អ្នកប្រើប្រាស់:Thoursc

ពីវិគីភីឌា

[[]]

សូមស្វាគមន៍ មកកាន់ខេត្តព្រះសីហនុ

ខ្ញុំបាទឈ្មោះសឹុធូរ ជាសិស្ស ផ្នែកទំនាក់ទំនងសង្គមនិងសារព័តមាន ជំនាន់ទី៨ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ​ ដើមត្នោត ខ្មែរចាត់ទុកថា ដើមត្នោតគឺជាប្រភេទរុក្ខជាតិមួយប្រភេទ ដែលខ្មែរយើងចាត់ទុកថាដូចជាដួងព្រលឹងរបស់ខ្មែរយើងដែរ។ ព្រោះថាទឹកដីខ្មែរទៅដល់ណាសុទ្ធមានដើមត្នោតជានិច្ច វាព្រៀបដូចាជាព្រំប្រទល់នៃទឹកដីកម្ពុជា។ ទោះបីផលិតផលធ្វើសម្រាប់លករបស់ដើមត្នោតពុំសូវមានតំលៃដូចទៅ នឹងរុក្ខជាតិដ៏ទៃក៏ដោយ ក៏ប្រជាពរដ្ធខ្មែរស្រលាញ់ នឹងការពារវាជានិច្ច។ ដើមត្នោតមានសារៈសំខាន់ាជាច្រើនដូចជាៈ ផ្លែយកទៅធ្វើជាបន្លែសម្រាប់ស្លរ ទឹកខ្មែរយើងយកទៅធ្វើជាស្ក ស្លឹកយកទៅប្រកផ្ទះ ដើមគេអាចយកទៅធ្វើផ្ទះ និងទូក…ល.។ ដោយសារមូលហេតុដូចខាងលើនេះហើយទើបខ្មែរយើងរក្សា និងបន្តដាំវារហូតមកដល់បច្ចុប្បន្ននេះ។ ប្រវត្តិខ្លះៗរបស់បន្ទាយលង្វែក ប្រទេសខ្មែរចាប់តាំងពីសៀមបានវាយកំទេចក្រុងអង្គរមក ប្រជារាស្រ្តខ្មែរត្រូវបានរងទុកវេទនាសប់បែបយ៉ាង ដូចជាៈ ការអត់ឃ្លានដោយសាកាបាត់បង់ស្រែចំការ កើតមានចោរកម្មគ្រប់ទីកន្លែងព្រោះតែគ្មានការងារធ្វើសម្រាប់ផ្គត់ផ្គង់គ្រួសារ ប្រជារាស្រ្តខ្មែរមានការភ័យខ្លាច ប្រទេសជាតិអសន្តិសុខ និង ការសោកស្តាយដោយការបាត់បង់ញាតិសន្តាន។ ដោសារមូលហេតុនេះហើយទើបស្តេចខ្មែរបានកសាងទីក្រុងមួយដែលមានដាំឬស្សីព័ទ្ធ ជុំវិញប្រសាទយ៉ាងក្រាស់ ព្រមទាំងជីកប្រឡាយយ៉ាងធំព័ទ្ធជុំវិក្រុងទៀតផង ដែលនៅក្នុងប្រឡាយមានចិញ្ចឹមសត្វក្រពើ ដើម្បីការពារពីសត្រូវ នឹង ប្រមូលអ្នកមានចំនេះដឹពីគ្រប់ទីកន្លែង ដើម្បីចងក្រងសៀវភៅមានដូចាជា៖ ប្រវត្តិសាស្រ្ត រឿងនិទាន សិល្បះ ភ្លេងតន្រៃ្ត ក្បួនសិក ។ល។ ដើម្បីបង្រៀនកូនចៅខ្មែរជំនាន់ក្រោយអោយបានដឹង និងគំអោយដើរតាមងអ្នកជំនាន់មុន។ ការីកចម្រើនៃបន្ទាយលង្វែកចេះតែរីកសប់សាយទៅៗ រហូតប្រជារាស្រ្តខ្មែរគ្រប់ទិសទីនាំគ្នាមករស់នៅជិតបន្ទាយលង្វែក។ រហូតបន្ទាយនេះក្លាយជាបន្ទាយដ៏រឹងមាំ និងសុទ្ធសិងសំបូរទៅដៅក្បួនច្បាប់។ ដំណឹងនេះបានលឺ ទៅដល់ស្តេចសៀម ហើយសៀបបានលើកទ័បមកាវាយបន្ទាយលង្វែកនៅលើកទីមួយតែមិនបានសម្រេច ដោយសាបន្ទាយនេះសំបូរ ឬសស្សីក្រាស់ ហើយកងទ័ពអស់ស្បៀងទៀតនោះទើបសៀបដកថយ។ លើកទីពីសៀមចាញទៀត។ លើកទីបីសៀមបានប្រើល្បិច ប្រើសង្ឃក្លែលក្លាយជាព្រះសង្ឃខ្មែរ អោយទៅសើបដំណឹងនៅក្នុងបន្ទាយទាំងអស់ ព្រមទាំងប្រើល្បិចបាចប្រាកឌួលចូលក្នុងកុម្ព ឬសស្សី។ ដោយប្រជាពលរដ្ធខ្មែរឆោតល្ងង់នាំគ្នាកាប់ ឬសស្សីរហូតដល់អស់ដើម្បីយកប្រាក់ឌួង។ ពេលឃើញដូចនេះសៀមបានលើកកងទ័ពមកវាយបន្ទាយលង្វែករហូខ្ទិចខ្ទី ព្រមទាំងនាំយក ក្បួនផ្សេងទៅស្រុកសៀមអស់។ នេះធ្វើអោយប្រជាពលរដ្ធខ្មែរអស់ទីពឹងសាជាថ្មីទៀត៕ ចំនេះដឹងទូទៅ ប្រទេសកម្ពុជាមានផ្ទៃដីចំនួន ១៨០៣៥ គីឡួម៉ែកការរេ។ ព្រមទាំងមានខេត្តចំនួន ២០ និងក្រុងចំនួន៣ គឺ ក្រុងភ្នំពេញ ក្រុងកែប និងក្រុងព្រះសីហនុ។ ទន្លេនៅកម្ពុជាមានបីធំៗគឺ ទន្លេសាប ទន្លេមេគង្គ នឹងទន្លេចតុមុខ។ ហើយទន្លេមេគង្គហូរកាត់កម្ពុជាមានប្រវែង៥០០គីឡូម៉ែត្រ។ ខេត្តដែលជាប់ទន្លេមេគង្គមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង កំពងចាម កំពុងធំ ។ ខេត្តដែលនៅចំកណ្តាលនៃប្រទេសគឺខេត្ត កំពុងធំ។ ហើយសណ្ថានដីកម្ពុជាមានរាងជាចតុកោនស្ទើស្មើជ្រុងដែលមានរាងជាបាតខ្ទះហើយមានផ្លូវទឹកច្រើនហូរខ្វែងខ្វាត់ពេញផ្ទៃប្រទេស ព្រោះកម្ពុជាមានជួភ្នំខាងៗនៃផ្ទៃប្រទេស។ ទន្ទឹមនិងនេះ ជួភ្នំធំនៅកម្ពុជាមានពីគឺ ជួរភ្នំក្រវ៉ាញ មាននៅទិសនារតី និងជួរភ្នំដងរ៉ែក។ ផ្លូវជាតិដែលវែងជាងគេនៅកម្ពុជាគឺផ្លូជាតិលេខ៥។ ផ្លូវរថភ្លើនៅកម្ពុជាមានពីគឺ ខ្សែទីមួយពីភ្នំពេញទៅក្រុងព្រះសីហនុ នឹង ខ្សែទីពីរ ពីភ្នំពេញទៅអូរជ្រៅ។ ភ្នំដែលខ្ពស់ជាងគេគឺភ្នំឳរ៉ាល មានកំពស់ ប្រហែលជា ១៨៤៨ ។ ប្រលានយន្តហោះធំនៅកម្ពុជាមានបីគឺ ប្រលានយន្តហោះភ្នំពេញ ប្រលានយន្តហោះសៀមរាម