អ្នកប្រើប្រាស់:Ye danet

ពីវិគីភីឌា

សូមស្វាគមន៍មកកាន់ វីគីភីឌា

ខ្ញុុំឈ្មោះ យ៉េ ដានេត​ អាយុ ២១​ឆ្នាំ មានបងប្អូន៥នាក់ ​។ ខ្ញុំមានស្រុកកំនើត​នៅ​ ៖​ ក្រុម​ ២៩​ ភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ខ្ញុុុំជាសិស្សឆ្នាំទី១ ជំនាន់ទី​ ៨​ ផ្នែកទំនាក់ទំនងសង្គម និងសាព័ត៌មាន​ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុុ។ ថ្ងៃនេះខ្ញុំកំពុងរៀន វីគីភីឌា ជាថ្ងៃដំបូង​ដូច្នេះបើសិនជាមានកំហុសសូមជួយកែប្រែអោយខ្ញុំផង​ ។

Hello .

អត្ថបទផ្សេងៗ
[(រឿងព្រេងខ្មែរ)] អាថ៌​កំបាំង​ និង ​អត្ថន័យ​នៃ​ប្រាសាទ​បាយ័ន​ ដកស្រង់ចេញពី​​​​​​ puthtannbona ថ្មីៗ​កន្លង​ទៅ​នេះ​ សហស្សវត្ស​ឆ្នាំ​២០០០​ បាន​ធ្វើ​សេចក្ដី​ ថ្លែង​ការណ៍​យ៉ាង​ឱឡារិក​ ដើម្បី​វប្បធម៌​សន្តិភាព​ និង​អហិង្សា​ ហើយ​កំណត់​ជា​ឆ្នាំ​អន្តរជាតិ​ ដើម្បី​សន្តិភាព​ក្នុង​ដំណើរ​ថ្មី​មួយ ។

ចំពោះ​គំនិត​របស់​សកល​លោក​ខាង​លើ​នេះ​ ខ្មែរ​យើង​បាន​ ឃើញ​ថា​ ដូនតា​បុព្វ​បុរស​របស់​យើង​បាន​ចាប់​អារម្មណ៍​ខ្ពស់​ និង​ យូរ​លង់​ណាស់​មក​ហើយ​ ‘ កន្លង​ច្រើន​សត​វត្សរ៍​ ’ ចំពោះ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នេះ​ ដោយ​លោក​បាន​សាប​ព្រោះ​បណ្ដុះ​ បណ្ដាល​ពាស​ពេញ​ផ្ទៃ​ប្រទេស​ : ក្នុង​សិល្បៈ​ ក្នុង​រូប​ចម្លាក់​ ក្នុង​ ក្បូរ​ក្បាច់​រចនា​ ក្នុង​ស្ថាបត្យកម្ម​ ក្នុង​ទំនៀម​ទម្លាប់​ ក្នុង​ប្រពៃណី​ ក្នុង​ជំនឿ​សាសនា​ ក្នុង​អារ្យ​ធម៌ និង​វប្បធម៌​ទូទៅ​ មាន​ : ភាសា​ ពាក្យ​ របាំ​ ចម្រៀង​ តូរ្យ​តន្ត្រី កាយវិការ​ សម្រស់​ សម្ផស្ស​ ញញឹម​ ពិធីការ​ បុណ្យ​ទាន​ មនោ​សញ្ចេតនា​ អក្សរ​សាស្ត្រ អក្សរសិល្ប៍​ កីឡា​ ប្រយុទ្ធ​ សិប្បកម្ម​ សំណង់​ ផ្ទាំង​សិលា​ចារឹក​ ប្រាង្គ​ប្រាសាទ​ និង​កសិណ​ច្រើន​ទៀត​ ជា​និមិត្ត​រូប​នៃ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នោះ ។

ប្រាសាទ​បាយ័ន​ : មាន​ទី​តាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ នៃ​អង្គរ​ធំ​ កសាង​នៅ​សត​វត្សរ៍​ទី​ ៩​ ក្នុង​បរិវេណ​ប្រវែង​ ១២​ គ.ម ។ ប្រាសាទ​បាយ័ន​ មាន​មុខ​ព្រហ្ម​ ៤​ ស្ថិត​នៅ​លើ​ប្រាង្គ​ថ្ម​ញញឹម​ ដូច​គ្នា​ បិទ​ភ្នែក​ជិត​ពាក់កណ្ដាល​ ‘ សមាធិ​ ’ ដូច​គ្នា​ មាន​ចំនួន​ ៤២​ ប្រាង្គ​ នៅ​លើ​ប្រាសាទ​ផ្ទៃ​ស្មើ​ ហើយ​មាន​នៅ​លើ​ក្លោង​ទ្វារ​ កំពែង​ និង​តាម​កំពែង​ ១២​ ប្រាង្គ​ទៀត​ រួម​ទាំង​អស់​មក​មាន​ចំនួន​ ៥៤​ប្រាង្គ ។ តាម​ការ​ស្រាវ​ជ្រាវ​ ប្រវត្តិ​សាស្ត្រ​ ប្រាសាទ​បាយ័ន​កសាង​ នៅ​ចុង​ សត​វត្សរ៍​ទី​ ១២​ ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ ចាប់​ពី​កំណើត​ អាណាព្យាបាល​បារាំងសែស​ ក្នុង​គ.ស​ ១៨៦៣​ មក​ ជន​ជាតិ​បារាំង​ជា​ច្រើន​រូប​ មាន​នាម​ល្បី​ល្បាញ​បាន​ចូល​ មក​ប្រទេស​កម្ពុជា​ បាន​រុក​រក​ឃើញ​ និង​ទស្សនា​ប្រាសាទ​ទាំង​ឡាយ​នៅ​តំបន់​អង្គរ​ អតីត​ព្រះ​រាជធានី​ខ្មែរ​ ដែល​កប់​បាត់​ និង​ការពារ​ ដោយ​ធម្មជាតិ​ព្រៃ​ឈើ​ស្រោង​នោះ​ បាន​ចាប់​អារម្មណ៍​ស្វែង​ យល់​ និង​ពិចារណា​រក​ “សច្ច​ភាព​” នៃ​ប្រាសាទ​បាយ័ន​នេះ​ខ្លាំង​ បំផុត​ តាម​ទស្សនៈ​ផ្សេងៗ​ ដោយ​បង្ហូរ​ទឹក​ខ្មៅ​អស់​យ៉ាង​ច្រើន ។

លុះ​មក​ដល់​ គ.ស​ ១៩២៤​ លោក​ហង់រីប៉ាម៉ង់ជេ ‘(Henri Parmentier)’ បាន​រក​ឃើញ​ពន្លឺ​ អាថ៌​កំបាំង​ នៃ​ប្រាសាទ​បាយ័ន​នេះ​ ដោយ​ប្រទះ​ឃើញ​ “រូប​ពោធិ​សត្វ​លោកេស្វរៈ”​ នៅ​ហោ​ជាង​ ថែវ​ប្រាសាទ​ ហើយ​នៅ​គ.ស​ ១៩២៥​ លោក​ល្វីហ្វីណូត៍​ (Louis Finot)បាន​សរសេរ​ថា​ : នៅ​ចំពោះ​មុខ​សាក្សី​ រូប​ចម្លាក់​ដ៏​ច្បាស់​ក្រឡែត​ នេះ​ យើង​អាច​សន្និដ្ឋាន​ថា​ ប្រាសាទ​ដើម​ពុំ​មែន​ ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​ទេ​ តែ​ជា​ប្រាសាទ​ពុទ្ធ​សាសនា​ ដោយ​ឧទ្ទិស​ដល់​ព្រះ​ពោធិ​សត្វ​ លោកេស្វរៈ ។


សេចក្ដី​សន្និដ្ឋាន​ខាង​លើ​ របស់​លោក​ហង់រីប៉ាម៉ង់ជេ ‘(Henri Parmentier)’’ និង​លោក​ ល្វីហ្វីណូត៍ ‘(Louis Finot)’ គឺ​ពិត​ជា​ត្រឹម​ត្រូវ​ ពី​ព្រោះ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ នោះ​ ‘ ១១៨១-១២១៩​ ’ ជា​ពុទ្ធ​សាសនិក​សំខាន់​មួយ​រូប​ តែ​ខាង​មហា​យាន​ (Grand Véhicule)’ និង​ពេល​ ក្រោយ​មក​ ព្រះអង្គ​ទ្រង់​កាន់​សាសនា​ព្រះ​ពុទ្ធ​ផង​ និង​ សាសនា​ព្រហ្មញ្ញ​ផង​ “សំយោគ​សាសនា​” ដើម្បី​បង្រួប​បង្រួម​ជាតិ​ ដែល​និយម​សាសនា​ពីរ​នេះ​ ក្នុង​រជ្ជ​កាល​របស់​ព្រះអង្គ ។

វត្តមាន​ព្រះ​ពុទ្ធ​សាសនា​ នៅ​ប្រាសាទ​បាយ័ន​ ជា​ការ​ពិត​ ប្រាកដ​ណាស់​នៅ​ឆ្នាំ​១៩៣៣​ គេ​បាន​រក​ឃើញ​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​ព្រះអង្គ​ នៅ​ប្រាសាទ​កណ្ដាល​ (Sanctuaire Central) ហើយ​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​នោះ​ត្រូវ​បាន​ព្រះ​បាទ​មុនី​វង្ស​ ជា​ព្រះ​មហា​ក្សត្រ​ស្ដេច​យាង​ ទៅ​ធ្វើ​ពិធី​ បុណ្យ​នៅ​ គ.ស​ ១៩៣៥​ ហើយ​បាន​យក​មក​តម្កល់​ នៅ​ក្នុង​សាលា​ខាង​ត្បូង​មហាវិថី​ ដែល​ភ្ជាប់​ព្រះ​បរម​រាជ​វាំង​ ទៅ​ទ្វារ​ ជ័យ​ ‘(La porte de la victoire) ។

ដូច​បាន​ជម្រាប​ខាង​ដើម​ អំពី​ឧត្ដម​គតិ​ និង​គោល​បំណង​ របស់​ដូនតា​បុព្វ​បុរស​ខ្មែរ​ គឺ​អ្វី​មួយ​នោះ​ លោក​ផ្សារ​ភ្ជាប់​នឹង​សន្តិភាព​ និង​សេចក្ដី​ស្ងប់​ ‘(La paix de l´âme)​ ’ ជានិច្ច ។ ព្រោះ​លោក​ ប្រារព្ធ​ដោយ​ពុទ្ធ​សុភាសិត​ “ នត្ថិ សន្តិ បរំសុខំ ” ប្រែ​ថា​ គ្មាន​សេចក្ដី​សុខ​ឯ​ណា ​ក្រៅ​ពី​សេចក្ដី​ស្ងប់​ឡើយ​ បាន​ន័យ​ថា​ : ជា​ដំបូង​ត្រូវ​ មាន​សេចក្ដី​ស្ងប់​ក្នុង​សង្គម​មុន ។

ដូច្នេះ​ ចំពោះ​មុខ​ព្រហ្ម​ ៤​ ទាំង​នៅ​លើ​ប្រាង្គ​ ទំហំ​ខុស​គ្នា​ នៅ​លើ​ផ្ទៃ​រាប​ស្មើ​ ពុំ​មាន​ជាន់​ទេ​‘ ថ្នាក់​ខុស​គ្នា​មាន​៣​ក្រុម​ ’ នៅ​លើ​ប្រាសាទ​បាយ័ន​នោះ​ គឺ​មាន​អត្ថន័យ​ដូច​ត​ទៅ​ ៖

-មុខ​ព្រហ្ម​ ១​ ដែល​ធំ​ជាង​គេ​ ខ្ពស់​ជាង​គេ​ កណ្ដាល​គេ​ គឺ​ តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ ៤​ របស់​ព្រះ​មហា​ក្សត្រ​ ចំពោះ​ផ្ទៃ​ខាង​ ក្រោម​ទាំង​មូល​ មាន​ទាំង​ប្រជានុរាស្ត្រ​ សត្វ​ធាតុ​ សម្បត្តិ​ធម្មជាតិ និយាយ​រួម​ព្រះ​នគរ​ទាំង​មូល​ មាន​ទាំង​ដែន​គោក​ ដែន​ទឹក​ និង​ដែន​អាកាស​ មាន​ ៤​ ដូច​ត​ទៅ​ :

១-មេត្តា គឺ​ការ​រាប់​អាន​ស្មើ​ មិន​រើស​មុខ​ ‘ ស្រឡាញ់​រាជបុត្រ​ស្មើ​នឹង​កូន​ពលរដ្ឋ ’ ។

២-ករុណា គឺ​ការ​អាណិត​អាសូរ​ ជួយ​សង្គ្រោះ​ផ្ទៃ​ក្រោម​ ‘ ទុក្ខ​ប្រជា​រាស្ត្រ​ គឺ​ជា​ទុក្ខ​របស់​ព្រះ​រា​ជា ’ ។

៣-មុទិតា គឺ​ការ​សប្បាយ​រីករាយ​ ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​ ផ្ទៃ​ក្រោម​ ដែល​បាន​ដោយ​ធម៌​ គឺ​ដោយ​អំពើ​សុចរិត ។

៤-ឧបេក្ខា គឺ​ការ​តម្កល់​ចិត្ត​កណ្ដាល​ ចំពោះ​ផ្ទៃ​ក្រោម​ទូទៅ​ ដោយ​ប្រាស​ចាក​អគតិ​ទាំង​ ៤​ មាន​ : មិន​លំអៀង​ដោយ​ស្រឡាញ់​ ‘បក្ស​ពួក​និយម​’ ដោយ​លាភ​ ‘(សម្ភារៈ)’ គឺ​ឆន្ទា​គតិ​១​ មិន​លំអៀង​ ដោយ​ស្អប់​ ‘ (គំនុំ​គុំកួន​ ព្យាបាទ)​ ’ គឺ​ទោ​សា​គតិ​១​ មិន​លំអៀង​ ដោយ​ខ្លាច​ ‘(សំពាធ​ពី​ក្រៅ​) ’ គឺ​ ភ​យា​គតិ​១​ មិន​លំអៀង​ដោយ​ ល្ងង់​ខ្លៅ​ (‘អវិជ្ជា)’ គឺ​ មោហាគតិ​ ១ ។

ព្រហ្ម​វិហារ​ធម៌​ទាំង​៤​នេះ​ សម្រាប់​ជា​មូលដ្ឋាន​ ដល់​ “ទសពិធរាជធម៌​របស់​ព្រះ​មហា​ក្សត្រ​” ហេតុ​នេះ​ នៅ​លើ​ដំបូល​ប្រាសាទ​ ទេវា​វិនិច្ឆ័យ​នៃ​បរម​រាជ​វាំង​ មាន​សាង​សង់​កំពូល​កណ្ដាល​ ធំ​មួយ​មាន​មុខ​ព្រហ្ម​ ៤​ តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ របស់​ព្រះ​មហា​ក្សត្រ ។

