមួយយប់ពីរថ្ងៃ ត្រូវនឹងទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១១ ដោយស្ថិតក្រោមការដឹកនាំរបស់ និងឧទ្ទេសនាមដោយក្រុមសាស្រ្តាចារ្យ នៃ សាកលវិទ្យាល័យន័រតុន ដូចជា៖ ១. លោកបណ្ឌិត លឹម សុខតៃ ២. លោកបណ្ឌិត ហាន វីរៈ ៣. លោកសាស្រ្តាចារ្យ គឹម វណ្ណាដា ៤. លោកសាស្រ្តាចារ្យ ផាត បូណេ ព្រមទាំងប្រធានសន្តិសុខ និងក្រុមនិស្សិតទាំងអស់ផែ្នកសំណង់ស៊ីវិល។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ និស្សិតទាំងអស់បានធ្វើដំណើរសិក្សាក្នុងការដ្ឋានផ្ទាល់ដូចជា៖សិក្សាប្រភេទខ្សាច់នៅតំបន់ស្ទឹងកំពង់ត្រាំចូលមើលការដ្ឋានកិនថ្មក្នុងស្រុកភ្នំស្រួច និងបម្រើបម្រាស់ក្នុងវិស័យសំណង់ សិក្សាគ្រាប់ខ្សាច់ពណ៌សក្នុងតំបន់កែវផុស កំណរកំណើតរបស់វា និងលទ្ធភាពដែលអាចយកមកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងសំណង់ ចុងក្រោយគឺពិនិត្យមើលគុណភាពដីខ្សាច់នៅតំបន់រាម ហើយឈប់សម្រាកមួយយប់នៅ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១១ ធ្វើការសំអាតតាមឆ្នេរអូរឈើទាល ដើម្បីដាស់ស្មារតីអ្នកលក់ដូរ និងភ្ញៀវទេសចរណ៍មួយចំនួនដែលចោលសម្រាមគ្មានសណ្តាប់ធ្នាប់ បន្ទាប់មកធ្វើដំណើរទៅកាន់ការដ្ឋានវាយថ្មឃ្លាំងលើក្រុងព្រះសីហនុ ដើម្បីសិក្សាពីប្រភេទថ្មដែលមានសាច់ពុកផុយ និងបម្រើបម្រាស់របស់វា។ចុងក្រោយទៅតំបន់ក្បាលឆាយក្រុងព្រះសីហនុ ដើម្បីសិក្សាស្រាវជ្រាវពីចរន្តទឹកហូរ និងលក្ខណៈកកើត នៃសិលានីម សេចក្តីថ្លែងអំណរគុណ ក្រុមសិក្សាស្រាវជ្រាវទាំងអស់គ្នាជាក្រុមនិស្សិត នៃសាកលវិទ្យាល័យន័រតុន ជំនាន់ទី១០ ឆ្នាំទី០២ ឆមាសទី០២ នៃមហាវិទ្យាល័យវិទ្យាសាស្រ្ត ផ្នែកវិស្វករសំណង់ស៊ីវិល ដែលរួមមានសមាជិក៖ ១. ឈរ ប៉ហរ ID:២០១០១៥៧៣ ២. ឡាត់ សុវណ្ណារ័ត្ន ID:២០១០១៨៣០ ៣. ជូរ ចំរើន ID:២០០៩០៥៦៧ ៤. ហ៊ឹម ច័ន្ទវិចិត្រ ID:២០០៨០៦៧៩ ៥. យុន រតនា ID:២០០៩២៩៧៥ ៦. រឿន វាសនា ID:២០១០១៦៧២ ួយៗ។ សូមគោរពប្រណិបត្តិដោយសេចក្តីកត្តញ្ញូរចំពោះ លោកអ្នកជា មាតា បិតា និងអាណាព្យាបាលដែលជាអ្នកមានគុណដែលផ្តល់ទាំងកម្លាំងកាយចិត្ត និងថវិកាសំភារៈឲ្យយើងទាំងអស់គ្នាបានសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់ចំណេះដឹង។ ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់ការសិក្សាស្រាជ្រាវដោយបានអនុញ្ញាតចុះទស្សនកិច្ចសិក្សាជាក់ស្តែង លើមុខវិជ្ជាឯកទេសរបស់ពួកយើងផងដែរ។ សូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យន័រតុន សាកលវិទ្យាធិការ ជាពិសេសក្រុមសាស្រ្តាចារ្យដឹកនាំការចុះទស្សនកិច្ចសិក្សា ដូចជាលោកបណ្ឌិត លឹម សុខតៃ លោកបណ្ឌិត ហាន វីរៈ លោកសាស្រ្តាចារ្យ គីម វណ្ណាដា និងលោកសាស្រ្តាចារ្យ ផាត បូណេ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលាក្នុងការពន្យល់ណែនាំជាក់ស្តែងនៅតាមការដ្ឋាននានា។ ជាចុងក្រោយសូមថ្លែងអំណរគុណចំពោះអ្នកដែលធ្វើការនៅតាមការដ្ឋាននីមួយៗបានជួយផ្តល់បទសំភាស និងផ្តល់ព័ត៌មាននានា។ ជាពិសេសគឺមិត្តរួមក្រុមទាំងអស់គ្នាដែលបានសហការគ្នា យ៉ាងល្អក្នុងការចងក្រងជាឯកសារនេះឡើង។
រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១១ និស្សិតផ្នែកវិស្វករសំណង់ស៊ីវិល ជំនាន់ទី១០ ឆ្នាំទី០២ ឆមាសទី០២ ក្រុមE1
គោលបំណង នៃទស្សនៈកិច្ចសិក្សា
គោលបំណងចម្បង នៃទស្សនៈកិច្ចសិក្សានេះ គឺចង់ឲ្យនិស្សិតដែលកំពុងសិក្សាផ្នែកវិស្វករសំណង់ស៊ីវិល យល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅពីមុខវិជ្ជា ភូគព្ភសាស្រ្ត ដែលសិក្សាពី(ទឹក ដី ថ្ម ខ្សាច់)ដែលជារូបធាតុសំខាន់ក្នុងការសាងសង់ (ផ្ទះ អគារ ស្ពាន ថ្នល់... ) ពោលគឺចង់ឲ្យយើងយល់ដឹងកាន់តែច្បាស់ពីអ្វីដែលមាននៅក្នុងផែនដី (លើផ្ទៃដី និងក្រោមផ្ទៃដី) ។ គោលគំនិតសំខាន់ៗ របស់លោកសាស្រ្តាចារ្យ ចង់ឲ្យក្រុមនិស្សិតដែលបានចុះទស្សនកិច្ចនេះបានស្វែងយល់ថាតើប្រភេទខ្សាច់ ថ្ម ទឹក អ្វីដែលអាចយកមកប្រើប្រាស់បាន និងមានគុណភាពក្នុងវិស័យសំណង់? ដូចជាប្រភេទខ្សាច់ម៉ដ្ឋប្រើប្រាស់សម្រាប់យកទៅបូកជញ្ជាំងគ្រប់ប្រភេទខ្សាច់គ្រាប់មធ្យមប្រើសម្រាប់យកទៅរៀបឥដ្ឋគ្រប់ប្រភេទនិងខ្សាច់គ្រាប់ធំប្រើសម្រាប់ចាក់បេតុងគ្រប់ប្រភេទ។ចំណែកឯប្រភេទខ្សាច់សវិញប្រើក្នុងវិស័យឧស្សាហកម្ម ដូចជាយកមកធ្វើកែវ ដប ចាន ការ៉ូសេណាម៉ិច កញ្ចក់ជាដើម។ ការសិក្សាពីសិលាឬថ្មបានឱ្យយើងយល់ដឹងពីស្រទាប់សិលាដែលមាន៣ស្រទាប់និងការប្រើប្រាស់ដែលមានប្រភេទថ្មដូចជា(1x2)cm, (3x4)cm, (4x6)cm និងថ្មMix។
មាតិកា
អារម្ភកថា i សេចក្តីផ្តើម ii សេចក្តីថ្លែងអំណរគុណ iii គោលបំណងនៃទស្សនៈកិច្ចសិក្សា iv ការដ្ឋានទី១សិក្សាប្រភេទខ្សាច់នៅការដ្ឋានកំពង់ត្រាំ 1 ១/ ទីតាំងភូមិសាស្ត្រ 1 ២/ ការកកើតឡើងនៃខ្សាច់ 2 ៣/ សារៈសំខាន់់និងផលប្រយោជន៍របស់ខ្សាច់ 2 ៤/ ការយល់ដឹងទូទៅ និង សន្និដ្ឋាន 3 ការដ្ឋានទី២សិក្សាពីថ្មក្រែរនៅការដ្ឋានកិនថ្មភ្នំរាំងពេនស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ 4 ១/ ទីតាំងភូមិសាស្ត្រ 4 ២/ ការកកើតឡើងនៃសិលាក្រែរ 4 ៣/ មជ្ឈដ្ឋានពាក់ព័ន្ធជុំវិញ 4 ៤/ វិធីសាស្ត្រយកថ្ម 6 ការដ្ឋានទី៣សិក្សាពីថ្មគ្រាប់ខ្សាច់ពណ៌សក្នុងតំបន់កែវផុស 7 ១/ ការកកើតនៃខ្សាច់ 7 ២/ ផលប្រយោជន៍ និងការប្រើប្រាស់ 7 ៣/ ការយល់ដឹងទូទៅ និងសន្និដ្ឋាន 8 ការដ្ឋានទី៤ពិនិត្យគ្រាប់ខ្សាច់ពណ៌សក្នុងតំបន់រាម 9 ១/ ទីតាំងភូមិសាស្រ្ត 9 ២/ កំណកំណើតរបស់ខ្សាច់ នៅរាម 9 ៣/ ផលប្រយោជន៍ និងបំរើបំរាស់ 9 ៤/ ការយល់ដឹងទូទៅ និងសន្និដ្ឋាន 9 ការដ្ឋានទី៥ការសិក្សាពីប្រភេទថ្មភ្នំសាច់ពុកផុយនៅការដ្ឋានវាយថ្មឃ្លាំងលើ 10 ១/ ទីតាំងភូមិសាស្រ្ត 10 ២/ វិធីសាស្ត្រយកថ្ម 10 ៣/ កំណរកំណើតសិលា នៅទីតាំងឃ្លាំងលើ 10 ៤/ សារប្រយោជន៍ និងការប្រើប្រាស់ 11 ៥/ យោបល់ទូទៅ និងការសន្និដ្ឋាន 11 ការដ្ឋានទី៦សិក្សាស្រាវជ្រាវពីចរន្តទឹកហូរ នៅតំបន់ក្បាលឆាយ 12 ១/ ការសិក្សាពីចរន្តទឹកហូរ 12 ២/ ការកកើត នៃសិលា 12 ៣/ យោបល់ទូទៅ និងការសន្និដ្ឋាន 13 សេចក្តីសន្និដ្ឋានរួម 14 ១. អំពីខ្សាច់ 14 ២. អំពីថ្មក្រែរ 14 ៣. អំពីចរន្តទឹក 14
ថ្ងៃទី២៣ខែមេសា ឆ្នាំ២០១១
ការដ្ឋានទី១
សិក្សាប្រភេទខ្សាច់នៅការដ្ឋានកំពង់ត្រាំ