និងប្រលានយន្តហោះក្រុព្រះសីហនុ។ តម្លៃនៃអរិយធម៌ខ្មែរ យើងដឹងហើយថាខ្មែរ ជាជាតិមួយុមានអរិយធម៌ពិតប្រកដមែន។ អរិយធម៌ខ្មែរ មិនមែនទើបតែដុះដាលឡើងនៅពេលថ្មីៗនេះទេ ប៉ុន្តែ ជាអរិយធម៌ចំណាស់មួយក្នុងចំណោមអរិយធម៌ដែលចាស់ជាងគេក្នុងពិភពលោក ព្រោះវាបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ ក្នុសម័យ បុព្វប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ គឺនៅពេលដែលខ្មៃរយើង មិនទាន់បានប្រាស្រ័យទាក់ទង ជាមួយជាតិនានាមាន ចិន រ៉ូមាំង ពែរ្យ ជាដើម។ អរិយធម៌នេះ ចេះតែចម្រើនលូតលាស់ជាលំដាប់ ដោយបានស្រូបយកថាមពលពីបរទេសមក ផ្សែផ្សំនឹង ធាតុដើមរបស់ខ្លួន ដើម្បីបង្កើតអោយបានជាអរិយធម៌ចំរុះមួយបែប ដែលបែកជាធាងសាខា ប្រៀបដូចជាដើមឈើ ដែលដាំលើអរិយធម៌ខ្មែរ សម្បូរមែកធាងណាស់់៖ មានតាំងពី អក្សរ ភាសា អក្សរសិល៍ សិល្បៈ ទស្សនវិជ្ជា សាសនាទំនៀមទំម្លាប់ ប្រពៃណី ។ល។ ហើយទាំងនេះ សុទ្ធតែប្រកបដោយក្បួនច្បាប់ត្រឹមត្រូវ ច្បាស់លាស់ទៀតផង។ ឩទាហរណ៍ដួជា ក្នុងភាសាខ្មែរ បទដើម(បទមុខ) ឬ បទជ្រែក(បទកណ្ដាល) នីមួយៗសុទ្ធតែមានមុខងារ ជាក់លាកក្នុងកំឡាយពាក្យចេញពីឬសដើម៖ បទដើម(ក) មានមុខងារធ្វើអោយន័យសេចក្តីនៃពាក្យ នីមួយៗ មានភាពជាក់លាក់កាន់តែខ្លាំងឡើយឬកាន់តែញាប់ឡើង(ក+កាយ)ទៅ (កកាយ) ឯបទជ្រែក សម្គាល់នូវមនុស្សដែលធ្វើអំពើ ឩទាហរណ៍៖(ចាំទៅឆ្មាំ,ជួញ )។ បទចជ្រែកសម្គាល់នូវវត្ថុប្រើប្រាស់ ឩ (ជាន់ ទៅជា ឈ្មាន់) (ចាប់ ទៅជា ច្នាប់់) ។ គួរកត់សម្គាល់ថា កំឡាយពាក្យដោយប្រើបទជ្រែកបែបនេះគ្មានទេ នៅក្នុងភាសាជនជាតិជិតខាងយើង ។ តម្លៃមួយបែបទៀត ដែលគេអាចរកឃើញនៅក្នុងអរិយធម៌ខ្មែរ គឺការនិយមអ្វីជាការពិត រូបិយ ជាការត្រិះរិះ មកធ្វើជាមូលធម៌៖ ក្នុងអក្សរសិល្ប៍ខ្មែរ ផ្នែករឿងព្រេង និងច្បាប់ផ្សេងៗ បានលាតត្រដាងនូវការពិត ក្នុងការរស់នៅក្នុងសង្គម គឺបង្ហាញនូវវិបត្តិទំនាស់ផ្សេងៗ និងផ្លូវដោះស្រាយធ្ចើយ៉ាងណាអោយជីវភាព បានប្រកបសុខដុមរមនាទៅវិញ។ នៅក្នុងរឿងព្រះវេសន្តរជាតក ពោធិសត្វ អង្គនេះទ្រង់បានខិខំកសាងបារមី រហូតដល់ហានលះបង់មហេសី និងបុត្រដាក់ទាន ព្រោះតែប្រាថ្នាចង់បាន សម្រេចព្រះនិពា្វន តែនៅទីបំផុតព្រះអង្គបែជាយល់ព្រមត្រឡប់មក សោយរាជ្យនៅនគរព្រះបិតាវិញ គឺត្រឡប់មករកអ្វីដែលមានរូបរាងពិតប្រាកដក្នុងលោកីនេះ។ ស្ថានភាពកម្ពុជាសម័យប៉ុលពត ប្រទេសកម្ពុជា គឺជាប្រទេសមូយដែលទទួលរងគ្រោះដោយសាសង្រ្គាម និងការឈ្លានពានពីបណ្តាប្រទេសជិតខាង។ សម័យប៉ុលពត គឺជាសម័យមួយដែលប្រទេសយើងជួបផលវិបាកខាងស្បៀងអាហារ និងការបំបិទសិទ្ធិគ្រប់បែបយ៉ាង។ វាគឺហាក់បីដូចជាប្រជាពលរដ្ធទាំងអស់ត្រូវបានធ្លាក់នៅក្នុងឋាន នរកបានទទួលនូវការឈឺចាប់សព្វបែបយ៉ាង។ ប្រជាជន៍ត្រូវបានបំភាសខ្លួនចេញពីស្រុកកំណើត ដូចជា ពីទីក្រុងទៅជនបទគឺ ពីជនបទទៅទីក្រុង កូនត្រូវឃ្លាតចេញពីម្តាយ ប្តីត្រូវឃ្លាតចេញពីប្រពន្ធដើម្បីទៅធ្វើស្រែចំការ ឬ ត្រូវប៉ុលពតសម្លាប់ចោលចោទថាជាខ្មាំង។ ខេត្តកំពត កំពត គឺជាខេត្តមួយក្នុងចំណោមខេត្តដែលជាប់សមុទ្រ និងជួរភ្នំដែលអនុគ្រោះទៅដោយធនធានធម្មជាតិ សុទ្ធសឹងទៅដោយទេសភាពស្រស់ត្រកាលដូចជា: ទឹកធ្លាក អូរ ទឹកឈូ សមុទ្រ និងដីសុទ្ធតែអំណោយផលដល់កសិកម្ម ដែលស្រួលដល់ប្រជាពលរដ្ធក្នុការដាំដុះ ហើយទទួលបាននូវផ្លែផ្កាជាទីគាប់ចិត្ត ។ ផលិទ្ធផលកសិកម្មទាំងនោះមានដូចជា ស្រូវ ដំឡូង ឱឡឹក ស្វាយ ដូង និងជាពិសេសនោះគឺ ធុរេនដែលជាផ្លែឈើមួយប្រភេទដែលមានការពេញនិយមបំផុត។ ក្រៅពីការធ្វើស្រែចំការ ដែលអនុគ្រោះដោយធម្មជាតិនោះ ប្រជាពលរដ្ធនៅ ខេត្តកំពតក៏អាចប្រកបកសិកម្មមួយបែបទៀតគឺ កសិកម្មធ្វើអំបិលដែលមួយឆ្នាំអាចធ្វើបានរាប់តោនដើម្បីតម្រូវការទីផ្សារ។ រីឯសមុទ្រវិញដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ដែលទាក់ទាញបរទេសជាតិ និងអត្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ។ មិនត្រឹមតែប៉ុនោះសារ:សំខាន់នៃសមុទ្រ ខេត្តកំពតក៏អាចអោយប្រជាពលរដ្ធយ៉ាងច្រើនធ្វើការនេសាទត្រី