-មុខ​ព្រហ្ម​ ក្រុម​ទី​ ២​ បន្ទាប់​ គឺ​តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ ៤​ និង​ គតិ​ធម៌​ ៤​ ដូច​បាន​អធិប្បាយ​ខាង​លើ​ ’ របស់​សេនា​ធិបតី​ នាម៉ឺន​មន្ត្រី​ ព្រាហ្មណ៍​បុរោហិត​ អាមាត្យ​ និង​អ្នក​រាជការ​ ត្រូវ​មាន​ចំពោះ​អ្នក​នៅ​ក្រោម​ឱវាទ​ ចំពោះ​ប្រជានុរាស្ត្រ ។ ហេតុ​នេះ​ហើយ​ ទើប​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ​លើក​សេនាបតី​ នាម៉ឺន​មុខ​មន្ត្រី​​ ឲ្យ​មាន​ ឋានៈ​ខ្ពស់​ មាន​ស័ក្ដិមួយ​ បន្ទាប់​ពី​ស្ដេច​ផែន​ដី ​ជា​“មនុស្ស​ទេវតា​” គឺ​ខ្ពស់​ជាង​មនុស្ស​ ចិត្ត​ជា​ទេវតា​ ដូច​តុលាការ​ ត្រូវ​ពាក់​អាវ​ផាយ​ ‘អាវស័ក្ដិ​ខ្មែរ​’ ក្នុង​ពេល​សវនាការ​ជំនុំ​ជម្រះ​កាត់​ក្ដី​នោះ​ គឺ​ដោយ​ បុរាណ​លោក​កំណត់​ចៅក្រម​ អយ្យការ​ ”ជា​ទេវតា​” ត្រូវ​ប្រកប​ ដោយ​ធម៌​ “ ហិរិ ឱត្តប្បៈ ” មាន​ន័យ​ថា​ ហិរិ​ គឺ​ ខ្មាស​បាប​មិន​ហ៊ាន​ធ្វើ​អាក្រក់​ មិន​សម​ឋានៈ​ខ្លួន​ជា​អ្នក​ចេះ​ដឹង៘ គឺ​ខ្លាច​បាប​ មិន​ហ៊ាន​ ធ្វើ​អំពើ​អាក្រក់​ ដោយ​ខ្លាច​គេ​ដៀល​ត្មិះ​ ខ្លាច​ធ្លាក់​ទៅ​នរក​ ប្រេត​ អសុរកាយ​ តិរច្ឆាន​ ‘អបាយភូមិ​ ៤​’ ធម៌​នេះ​ហៅថា​ “ទេវ​ធម៌​ ” ។ បុរាណ​លើក​ឋានៈ​ធុន​នាម៉ឺន​មន្ត្រី​ គ្មាន​អ្វី​ក្រៅ​ពី​គុណ​ធម៌​នេះ​ ឡើយ ។

-មុខ​ព្រហ្ម​ : ក្រុម​ទី​ ៣​ បន្ទាប់​មក​ទៀត​ គឺ​តំណាង​ព្រហ្ម​ វិហារ​ ៤​ និង​គតិ​ធម៌​ ៤​ របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ ដូច​ជា​ មាតា​បិតា​ ញាតិកា​ គ្រូ​អាចារ្យ​ គ្រូ​បាធ្យាយ​ ថៅកែ​ នាយ​កើយ​ នាយ​ចៅហ្វាយ ៘ ត្រូវ​មាន​ព្រហ្ម​វិហារ​ធម៌​ ៤​ និង​គតិ​ធម៌​ ៤​ ខាង​លើ​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ ដោយ​មាន​ “សង្គហធម៌” ជា​មូលដ្ឋាន​ ទើប​សង្គម​មាន​ដំណើរ​ការ​ល្អ ។

-មុខ​ព្រហ្ម​ទី​ ៤​ ចំនួន​១២​ : នៅ​លើ​ក្លោង​ទ្វារ​កំពែង​ និង​ តាម​កំពែង​ព័ទ្ធ​ជុំវិញ​ កំពែង​ នៃ​ ប្រាសាទ​ គឺ​តំណាង​ព្រហ្ម​វិហារ​ធម៌​ និង​គតិ​ធម៌​របស់​អ្នក​យាម​ អ្នក​ការពារ​ប្រទេស​ មាន​កង​ទ័ព​ គ្រប់​ប្រភេទ​ គឺ​ត្រូវ​មាន​ធម៌​ទាំង​ពីរ​នេះ​ជា​មូលដ្ឋាន​ នៃ​អង្គការ​វិន័យ​ របស់​ខ្លួន​ ទើប​ការ​បម្រើ​ជាតិ​ មាតុភូមិ​ ប្រវត្តិ​សាស្ត្រ​ទៅ​បាន​ល្អ​ឥត​ ខ្ចោះ ។

ម៉្យាង​ទៀត​ តាម​លក្ខណៈ​មុខ​ព្រហ្ម​ទាំង​អស់​ ញញឹម​ដូច​ គ្នា​ ភ្នែក​ “ សមាធិ ” ដូច​គ្នា​ នោះ​មានន័យ​ថា​ តាំង​ពី​ស្ដេច​ចុះ​មក​ ត្រូវ​មាន​មេត្តា​ចិត្ត​ ចំពោះ​អ្នក​តូច​ អ្នក​ក្រោម​ឱវាទ​ និង​ត្រូវ​មាន​ករុណា​ចិត្ត​ ដោយ​ត្រូវ​ជួយ​ដោះ​ទុក្ខ​ នឹង​ផ្ដល់​ប្រយោជន៍​ តាម​សង្គហធម៌​ ៤​ មាន​ការ​ធ្វើ​ទាន​ដល់​មនុស្ស​ដែល​គួរ​ឲ្យ​១​ ពោល​វាចា​ពីរោះ​ គួរ​ជា​ទី​ស្រឡាញ់​១​ ធ្វើ​ប្រយោជន៍​ដល់​អ្នក​ដទៃ​១​ ភាព​ជា​អ្នក​មិន​ប្រកាន់​ខ្លួន ១ ។ រី​ឯ​ភ្នែក​បិទ​ជិត​ពាក់កណ្ដាល​មើល​ក្រោម​ ជា​ ” សមាធិ ” នោះ​ មាន​ន័យ​ថា​ គុណ​ធម៌​ទាំង​ឡាយ​ រមែង​តែ​កើត​ពី​ “សមាធិ​ ចិត្ត​ ” ‘ La concentration ’ គឺ​ការ​ តម្កល់​ចិត្ត​ឲ្យ​ជាប់​ ក្នុង​គុណ​ធម៌​ ជា​ប្រក្រតី ។

ម៉្យាង​ទៀត​ តាម​លក្ខណៈ​ទី​តាំង​ប្រាសាទ​ នៅ​ចំ​កណ្ដាល​ ផ្ចិត​អង្គរ​ធំ​ហើយ​មាន​បញ្ចុះ​ ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​អង្គ​ចំ​កណ្ដាល​ ប្រាសាទ​ មាន​ន័យ​ថា​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ ជា​ព្រះ​រាជ​ ស្ថាបនិក​ ស្ដេច​មាន​រាជ​បំណង​ឲ្យ​ព្រះ​រាជ​ណា​ចក្រ​ គឺ​ចក្រ​ភព​អង្គរ​ ប្រតិបត្តិ​ ព្រហ្ម​វិហារ​ធម៌​ឲ្យ​ខ្ពង់​ខ្ពស់​ពិសេស​ “ អំណាច​កណ្ដាល​ ” ដោយ​ គោរព​ធម៌​ព្រះ​ពុទ្ធ​ជា​មូលដ្ឋាន​ តាម​ការ​បញ្ចុះ​ ព្រះ​ពុទ្ធ​ បដិមា​ដ៏​ធំ​មួយ​អង្គ​ ចំ​កណ្ដាល​ប្រាសាទ​ជា​និមិត្ត​រូប​ ដូច្នេះ​ការ​ដាក់​ពុទ្ធ​បដិមា​១​អង្គ​ នោះ​ក៏​អាច​ជា​ ប្រ​ផ្នូល​មិន​ល្អ​ ដល់​វាសនា​ប្រទេស​ជាតិ​ដែរ ។