១/ ទីតាំងភូមិសាស្ត្រ
ការដ្ឋានកើបខ្សាច់នេះស្ថិតនៅភូមិពន្លឺឃុំអង់ស្នួលស្រុកអង់ស្នួលខេត្តកំពង់ស្ពឺហើយតំបន់នេះស្ថិតនៅចន្លោះទំនាបកណ្តាលនិងខ្ពង់រាប។នៅខាងត្បូងស្ពានគន់គ្រូនោះមានភ្នំយ៉ាងធំដែលក្រុមនិស្សិតយើងបានសាកសួរប្រជាជនរស់នៅទីនោះថាជាភ្នំស្រង់។ចំពោះទេសភាពនៅកន្លែងកើបខ្សាច់ដែលស្ថិតនៅតាមដងស្ទឹងកំពង់ត្រាំគឺមានទេសភាពស្រស់បំព្រងហើយស្ពាននេះសាងសង់កាត់ស្ពានស្ទឹងកកំពង់ត្រាំគឺជាស្នាដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានកសាងនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០០៨ហើយស្ពានស្ទឹងកំពង់ត្រាំមានបណ្តោយ១៩៨មនិងទទឹង៨មនៅខាងមុខស្ពានមានអមដោយនាគ២និងមានសួនច្បារមួយនៅពីមុខស្ពានហើយក្នុងមានមនុស្សវ័យចំណាស់២រូបសិស្ស២នាក់ដែលជាកុមារានិងកុមារីកាន់ដៃគ្នាស្ពាយកាបូបទៅសាលារៀន។ម៉្យាងទៀតប្រសិនបើយើងគយគន់មើលពីលើស្ពានទៅខាងឆ្វេងឬស្តាំដៃយើងនឹងបានឃើញទឹកស្ទឹងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏មានព្រៃស្រោងដុះនៅតាមបណ្តោយមាត់ស្ទឹងនោះផងដែរ។រីឯស្ថានភាពប្រជាពលរដ្ឋដែលរស់នៅទីនោះមានភាពធូធារមួយចំនួននិងមួយចំនួនមិនសូវធូធារហើយមួយចំនួនទៀតប្រកបរបរជាមន្ត្រីរាជការគ្រូបង្រៀនលក់ដូររត់ម៉ូតូឌុបកម្មករកម្មការានីរោងចក្រនិងធ្វើស្រែចំការ៘ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនដែលរស់នៅតំបន់ស្ទឹងកំពង់ត្រាំគឺប្រកបរបរកើបខ្សាច់។
រូបភាពតំបន់នៅជុំវិញស្ទឹងកំពង់ត្រាំ
២/ ការកកើតឡើងនៃខ្សាច់
ខ្សាច់នៅស្ទឹងកំពង់ត្រាំកើតឡើងដោយសារកំណរពុកផុយនៃថ្មក្រែរនៅតាមភ្នំនិងខ្ពង់រាបក្បែរស្ទឹងក្រោមឥទ្ទិពលទឹកភ្លៀងកំដៅថ្ងៃខ្យល់និងពេលវេលាបានធ្វើវាក្លាយជាខ្សាច់ហើយហូរចាក់មកស្ទឹងកំពង់ត្រាំដោយកំលាំងនៃចរន្តទឹកហូរ។ជាធម្មតាកន្លែងដែលមានទឹកហូរវាតែងតែមានសំនឹកដោយសារតែចរន្តទឹកនេះទើបធ្វើឱ្យមានការកកើតខ្សាច់នៅតំបន់ស្ទឹងកំពង់ត្រាំ។ក៏ប៉ុន្តែការកកើតខ្សាច់នេះគឺត្រូវប្រើរយៈពេលយូរទើបវាអាចកើតចេញជារូបរាងមានធំនិងតូចច្រើនដូចនេះ។ប្រសិនបើយើងចង់ដឹងពីបរិមាណខ្សាច់គឺយើងត្រូវខួងបណ្តេញនិងមើលជំរៅដើម្បីគណនាបរិមាណខ្សាច់ដែលមាននៅទីនោះ។
៣/ សារៈសំខាន់់និងផលប្រយោជន៍របស់ខ្សាច់
ចំពោះការដ្ឋានកើបខ្សាច់នៅតំបន់ស្ទឹងកំពង់ត្រាំនេះវាខុសពីខ្សាច់នៅសមុទ្ររាមនិងខ្សាច់សនៅកែវផុស។ពីព្រោះខ្សាច់នៅស្ទឹងកំពង់ត្រាំនេះវាគ្មានជាតិប្រៃដែលជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់បេតុងនិងបាយអរទេ។តែដោយសារទំរង់របស់ខ្សាច់មានភាពខុសៗគ្នាដូចនេះទើបគេបែងចែកខ្សាច់ផ្សេងៗពីគ្នាទៅតាមតំរូវការរបស់អ្នកប្រើប្រាស់។ហេតុនេះហើយទើបបានជាយើងត្រូវធ្វើការបែងចែកប្រភេទគ្រាប់ខ្សាច់ ដែលស្ថិតនៅតំបន់ស្ទឹងកំពង់ត្រាំនេះជា៣ប្រភេទធំៗដូចខាងក្រោមៈ ប្រភេទទី១ ខ្សាច់ម៉ដ្ឋប្រើប្រាស់សំរាប់យកទៅបូកជញ្ជាំងគ្រប់ប្រភេទ។ ប្រភេទទី២ ខ្សាច់គ្រាប់មធ្យមប្រើប្រាស់សំរាប់យកទៅរៀបឥដ្ឋគ្រប់ប្រភេទ។ ប្រភេទទី៣ ខ្សាច់គ្រាប់ធំប្រើប្រាស់សំរាប់យកទៅចាក់បេតុង។
តើខ្សាច់ទន្លេនិងខ្សាច់ស្ទឹងមួយណាដែលមានគុណភាពល្អជាងគេ?
