អ្នកប្រើប្រាស់:Vidavan
ប្រវត្តិកំណើតខេត្តក្រចេះ
[កែប្រែ]រឿងដើមកំណើត (ខេត្តក្រចេះ) តាមការសិក្សាស្រាវជ្រាវ មានការចងចាំខុសៗគ្នាដូចខាងក្រោម៖
- តាមឯកសារស្រាវជ្រាវ ដោយមន្ទីរព័ត៌មានខេត្ត និងតាមការសាកសួរព័ត៌មាន ពីប្រជាជនចាស់ព្រឹទ្ធាចារ្យក្នុងតំបន់បានឲ្យដឹងថា ក្រចេះ គឺជាពាក្យក្លាយពីភាសាបារាំងថា GATTILE តាម រយៈ អ្នកបក ប្រែឲ្យអាជ្ញាធរបារាំងពេលនោះ។
ដំណើររឿងជាក់ស្ដែងៈ ផ្អែកតាមឯកសាររបស់បារាំង ស្ដីអំពីការបះបោរនៅភូមិភាគឦសាន ក្នុង សៀវភៅ ETHNIQUES DU CAMBODGE បានសរសេរថានៅពេលអាណានិគមបារាំងបានចូលមកវាតទី អាណាខេត្តដើម្បីតាំងរដ្ឋបាលត្រួតត្រាប្រទេសកម្ពុជាទាំងមូល ដោយឡែកប្រជាពលរដ្ឋខ្មែរនៅខេត្តក្រចេះ បានរួមសហការជាមួយជនជាតិភាគតិច “ ព្នង “ បានបង្កជាទ័ពព្រៃប្រឆាំងនឹងការត្រួតត្រារបស់បារាំង។ រដ្ឋការ អាណានិគមបារាំង ក៏បានបញ្ជូនកងទ័ពរបស់ខ្លួនទៅបង្ក្រាប។ ដើម្បី ងាយស្រួលក្នុងការដឹកជញ្ជូន សម្ភារៈសឹក និងភស្ដុភារទៅឲ្យកងទ័ពក្នុងតំបន់នោះបានគ្រប់រដូវ រដ្ឋការអាណានិគមបារាំង ក៏បានសង់ មូលដ្ឋានផ្គត់ផ្គង់ សម្ភារៈសឹក និងភស្ដុភារក្នុងបរិវេណទីក្រុងក្រចេះសព្វថ្ងៃ ហើយតាំងនាមមូលដ្ឋាននោះថា CAMPLOGISTIQUIDEGATILLE ព្រមទាំងតំបន់រដ្ឋបាលដើម្បីគ្រប់គ្រង និងត្រួតត្រាភូមិភាគឦសានទាំង មូលនៅទីនោះផងដែរ ។ ការសាងសង់មូលដ្ឋានផ្គត់ផ្គង់យោធា និងការតាំងមូលដ្ឋានរដ្ឋបាលនោះបានធ្វើឲ្យទីរួមខេត្តប្ដូរទីតាំងពីទីក្រុងសម្បូណ៍ មកនៅ ទីក្រុងក្រចេះសព្វថ្ងៃនេះ តាំងពីពេលនោះមក។ ដូច្នេះក្រចេះក្លាយពីឈ្មោះ នាយទាហានបារាំងឈ្មោះថា GATILLE ។
ឆ្លងតាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្រ្ត ដែលបានកំពុងស្វែងយល់ពីអតីតកាលរបស់ខ្មែរ បានឲ្យ ដឹងថា ទឹកដីខេត្តក្រចេះជាភាគមួយនៃទឹកដី “ នគរចេនឡា“ មិនត្រឹមតែប៉ុណ្ណោះខេត្តក្រចេះ ក៏បានបន្សល់ នូវប្រាសាទបុរាណមួយចំនួនផងដែរ ដូចជាប្រាសាទ នាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ខេត្តក្រចេះ ប្រាសាទទួលត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរ ខាងកើតវិហារសសរ ១០០ និងប្រាសាទជាច្រើនទៀតដែលគេមិនអាចស្គាល់ឈ្មោះ ព្រោះវាបែកបាក់អស់ហើយ ។ ក្រៅពីប្រាសាទ មានផ្ទាំងសិលាចារឹកដែល ជាស្នាដៃរបស់បុព្វបុរសខ្មែរ ដែលមួយចំនួនត្រូវបានធ្វើការបកប្រែជាបន្តបន្ទាប់ ថែមទាំងមានការអភិរក្សទៀតផង។ ទាំងអស់នេះសរបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជាមានសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សាស្រាវជ្រាវ ស្វែងយល់របស់ជាតិ និងអន្តរជាតិ កាន់តែច្រើន ។ ដូច្នេះតាមការ រៀបរាប់របស់ចាស់ទុំ រស់នៅក្នុងតំបន់ ឲ្យដឹងទៀតថា នៅសម័យដើម ខេត្តក្រចេះសុទ្ធតែជនជាតិភាគតិចរស់ នៅតាមបណ្ដោយមាត់ទន្លេមេគង្គ តាមវចនានុក្រមខ្មែរ របស់សម្ដេចសង្ឃរាជ ជួន ណាត ភាគទី១ និង ទី២ ទំព័រ ៩៣០ បោះពុម្ព ឆ្នាំ១៩៦៧ នៃគ ស បង្ហាញថា ៖ក្រចេះ (ន) ពាក្យ ជនជាតិស្ទៀង ក្របី កំពង់ចម្លងក្របី ក្លាយមកជា ក្រចេះរហូតមកសព្វថ្ងៃ ។
រៀបចំដោយ លោក កង ចន អនុប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះ
កែសម្រួល អក្ខរាវិរុទ្ធ ដោយ វ៉ន វីដា សមាជិកសមាគមនិស្សិត សិស្សខេត្តក្រចេះ