ម៉្យាង​ទៀត​ តាម​លក្ខណៈ​ឆ្លាក់​រូប​ព្រះ​ពោធិ​សត្វ​ លោកេស្វរៈ​នៅ​ថែវ​ខាង​ក្នុង​ ក៏​ជា​ និមិត្ត​រូប​នៃ​រាជ​បំណង​ប្រាថ្នា​ ឲ្យ​មហាជន​របស់​ខ្មែរ​គ្រប់​ជំនាន់​ កាន់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន​ ហើយ​ប្រតិបត្តិ​តាម​គំរូ​វីរភាព​របស់​ព្រះអង្គ​ ដែល​កំពង់​ត្រាច់​រង្គត់​ ក្នុង​ វាល​វដ្តសង្សារ​ បំពេញ​បារមី​ ៣០​ មហា​បរិច្ចាគ​ ៥​ ចរិយា​ ៣​ ជា​ អនេក​ជាតិ​សំខាន់​ ដើម្បី​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​មួយ​អង្គ​ ដឹក​នាំ​សត្វ​ លោក​ទៅ​កាន់​ព្រះ​និព្វាន​ ជា​ឋាន​ផុត​ទុក្ខ​ (Au-delà dela misè)។

មួយ​វិញ​ទៀត​ យើង​ក៏​សង្កេត​ឃើញ​ថា​ នៅ​សហ​កាល​សម័យ​ (époque contemporaine) ដែល​សកល​លោក​កំពុង​ទាល់​ច្រក​ ហើយ​កំពុង​ពិចារណា​(Examen de Conscience)‘ ’នេះ​ ប្រាសាទ​បាយ័ន​របស់​ព្រះ​បាទ​ព្រះ​ជ័យវរ្ម័ន​ទី​៧​ ត្រូវ​ដើរ​តួ​សំខាន់​បំផុត​ ក្នុង​ផ្លូវ​សន្តិភាព​ និង​អហិង្សា​ ក្នុង​លក្ខណៈ​ និង​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ ដូច​មាន​អត្ថន័យ​ខាង​ក្រោម​នេះ​ ៖

១-ពី​ព្រោះ​មេត្តា​ : មាន​ប្រយោជន៍​ “លះ​បង់​ព្យាបាទ” មាន​ការ​ឈ្នានីស​ ប្រកាន់​ពូជ​សាសន៍​ ការ​ឈ្លាន​ពាន ។ល។ ផ្ទុយ​ទៅ​វិញ​មេត្តា​នាំ​ឲ្យ​មាន​ការ​សន្ដោស​គ្នា​ ការ​រាប់​អាន​គ្នា​ ការ​យោគយល់​គ្នា​ ការ​អត់​ឱន​គ្នា​ ការ​ស្មោះ​ត្រង់​នឹង​គ្នា​ ហើយ​ក៏​ជា​មូលដ្ឋាន​នៃ​សីល (សុចរិត) ។

២-ពី​ព្រោះ​ករុណា​ : មាន​ប្រយោជន៍​ “លះ​បង់​ការ​បៀតបៀន​គ្នា​” មាន​ការ​មិន​ជ្រៀត​ជ្រែក​ ផ្ទៃ​ក្នុង​របស់​អ្នក​ដទៃ​ របស់​ ប្រទេស​ដទៃ​ មិន​បំផ្លាញ​អ្នក​ដទៃ ៘ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ធ្វើ​ជំនួយ​ ឥត​ចំណង​ (Aide Inconditionnelle) ’ជា​សង្គហធម៌​ពិតៗ ។

ពុទ្ធ​សុភាសិត : ការ​មិន​បៀតបៀន​គ្នា​ ជា​កម្លាំង​ ១ ។ ចេញ​ពី​បញ្ហា​នេះ​ ក៏​មាន​ការ​ចរចា​គ្នា​ ការ​ផ្សះ​ផ្សារ​គ្នា​ ដែល​ជាតិ​និមួយៗ​ និង​ពិភព​លោក​ កំពុង​និយម​យ៉ាង​ពេញ​បន្ទុក ។ តែ​លទ្ធផល​ល្អ​ អាស្រ័យ​ពី​មេត្តា​ចិត្ត​ ករុណា​ចិត្ត​ ស្ដែង​ចេញ​ពី​ការ​ស្មោះ​ត្រង់​ពិតៗ ។

៣-ពី​ព្រោះ​មុទិតា​ : មាន​ប្រយោជន៍​“លះ​បង់​សេចក្ដី​អផ្សុក​”

គឺ​ការ​មិន​ត្រេកអរ​ ការ​មិន​ធុញ​ទ្រាន់​ ការ​មិន​ពេញ​ចិត្ត​ ឈាន​ទៅ​រក​ការ​ច្រណែន​ជា​ដើម ។ មុទិតា​ បណ្ដុះ​ និង​ជំរុញ​ស្មារតី​ សហ​ប្រតិបត្តិការ​ ដើម្បី​បម្រើ​ និង​បំពេញ​ផល​ប្រយោជន៍​ ឲ្យ​គ្នា​ទៅ​វិញ​ ទៅ​មក​ (គ្មាន​ទោស)’ ។

៤-ពី​ព្រោះ​ឧបេក្ខា : មាន​ប្រយោជន៍​ ”លះ​បង់​តម្រេក” គឺ​រាគ : មិន​ឲ្យ​អារម្មណ៍​មិន​ល្អ​ កើត​តាម​ទ្វារ​ទាំង​ ៦​ គាប​សង្កត់​បាន​មាន​រូប​សំឡេង​ ក្លិន​ រស​ ផស្សៈ​ ចិត្ត ។ ក្នុង​វិស័យ​នយោបាយ​ ឧបេក្ខា​ បណ្ដុះ​ស្មារតី​យុត្តិធម៌​ និង​អព្យាក្រឹត្យ​មិន​ ចូល​បក្ស​ពួក​រួម​ជម្លោះ​អន្តរជាតិ​ តែ​ក៏​មិន​សម្ងំ​សុខ​ដែរ​ (Non égoïste) មាន​អត្ថិភាព​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ ជា​ភស្តុតាង​ស្រាប់​ ដែល​តួ​សំខាន់​បំផុត​ ក្នុង​ការ​លប់​បំបាត់​សព្វាវុធ​ និង​បង្កើត​សន្តិភាព​ (Le désarmement et la Coexistence pacifique) ដើម្បី​សន្តិភាព​សង្គម​ និង​សាកល ។

មួយ​វិញ​ទៀត​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ប្រាសាទ​បាយ័ន​ មាន​អត្ថន័យ​ប្រវត្តិ​សាស្ត្រ​ និង​សាកល​យ៉ាង​ពេញ​បន្ទុក​ ដោយ​ការ​ ប្រៀប​ធៀប​ខាង​ក្រោយ​នេះ​ ៖