ខ្សាច់ស្ទឹងគឺជាប្រភេទខ្សាច់ល្អជាងខ្សាច់ទន្លេពីព្រោះខ្សាច់ស្ទឹងចរន្តទឹកហូរមិនមានច្រកច្រើនទេជាហេតុនាំឱ្យគ្មានល្បាប់ឬកំទេចកំទីដែលជាធាតុសរីរាង្គ(ស្លឹកឈើមែកឈើដីឥដ្ឋឬកំទេចកំទីសំរាមផ្សេងៗ)លាយឡំដែលប៉ះពាល់ដល់គុណភាពរបស់ខ្សាច់សំរាប់ប្រើប្រាស់ក្នុងវិស័យសំណង់នោះទេតែចំពោះខ្សាច់ទន្លេវិញមានចរន្តទឹកហូរពីគ្រប់ច្រកនិងនៅឆ្ងាយពីប្រភពទើបវាមិនសូវល្អដូចខ្សាច់ស្ទឹង។
រូបភាពប្រភេទខ្សាច់ដែលអ្នកយកខ្សាច់កើបដាក់ទូក
៤/ ការយល់ដឹងទូទៅនិងសន្និដ្ឋាន បើយើងធ្វើការពិនិត្យឱ្យបានល្អិតល្អន់ ទៅលើខ្សាច់ដែលមាននៅតំបន់មាត់ស្ទឹងកំពង់ត្រាំនេះគឺបានដើរតួយ៉ាងសំខាន់ក្នុងវិស័យសំណង់។ ដូច្នេះខ្សាច់នេះវាកើតឡើងពីចរន្តទឹកហូរដែលនៅរដូវវស្សាមានទឹកហូរខ្លាំង តែនៅរដូវប្រាំងវិញទឹកហូរតិចៗ យើងអាចដើរឆ្លងបានហើយខ្សាច់នៅគលើគ្នា។ បើយើងមិនធ្វើការបូមខ្សាច់នេះទេវាអាចបណ្តាលឱ្យស្ទឹងនេះរាក់ជាមិនខានដូច្នេះទើបយើងត្រូវធ្វើការបូមវាជានិច្ច។ ហើយម៉្យាងទៀតចំពោះស្ថានភាពដីនៅតំបន់ស្ទឹងកំពង់ត្រាំស្ថិតនៅទំនាបកណ្តាលនិងខ្ពង់រាប។
សកម្មភាពយកខ្សាច់នៅស្ទឹងកំពង់ត្រាំ
ការដ្ឋានទី២
សិក្សាពីថ្មក្រែរនៅការដ្ឋានកិនថ្មភ្នំរាំងពេន
ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្នល់បំបែកឃុំព្រៃរំដួលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
១/ ទីតាំងភូមិសាស្ត្រ ការដ្ឋានកិនថ្មនេះស្ថិតនៅភូមិថ្នល់បំបែកឃុំព្រៃរំដួលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។ តាមការសាកសួរអ្នកធ្វើការនៅការដ្ឋាននេះបានឲ្យដឹងថាការដ្ឋាននេះជារបស់ ឯកឧត្តមអ៊ឹងប៊ុនហ៊ូវរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីយកថ្មមកស្ថាបនាផ្លូវជាតិលេខ០៤។ ២/ ការកកើតឡើងនៃសិលាក្រែរ ការកកើតឡើងនៃសិលាក្រែរគឺដោយសារចលនាតិចតូនិចរបស់ម៉ាក់ម៉ានៃស្នូលផែនដីដែលវាបានធ្វើការរុញច្រានម៉ាក់ម៉ាបង្កើតបានជាភ្នំភ្លើងចំពោះកន្លែងដែលមានស្រទាប់ដីស្តើង រីឯកន្លែងដែលមានស្រទាប់ដីក្រាស់វាបង្កើតជាខ្ពង់រាប។ ចំណែកឯចំនុចនៃការដ្ឋានភ្នំរាំងពេននេះគឺជាតំបន់ភ្នំដែលមានអាយុកាលចំណាស់។ ដោយសារការវិវត្តនៃសិលារួមផ្សំនិងពេលវេលាសិលាទាំងនោះបានប្រែប្រួលរូបរាងដូចជាសិលាក្រែរដែលស្ថិតនៅស្រទាប់ទី១ សិលាក្រែរស្ថិតនៅស្រទាប់ទី៣ ក្នុងការដ្ឋានវាយនិងកិនថ្មភ្នំរាំងពេន(ខាងក្រៅ) វាបានប្រែរូបរាងដោយសារឥទ្ធិពលកំដៅថ្ងៃទឹកខ្យល់ និងពេលវេលា។ សិលាក្រែរ ត្រូវបានបែងចែកជា៣ ស្រទាប់ដូចខាងក្រោម៖ ស្រទាប់ទី១ជាប្រភេទថ្មល្បាប់លាយដីហើយមានរុក្ខជាតិច្រើនដែលថ្មនោះមានពណ៌ក្រហមនិងមានរេស៊ីស្តង់ទាបមិនអាចប្រើប្រាស់ក្នុងវិស័យសំណង់បានល្អនោះទេប៉ុន្តែគេអាចយកវាទៅធ្វើគ្រឹះផ្លូវលំបាន។ ស្រទាប់នេះមានរេស៊ីស្តង់ទាបដោយសារវាទទួលរងឥទ្ធិពលកំដៅថ្ងៃទឹកនិងខ្យល់ដោយផ្ទាល់ ដែលធ្វើឱ្យសិលានៃស្រទាប់ នេះប្រែក្លាយទៅជាដី។ ស្រទាប់ទី២ជាប្រភេទថ្មដែលមានពណ៌លឿងមានរេស៊ីស្តង់ទាប ប៉ុន្តែខ្ពស់ជាងស្រទាប់ទី១ ដោយសារវាទទួលរងឥទ្ធិពលកំដៅថ្ងៃទឹក និងខ្យល់មិនផ្ទាល់ដូចស្រទាប់ទី១នោះទេ ហើយថ្មនៅស្រទាប់នោះគេមិនសូវយកទៅប្រើប្រាស់ក្នុងវិស័យសំណង់នោះទេប៉ុន្តែគេអាចយកទៅធ្វើជាគ្រឹះផ្លូវរបងនិងសង់ផ្ទះតូចៗបាន។ ស្រទាប់ទ៣ជាសិលាក្រែរដែលមានរេស៊ីស្តង់ខ្ពស់ ដោយសារទទួលឥទ្ធិពលកំដៅថ្ងៃទឹកនិងខ្យល់ ដូចស្រទាប់ទាំង២ខាងលើទេ ថ្មនៅស្រទាប់នេះគេយកមកប្រើប្រាស់ក្នុងវិស័យសំណង់បានល្អណាស់។ ៣/ មជ្ឈដ្ឋានពាក់ព័ន្ធជុំវិញ ថ្មក្រែរមានភាពខុសៗគ្នាដោយសារកត្តាមួយចំនួនដូចជា ៖ កត្តាអាយុកាល កត្តាទីតាំងនិងជំរៅ កត្តាអាកាសធាតុសីតុណ្ហភាពនិងសំពាធ។ ថ្មក្រែនៅខេត្តកំពង់ស្ពឺដែលយើងយកមកធ្វើសំណង់ គឺដោយសារតែវាកើតជាយូរណាស់មកហើយនិងវាមានលក្ខណៈហាប់ណែន។ គេបានធ្វើការសិក្សាទៅលើភ្នំនេះដោយធ្វើការកាយនូវស្រទាប់ខាងលើចេញមានដើមឈើដីសំរាមជាដើមចេញពីសិលាដើម្បីឱ្យយើងងាយស្រួលយកសិលាក្រែរបាន។
រូបភាពការដ្ឋានរាំងពេនស្រុកភ្នំស្រួច
រូបភាព ស្រទាប់ថ្មនីមួយៗ
៤/ វិធីសាស្ត្រយកថ្ម ចំពោះវិធីសាស្ត្រនិងបច្ចេកទេសយកថ្មក្រែរគេត្រូវខួងដាក់បន្ទុះដោយប្រើម្សៅTNT ឬ ANFD ឬក៏គ្រាប់ផ្ទុះដែលអាចធ្វើឱ្យសិលាបែកបាន។ ក្រោយពីបានបន្ទុះរួចយើងត្រូវធ្វើផ្លូវចេញចូលដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនត្រូវមានEscavatorឬBulldozer មានឡានដឹកថ្មចេញតំរង់ទៅកាន់កន្លែងម៉ាស៊ីនវាយថ្មដើម្បីធ្វើការបំបែកទៅតាមទំហំខ្នាតដែលគេចង់បានតាមតម្រូវការក្នុងវិស័យសំណង់។
៥/ លក្ខណៈបច្ចេទេសរបស់សិលាក្រែរ
ថ្មក្រែរដែលចេញពីម៉ាស៊ីកិនថ្មក្នុងការដ្ឋាន ត្រូវបានគេបែងចែកជា៣ប្រភេទធំៗក្នុងវិស័យសំណង់គឺ៖ ថ្មទំហំ ១x២ ប្រើប្រាស់សំរាប់យកទៅចាក់ប្លង់សេរលាយបេតុងបាយអរ។ ថ្មទំហំ ៣x៤ប្រើប្រាស់សំរាប់យកទៅក្រាលផ្លូវ៘ ថ្មទំហំ ៤x៦ប្រើប្រាស់សំរាប់យកទៅធ្វើជាគ្រឹះសំណង់ ហេតុដូចនេះសារប្រយោជន៍របស់វាមានលក្ខណៈខុសៗគ្នាហើយជាទូទៅគេប្រើច្រើនក្នុងវិស័យសំណង់។ផ្សេងពីនេះគេបានផលិតនូវថ្មសេរ៉ាម៉ិច ឬហៅថាថ្មM30 ប្រភេទថ្មដែលជាប្រភេទថ្មផេះ។ ភាគច្រើនគេយកទៅប្រើសំរាប់ក្រាលថ្នល់កៅស៊ូចាក់តាមទីធ្លាផ្ទះឬតាមផ្លូវលំតូចៗជាដើម។ ៦/ ការយល់ដឹងទូទៅនិងសន្និដ្ឋាន ក្រោយពីបានចុះពិនិត្យមើលឃើញពីភាពជាក់ស្តែងនៃសិលាក្រែរនៅការដ្ឋានភ្នំរាំងពេន រួចយើងអាចយល់ដឹងពីកកើតនៃសិលាក្រែរដែលមាននៅខេត្តកំពង់ស្ពឺមាន៣ស្រទាប់ដែលស្រទាប់នីមួយៗមានរេស៊ីស្តង់ រូបរាងនិងអត្ថប្រយោជន៍មិនដូចគ្នាទេ។ យើងអាចធ្វើការសន្និដ្ឋានបានថា សិលាក្រែរនៃស្រទាប់ទី៣ ជាសិលាក្រែរដែលមានរេស៊ីស្តង់ខ្ពស់ ហើយមានតំរូវការចំបាច់ក្នុងវិស័យសំណង់ ព្រមទាំងចំនេញពេលវេលាក្នុងការស្វែងរកនិងថវិកាបើយើងធ្វើការប្រៀបធៀបជាមួយសិលាដែលមានរេស៊ីស្តង់ទាបជាងដូចជាសិលាបាសាល់ និងសិលាក្រានីត។
រូបភាពម៉ាស៊ីនកិនថ្មនៅភ្នំស្រួច ការដ្ឋានទី៣ សិក្សាពីថ្មគ្រាប់ខ្សាច់ពណ៌សក្នុងតំបន់កែវផុស កំណរកំណើតរបស់និងលទ្ធភាពដែលអាចយកមកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មនិងសំណង់ ១/ ការកកើតនៃខ្សាច់ ខ្សាច់នៅតំបន់នេះជាប្រភេទខ្សាច់ពណ៌ស ដែលកើតឡើងពីរំហួត នៃទឹកសមុទ្រ និងការហូរច្រោះតាមទឹកភ្លៀងពីតំបន់ជុំវិញនោះ។ខ្សាច់នៅតំបន់នេះកកើតឡើងមានអាយុកាលរាប់សិបឆ្នាំមកហើយ ទើបធ្វើឲ្យតំបន់នេះសំបូរដោយខ្សាច់ជាច្រើន។ខ្សាច់នៅកែវផុសសំបូរសារធាតុកា្វតច្រើនជាងខ្សាច់កំពុងត្រាំង ការកកើតរបស់ខ្សាច់ពណ៌សមានលក្ខណះដូចជាកូនភ្នំ ដែលមានកំពស់ប្រហែលជា១០ម ប៉ុន្តែបច្ចុប្បន្ននេះខ្សាច់នៅទីនោះមានផៃ្ទរាបស្មើដូចដីទំនាបធម្មតា។