ដែលអាចចាត់ទុកថាជាមុខរបបដ៏ធំ សម្រាប់តម្រូវការ និងដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកំរឹត។ ទន្ទឹមនិងនេះក្រៅពីការប្រកមមុខរបបរខាងលើ ប្រជាពលរដ្ធនៅខេត្តកំពតក៏ទិញផលិតផលទាំងនោះទៅលកបន្តមានដូចជា រាជធានីភ្នំពេញ តាកែវ ជាដើម។ ក្រៅពីមុខរបបរខាងលើប្រជាពលរដ្ធនៅខេត្តកំពតក៏អាចប្រកបមុខរបបផ្សេងៗដូចជា បើករមណីយដ្ធានៅតាមតំបន់ទទេសចរណ៍ លកអីវ៉ាននៅតាមផ្សារ រតម៉ូតូដុបនៅតាមក្រុង និងភោជនីយដ្ធានសម្រាប់ភ្ញៀវជាតិនិងបរទេស ដោយសារហេតុនេះហើយ ទើបខេត្តកំពតនៅតែមានប្រជាប្រិយភាពសម្រាប់នាក់មកទស្សនានៅខេត្តកំពត៕ ជីវៈ ១ ខួរឆ្អឹងខ្នងមនុស្សមានបីផ្នែកសំខាន់ៗគឺ ខួរតូច ខួរធំ និងខួរកញ្ចឹងក។ ២ គេថា ADN ជាព័ត៌មានសេនេទិចពិតជាត្រឹមត្រូវ ព្រោះថាម៉ូលេគុលADNផ្ទុកដំណលំដាប់នុយក្លេអូទិត គឺ តំណលំដាប់នុយក្លេអូទីតនេះហើយជានុក្លេអូទីច ដែលជាប្លង់សម្រាប់សាងសង់ លក្ខណះសារពាង្គកាយ។ ហេតុនេះហើយទើបគេថាADNជាព័ត៌មានសេនេទិច។ ៣ មេរោគដែលបង្កជំងឺឆ្លងបណ្តាលអោយត្រចៀកឡើងហើម ដែលធ្វើអោយធាតុរាវនោក្នុងត្រចៀកដាក់សម្ពាធទៅលើបំពង់ពាក់កណ្តាលរង្វង់និងបណ្តាលអោយ រោគ ល្អិតៗនៅលើកោសិកាផ្នួលនៅក្នុងបំពង់អោយសញ្ញាមិនត្រឹមត្រូវនៃវិញ្ញាណនៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាល។ ៤ គ្រាប់ភ្នែកមានបីស្រទាប់។ ស្រទាប់ក្រៅជាក្លេអូទិច ស្រទាប់កណ្តាលជាកូរ៉ូអ៊ីត និងស្រទាប់ក្នុងជារេទីន។ ៥ ផ្នែកផ្សេងរបស់ផ្កាមាន ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំកេសញី និងកញ្ចុំកេសឈ្មោល។ ៦នៅពេលមនុស្សផឹកស្រវឹងខួរតូចបាត់បង់នាទីត្រួតពិនិត្យ ការក្សាលំនិងដូចនេះវាមិនបានរក្សាលំនិង នឹងកែលំអ សម្របសម្រួលចលនារបស់សាច់ដុំក្នុងការធ្វើចលនានៅពេលនោះមនុស្សស្រវឹងមានដំណើត្រេតទ្រោត និងមិអាចបញ្ចាល់ខ្លួនឯងបាន មានពាក្រស្លោកមួយពោលថា មនុស្សស្រីចូលចិត្តមនុស្សប្រុុសសុភាព ស្អប់មនុស្សប្រុុកោងកាច ប៉ុន្តែរៀបការជាមួយអ្នកមាន។