១-ពី​ព្រោះ​ លោក​អគ្គលេខាធិការ​ អង្គការ​សហ​ប្រជា​ជាតិ​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​កណ្ដាល​ មាន​មុខ​ព្រហ្ម​បួន​ធំ​ជាង​គេ​ ខ្ពស់​ជាង​គេ​ក្នុង​កម្ពស់​ថ្នាក់​ទី​មួយ ។

២-ពី​ព្រោះ​ មហា​អំណាច​ទាំង​ប្រាំ​ និង​គណៈ​កម្មការ​សន្តិសុខ​ អ.ស.ប​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​បន្ទាប់​ ក្នុង​កម្ពស់​ថ្នាក់​ទី​២ ។

៣-ពី​ព្រោះ​អង្គការ​នានា​ និង​បណ្ដា​ប្រទេស​ទាំង​ឡាយ​ ជា​សមាជិក​ អ.ស.ប​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​បន្ទាប់​ទៀត​ ក្នុង​កម្ពស់​ថ្នាក់​ទី​បី ។

៤-ពី​ព្រោះ​អ្នក​យាម​កាម​ កង​ទ័ព​ជា​សេនាធិការ​ អ.ស.ប​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ អន្តរ​ជាតិ​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​ នៅ​លើ​ ក្លោង​ទ្វារ​ និង​នៅ​តាម​បរិវេណ​កំពែង​ប្រាសាទ ។

ឈរ​លើ​លទ្ធផល​ នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះ​ ស​ឲ្យ​ឃើញ​ថា​ ប្រាសាទ​បាយ័ន​របស់​ខ្មែរ​យើង​ មាន​តម្លៃ​ជាតិ​ និង​ សាកល​ ហើយ​អាច​ផ្ដល់​វប្បធម៌​សន្តិភាព​ និង​អហិង្សា​បរិបូរណ៍ ។

តាម​គំរូ​ស្ថាបត្យកម្ម​ប្រាសាទ​បាយ័ន​ របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ ទី​៧​នោះ​បុព្វ​បុរស​ខ្មែរ​យើង​បាន​ បញ្ចូល​ “ព្រហ្ម​មុខ​ ៤​” ជា​និមិត្ត​រូប​ នៃ​ព្រហ្ម​វិហារ​ធម៌​ ៤​ ក្នុង​ជំនឿ​ប្រពៃណី​ជាតិ​ ត​រៀង​រហូត​ មក​ដល់​សព្វ​ថ្ងៃ​នេះ ។

-យើង​សង្កេត​ឃើញ​ព្រហ្ម​មុខ​ ៤​ សាង​សង់​នៅ​លើ​កំពូល​ ចេតិយ​ ដែល​បញ្ចុះ​ធាតុ​ បុព្វ​បុរស​មាន​មាតា​បិតា​ គ្រូ​បាធ្យាយ​ជា​ដើម​ ជា​និមិត្ត​រូប​ នៃ​ព្រហ្ម​វិហារ​ធម៌​របស់​បុព្វការី ។ បុព្វការី​ជន​នោះ​ក្នុង​កាល​លោក​នៅ​មាន​ជីវិត​ បម្រើ​សង្គម​ក្រុម​គ្រួសារ​ និង​មាតុភូមិ​ ហើយ​ក៏​ជា​ មេរៀន​ដ៏​ឲ្យ​កូន​ចៅ​សិស្ស​គណ​ជំនាន់​ក្រោយ​យល់​ និង​ដើរ​តាម​គំរូ​វីរភាព​ទាំង​ឡាយ​នោះ ។

-យើង​សង្កេត​ឃើញ​ព្រហ្ម​មុខ​ ៤​ធំ​មួយ​ សាង​សង់​នៅ​លើ​ ចំ​កណ្ដាល​ព្រះ​វិហារ​ ឬ​ អារាម​ ជា​និមិត្ត​រូប​នៃ​ព្រហ្ម​វិហារ​ធម៌​ ៤​ របស់​ព្រះ​ពុទ្ធ​សាសនា​ ដែល​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ ត្រូវ​ប្រតិបត្តិ​ និង​ពុទ្ធ​និគមន៍ ៘

-យើង​សង្កេត​ឃើញ​ ពេល​ថ្មីៗ​នេះ​ មាន​រៀប​ចំ​ពិធី​បុណ្យ​ សហស្សវត្ស​ឆ្នាំ​ ២០០០​ នៅ​ក្នុង​បរិវេណ​អង្គរ​វត្ត​ យ៉ាង​គគ្រឹក​គគ្រេង​ មាន​អន្តរជាតិ​ចូល​រួម​ ទាំង​សម្ដែង​សិល្បៈ​ផង ។ ក្នុង​ពេល​នោះ​ មាន​ចែក​ប័ណ្ណ​និង​បិទ​ផ្សាយ​បដា​វប្បធម៌​សន្តិភាព​ វប្បធម៌​អហិង្សា​ និង​ប្រកាស​បួង​សួង​រក​សន្តិភាព​ សម្រាប់​ពិភព​លោក​យើង​ផង ។

ការ​ពិត​ ព្រហ្ម​វិហារ​ធម៌​ ៤​ នេះ​ អាច​ជា​មូលដ្ឋាន​សំខាន់​ សម្រាប់​ស្ថាបនា​សន្តិភាព​ ក្នុង​លោក​នេះ​ដូច​មាន​កំពូល​ព្រហ្ម​មុខ​ ៤​ ចំនួន​សរុប​ ៥៤​ ប្រាង្គ​ជា​និមិត្ត​រូប​ស្រាប់​ សម្រាប់​ជា​មេរៀន​ ឲ្យ​មហា​ក្សត្រ​ អាមាត្យ​ មន្ត្រី​ សេនាបតី​ កងទ័ព​ មេបា​ក្នុង​សង្គម​ជាតិ​ យល់​អំពី​ ករណីយកិច្ច​ និង​កាតព្វកិច្ច​ និង​សេចក្ដី​ចម្រើន​លើ​គ្រប់​វិស័យ​ ពុំ​អាក់​ខាន​ឡើយ ។