រូបភាព ក្រុមនិស្សិតត្រួតពិនិត្យ និងស្វែងយល់ពីខ្សាច់ស នៅតំបន់កែវផុស ២/ ផលប្រយោជន៍ និងការប្រើប្រាស់ ខ្សាច់សនៅតំបន់កែវផុសនេះមានសមាសធាតុសូលុយស្យុងជាតិប្រៃ និងម៉ត់ ដែលគេមិនអាចយកមកប្រើប្រាស់ក្នុងវិស័យសំណង់បានទេ ព្រោះវាអាចធ្វើឲ្យបេតុងយើងមានលកក្ខណៈហើម ឬប្រេះ។ តែបើប្រើក្នុងវិស័យឧស្សាហកម្មវិញ ខ្សាច់ប្រភេទនេះមានប្រយោជន៍ជាច្រើនក្នុងការផលិតជា កែវ ចាន កញ្ចក់ ។ល។ ជាពិសេសគឺយើងអាចយកវាមកធ្វើជាសូលុយស្យុងលាយពណ៌ លើគ្រឿងលំអរផ្សេងៗតាមតំរូវការ។ ៣/ ការយល់ដឹងទូទៅ និងសន្និដ្ឋាន ខ្សាច់សជាខ្សាច់ដែលគេយកមកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ក្នុងការផលិតជា កែវ ចាន ដប កញ្ចក់។ល។ យកមកធ្វើជាសូលុយស្យុងពណ៌ និងអាចយកមកធ្វើជាសំភារៈផ្សេងៗទៀត តែប្រភេទខ្សាច់នេះមិនសូវសំបូរទេ ភាគច្រើនមានតែនៅខេត្តព្រះសីហនុ និងជំនៀរក្បែរខេត្តកំពង់ស្ពឺប៉ុណ្ណោះ៕
រូបភាព ប្រភេទខ្សច់ស នៅតំបន់កែវផុស
រូបភាព គំនរខ្សាច់ស នៅតំបន់កែវផុស
ការដ្ឋានទី៤ ពិនិត្យគ្រាប់ខ្សាច់ពណ៌សក្នុងតំបន់រាម
១/ ទីតាំងភូមិសាស្រ្ត សមុទ្ររាមមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ មានចំងាយប្រហែល៣០គម-៣៥គម ពីកំពង់ផែក្រុងព្រះសីហនុ ហើយបត់ស្តាំចូលប្រហែលពី៣គម-៥គម ពីផ្លូវបំបែកផ្លូវជាតិលេខ០៤។ ២/ កំណកំណើតរបស់ខ្សាច់ នៅរាម ខ្សាច់នៅសមុទ្ររាមនេះ ជាប្រភេទខ្សាច់ពណ៌ស។ ការកកើតឡើងរបស់វានៅតំបន់សមុទ្ររាមនេះខ្សាច់ភាគច្រើនប្រហែលជា៨៥% គឺកើតឡើងនេះកន្លែងតែម្តង និងប្រហែល១៥%ទៀត គឺដោយការហូរច្រោះតាមទឹកភ្លៀងពីតំបន់ភ្នំនៅជុំវិញនោះ។ ខ្សាច់នៅសមុទ្ររាមនេះកកើតឡើងរាប់សិបឆ្នាំមកហើយ ដែលធ្វើឲ្យតំបន់នេះសំបូរខ្សាច់ពាសពេញ ។
រូបភាព ខ្សាច់ស នៅសមុទ្ររាម ៣/ ផលប្រយោជន៍ និងបំរើបំរាស់ បើយើងប្រៀបធៀបខ្សាច់ស នៅកែវផុស និងខ្សាច់ស នៅសមុទ្ររាមឃើញថាវាមានលក្ខណៈស្រដៀងគ្នា។ ខ្សាច់ប្រភេទនេះសុទ្ធតែមានប្រយោជន៍សម្រាប់វិស័យឧស្សាហកម្មបានល្អ ក្នុងការផលិតជា កែវ ដប កញ្ចក់ ចាន ។ល។ ជាពិសេសយើងអាចយកមកធ្វើជាសូលុយស្យុងលាយឲ្យពណ៌ គ្រឿងដើម្បីលំអរទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ខ្សាច់នៅតំបន់រាមភាគច្រើនមានសមាសភាពស៊ីលីកាត (SiO2) សុទ្ធតែជាង៩០% ជាទូទៅខ្សាច់ប្រភេទនេះគេយកទៅធ្វើកែវ ដប ចាន កញ្ចក់ គឺមានបរិមាណស៊ីលីកាតជាង៩៨% ដែលផលិតបាន។ ៤/ ការយល់ដឹងទូទៅ និងសន្និដ្ឋាន តាមការចុះពិនិត្យជាក់ស្តែងលើប្រភេទខ្សាច់ នៅតំបន់រាមរួចមក យើងឃើញថាខ្សាច់មានពណ៌ប្រផេះច្រើនជាងពណ៌សដោយសារកត្តាបរិស្ថាននៅជុំវិញត្រូវបានបំផ្លាញ ហើយខ្សាច់នេះមានជាតិប្រៃជាហេតុដែលមិនអាចយកមកប្រើប្រាស់ក្នុងវិស័យសំណង់បានទេ ប៉ុន្តែចំពោះវិស័យឧស្សាហកម្មគេអាចយកវាមកផលិតជាកែវ ដប ចាន កញ្ចក់ជាដើម៕ ថ្ងៃទី២៤ខែមេសា ឆ្នាំ២០១១ ការដ្ឋានទី៥ ការសិក្សាពីប្រភេទថ្មភ្នំដែលមានសាច់ពុកផុយ និងបម្រើបម្រាស់នៅការដ្ឋានវាយថ្ម ឃ្លាំងលើ ក្រុងព្រះសីហនុ
១/ ទីតាំងភូមិសាស្រ្ត ការដ្ឋានវាយថ្ម ឃ្លាំងលើ ស្ថិតនៅក្រុមទី១៣ ភូមិ០៣ សង្កាត់ព្រៃនប់ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ ក្រោមការឧទ្ទេសនាមពី លោកបណ្ឌិត ហាន វីរៈ លោកសាស្រ្តាចារ្យ គឹម វណ្ណាដា និងលោកសាស្រ្តាចារ្យ ផាត បូណេ បានដឹកនាំពួកនិស្សិតសិក្សាស្វែងយល់ពីប្រភេទសីលាដែលមានសាច់ពុកផុយ និងបម្រើបម្រាស់របស់វា។ ២/ វិធីសាស្ត្រយកថ្ម ចំពោះវិធីសាស្ត្រនិងបច្ចេកទេសយកថ្មក្រែរគេត្រូវខួងដាក់បន្ទុះដោយប្រើម្សៅTNT ឬANFD