ខេត្តព្រះសីហនុ ខណ្ឌមិត្តភាព


គឺជាខណ្ឌ័មួយដែលស្តិតនៅក្នុងខេត្តព្រះសីហនុដែលពីភ្នំពេញមកកានតំបន់នេះមានចំងាយ២៣២គ.ម។ មានចំនួនប្រជាជន ៦៧៤៤០(១៩៩៨)។ចាប់តាំងពីឆ្នាំ ២០០៩ មកក៍បានប្តូរឈ្មោះមកជាក្រុងព្រះសីហនុវិញ។ នៅក្នុងខណ្ឌ័នេះមាន០៥ឃុំ ១៩ភូមិ។ក្នុងតំបន់នេះមានធនាគារ អង្គការ មន្ទីពេទ្យ សាលារៀនជាច្រើនដូចជា សាលាអនុវិទ្យាល័យនិងវិទ្យាល័យហ៊ុនសែនមិត្តភាព មត្តេយ្យេខេត្តព្រះសីហនុ សាលាឃ្លាំងលើបឋមសិស្សា នឹង អនុវិទ្យាល័យកម្មករក្រុងព្រះសីហនុ ឋបមសិស្សាជាស៊ីម បឋមសិក្សាផ្សារលើ អនុវិទ្យាល័យសម្តេចឪ វិទ្យាល័យក្រុងព្រះសីហនុ សលាឡាយហ្វ ។ ហើយមានសាកលវិទ្យាល័យចំនួន០៤ សាកលវិទ្យាល័យBBU សាកលវិទ្យាល័យUME សាកលវិទ្យាល័យKUTM សាកលវិទ្យាល័យLife ចំនែកផ្សារនៅតំបន់នេះមាន០៤ ផ្សារលើ ផ្សារអូរមួយដែលមានប្រជាជនមួយចំនួនហៅថាផ្សារចិន ផ្សារពាណិជ្ជកម្ម នឹងផ្សារឃ្លាំងលើ)។ ហើយនៅក្នុងតំបន់មានវត្តចំនួនបីគឺ វត្តលើ វត្តក្រោម វត្តអូរត្រេះ ។ នៅតំបន់នេះក៏មានកាស៊ីណូធំៗចំនួន០4ផងដែលគឺកាស៊ីណូកំពង់សោមសីធី កាស៊ីណូដាយមិនស៊ី កាស៊ីណូហូររីដេ និងកាសីណូអូរតែលសុខា ។ ហើយពាក់កណ្តាលនៃខណ្ឌ័នេះពន្ធ័ជុំវិញទៅដោយទឹកសមុទ្រនឹងកោះដែលបានធ្វើអោយតំបន់នេះជាតំបន់ផ្លូវទឹកសមុទ្រធំជាង គេកំពុងផែស្វយ័តជាកំពុងផែអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលមានទូក នឹង កាប៉ាល់តូចធំដឹក ទំនិញពីប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជាតាមផ្លូវសមុទ្រនេះជារៀងរាល់ថ្ងៃ។ តំបន់ទេសចរណ៍ ដោយសារតែខណ្ឌ័នេះជាប់សមុទ្រដែល ធ្វើអោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ ចំនួន០៤គឺ ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ(អូរតែល៧ជាន់) ឆ្នេរសុខា នឹង ឆ្នេរអូរត្រេះនឹងជាតំបន់ទេសចរណ៍ដែល សំបូរទៅដោយអាហារសមុទ្រស្រស់ៗ ដែលមានតំលៃសមរម ឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រមានពណ៏ខៀវស្រងាត់ ខ្យល់អាកាសធម្មជាតិនិងបរិសុទ្ធ ហើយប្រជាជននៅក្នុងតំបន់នេះមានទឹកមុខស្រស់ញញឹម ហើយមានផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនដែលធ្វើអោយតំបន់នេះមានមនុស្សច្រើនកុះករជាពិសេសគឺនៅថ្ងែសៅរ៍ថ្ងែអាទិត្យនឹងថ្ងែបុណ្យទាន។ ប្រជាជននៅក្នុងខណ្ទ័នេះ ភាគច្រើនជាអ្នកលក់ដូរ និងជាអ្នកនេសាទ។ហើយនៅតំបន់នេះមាន ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីដ្ឋានជាច្រើនកន្លែង ។ អត្ថបទផ្សេងៗ
[(ល្បែងប្រជាប្រិយខ្មែ)] ​ល្បែង​គោះត្រឡោក​ ​ដក់ស្រង់ចេញពី culturehistory/MjExODE1Y2Q3YWM ​ល្បែង​គោះត្រឡោក ជា​ល្បែង​មួយ​យ៉ាង​ដែល​មនុស្ស​ប្រុស​ជំទង់ៗ​ឬ​ចំណាស់ៗ​ដែល​គេ​លេង​ក្នុង​ពេល​ណា​ក៏បាន តែ​គេ​ច្រើន​តែ​លេង​ក្នុង​ពេល​លើក​ជំ​នូន​-​ស៊ី​ស្លា ឬ​មង្គលការ​កូន គឺ​ពេល​ហែកូនប្រុស​ទៅជូន​ជំ​នូន ឬ​ទៅ​ចូល​រោង​នៅផ្ទះ​ខាង​ស្រី ក្នុងពេលនោះ គេ​តែង​រក​អ្នកចេះ​គោះត្រឡោក មក​លេង​ជា​កំសាន្ត ។​ ​ ​មនុស្ស​អ្នកលេង​មាន​តែ​ម្នាក់​ទេ ។ មុន​នឹង​លេង គេ​យក​ត្រឡោក​ល្អៗ​២ ទំហំ​ប៉ុនគ្នា មក​កាន់​នៅ​ដៃស្ដាំ ១ ដៃ​ឆ្វេង ១ ហើយ​គេ​អង្គុយ ឬ​ឈរ គោះ​ប្រជល់​គ្នា​តាម​ចង្វា​ក់ មាន ៧ គឺ​: ​ ​ទី​១ គោះ​លើ​ក្បាល​ ​ ​ទី​២ គោះ​ខាងមុខ​ ​ ​ទី៣ គោះ​ខាងក្រោម​ឃ្លៀក​ស្ដាំ​ ​ ​ទី៤ គោះ​ខាងក្រោម​ឃ្លៀក​ឆ្វេង​ ​ ​ទី៥ គោះ​ខាងក្រោម​ជើង​ស្ដាំ​ ​ ទី៦ គោះ​ខាងក្រោម​ជើងឆ្វេង​ ​ ​ទី៧ គោះ​ខាងក្រោយ​ខ្នង​ ​ ​សកម្មភាព​របស់​អ្នក​គោះ​បែប​អង្គុយ ដូច​ក្នុង​រូបភាព​នេះ​:

​ ​លុះ​គោះ​គ្រប់ ៧ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី ១ សាជាថ្មី​ឡើង​ទៀត តាម​លំដាប់​ហូរហែ​ទៅ ។​ ​ ​បើ​គោះ​បែប​ឈរ គេ​គោះ​បណ្ដើរ ច្រៀង​បណ្ដើរ​តាម​បទ ឬ​ទំនុក​ដែល​គេ​ចេះ ។ នៅពេល​ហែ​កូនកំលោះ​ទៅជូន​ជំ​នូន ឬ​ទៅ​ចូល​រោងការ ឬ​នាំ​កូនក្រមុំ​ចុះ​ពី​ផ្ទះ​ទៅ​ចូល​រោង​ខាង​ប្រុស គេ​តែង​គោះ​បែប​ឈរ គឺ​អ្នក​គោះ​ត្រឡោក គេ​ឈរ​រេ​រាំ​ធ្វើ​ជា​ស្ទាក់​មុខ​កូន​ក​ម្លោះ មិន​ឲ្យ​ឡើង​ទៅលើ​ផ្ទះ​ខាង​ស្រី ឬ​កូនក្រមុំ​មិនឲ្យ​ចូល​ទៅ​រោង​ខាង​ប្រុស ។ បើ​ម្ដាយ​ឪពុក​នៃ​សាមីខ្លួន​ទាំង​សងខាង​អាណិត​គ្នា កុំឲ្យ​ឈរ​យូរពេក ខ្លាច​នឿយហត់ ឬ​ខ្មាស់​គេ គេ​យក​វត្ថុ​អ្វីមួយ​មាន​ស្រា​និង​សាច់​ក្លែម ឬ​ប្រាក់​ជា​ដើម​តាម​សម​គួរ សូម​អ្នក​គោះត្រឡោក​នោះ បើ​អ្នក​គោះ​គេ​សុខចិត្ត​ព្រម​បើក​ឲ្យទៅ ទើប​ចូល​ទៅ​បាន ។​ ​ ​ល្បែង​នេះ ជា​ល្បែង​មួយ​យ៉ាង នាំ​ឲ្យ​អ្នក​ទស្សនាកើត​សេចក្ដី​រីករាយ ហើយ​ជា​ល្បែង​ដែល​រាប់​ចូល​ក្នុង​ការ​ហាត់ប្រាណ នាំឲ្យ​ដៃ​កើត​សាច់ដុំ និង​ឲ្យដៃ​រហ័សរហួន ៕ អត្ថបទផ្សេងៗ
[(ល្បែងប្រជាប្រិយខ្មែ)] ​ល្បែង​លាក់កន្សែង​ ដក់ស្រង់ចេញពី culturehistory/MjExODE1Y2Q3YWM ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល​តែង​លេង​សំរាប់​ជាទី​ កំសាន្ត​សប្បាយ នៅពេល​យប់​ខែភ្លឺ​ក្នុង​រដូវចូលឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ ។​ ​ ​មុនដំបូង ពួកក្មេងៗ​គេ​បបួល​គ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ ឲ្យ​អង្គុយច្រហោង​ដំ​កង់​ជា​វង់​មូល ដាក់​ដៃ​ទាំង​ពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទី​ណាមួយ​ដែល​ជា​ទីវាល​ស្រឡះ​ រាបស្មើ​ល្អ ។ ហើយ​គេ​យក​កន្សែង ឬ​ក្រមា​តូច​មួយ​មក​រុំ​មូល​ឆ្មូល​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ជា​យ​បន្តិច​សម្រាប់​កាន់ យួរ​បាន ស​ន្ម​ត់​ហៅ​ថា កន្សែង មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាងក្រោយ​ខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិនឲ្យ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា ។​ ​ ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​ខាងមុខនេះ​ ៖ ​ ​ល្បែង​នេះ មាន​ត្រណម​យ៉ាង​តឹងរឹង​មិន​ឲ្យ​អ្នកលេង​ងាកក្រោយ ឬ​លូកដៃ​ទៅ​ក្រោយខ្នង បើ​អ្នកណា​មួយ​ហ៊ាន​ងាក ឬ​លូក​ស្ទាប​ខ្នង ក្រោយខ្នង អ្នក​លាក់​គេ​មាន​អំណាច​ដាក់​ទណ្ឌកម្ម​អ្នកនោះ មិន​ឲ្យ​ឡើង​លាក់កន្សែង ឬ​គេ​ឲ្យ​អ្នក​នោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិត្ត​គេ​ស្ម័គ្រ ។ អ្នក​លាក់ លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ ២-៣ ជុំ​ហើយ មើល​តែ​អ្នកណា​អង្គុយ​បែប​ភ្លេចខ្លួន គេ​ក៏​ដាក់​កន្សែង​ក្រោយខ្នង​អ្នក​នោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ឆាប់​រក​ដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ ។ បើ​អ្នក​ដែល​ត្រូវ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន លុះ​អ្នក​លាក់​គេ​រត់​ក្រឡឹង​មក​ម្ដង​ទៀត​ចាប់​យក​កន្សែង​នោះបាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​ឈ្នះ ត្រូវ​មាន​អំណោយ​រើស​យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់ត ។​ ​ ​តែ​បើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន ហើយ​ចាប់​យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មក​ដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​ឈ្នះ ត្រូវ​មាន​អំំណាច​ក្រោក​ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់​នោះ​វិញ តែបើ​អ្នក​នោះ​គេ​រត់​ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង​នោះ មិន​ត្រូវ​គក់​គេ​ទេ ត្រូវរ​ត់​ក្រឡឹង​អ្នក​អង្គុយ​ដំ​កង់ ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ ដដែល ។​ ​ ​គេ​លេង​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់ ។ ជួនកាល​អ្នកខ្លះ​មិន​ដែល​បាន​ឡើង​លេង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន​មិនដឹង រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល ។​ ​ ​ល្បែង​នេះ គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឲ្យមាន​ស្មារតី​រឹងប៉ឹង រហ័សរ​ហួន ឲ្យមាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឲ្យ​ចេះ​ប្រុងស្មារតី​ជានិច្ច ៕​ អត្ថបទផ្សេងៗ
[(ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះមហាវីរក្សត្រ នរោត្តម សីហនុ)] ដកស្រង់ចេញពី ទស្សនាវដ្តីខ្មែរសម័យថ្មី

ភ្នំពេញ៖ ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បូរណ ភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងសោយទិវង្គត នៅក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែយាងមកដល់ មាតុប្រទេស នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១។ អង្គសម្តេចឪ សម្តេចតា សម្តេចតាទួត តាលួត ជាអង្គក្សត្រ ក្រោមព្រះរាជសកម្មភាព ដ៏អង្គអាចក្លាហានរបស់ព្រះអង្គ ក្នុងការទាម ទារឯករាជ្យជាតិពីអណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥។ ព្រះរាជសកម្មភាពទាមកសាងប្រទេស ជាតិឲ្យលិចធ្លោរឡើងលើពិភពលោក ក្នុងសម័យសង្គមរាស្ត្រនិយម ព្រមទាំងព្រះរាជសកម្មភាពទាមទារអាណា ខេត្តមួយចំនួនពីប្រទេសសៀម ជាពិសេសការតស៊ូក្តីនៅតុលាការយុត្តិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទ ព្រះវិហារ មកជាសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ។ ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះនាមដើម នរោត្ដម សីហនុ ព្រះនាមក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ ប្រសូត្រ ៣១ តុលា ១៩២២ ព្រះបិតា នរោត្ដម សុរាម្រឹត ព្រះមាតា ស៊ីសុវត្ថិ កុសុមៈ រាជាភិសេកលើកទី១ ថ្ងៃទី២៨ តុលា ១៩៤១ គ្រងរាជ្យពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ) រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត រាជាភិសេកលើកទី២ ២៤ កញ្ញា ១៩៩៣ ព្រះបរមនាមកិត្តិយស ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ [អានថា៖ នៈ-រោត-ដំ-សី-ហៈ-នុ] ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុ ម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងជាព្រះមហាក្សត្រ អង្គទី៥ នៃព្រះរាជអាណាចក្រ កម្ពុជាឯករាជ្យ។ ក្រៅពីតំណែងព្រះមហាក្ស័ត្រិយ៍ ព្រះអង្គក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី នៃព្រះ រាជាអាណាចក្រកម្ពុជា ជាច្រើនសម័យ។ ព្រះរាជជីវប្រវត្តិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំ ច ចត្វា ស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជ អាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។ ការសិក្សា ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។ នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។ ការឡើងគ្រងរាជ្យ លើកទី១ នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។ លើកទី២ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០។ ព្រះរាជបូជនីយកិច្ច ក្នុងព្រះឋានៈជាព្រះមហាក្សត្រ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចធំៗ ជាច្រើន សម្រាប់ជាតិ ដូចជា៖ • មហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវ ខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀម រាប កំពង់ធំ ស្ទឹងត្រែង • ទាមទារឯករាជ្យភាពនៃព្រះរាជអាណាចក្រកម្ពុជាពីសាធារណរដ្ឋបារាំង • និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ពីរាជាណាចក្រថៃឡង់ដ៍ជាដើម ។ សង្គមរាស្ត្រនិយម បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើត ចលនាសង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើន សម័យ។ សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះ អង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថា ជាកោះ សន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ រដ្ឋប្រហារ សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ព្រះប្រមុខរដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។ ចលនាតស៊ូសីហនុនិយម បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះ អង្គបានបង្កើតចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជា ប្រជាធិបតេយ្យ រួមធ្វើការចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩។ ព្រះអង្គបានយាងត្រឡប់ មកប្រទេសកម្ពុជាវិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយ អង្គការសហប្រជាជាតិ។ ការដាក់រាជ្យ ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០។ បច្ចុប្បន្នព្រះអង្គ កំពុងបន្តព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋា នៈ ព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ»៕ អត្ថបទផ្សេងៗ
[(ប្រវត្តិទង់ជាតិ និងភ្លេងជាតិ)] ទង់ជាតិ និង ភ្លេងជាតិជាអត្តសញ្ញាណសម្គាល់ជាតិសាសន៍ជាផ្លូវការ ហើយជាសញ្ញាដែលត្រូវប្រើដោយមិនងាយនឹងធ្វើការផ្លាស់ប្តូរនោះឡើយ។ លោកអ្នកនាងកញ្ញា នៅនាទីវប្បធម៌នាពេលនេះ អ្នកស្រីមាន សួស្ដីសូមនាំមកជូនពីប្រវត្តិរបស់ទង់ជាតិ និងភ្លេងជាតិខ្មែរ តាមរយៈការធ្វើបទសម្ភាសន៍ជាមួយលោក រ័ត្ន សណ្តាប់ដែលជាអ្នកនិពន្ធសៀវភៅស្តីពីប្រវត្តិភ្លេងជាតិ ទង់ជាតិខ្មែរ។