ឬក៏គ្រាប់ផ្ទុះដែលអាចធ្វើឱ្យសិលាបែកបាន។ក្រោយពីបានបន្ទុះរួចយើងត្រូវធ្វើផ្លូវចេញចូលដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនត្រូវមានEscavator ឬBulldozerមានឡានដឹកថ្មចេញតំរង់ទៅកាន់កន្លែងម៉ាស៊ីនវាយថ្មដើម្បីធ្វើការបំបែកទៅតាមទំហំខ្នាតដែលគេចង់បានតាមតម្រូវការក្នុងវិស័យសំណង់។ ៣/ កំណរកំណើតសិលា នៅទីតាំងឃ្លាំងលើ សិលានៅឃ្លាំងលើជាប្រភេទថ្មភ្នំ (សិលាក្រែរ) ដែលមានសាច់ពុកផុយបំផុតបើប្រៀបធៀបនឹងសិលានៅការដ្ឋានកិនថ្ម ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សិលាទាំងនេះគឺស្ថិតនៅក្នុងក្រុមសិលាកំទេចកំណរ។បើយើងពិនិត្យជាក់ស្តែងទៅឃើញថា ថ្មក្រែរក្នុងការដ្ឋាននេះមានលក្ខណៈជាស្រទាប់ៗ និងពុកផុយ។ មានកត្តាមួយចំនួនដែលធ្វើឲ្យថ្មក្រែរនេះ ប្រែជាពុកផុយគឺ៖ សិលានេះសម្បូរជាតិអំបិល ព្រមទាំងខ្សាច់ និងដីឥដ្ឋ ទីតាំងជម្រៅ សីតុណ្ហភាព និងសម្ពាធរបស់វា កត្តាសម័យការរបស់វាមានអាយុកាលខ្លី ការកកើតរបស់វាមានលក្ខណៈជាស្រទាប់ៗ ដោយសារចរន្តទឹកសមុទ្រ។ ម្យ៉ាងវិញទៀតសិលាទាំងនេះកំពុងតែប្រែរូបទៅជាប្រភេទសិលាថ្មីមួយទៀត ដែលវាកកើតឡើយ ដោយសារចលនាតិចតូនិចរបស់ផែនដី។ យើងអាចពិសោធន៍ជាក់ស្តែងទៅលើថ្ម នៅការដ្ឋាននេះមានខ្សាច់ច្រើនជាង ឬដីឥដ្ឋច្រើនជាង ដោយធ្វើការច្របាច់ថ្មនោះឲ្យបែករួចចាក់ទឹកចូល បើមានលក្ខណៈគ្រើមច្រើនបានន័យថា មានខ្សាច់ច្រើនជាងដីឥដ្ឋ តែបើវាមានភាពស្អិតបានន័យថា ដីឥដ្ឋច្រើនជាងខ្សាច់ ដូច្នេះយើងអាចកំណត់ភាគរយដីខ្សាច់ និងដីឥដ្ឋបានដោយវិធីពិសោធន៍នេះ យើងអាចសន្និដ្ឋានបានថា ប្រភេទថ្មក្រែរ នៅក្នុងការដ្ឋានវាយថ្មឃ្លាំងលើនេះ គឺពពួកខ្សាច់ ច្រើនជាងដីឥដ្ឋ។
រូបភាព៖ ថ្មនៅការដ្ឋានវាយថ្មឃ្លាំងលើមានលក្ខណៈជាស្រទាប់ៗ និងពុកផុយ
៤/ សារប្រយោជន៍ និងការប្រើប្រាស់ ថ្មក្រែរប្រភេទនេះ មានផលប្រយោជន៍តិចតួចណាស់ក្នុងការយកមកប្រើប្រាស់ក្នុងវិស័យសំណង់ធំៗព្រោះវាមានលក្ខណៈពុកផុយ ប៉ុន្តែគេក៏អាចយកវាមកចាក់ឡប់ឡែ គ្រឹះផ្ទះតូចៗ និងធ្វើជាបាយអ ដើម្បីបូកធ្វើជញ្ជាំង ឬរបងផ្ទះប៉ុណ្ណោះ។ ៥/ យោបល់ទូទៅ និងការសន្និដ្ឋាន ក្រោយពីបានចុះពិនិត្យការដ្ឋានវាយថ្មឃ្លាំងលើរួមមក យើងអាចសន្និដ្ឋានបានថាវាជាប្រភេទសិលាក្រែរ ដែលមានលក្ខណៈពុកផុយ វាស្ទើរតែគ្មានរបឹងសោះ (រេស៊ីស្តង់ប្រហែល ០.២ ទៅ០.៣ប៉ុណ្ណោះ) និងជាប់គ្នាជាស្រទាប់ៗ។ផលប្រយោជន៍របស់វាវិញគឺអាចយកមកប្រើប្រាស់ក្នុងវិស័យសំណង់បានតិចតួចណាស់ គឺបានត្រឹមតែចាក់ឡប់ឡែ គ្រឹះផ្ទះតូចៗ ធ្វើជាបាយអ សម្រាប់បូកជញ្ជាំង ឬរបងផ្ទះប៉ុណ្ណោះ មិនអាចយកមកប្រើប្រាស់ក្នុងសំណង់ធំៗបានទេ។
ការដ្ឋានទី៦ សិក្សាស្រាវជ្រាវពីចរន្តទឹកហូរ និងលក្ខណៈកកើត នៃសិលានីមួយៗ នៅតំបន់ក្បាលឆាយ ក្រុងព្រះសីហនុ
១/ ការសិក្សាពីចរន្តទឹកហូរ ចរន្តទឹកហូរពីតំបន់ខ្ពស់មកតំបន់ទាបតែងតែនាំមកនូវជាមួយនូវកំទេចកំទីដី សិលា ល្បាប់ និងខ្សាច់ ដែលបានមកពីសំណឹកនៃថ្ម ហើយបានផ្លាស់ទីតាមចរន្តទឹកហូរដែលក្នុងនោះមានបរិមាណជាច្រើន។ ពពួកសិលាកំទេចកំណរ ដែលមាននៅតំបន់នេះ ត្រូវបានដឹកជញ្ជូនដោយចរន្តទឹកហូរ ទៅកាន់តំបន់ផ្សេងៗមានពពួកខ្សាច់(ខ្សាច់គ្រាប់ធំ មធ្យម និងតូច) និងពពួកគ្រួសអាចម៍ផ្កាយ។ ចំពោះបរិមាណគឺអាស្រ័យតាមកំលាំងទឹកហូរ និងអាយុកាលរបស់ពពួកសិលានៅតំបន់នោះ។
រូបភាពទឹកហូរ និងថ្ម នៅរមនីយដ្ឋានក្បាលឆាយ ២/ ការកកើត នៃសិលា សិលា គឺកើតឡើងដោយសារធាតុផ្តុំគ្នា ឬបណ្តុំនៃគ្រាប់ខនិជ។ ធាតុ ឬប្រភេទខនិជដែលចូលផ្សំគ្នាមានចំនួនតិច ឬច្រើន និងមានលក្ខណៈប្រែប្រួល។សិលាក្រែរ នៅតំបន់ក្បាលឆាយមានលក្ខណៈកកើតឡើងមិនខុសពីសិលាក្រែរ នៅការដ្ឋានកិនថ្ម ស្រុកភ្នំស្រួចឡើយ គឺមានលក្ខណៈល្អសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់។ ៣/ យោបល់ទូទៅ និងការសន្និដ្ឋាន បន្ទាប់ពីបានចុះទស្សនកិច្ចសិក្សានៅការដ្ឋានជាច្រើនកន្លងមក ធ្វើឲ្យយើងយល់ដឹងអំពីប្រភេទខ្សាច់ ប្រភេទថ្ម និងបម្រើបម្រាស់របស់វា។ ដោយឡែកនៅការដ្ឋានចុងក្រោយនេះ ធ្វើឲ្យយើងដឹងច្បាស់ពីចរន្តទឹកហូរ ដែលអាចនាំយកនូវកំទេចកំទីរបស់សិលាមកចាក់នៅតំបន់ផ្សេងៗ ក្រោមរូបភាពសំណឹក នៃចរន្តទឹកហូរ។ លើសពីនេះទៅទៀត តំបន់ក្បាលឆាយ ក៏ជាកន្លែងទេសចរណ៍មួយយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត អាចជួយបង្កើនជីវភាពរបស់ប្រជាជននៅតំបន់នេះធូរធារមួយកម្រិត។ ដូច្នេះយើងទាំងអស់គ្នាត្រូវជួយថែរក្សា តំបន់នេះកុំឲ្យមានការបំពុល ដើម្បីជៀសវាងការពុលដល់មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នេះផ្ទាល់តែម្តង ៕
រូបភាព ថ្មក្រែរ នៅតំបន់ក្បាលឆាយ
សេចក្តីសន្និដ្ឋានរួម
ក្រោយពីបានធ្វើដំណើរទស្សនសិក្សាចំនួន០១យប់ និងពីរថ្ងៃរួមមក យើងទាំងអស់គ្នាទទួលបាននូវចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងអាចធ្វើសេចក្តីសន្និដ្ឋានបានដូចខាងក្រោម៖ ១. អំពីខ្សាច់ ក្រោយពីចុះសិក្សាផ្ទាល់ យើងឃើញថា ខ្សាច់មានពីប្រភេទគឺ ខ្សាច់សម្រាប់ប្រើក្នុងវិស័យសំណង់និងវិស័យឧស្សាហកម្ម។ ចំពោះខ្សាច់នៅការដ្ឋានយកខ្សាច់ កំពង់ត្រាំ គឺមានពណ៌លឿងរាងក្រម៉ៅ គេច្រើនយកទៅប្រើក្នុងវិស័យសំណង់បានល្អ ដោយសារវាមានលក្ខណៈរូប និងគីមីរបស់វាល្អ។ ខ្សាច់ដែលយើងយកមកធ្វើសំណង់បែងចែកជាបីប្រភេទគឺ៖ - ប្រភេទទី១ ខ្សាច់ម៉ដ្ឋប្រើប្រាស់សំរាប់យកទៅបូកជញ្ជាំងគ្រប់ប្រភេទ។ - ប្រភេទទី២ ខ្សាច់គ្រាប់មធ្យមប្រើប្រាស់សំរាប់យកទៅរៀបឥដ្ឋគ្រប់ប្រភេទ។ - ប្រភេទទី៣ ខ្សាច់គ្រាប់ធំប្រើប្រាស់សំរាប់យកទៅចាក់បេតុង។ ចំណែកខ្សាច់នៅការដ្ឋាន កែវផុស តំបន់រាម ក្រុងព្រះសីហនុ ជាប្រភេទខ្សាច់ស សម្រាប់ប្រើក្នុងវិស័យឧស្សាហកម្ម ដូចជាយកទៅធ្វើជា កែវ កញ្ចក់ ចានប៉ក់ឡែន ដប និងសំភារៈប្រើប្រាសផ្សេងៗទៀត។ ២. អំពីថ្មក្រែរ ថ្មក្រែរមានសារសំខាន់ណាស់ក្នុងវិស័យសំណង់យើង វាជួយឲ្យសំណង់ ឬបេតុងរឹងមាំ និងជាប់បានយូរ។ ចំណែករេស៊ីស្តង់របស់វាមានលក្ខណៈទៅតាមអាយុកាល នៃការកកើតរបស់វាទៅតាមទីតាំង ជម្រៅ សីតុណ្ហភាព និងសម្ពាធដែលនៅជុំវិញ។ ថ្មដែលយើងយកមកធ្វើសំណង់បែងចែកជាបីប្រភេទគឺ៖ - ថ្ម ១x២ ប្រើសម្រាប់ចាក់ប្លង់សេ លាយបេតុង - ថ្ម ៣x៤ ប្រើសម្រាប់ក្រាលផ្លូវ - ថ្ម ៤x៦ ប្រើសម្រាប់ធ្វើគ្រឹះសំណង់ ចំពោះថ្មម៉ិច ឬថ្ម៣០ គេនិយមប្រើសម្រាប់ក្រាលកៅស៊ូចាក់តាមទីធ្លាផ្ទះ តាមផ្លូវលំតូចៗជាដើម។ ដូច្នេះយើងឃើញថាផលប្រយោជន៍ និងការប្រើប្រាស់របស់វាខុសគ្នាតាមប្រភេទថ្មនីមួយៗ។ ៣. អំពីចរន្តទឹក ចរន្តទឹកហូរពីតំបន់ខ្ពស់មកតំបន់ទាប។ ទឹកមានតួនាទីក្នុងវិស័យសំណង់ គឺជាអ្នកជួយបង្កកស៊ីម៉ង់ត៍ឲ្យលាយបេតុងមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះវាក៏មានសារសំខាន់ណាស់ដែរសម្រាប់ភាវៈមានជីវិតលើផែនដីយើងនេះ ជាពិសេសសម្រាប់ឲ្យមនុស្ស និងសត្វប្រើប្រាស់ក្នុងការចិញ្ចឹមជីវិត៕