ទង់ជាតិខ្មែរ សំឡេង៖ សូមចុចប៊ូតុងសំឡេងដើម្បីស្ដាប់សេចក្ដីរាយការណ៍ ទង់ជាតិត្រូវបានគេសន្និដ្ឋានថា មនុស្សបានប្រើប្រាស់ជាច្រើនរយឆ្នាំមុនគ្រិស្ដសរាជ ដោយគេបានរកឃើញដំបូងគេនៅប្រទេសក្រិក និង នៅចម្លាក់ផ្នូរបុរាណរបស់ប្រទេសអេហ្ស៊ីប។ នៅលើពិភពលោកមានតែប្រទេសដាណឺម៉ាកមួយទេ ដែលគេសំគាល់ថាជាប្រទេសដែលប្រើប្រាស់ទង់ជាតិតែមួយជាប់លាប់ជាង គេ ព្រោះទង់ជាតិនោះត្រូវបានប្រើប្រាស់តាំងពីសតវត្សទី១៣ រហូតមកទល់បច្ចុប្បន្ន។ ដោយឡែកសម្រាប់កម្ពុជាវិញ លោករ័ត្ន សណ្តាប់អ្នកនិពន្ធសៀវភៅស្តីពីប្រវត្តិទង់ជាតិ ភ្លេងជាតិបានថ្លែងថាគេបានរកឃើញពីទង់ជាតិនៅតាមចម្លាក់នានានៃ ប្រាង្គប្រាសាទទាំងឡាយ។ (សំឡេង) លោក រ័ត្ន សណ្តាប់បានថ្លែងថាជាទូទៅ អត្ថន័យនៃការប្រើប្រាស់ពណ៌ក្នុងទង់ជាតិគឺ ពណ៌ក្រហម តំណាងឲ្យគ្រោះថ្នាក់ឬសង្រ្គាម ពណ៌ស តំណាងឲ្យសន្តិភាពឬការចុះចាញ់ ពណ៌បៃតងតំណាងឲ្យសុវត្ថិភាព ឬ ក្តីសង្ឃឹមពណ៌លឿងតំណាងឲ្យការប្រុងប្រយ័ត្ន និងពណ៌ខ្មៅតំណាងឲ្យការកាន់ទុក្ខ។ បើ និយាយពីទង់ក្នុងទស្សនៈខ្មែរគឺជាវត្ថុដែលមានជីវិត ដូច្នេះហើយបានជានៅពេលដែលគេលើកទង់ម្តងៗ តែងតែធ្វើឡើងដោយអធឹកអធមខ្លាំងណាស់ពុំមែនជាកិច្ចដែលធ្វើ ដោយស្ងាត់កំបាំងនោះទេ។ ការធ្វើពិធីដើម្បីប្រកូកប្រកាសដល់ពពួកទេវតា ដែលមានន័យថាជាការភ្ជាប់ទំនាក់ទំនងរវាងឋានមនុស្ស និងឋានទេវតា។ លោករ័ត្ន សណ្តាប់បានបញ្ជាក់ថាទង់ជាតិនៃប្រទេសមួយមិនអាចផ្លាស់ប្តូរដោយ ងាយនោះទេ នៅពេលដែលគេផ្លាស់ប្តូរទង់ជាតិនោះមានន័យថារបបនយោបាយប្រទេសនោះ ក៏ផ្លាស់ប្តូរដែរ។ (សំឡេង) ជាទូទៅទង់តែងត្រូវបង្ហូតពី ក្រោមឡើងទៅលើ។ លោករ័ត្ន សណ្តាប់បានថ្លែងថា ការបង្ហូតទង់ជាតិទៅលើជាការបង្ហាញពីការស្វែងរកដល់ទីខ្ពស់ខ្ពង់ និង សុខក្សេមក្សាន្ត។ (សំឡេង) ទង់ជាតិកម្ពុជាមានការ វិវត្តជាច្រើនលើកច្រើនសាណាស់។ បើតាមលោករ័ត្ន សណ្តាប់បានបញ្ជាក់ថាបើទោះជាមានការផ្លាស់ប្តូរទង់ជាតិច្រើនសាក្តី ក៏ប៉ុន្តែ គេសង្កេតឃើញថាការប្រើប្រាស់រូបប្រាសាទអង្គវត្តនេះគឺមានតាំងពី ឆ្នាំ១៨៦៣ មកម្ល៉េះ។ លោកបានថ្លែងថា ដោយឡែកចំពោះការប្រើប្រាស់ពណ៌ និង ការបោះពុម្ពនាពេលបច្ចុប្បន្ន ទង់ជាតិពុំត្រូវបានប្រើប្រាស់ឲ្យបានត្រឹមត្រូវទាំងស្រុងនោះទេ។ (សំឡេង) ជា ទូទៅទង់ជាតិនិងភ្លេងជាតិតែងតែប្រើនៅក្នុងពេលជាមួយគ្នា។ ភ្លេងជាតិបទនគររាជត្រូវបានប្រកាសឲ្យប្រើកាលពីឆ្នាំ១៩៩៣។ ដោយឡែកភ្លេងជាតិត្រូវបានបង្កើតដំបូងក្នុងរជ្ជកាលព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស ក្នុង ឆ្នាំ១៩៣៩ ដោយព្រះបាទសម្តេចព្រះនរោត្តមសុរាម្រិត។ បទនគរាជនេះគឺជាស្នាដៃនិពន្ធរបស់សម្តេចព្រះសង្ឃរាជជួន ណាត។ (សំឡេង) បទនគររាជបង្កប់នូវអត្ថន័យជ្រាលជ្រៅណាស់។ លោក រ័ត្ន សណ្តាប់បានបញ្ជាក់បន្ថែមទាក់ទងនឹងអត្ថន័យយ៉ាងដូច្នេះ៖ (សំឡេង)

អត្ថន័យនៃបទនគររាជទាំងបីវគ្គ ជាការបញ្ជាក់ដូចអ្វីដែលមានចែងក្នុងបាវចនាគឺជាតិ សាសនា ព្រះមហាក្សត្រ ដោយគ្រាន់តែបទនេះបានលើកយកព្រះមហាក្សត្រមករៀបរាប់មុនតែ ប៉ុណ្ណោះ៕